ពិធីចំរើនព្រះជន្ម-ចរិតលក្ខណះវប្បធម៏ស្អាតដើមនិទាឃរដូវ
HAI YEN-TO TUAN -  
(VOV WORLD) /  
|
ពិធីចំរើនព្រះជន្ម-ចរិតលក្ខណះវប្បធម៏ស្អាតដើមនិទាឃរដូវ(រូបថតInternet)
|
Vovworld-ដូចគ្រួសារជាច្រើននៅភូមិ Cong Hoaឃុំ Dong Quangស្រុកDong Hung
ខែត្តThai Binhថ្ងៃនេះកូនចៅរបស់លោកយាយ Pham Thi Maiមកពីទីក្រុងហា
ណូយ- Hai Phongនិងទីក្រុងហូជីមិញបានជួបជុំគ្នាដើម្បើរៀបចំពិធីចំរើនព្រះជន្ម
ជូន លោកយាយ ។ចំពោះលោកស្រី Vu Minh Hienជាកូនទី៣របស់ លោកយាយ Maiគឺនេះជាឱកាសដើម្បីកូនចៅតបស្នងសងគុណលោកតា លោកយាយ ឪពុក ម្តាយព្រមទាំងរំលឹកកូនចៅមានការទទួលខុសត្រូវចំពោះ លោកតា លោកយាយ ។
លោកស្រី Vu Minh Hienអោដឹងថា៖ “ ខ្ញុំរីករាយយ៉ាងក្រៃលែងពេលរៀបចំ ពិធី
ចំរើនព្រះជន្មរបស់ម្តាយចូល៩៥ឆ្នាំ។នេះជាប្រការសុភមង្គលធំជាទីបំផុតសំរាប់កូន
ចៅក្នុងគ្រួសារ ។តាមលោកយាយថា៖នេះជាអំណោយធំ១ខាងស្មារតី“។
រហូតមកដល់ពេលនេះទោះបីមានអាយុជិត១០០ឆ្នាំក្តី លោកយាយ Pham Thi Mai
នៅជាទីបង្អែករបស់កូនចៅក្នុងការផ្តលយោបល់បទពិសោធន៍រស់នៅសំរាប់កូន
ចៅ។ចំពោះលោកយាយMaiគឺដួងចិត្តរបស់កូនចៅជាអំណោយខាងស្មារតីមិនកាត់
ថ្លៃបាន។លោកយាយ Pham Thi Maiចែករំលែកថា៖ “ខ្ញុំសប្បារីករាយណាស់ពេល
សង្កេតឃើញកូនចៅមកជួបជុំដ៍សប្បាយមុននេះកូនចៅបានរៀបចំពិធីចំរើនព្រះជន្ម
ជូនខ្ញុំហើយ។ឆ្នាំនេះជាលើកទី២។ ខ្ញុំប្រឹងប្រែងឲ្យមានសុខភាពល្អដល់អាយុះ១០០
ឆ្នាំ “។
|
ពិធីចំរើនព្រះជន្ម១(រូបថតInternet) |
ពេលនិទាឃរដូវមកម្តងៗរដ្ឋអំណាចរួមជាមួយអង្គកាសង្គមដូចជាសមាគមជនចាស់
ជរា សមាគមអតីតយុទ្ឋជននិងសមាគមនារីនៅច្រើនដំបន់ក៍យកចិត្តទុកដាក់ដល់ការ
រៀបចំពិធីចំរើនព្រះជន្មជូនលោកតាលោកយាយមានអាយុះច្រើនផងដែរ។នៅខេត្ត
Thai Binhពិធីចំរើនព្រះជនត្រូវបានរៀបចំឡើងដ៍មហោឡារិកនៅគ្រប់ជាន់ថ្នាក់ពីស្រុកឃុំដល់សង្កាត់។លោក Bui Quang Vuongប្រធានសមាគមជនចាស់ជរាឃុំ Dong Quang ស្រុកDong Hungខេត្តThai Binhអោយដឹងថា៖ “ ជារៀងរាល់ឆ្នាំយើងខ្ញុំនៅរៀបចំ ពិធី
ចំរើនព្រះជន្មជូនលោកតាលោកយាយមានអាយុពី៧០-៧៥-៨០-៨៥-៩០-១០០ឆ្នាំ
ជាដើម ។ក្នុងឆ្នាំ២០១៣នេះនៅឃុំយើងខ្ញុំមានលោកតាលោកយាយចំនួន៩២រូប “។
សព្វថ្ងៃនេះពិធីចំរើនព្រះជន្មបានក្លាយទៅជាប្រពៃណីរបស់គ្រួសារនិងដំបន់ជាច្រើននៅ
វៀតណាម។ទោះបីរូបភាពនៃពិធីនេះបានមានការផ្លាស់ប្តូរមួយចំនួនក្តីប៉ុន្តែអត្ថន័យនៃ
ពិធីចំរើនព្រះជនដូចជាការសំដែងមនោសញ្ចេតនាអប់រំកូនចៅមានការទទួលខុសត្រូវ
ចំពោះលោកតាលោកយាយឪពុកម្តានៅបានរក្សាដ៍ដែល៕
HAI YEN-TO TUAN
-VOV WORLD