ឆានែលយូធូប (ប៉ុស្តិ៍ YouTube) អានរឿងរបស់ VOV មានអន្តរកម្មនិងទំនាក់ទំនងយ៉ាងទូលំទូលាយ

(VOVWORLD) - បន្ទាប់ពីបានបង្កើតជាង ១ ឆ្នាំមក ឆានែល VOV Live - អានរឿងនៃវិទ្យុសម្លេងវៀតណាម (VOV) មានអ្នកតាមដាន លើសពី ១០ ម៉ឺននាក់ ដែលមានសិទ្ធិទទួលបានកិត្តិនាមប៊ូតុងប្រាក់របស់យូធូប។ បច្ចុប្បន្ន ឆានែលនេះ មានអ្នកចូលទស្សនាជាង ២៤ លាននាក់ ហើយបានក្លាយជាឆានែលមានអន្តរកម្មដែលតភ្ជាប់អ្នកចូលចិត្តអក្សរសិល្ប៍វៀតណាម និងអន្តរជាតិជាច្រើន។

ឆានែលយូធូប (ប៉ុស្តិ៍ YouTube) អានរឿងរបស់ VOV មានអន្តរកម្មនិងទំនាក់ទំនងយ៉ាងទូលំទូលាយ - ảnh 1ប៉ុស្តិ៍ VOV Live - អានរឿងបានឈ្នះប៊ូតុងប្រាក់យូធ្យូបដែលមានអ្នកតាមដានជាង ១០០.០០០ នាក់ (រូបថតអេក្រង់)

អានរឿងកណ្តាលអធ្រាត្រ អានរឿងបន្តភាគគឺជាកម្មវិធីពីរក្នុងចំណោមកម្មវិធីជាច្រើនដែលបានផ្សភ្ជាប់ជាមួយមិត្តអ្នកស្តាប់ដែលស្រឡាញ់វិទ្យុសម្លេងវៀតណាមអស់ជាច្រើនទសវត្សរកន្លងមក។ ក្រៅពីស្នាដៃអក្សរសិល្ប៍ល្បីឈ្មោះមក មានទាំងអក្សរសិល្ប៍ពិភពលោក កម្មវិធីអានរឿងរបស់វិទ្យុសម្លេងវៀតណាមក៏បានជ្រើសរើសណែនាំស្នាដៃថ្មីជាច្រើនរបស់អ្នកនិពន្ធវ័យក្មេងក្នុងប្រទេសទៀតផង។ អ្នកកាសែត Tran Nhat Minh ប្រធានគណៈកម្មាធិការអក្សរសិល្ប៍និងសិល្បៈវិទ្យុសម្លេងវៀតណាម ទទួលបន្ទុកផលិតកម្មវិធីអានរឿងបាននិយាយថា៖ “មិត្តអ្នកអាន មិត្តអ្នកស្តាប់ដែលចង់ស្វែងយល់អំពីស្នាដៃមួយណា យើងត្រូវស្វែងយល់ឱ្យបានច្បាស់នូវស្នាដៃនិងរឿងខ្លីដែលសក្តិសមនឹងពួកគេបំផុត។ លើសពីនេះទៅទៀត យើងផ្លាស់ប្តូរលំហអន្តរកម្មបន្ថែមលើរឿងខ្លី យើងក៏ផ្តល់យោបល់និងការវាយតម្លៃអំពីរឿងខ្លីនោះ មិនត្រឹមតែដោយអ្នកនិពន្ធប៉ុណោះទេ ថែមទាំងដោយបណ្តាអ្នកនិពន្ធដទៃទៀតនិងអ្នកសហការដើម្បីផ្តល់យោបល់ លើសាច់រឿងទៀតផង ទើបនឹងបង្កើតស្រទាប់មួយទៀត ដោយឆ្លើយតបច្រើនជាងអ្វីៗដែលទស្សនិកជនកំពុងបានរីករាយកន្លងមក”។

ប៊ូតុងប្រាក់យូធ្យូបគឺជាពានរង្វាន់ដែលយូធូបផ្តល់ដល់បុគ្គលនិងអង្គការដែលបង្កើតមាតិកាវីដេអូ។ ប៊ូតុងប្រាក់ក៏បញ្ជាក់ពីការគ្របដណ្តប់របស់ប៉ុស្តិ៍ទៅកាន់សហគមន៍អ្នកមើលយូធូបផងដែរ។ ដើម្បីទទួលបានប៊ូតុងប្រាក់ពីយូធ្យូប តម្រូវការអប្បបរមាគឺឆានែលរបស់អ្នកត្រូវមានអ្នកចូលមើល ១០០.០០០ នាក់ ដែលមានន័យថា មនុស្ស ១០០.០០០ នាក់បាន ចុចលើឆានែលរបស់អ្នក។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអ្នកស្រី Nguyen Thu Trang នៅខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយនៅតែចងចាំយ៉ាងច្បាស់នូវពាក្យចាប់ផ្តើមនៃកម្មវិធីអានរឿងកណ្តាលអធ្រាត្រ តាមរយៈកម្មវិធី VOV Live ហើយអ្នកស្រី Trang អាចស្តាប់កម្មវិធីដែលនាងចូលចិត្តគ្រប់ពេលវេលា។

“ស្តាប់កម្មវិធីតាមរយៈ VOV Live មានភាពងាយស្រួលជាង ព្រោះយើងអាចស្តាប់ពេលណាក៏បានហើយងាយស្រួលក្នុងការតភ្ជាប់។ កម្មវិធីនេះក៏សម្បូរទៅដោយតន្ត្រីនិងមានជម្រើសជាច្រើន។ ខ្ញុំគិតថា VOVLive ជាទិសដៅត្រឹមត្រូវរបស់ VOV ដើម្បីជួយអ្នកស្តាប់រួមទាំងរូបនាងខ្ញុំផ្ទាល់ កាន់តែជិតស្និទ្ធជាងជាមួយកម្មវិធីវិទ្យុ ដែលយើងចូលចិត្ត”។

ឆានែលយូធូប (ប៉ុស្តិ៍ YouTube) អានរឿងរបស់ VOV មានអន្តរកម្មនិងទំនាក់ទំនងយ៉ាងទូលំទូលាយ - ảnh 2អ្នកកាសែត Tran Nhat Minh ប្រធាននាយកដ្ឋានអក្សរសិល្ប៍និងសិល្បៈវិទ្យុសម្លេងវៀតណាម (រូបថត៖ VOV)

រួមជាមួយការផ្លាស់ប្តូរពីខ្លឹមសារ មាតិកា សម្បូរទៅដោយវិធីសាស្រ្តចម្រុះ គឺជាទិសដៅអភិវឌ្ឍន៍ដ៏សំខាន់មួយនៃឆានែល VOV Live - ការអានរឿង នាពេលបច្ចុប្បន្ននេះ VOV ក៏នាំមកជូនទស្សនិកជននូវវិធីសាស្រ្តថ្មីៗជាច្រើន ជាមួយកម្មវិធីអានរឿងនិងកម្មវិធីជាច្រើនទៀត។ តាមនោះ ចាប់តាំងពីបង្កើតឡើងនៅខែកញ្ញាឆ្នាំ ២០២០ ឆានែល VOV Live - អានរឿងនៃវិទ្យុសម្លេងវៀតណាមបានទាក់ទាញទស្សនិកជននិងអ្នកចូលទស្សនាជាច្រើននាក់។ លោកស្រី Nguyen Kha Thoa ប្រធានមជ្ឈមណ្ឌលសេវាកម្មផ្សាយពាណិជ្ជកម្មនិងពហុព័ត៌មានបានឲ្យដឹងថា៖ “នៅពេលដែល VOV Live បានបង្ហោះលើប្រព័ន្ធយូរធូប យើងខ្ញុំបានចាប់ផ្តើមស្ទង់មតិហើយយល់ឃើញថាការអានរឿងកណ្តាលអធ្រាត្រ មានសក្តានុពលធំធេងសម្រាប់អ្នកស្តាប់ ដូច្នេះយើងខ្ញុំផ្តោតលើការវិនិយោគលើឆានែលនេះ ដោយបញ្ចូលស្នាដៃច្រើនបំផុតទៅក្នុងប្រព័ន្ធហើយថែមទាំងផ្សព្វផ្សាយ កែសម្រួល បន្ទាប់មកបញ្ចូលទៅក្នុងប្រព័ន្ធ ដើម្បីទស្សនិកជនអាចនៅទាក់ទង់ផ្ទាល់លើវេទិកាឌីជីថល។ ពោលគឺ ក្រៅពីការស្តាប់វិទ្យុតាមបែបធម្មតា អ្នកស្តាប់គ្រាន់តែត្រូវការចុចទូរស័ព្ទ សូម្បីតែមិនបាច់ចុចក៏ដោយ គ្រាន់តែត្រូវការបញ្ជាដោយសម្លេងគឺស្តាប់បានហើយ។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ យើងនឹងមាន ឆានែលពីរបីបន្ថែមទៀតដែលហៀបនឹងទៅដល់ប៊ូតុងប្រាក់យូធ្យូបដូចជា បង្អូចស្នេហារ VOV ព័ត៌មាន និងឆានែល F5 នៃជីវភាពប្រចាំថ្ងៃ”។

ក្រៅពីកម្មវិធីដែលមានប្រជាប្រិយភាពជាក្លាយទៅជា “ម៉ាក” នៃវិទ្យុសម្លេងវៀតណាមដូចជា តាមលំហូព្រឹត្តប័ត្តព័ត៌មាន បង្អួចស្នេហា អានរឿងកណ្តាលអាធ្រាត្រ បង្រៀនចម្រៀងប្រជាប្រិយ ទស្សនាវដ្តីតន្រ្តីយុវវ័យ ... ឆានែល VOVLive ក៏ផ្សាយផ្ទាល់ជាប្រចាំនៅលើ អ៊ីនធឺរណែតនៅវេលាម៉ោង ១០ យប់ជាមួយនឹងកម្មវិធី  “ស្តាប់ ១០ នាទីដើម្បីដំណេកស្កប់ស្កល់” …អត្ថបទដែលបានជ្រើសរើសនិងរឿងខ្លីៗនៅក្នុងកម្មវិធីមានទំហំមធ្យម ប្រហែល ១០ ទៅ ១៥ នាទីបានវិលជុំវិញជីវភាពប្រចាំថ្ងៃ សុភមង្គលគ្រួសារ រួមបញ្ចូលជាមួយនឹងសូរស័ព្ទតន្ត្រីអន្លង់អន្លោចគួរឲ្យសង្វេកអស្ចារ្យ។  ក្រៅពីការស្តាប់ដោយផ្ទាល់នៅលើកម្មវិធីយូធ្យូប មិត្តអ្នកស្តាប់ក៏អាចទាញយកកម្មវិធី VOV Live លើទូរស័ព្ទ ជាមួយនឹងមាតិកាគ្រប់ប្រភេទដូចជា៖ តន្ត្រីរឿងត្រូវប្រុងប្រយ័ត្ន រឿងល្ខោនលើវិទ្យុ ជាដើម។ ជាមធ្យមរៀងរាល់ខែ ចំនួនអ្នកស្តាប់និងតាមដានឆានែលសុទ្ធតែកើនឡើងប្រហែល ៣០% មានកម្មវិធីជាច្រើនដែលទាក់ទាញអ្នកស្តាប់រាប់ពាន់នាក់ក្នុងពេលតែមួយផងដែរ។

យ៉ាងណាមិញ នៅក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញនៃជំងឺកូវីដ -១៩ ឆានែលយូ ធូប VOV Live បានតភ្ជាប់មនុស្សគ្រប់គ្នាដើម្បីទទួលបានព័ត៌មានចាំបាច់ទាំងអស់ ថែរក្សាខ្លួននិងគ្រួសារផង និងកំសាន្ត បន្ធូរអារម្មណ៍ក្នុងពេលអនុវត្តន៍ការរក្សាគម្លាតសង្គមផង។ ឆានែលយូធូប VOV Live - ការអានរឿងក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្មវិធីអានរឿងរបស់ គណៈកម្មាធិការអក្សរសិល្ប៍និងសិល្បៈនៃវិទ្យុសម្លេងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ