ការផ្លាស់ប្តូរថ្មីសកម្មភាពរបស់បណ្ណាល័យក្នុងយុគសម័យបច្ចេកវិទ្យា ៤.០

(VOVWORLD) -  ជាយូរណាស់មកហើយ ការទៅបណ្ណាល័យដើម្បីអានសៀវភៅបានក្លាយជាទម្លាប់ របស់មនុស្សជាច្រើន សំដៅក្រេបយកនូវចំណេះដឹង បម្រើការងារនិងអាជីពរួមទាំងជីវភាពខាងស្មារតីផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយទម្លាប់ប្រើប្រាស់បណ្ណាល័យក៏មានការផ្លាស់ប្តូរជាច្រើន។ ការពិតជាក់ស្តែងនេះ បានដាក់ចេញនូវបញ្ហាមួយចំនួនសម្រាប់ប្រព័ន្ធបណ្ណាល័យនៅវៀតណាម។

ការផ្លាស់ប្តូរថ្មីសកម្មភាពរបស់បណ្ណាល័យក្នុងយុគសម័យបច្ចេកវិទ្យា ៤.០ - ảnh 1និស្សិតសាកលវិទ្យាល័យ Duy Tan កំពុងទាញយកធនធានឌីជីថលនៅបណ្ណាល័យនៃសាកលវិទ្យាល័យរបស់ខ្លួន ( រូបថត: ictdanang.vn)

ការអនុវត្តន៍សមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងពេលកន្លងមក បានផ្លាស់ប្តូរទម្រង់ប្រតិបត្តិការនៅក្នុងបណ្ណាល័យ។ បណ្ណាល័យវៀតណាមបានផ្លាស់ប្តូរពីបណ្ណាល័យប្រពៃណីទៅជាបណ្ណាល័យឌីជីថលនិងបណ្ណាល័យឌីជីថលទំនើបជាបណ្តើរៗ។ បណ្ណា ល័យបាននិងកំពុងផ្តល់ជូនអ្នកអាន នូវលទ្ធភាពទាក់ទងផ្ទាល់ជាមួយព័ត៌មាននិងចំណេះដឹងបើកទូលាយ។ ធនធានព័ត៌មានបានបង្កើតឡើងដោយបណ្ណាល័យ បានផ្តល់ជូនអ្នកអាននូវលទ្ធភាពទទួលបានលើសពីវិសាលភាពរបស់បណ្ណាល័យ។ រួមជាមួយការបង្កើតប្រព័ន្ធឯកសារបោះពុម្ភនិងឯកសាពហុព័ត៌មានមក បណ្ណាល័យជាច្រើនបានម្ចាស់ការក្នុងការប្រមូលទិន្នន័យនិងឯកសារឌីជីថល ក្នុងនោះបានបង្កើតគោលនយោបាយនិងប្រើទិន្នន័យឡើងវិញផង។ ទន្ទឹមនឹងនេះដែរ បណ្ណាល័យមួយចំនួនក៏បានដំណើរការ ការតម្កល់ទុកឯកសារនិងការគ្រប់គ្រងទិន្នន័យទៀត ផង។

យ៉ាងណាមិញ បដិវត្តន៍ឧស្សាហកម្ម ៤.០ ថ្វីត្បិតតែបានបើកចេញនូវឱកាសជាច្រើនក៏ដោយ ប៉ុន្តែក៏បង្កបញ្ហាប្រឈមសម្រាប់ផ្នែកបណ្ណាល័យដែលត្រូវឆ្លងកាត់។  ប្រសិន បើមិនផ្លាស់ប្តូរវិធីសាស្ត្រក្នុងការប្រតិបត្តិនោះ ពិតណាស់ថា បណ្ណាល័យនឹងត្រូវប្រ ឈមមុខនឹងហានិភ័យនៃការបោះបង់ចោលនិងបង្កើនគម្លាតជាមួយសហគមន៍បណ្ណាល័យពិភពលោកជាមិនខាន។ ប្រវត្ដិវិទូ លោក Duong Trung Quoc បានឲ្យដឹងថា៖ “បច្ចុប្បន្ននេះ យើងខ្ញុំបានស្រាវជ្រាវនៅបណ្ណាល័យបរទេសមួយចំនួន។ អ្វីដែលសំខាន់បំផុត ការកោតសរសើរបំផុត គឺវិធីសាស្ត្រដែលគេប្រើប្រាស់ គឺគេបាន ឌីជីថលឯកសារទាំងអស់ក្នុងបណ្ណាល័យយ៉ាងដូចម្តេច។  យើងខ្ញុំកំពុងធ្វើប្រវត្តិសាស្ត្រវៀតណាមទំនើបជារៀងរាល់ថ្ងៃ ដែលភ្ជាប់ទៅនឹងឃ្លាំងតម្កល់ទុកឯកសារក្នុងបណ្ណា ល័យជាតិបារាំង។ អាចនិយាយថា ពេលតាមដានកាលវិភាគរបស់គេជារៀងរាល់ថ្ងៃ អាចឃើញថា គេបានធ្វើឌីជីថលឯកសាដល់ណាហើយ។ ដូច្នេះទោះបីជានៅទីក្រុងហាណូយ  អានសៀវភៅក៏ដោយ ប៉ុន្តែនៅតែជាសៀវភៅនៃបណ្ណាល័យជាតិបារាំងនេះឯង”។

អាចនិយាយបានថា បណ្ណាល័យមិនត្រឹមតែជាកន្លែងអភិរក្សបេតិកភណ្ឌវប្បធម៌របស់ប្រទេសជាតិប៉ុណ្ណោះទេ ទីនេះថែមទាំងជាកន្លែងប្រមូលរៀបចំនិងផ្តល់ព័ត៌មានទៀត។  បណ្ណាល័យក៏ជាទីប្រជុំជីវភាពវប្បធម៌ ដែលជាកន្លែងសិក្សាមួយរបស់សហគម ន៍ ដែលជាស្ថាប័នអប់រំវិទ្យាសាស្ត្រ វប្បធម៌ក្រៅម៉ោងដែលមិនអាចខ្វះបានឡើយ។ បណ្ណាល័យខ្លះបានផ្តោតលើការបង្កើតកន្លែងអានវប្បធម៌សម្រាប់កុមារ ដូចជាបណ្ណាល័យវិទ្យាសាស្រ្តទូទៅនៃទីក្រុងហូជីមិញជាដើម។ លោក Vinh Quoc Bao នា យករងបណ្ណាល័យបានឲ្យដឹងថា៖ “ បណ្ណាល័យវិទ្យាសាស្រ្តទូទៅនៃទីក្រុងហូជីមិញទើប តែបានបើក នូវលំហអាកាសអក្សរសិល្បៈមួយសម្រាប់កុមារដែលឆ្លើយតបនឹងនឹងតម្រូវការរបស់កុមារ ក្នុងការរៀនសូត្រនិងការហ្វឹកហាត់របស់កុមារទីក្រុង។ គម្រោងនេះត្រូវបានធ្វើឱ្យប្រសើរឡើងពីបណ្ណាល័យកុមារពីមុន។ គំរូបណ្ណាល័យចល័តនេះ គឺជាកន្លែងតូចមួយសម្រាប់បម្រើសាលារៀន ដោយផ្តល់នូវកម្មវិធីវិទ្យាសាស្ត្រជាច្រើនទៀតពោរពេញទៅដោយចំណេះដឹងវិទ្យាសាស្ត្រ ដើម្បីទាក់ទាញប្អូនៗមកស្វែងយល់វិទ្យាសាស្ត្រកាន់តែច្រើនជាងទៀត”។

ចំពោះបណ្តាខេត្តព្រៃភ្នំ ដែលមានស្ថានភាពលំបាក ក៏ត្រូវបានបណ្ណាល័យស្វែងរកទម្រង់ប្រតិបត្តិការដែលសមស្របជាមួយលក្ខណៈផ្ទាល់នៃតំបន់នេះផងដែរ។ លោក Pham Van Thanh មន្ត្រីនៃមន្ទីអប់រំនិងបណ្តុះបណ្តាលខេត្ត Lao Cai បានឲ្យដឹងថា៖ “យើងខ្ញុំបានផ្តោតទៅលើគំរូបណ្ណាល័យដូចជា បណ្ណាល័យពហុមុខងារ បណ្ណាល័យកណ្តាលវាល ឬបានគេស្គាល់ផងដែរថាជាបណ្ណាល័យបៃតង ... ។ ជាធម្មតា យើងខ្ញុំតែងតែបានរៀបចំ នៅតាមសាលារៀន និងតែងតែផ្តោតលើកុមារពិការ កុមារពិការភ្នែក ដើម្បីបង្កើតកន្លែងឲ្យប្អូនៗ អាចផ្តោតអារម្មណ៍ក្នុងការអានសៀវភៅឲ្យកុមារពិការភ្នែកស្តាប់”។

តម្រូវការអានរបស់ប្រជាជនក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ត្រូវការណាស់ នូវការតភ្ជាប់ប្រភពទិន្នន័យឌីជីថល។ កិច្ចខិតខំប្រឹងប្រែងរបស់បណ្ណាល័យមួយចំនួន បានរួមចំណែកបើកទូលាយទិសដៅថ្មីដែលធ្វើឱ្យបណ្ណាល័យសព្វថ្ងៃនេះមានលក្ខណៈ “ថាមវន្ត” ជាជាងវិធី “ឋិតិវន្ត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ