បាតដៃប៉ិនប្រសប់របស់នារីជនជាតិ Cotu Ve និង Tarieng ក្នុងការត្បាញចរបាប់

VOVWORLD_ជនជាតិ Cotu  Ve និង Tarieng រស់នៅតំបន់ព្រៃភ្នំTruong Son
 (​ភាគ​កណ្តាល​វៀត​ណាម)។ ​នៅទីនោះពួកបុរសពូកែសាងសង់ផ្ទះ​រីឯនារី
គេបែរជាស្ទាត់​ជំនាញ​ខាង​តំបាញក្រណាត់ចរបាប់ទៅវីញ។

        ថ្មីៗនេះខេត្ត Quang Nam ទើបនឹងបើកមហោស្រពប្រលងត្បាញ​
ចរបាប់​ដែល​ជាមុខរបរ​ប្រពៃណីនៃស្រុក Nam Giang ដោយមានការចូលរួម
របស់នារី​ជនជាតិ ​Cotu Ve និង Tarieng ចំនួន២៤នាក់។ នេះជាលើកដំបូង
ហើយ​ដែល​ស្រុកមួយ​នៅ​តំបន់​ខ្ពង់រាបនេះរៀបចំឡើងមហោស្រពប្រលង
ដើម្បីបងប្អូននារី​ជនជាតិ​ភាគ​តិចទំនាក់ទំនងរៀនសូត្របទពិសោធន៍ពីគ្នា
ទៅវិញទៅ​មកផង​ហើយ​ក៏ដើម្បីស្រុក Nam Giang អភិរក្សនិងអភិវឌ្ឍន៍របរ
សិប្បកម្មវិចិត្រសិល្បះ​ជា​ប្រពៃណី​​នៃបណ្តា​ជន​ជាតិភាគតិចនៅលើជួរ ភ្នំ
Truong Son ផង។ អ្នកស្រី Cor Lon មកពីទីរួមស្រុក Thanh My ស្រុក Nam
Giang ខេត្ត Quang Nam បានឲ្យដឹងថា

        “ពេលត្រូវបានជ្រើសរើសឲ្យទៅចូលរួមមហោស្រពប្រលងនេះនាងខ្ញុំ
ត្រេកអរណាស់។ ក្នុងឱកាសនេះនាងខ្ញុំបានរៀនបទពិសោធន៍ជាច្រើន
ដើម្បីបន្តធ្វើសុក្រិតនូវបចេ្ចកទេសត្បាញក្រណាត់ចរបាប់ឲ្យល្អស្អាតជាង
មុន”។

        តាំងពីកុមារភាពមកស្ត្រីនៅស្រុក Nam Giang ត្រូវបានមាតាបងៀ្រន
ណែនាំ​ពីរបរតំបាញដោយបុព្វបុរសបន្សល់ទុកមក។ នាបច្ចុប្បន្នទោះបីជា
របរតំបាញចរបាប់ពុំមានភាពប្រជាប្រិយដូចពីមុនក្តីតែវានៅតែជាការងារ
មួយដែលមិនអាចខ្វះក្នុងជីវភាពរស់នៅរបស់បងប្អូននារីបានឡើយ។ ក្រុម
ស្ត្រីវ័យចំណាសដែលស្ទាត់ជំនាញនោះតែងតែត្រិះរិះធ្វើយ៉ាងណាដើម្បីថែ
រក្សាឲ្យរបរតំបាញចរបាប់ស្ថិតស្ថេរជារៀងរហូត។ ហើយគេបានរកគ្រប់វិធី
ដើម្បីស្តារឡើងវិញនូវមុខរបរជាប្រពៃណីនៃជាតិខ្លួន។ លោកស្រី Zo Ram
Thi Nhung ប្រធានសមាគមនារីស្រុក Nam Giang ខេត្តQuang Nam បាន
សំណោះសំណាលថា

        “របរតំបាញនេះត្រូវបានស្តារឡើងវិញបៀបដូចជាការដកដង្ហើមរបស់
នារីនិងដូចជាការធ្វើស្រែចំការអីចឹង។ ជាពិសេសការរក្សារបរតំបាញជា
ប្រពៃណីគឺជាការថែរក្សាអត្តសញ្ញាណវប្បធម៌នៃជនជាតិទាំងឡាយ”។

        ស្រុក Nam Giang មានឃុំនិងទីរួមខេត្តចំនួន១២ហើយមានកីតំបាញ
ជាង​៦០០០​​ដោយបងប្អូនជនជាតិ Cotu  Ve និង Tarieng ជាម្ចាស់។ ​ជា
ពិសេសស្រុក​នេះ​​មានភូមិ Cong Don ចំណោះ ឃុំ Zuoil និងភូមិ Za ra នៃ
ឃុំ Ta Bhing ដែលរក្សា​បាន​​ដដែល​នូវរបរតំបាញ​ដូច​កាលពី​ដើមដោយ
មានចំនួនគ្រួសារប្រកបរបរនេះ​ច្រើន​ជាងគេ។​មកទស្សនា​ភូមិ Za ra អ្នកផង
អាចលឺសំលេងក្រឹកៗ​នៃត្រល់លាន់​អ៊ូអរ។​ជាងតំបាញ​ប្រមូល​ផ្តុំគ្នា​នៅក្នុងផ្ទះ
មួយដើម្បីរួមគ្នាត្បាញក្រណាត់សូក​បញ្ចូល​ឌិន។​​ ក្រណាត់​ចរបាប់​ត្បាញរួច
ហើយត្រូវបានបញ្ជូនទៅរោង​ជាងកាត់​ដេរ​ប្រមូលផ្តុំ។​នៅទីនេះ​ជាង​ម្នាក់ៗ​
ធ្វើការងាររៀងៗខ្លួនពីការកាត់ក្រណាត់ដល់ការ​ដេរសំពត់​ខោភួយ​ថង់​និង​
វត្ថុផ្សេងៗ។ ផលិតផលចរបាប់របស់ជនជាតិ ​Cotu ​នៅ​ភូមិ Za ra ត្រូវ​បាន​ធ្វើ​
ដោយ​ដៃតាំងពីការដាំដុះដំណាំកប្បាស់​ធ្មៃក្រចៅ​រហូតដល់ការ​ជ្រលក់ពណ៌​
ត្បាញ​តុបតែង​ក្បូរក្បាច់សូកបញ្ចូលឌិនប៉ាក់​និងកាត់​ដេរ​ជាផលិតផល។​កី
តម្បាញ​នៅទីនេះត្រូវបានធ្វើយ៉ាងសាមញ្ញដោយគ្រាន់តែ​ធ្វើ​អំពីឬស្សីតែ
ប៉ណ្ណោះ។ ដើម្បីផ្សព្វផ្សាយផលិតផលចរបាប់របស់ខ្លួនអ្នកភូមិបានបង្កើត
ឡើងសហករណ៍ដែលមានសមាជិកាជានារីក្នុងតំបន់។

        សកម្មភាពសំខាន់នៃសហករណ៍នេះគឺត្បាញទិញលក់ផលិតផល
ចរបាប់គ្រប់មុខដោយគួបផ្សំនឹងសេវាកម្មទេសចរណ៍សហគមន៍។របៀប
ធ្វើការរកស៊ីរបស់ជនជាតិ Cotu នៅភូមិចរបាប់ Za ra ត្រូវបានឃុំដទៃៗក្នុង
ស្រុក Nam Giang មកស្រាវ​ជ្រាវ​ក្នុង​គោលបំណងបង្កើត​ឡើងរូបសណ្ឋាន
ត្បាញចរបាប់ជា​ឥវាន់​លក់ឲ្យភ្ញៀវ​ទេសចរ។ តាមបណ្ឌិត Tran Tan Vinh 
ជំនាញខាងស្រាវជ្រាវវប្បធម៌ ​Cotu ​ខេត្ត​ Quang Nam បានឲ្យដឹងថា

        “ចំណុចវិសេសវិសាលជាទីបំផុតនៃមុខរបរតម្បាញចរបាប់របស់ជន
ជាតិ Cotu នោះគឺគេអភិរក្សបាននូវរបៀបធ្វើដែលមានតាំងពីដើមមកដោយ
ផលិតចេញនូវសំលៀកបំពាក់ប្រពៃណីយ៉ាងប្រណិត។ សំលៀកបំពាក់នៃ
ជនជាតិ Cotu គឺសម្បូរបែបនិងស្អាតបំផុតបើបៀបនឹងសំលៀកបំពាក់នៃ
ជនជាតិផ្សេងៗនៅតំបន់ព្រៃភ្នំ Truong Son និង​Tay Nguyen”។

        ដើម្បីអភិរក្សរបរតំបាញចរបាប់ដ៏ថ្លៃថ្លានេះស្រុក Nam Giang បានផ្សព្វ
ផ្សាយ​​រៀបចំការតាំងពិពណ៌និងបើកមហោស្រពប្រលងត្បាញចរបាប់ដូច
ពោល​ខាងលើ។ នេះជាវិធីមួយដ៏ល្អដោយមានប្រសិទ្ធភាពជាក់ស្តែងនិង
បានប្រជាជនតំបន់គាំ្រយ៉ាងខ្លាំង៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ