ការអភិវឌ្ឍចម្រៀងប្រជាប្រិយ៖ ក្រឡេកមើលពីមហោស្រពលេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយ

(VOVWORLD) -  នាខែតុលាកន្លងទៅ នៅទីក្រុង Ha Long ខេត្ត Quang Ninh (ភាគខាងជើងនៃប្រទេសវៀត ណាម) បានប្រព្រឹត្តទៅមហោស្រព “លេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយនៃតំបន់ទាំង៣របស់វៀតណាម” ដែលរៀបចំឡើងដោយក្រសួងវប្បធម៍កីឡានិងទេសចរណ៍រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh ផងដែរ។  ទំនុកចម្រៀងប្រជាប្រិយនិងបទចំរៀងប្រពៃណីជាច្រើន ហាក់ដូចជាត្រូវសាបសូន្យនោះ  ប៉ុន្ដែត្រូវបានវិចិត្រករ សិល្បករនិងអ្នកចម្រៀងអភិរក្ស តាមរយៈការនិពន្ធទំនុកច្រៀងថ្មី សរសេរពាក្យពេចន៍ជាដើម។ ប្រការទាំងអស់នេះ បានរួមចំណែកបង្កើនសេចក្តីស្រឡាញ់ចូលចិត្តជាមួយចង្វាក់បទភ្លេងប្រជាប្រិយរបស់វៀតណាម។

ការអភិវឌ្ឍចម្រៀងប្រជាប្រិយ៖ ក្រឡេកមើលពីមហោស្រពលេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយ - ảnh 1 ការសម្តែងនៅក្នុងមហោស្រព 

នេះគឺជាចង្វាក់នៃបទច្រៀងប្រជាប្រិយ  “ច្រៀងអំពីប្រទេសជាតិ" ដែលជាកេរ្តិ៍ដំណែលនៃបទចំរៀងប្រជាប្រិយ Hue ត្រូវបានសម្តែងដោយក្រុមសិល្បៈមហាជននៃខេត្ត Thua Thien Hue ផងដែរ។ ទស្សនិកជនហាក់ដូចជាជក់ចិត្តដិតអារម្មណ៍ជាមួយនឹងបទចម្រៀងប្រជាប្រិយរបស់តំបន់ទាំងបីនៃប្រទេសវៀតណាមណាស់។ ពាក្យពេចន៍និងទំនុកច្រៀងនៃបទចម្រៀង បានរំលឹកទៅដល់អនុស្សាវរីយ៍ហើយនាំឲ្យលោក Nguyen Bac Viet ប្រជាជនម្នាក់នៅទីក្រុង Ha Long អន្ទះសា៖  “ខ្ញុំមានអារម្មណ៍ល្អណាស់ គួរឲ្យចាប់អារម្មណ៍ណាស់។ រាល់ពេលដែលមានការសម្តែងបែបនេះ ខ្ញុំតែងតែមកមើល ជាពិសេសនៅពេលដែលមានការសម្តែងចម្រៀងប្រជាប្រិយ Hue តែម្តង។  ពេលនេះ ទោះបីជាមានការប្រែប្រួលក៏ពិតមែន តែអ្វីដែលសំខាន់បំផុតនោះគឺអត្ថបទចម្រៀងដែលមានរូបរាងធម្មជាតិនិងជីវិតពិត។ ចង្វាក់និងទំនុកច្រៀងនៃចម្រៀងប្រជាប្រិយ Hue  គឺមានភាពជិតស្និទ្ធ ភាពសាមញ្ញានិង ពោរពេញទៅដោយភាពត្រចះត្រចង់និង ពន្លឺភ្លឺចិញ្ចកទៀតផង”។

បទចម្រៀងប្រជាប្រិយជាង ១០០ បទ ដែលបានសម្តែងនៅក្នុងមហោស្រព លេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយតំបន់ទាំងបីទូទាំងប្រទេសវៀតណាម ដែលក្នុងនោះមានទាំងបទចម្រៀងបុរាណ ច្រៀង sli ច្រៀង xam ... សុទ្ធតែបានសិល្បករ  សិល្បៈការិនីនិងមហាជនរក្សានិងបំផុសឲ្យរស់ឡើងវិញដោយបន្ថែមឲ្យមានភាពរឹងមាំថ្មីទៅក្នុងភាពស្រស់ស្អាតនៃវប្បធម៌ហាក់ដូចជាសាបសូន្យក្នុងសម័យទំនើប។ លោកស្រី Nguyen Thi Mai Huong នាយិកាមជ្ឈមណ្ឌលវប្បធម៌ខេត្ត Thanh Hoa បានចែករំលែកថា៖ “ទន្ទឹមជាមួយចង្វាក់ចម្រៀងប្រជាប្រិយ គឺយើងខ្ញុំបានផ្តល់អាទិភាពជម្រុញឱ្យក្រុមនីមួយៗនិពន្ធទំនុកចម្រៀងសម្រាប់បទភ្លេងប្រជាប្រិយដើម្បីឱ្យសមស្របនឹងសម័យបច្ចុប្បន្ន។ មិនត្រឹមតែសម្រាប់ប្រភេទច្រៀងចម្រៀងប្រជាប្រិយប៉ុណ្ណោះទេ យើងខ្ញុំក៏បានរក្សាទាំងរបាំហើយក៏បានដាក់បញ្ចូលរបាំតាមបែបបុរាណចូលក្នុងបទចម្រៀង ដើម្បីទាក់ទាញមជ្ឈដ្ឋានយុវជន"។

ការអភិវឌ្ឍចម្រៀងប្រជាប្រិយ៖ ក្រឡេកមើលពីមហោស្រពលេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយ - ảnh 2 គណៈចាត់តាំងប្រគល់ពានរង្វាន់ជូនក្រុមសិល្បៈចូលរួមក្នុងមហោស្រព

តាំងពីរាត្រីដំបូង មហោស្រពលេងភ្លេងនិងច្រៀងចម្រៀងប្រជាប្រិយនៃតំបន់ទាំង ៣ទូទាំងប្រទេសវៀតណាម បាននាំមកជូនទស្សនិកជនរាប់ពាន់នាក់បណ្តែតអារម្មណ៍តាមរយៈកម្រិតនៃមនោសញ្ចេតនាជាច្រើន ដូចជា: វីរៈភាពជាមួយចម្រៀងប្រជាប្រិយនៃតំបន់ Tay Nguyen; ការច្រៀងចម្រៀងពោរពេញទៅដោយភាពទន់ភ្លន់នៃសំនៀងច្រៀង Chau Van ច្រៀង Xam របស់ជនហាណូយឬបទចម្រៀងប្រជាប្រិយនៃបេះដូងរបស់ក្មេងស្រីជនជាតិ Thai នៅភាគពាយ័ព្យ ... មហោស្រពលើកនេះ គឺជាសាក្សីរស់រវើកនៃភាពគងវង្ស នៃតម្លៃវប្បធម៌ដ៏លេចធ្លោមួយ បានរួមចំណែកដល់ភាពត្រចះត្រចង់នៃវប្បធម៌វៀតណាម ដូចទៅនឹងការចែករំលែករបស់តន្ត្រីករ សិល្បករឆ្នើម Luong Nguyen ប្រធានគណវាយតម្លៃមហោស្រពនេះ ៖“ខ្ញុំគិតថា មហោស្រពលើកនេះបានឆ្លុះបញ្ចាំងពីវិធីផ្សេងៗគ្នា ការគិតថ្មីអំពីចម្រៀងប្រជាប្រិយ។  ចម្រៀងប្រជាប្រិយ តែងតែប្រែប្រួលតាមសម័យកាល។ ពោលគឺ ចម្រៀងប្រជាប្រិយនាប៉ុន្មានឆ្នាំ៤០ច្រៀងដូច្នេះ ហើយលុះដល់ឆ្នាំ៥០វិញ គឺច្រៀងផ្សេង។ ខ្ញុំឃើញថា ការផ្លាស់ប្តូរនេះក៏ជាវិធីដ៏ល្អម្យ៉ាងដែរ ព្រោះតែវាកាន់តែខិតមកជិតជាមួយមហាជន។ ប្រការគួរជាទីប្រសើរ គឺប្រជាជននៅតែមានអារម្មណ៍ថាអភិរក្សនិងលើកកម្ពស់ឫសគល់នៃចម្រៀងប្រជាប្រិយនិងធ្វើឱ្យវាកាន់តែខិតទៅជិតជីវិតបច្ចុប្បន្ន”។

ការនិពន្ធបទចំរៀងថ្មីដោយអាស្រ័យលើចង្វាក់ប្រជាប្រិយ លើបទភ្លេងប្រជាប្រិយ ដើម្បីនាំយកតន្ត្រីជាតិឱ្យកាន់តែខិតមកជិតជាមួយមហាជនក្នុងស្រុកនិងជាមួយមិត្តភក្តិអន្តរជាតិ។ ហើយលើសពីនេះទៅទៀតវាគឺជាវិធីសាស្ត្រជាក់ស្តែងមួយដើម្បីរក្សានិងអភិរក្សវប្បធម៌ប្រជាប្រិយក្នុងជីវិតសហសម័យតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ