ដើម្បីបេតិកភ័ណ្ឌតន្ត្រីរាជវាំង Hue រីកសុះសាយ

(VOVWORLD) -  ឆ្នាំនេះគឺជាខួបលើកទី ២០ ដែលតន្ត្រីបរមរាជវាំង Hue -បេតិកភណ្ឌអរូបីដំបូងបង្អស់របស់វៀតណាម ត្រូវបាន អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ (៧ វិច្ឆិកា ២០២៣ - ៧ វិច្ឆិកា ២០២៣)។ ក្នុងដំណើរនោះ អាជ្ញាធរខេត្ត Thua Thien - Hue និងកម្មាភិបាលបំពេញការងារវប្បធម៌ ជាពិសេសសិប្បករ សិល្បករ និងតន្ត្រីករនៃតន្ត្រីបរមរាជវាំង Hue បានរក្សានិងលើកស្ទួយបេតិកភណ្ឌនេះដោយឥតឈប់ឈរ។

ដើម្បីបេតិកភ័ណ្ឌតន្ត្រីរាជវាំង Hue រីកសុះសាយ - ảnh 1Duyet Thi Duong - រោងមហោស្រពសិល្បៈប្រពៃណីស្ថិតក្នុងបរមរាជវាំង   (រូបថត៖ VOV)

តន្ត្រីបរមរាជវាំងបានលេចឡើងនៅប៉ុន្មានដើមឆ្នាំនៃរាជវង្សលី (១០១០-១២២៥)។ ប៉ុន្តែ  រហូតដល់សម័យរាជវង្សង្វៀន (១៨០២ - ១៩៤៥) ប្រភេទតន្ត្រីនេះ ទើបមានការអភិវឌ្ឍយ៉ាងត្រចះត្រចង់ សម្បូរទៅដោយប្រភេទ ប្រធានបទ និងបរិមាណ។ ឆ្លងកាត់រាប់រយឆ្នាំមកនេះ តន្ត្រីរាជវាំងត្រូវបានមរតក និងរក្សាទុកក្នុងទម្រង់ជាវង់ភ្លេង ដែលបានសម្តែងក្នុងឱកាសបុណ្យទានធំៗ បុណ្យតេត និងមហោស្រពនានា។

Duyet Thi Duong គឺជារោងមហោស្រពដែលមានអាយុជិត ២០០ ឆ្នាំ មានទីតាំងនៅមរមរាជវាំងបុរាណ Hue តែងតែបើកទ្វារ ដើម្បីទទួលភ្ញៀវមកទស្សនា។ មកដល់ទីនេះ អ្នកទស្សនាអាចរីករាយជាមួយនឹងរបាំបុរាណ ការសម្រង់ចម្រៀងប្រជាប្រិយបុរាណ ជាពិសេសតន្ត្រីរាជវាំង។ សិប្បករឆ្នើម Hoang Trong Cuong នាយករងរោងមហោស្រពប្រពៃណីវាជវាំង Hue បានឲ្យដឹងថា៖

“ពីការបញ្ជាណែនាំរបស់មជ្ឈមណ្ឌលអភិរក្សបរមរាជវាំង Hue ជាពិសេសការធ្វើឲ្យរស់រានឡើងវិញនៃកន្លែងសម្តែង ដែលធ្លាប់ធ្វើឡើងនៅក្នុងបរមរាជវាំងនិយាយដោយឡែក និងចេតិយស្តេចនិយាយរួម ពោលគឺ យើងបានសម្តែងតន្ត្រីរាជវាំងនៅក្នុងលំហ បរមរាជវាំងតែម្តង។ តាមនោះ  ភ្ញៀវទេសចរអាចយល់កាន់តែច្បាស់អំពីព្រលឹងនៃតន្ត្រីបុរាណ។ នាពេលបច្ចុប្បន្ននេះ យើងបន្តរក្សានូវបំណែកតន្ត្រីដែលបានស្តារឡើងវិញ បង្កើតឯកសារវិទ្យាសាស្ត្រសម្រាប់ការសម្តែងនៅក្នុងលំហបរមរាជវាំង”។

តន្ត្រីរាជវាំងនៃរាជវង្សង្វៀន គឺជាឧទាហរណ៍គំរូនៃតន្ត្រីអ្នកប្រាជ្ញវៀតណាម។ តន្ត្រីរាជវាំងមិនត្រឹមតែមានប្រព័ន្ធតន្ត្រីផ្អែកលើខ្នាតប្រាំសម្លេងប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលសិល្បៈសម្តែងផងដែរ។ វិចិត្រករ Hoang Tuan ជាតន្ត្រីករដែលបានធ្វើការជាមួយរោងមហោស្រព Duyet Thi Duong ជាច្រើនឆ្នាំ បានឲ្យដឹងថា៖ “អ្វីដែលមានមោទនភាពបំផុតក្នុងការសម្តែងរបស់ខ្ញុំនៅរោងមហោស្រព គឺមិនមែនក្រោមពន្លឺភ្លើងភ្លឺចែងចាំងក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតនោះទេ ប៉ុន្តែគឺការនាំយកបទភ្លេងបរមរាជវាំង មកជូនទស្សនិកជនស្តាប់កំសាន្តជារៀងរាល់ថ្ងៃ។ អាស្រ័យហេតុនេះ ប្រជាជនមានអារម្មណ៍រំភើប យល់អំពីវិញ្ញាណរបស់តន្ត្រីរាជវាំង ក្នុងបទភ្លេងនីមួយៗ ស្មារតីរបស់ប្រជាជនវៀតណាម តន្ត្រីវៀតណាម តន្ត្រីប្រពៃណី និងប្រភេទផ្សេងៗទៀតនៃការសម្តែងរបស់តន្ត្រីបរមរាជវាំង”។

ទស្សនាការប្រគុំតន្ត្រីរាជវាំង លោកស្រី Hoang Thu Trang ភ្ញៀវទេសចរមកពីទីក្រុងហាណូយបានសម្តែងថា៖ “ទស្សនាតន្ត្រីរាជវាំង Hue នៅក្នុងលំហនៃរោងមហោស្រព Duyet Thi Duong បែបនេះពិតជាអស្ចារ្យណាស់។ នៅពេលស្តាប់តន្ត្រីក្នុងបរិយាកាស បរិបទនៃតន្ត្រីរាជវាំង  មនុស្សម្នាទើបមានអារម្មណ៍យ៉ាងជ្រាលជ្រៅ អារម្មណ៍នឹងកើនឡើងកាន់តែច្រើន កាន់តែពេញលេញ។ នៅពេលរីករាយនឹងតន្ត្រីរាជវាំងនៅក្នុងលំហបែបនេះ អ្នកទស្សនានឹងមានអារម្មណ៍វិលត្រលប់ទៅអតីតកាលវិញ ហើយសម្របខ្លួននៅក្នុងចង្វាក់បទភ្លេង និងជីវភាពរស់នៅរបស់ស្តេច និងព្រះអម្ចាស់កាលពីអតីតកាល”។

ឆ្លងកាត់រយៈពេលពីរទសវត្សរ៍កន្លងមកនេះ វិស័យវប្បធម៌នៃខេត្ត Thua Thien Hue និងសិប្បករ និងវិចិត្រករបានរួមដៃគ្នាថែរក្សា និងលើកតម្កើងតម្លៃ នាំតន្ត្រីរាជវាំងកាន់តែខិតទៅជិតសាធារណជន និងភ្ញៀវទេសចរ។ លោក Phan Thanh Hai ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត Thua Thien Hue បានឲ្យដឹងថា៖

“ទៅថ្ងៃអនាគត យើងមិនត្រឹមតែវិនិយោគលើបរិយាកាសសម្តែងបន្ថែមទៀតសម្រាប់ តន្ត្រីរាជវាំងប៉ុណ្ណោះទេ ថែមទាំងត្រូវយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលឱ្យមានក្រុមទទួលមរតក និងលើកកំពស់សមត្ថភាពរបស់សិល្បករសម្តែងតន្ត្រីបរមរាជវាំង ដើម្បីឱ្យពួកគេឈានដល់កម្រិតដូចបុព្វបុរសរបស់យើង។ យើងត្រូវការយន្តការ និងគោលនយោបាយសម្រាប់ជំរុញទេពកោសល្យ ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីនាំតន្ត្រីបរមរាជវាំងមិនត្រឹមតែមានប្រប្រិយភាពនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងត្រូវសម្តែងនៅបរិយាកាសអន្តរជាតិ ដែលសមស្របនឹងប្រភេទតន្ត្រីពិសេសនេះទៀតផង”។

តន្ត្រីរាជវាំង គឺជាមោទនភាពរបស់ប្រជាជន Hue ក៏ដូចជាប្រជាជនវៀតណាម។ ដោយសារការងារអភិរក្សប្រកបដោយប្រសិទ្ធភាព រហូតមកដល់បច្ចុប្បន្ន តន្ត្រីរាជវាំង Hue ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងជីវភាព និងលើកកម្ពស់ប្រសិទ្ធភាពរបស់ខ្លួនក្នុងការកែលម្អជីវភាពវប្បធម៌ និងស្មារតីរបស់ប្រជាជន Hue។ កម្មាភិបាលទទួលបន្ទុកការងារវប្បធម៌ ជាពិសេសសិប្បករ សិល្បករ និងតន្ត្រីករនៅតែលះបង់ខ្លួនយ៉ាងស្ងៀមស្ងាត់ ដើម្បីធ្វើឱ្យតន្ត្រីរាជវាំងHue កាន់តែរីកសាយភាយយ៉ាងទូលំទូលាយនិងកាន់តែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ