មហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូងវៀតណាមលើកទី៦

(VOVworld)-មហោស្រពចំរៀងប្រជាប្រិយវៀតណាមលើកទី៦ឆ្នាំ២០១៥ភូមិភាគ
ខាង​ត្បូងទើបនឹងបានរៀបចំឡើងនៅទីក្រុង Cao Lanh​ ​ខេត្ត Dong Thap​។ តាមរយៈ​​​​មហោស្រពលើកនេះបានបង្ហាញឲ្យឃើញថាសិល្បៈសំដែងនិងច្រៀងចំរៀងប្រជា​ប្រិយនៅក្នុងសហគមន៍ត្រូវបានអភិរក្សដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពី​មជ្ឈដ្ឋាន
​យុវជន។

មហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូងវៀតណាមលើកទី៦ - ảnh 1
ឈុតសម្តែង១របស់ក្រុមសិល្បៈមកពីខេត្ត Tay Ninh
 (រូបថតៈ bao tay ninh)

        ប្រការគួរឲ្យចាប់អារម្មណ៍នៅមហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូង
វៀតណាមលើកនេះគឺអាយុគិតជាមធ្យមរបស់បណ្តាសិប្បករនិងសិល្បការិនីមិនជំ
នាងគឺនៅក្មេងខ្ចី។ ប្រការនេះសរឲ្យឃើញថាបទចំរៀងរួមជាមួយ​របាំនិងបទភ្លេង
ប្រជាប្រិយនានាត្រូវបានស្រាវជ្រាវរៀបរៀងនិងបង្រៀនយ៉ាង​សកម្មដល់ឃជំនាន់
វ័យក្មេង។ឧទាហរណ៍ក្រុមសិល្បៈខេត្តBen Tre មានឈុត​សំដែងបទចំរៀងកុមារ
Ly Con Meo ពោលគឺចំរៀងសត្វឆ្មាដ៏ពិរោះច្រៀងដោយ​កុមារ២នាក់ដែលមាន
អាយុត្រឹមតែ១១និង១២ឆ្នាំប៉ុណ្ណោះ។នៅមហោស្រពលើកនេះសប្បករនានាមកពី
ខេត្ត Ben Tre Long An Can Tho និង​ Tra Vinhសុត្ធតែជា​មនុស្ស​វ័យកេ្មងដែល
មានចំណេះវិជ្ជាខ្ពស់ៗហើយបានសំដែងយ៉ាងស្ទាត់​នូវបទ​ចំរៀងនិងរបាំប្រជាប្រិយ
គ្រប់បែបយ៉ាងទៀតផង។

        សិប្បករសិល្បការិនីមិនជំនាងចំនួន១២ក្រុមមកចូលរួមមហោស្រពចំរៀង
ប្រជាប្រិយភូមិភាគខាងត្បូងវៀតណាមលើកទី៦នេះសុត្ធតែត្រៀម​រៀបចំនូវឈុត
សំដែងថ្មីស្រឡាងពី២ដល់៤ឈុតដើម្បីប្រលង។នោះគឺបណ្តាបទចំរៀងរបាំនិងបទ
ភ្លេងប្រជាប្រិយដែលកកើតនិងរីកសាយក្នុងជីវភាពរស់នៅរបស់ប្រជា​ជនគ្រប់
តំបន់។ក្រុមតន្រី្តករម្ចាស់ផ្ទៈសំងែងបទចំរៀងនានាស្តីអំពីជីវភាពរស់នៅ​របស់ប្រ
ជាពលរដ្ឋនៅ Dong Thap Muoi ដែលពេញទៅដោយទន្លេបឹងបួរ​និងផ្កា​ឈូក។​
ក្រុមតន្រី្តខេត្តTra Vinh យកមកចំរៀងខ្មែរដ៏ល្បីនោះគឺចំរៀងចាប៉ី​និង​ល្ខោន​​របាំ
បុរាណ។ រីឯក្រុមតន្រីករក្រុង​ Can Tho សំដែងល្ខោនកំណាព្យដោយ​ពិពណ៏នាអំពី
ទិដ្ឋភាពជីវភាពនៃក្រុមគ្រួសារនិងភូមិឃុំនៅប៉ែកខាងលិចភាគសាងត្បូងវៀតណាម។

        នៅមហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូងវៀតណាមលើកនេះ
ទស្សនិកជនចាប់អារម្មណ៍ជាពិសេសលើក្រុមសិល្បៈខេត្ត Tay Ninh ដោយសារ
ជា​លើកដំបូងហើយដែលគេមានសិល្បករជាជនជាតិ Ta Mun។ ឈុតសំដែងនៃ
ជន​ជាតិ​ Ta Mun គឺច្រៀងចំរៀងបំពេរកូនទោះជាយ៉ាងសមញ្ញក៏ដោយតែបាន
អង្រួន​បេះដូង​ទស្សនិកជនយ៉ាងខ្លាំង។លោក​ Dao Duy Phuoc នាយកមជ្ឈមណ្ឌល​
វប្បធម៍​ខេត្តTay Ninh ឲ្យដឹងថា"ជនជាតិគេមានអ្វីគឺយកមកច្រៀងទាំងអស់ដោយ
មិនបាចភ្ជាបជាមួយការលេងចាប៉ីនិងស្កូរទេ។គេកសុទ្ធសឹងតែគ្មានអក្សរសរសេរ
ដែរបានជាទុកឲ្យគេច្រៀងដោយ​សេរីដោយមិនអាចកត់ត្រាអក្សរភ្លេងបាន
ឡើយ។ ខ្ញុំសប្បាយចិត្តណាស់ដោយ​មានបន្ថែមឈុតសំដែងថ្មីៗមានបន្ថែមទុន
អំពីវប្បធម៍សិល្បៈប្រជាប្រិយនៃជន​ជាតិភាគតិច។ទីពីរគឺតាមរយៈមហោស្រពនេះ
ឧទេ្ទសនាមជាមួយសាធារណជនអំពីជនជាតិ Ta Mun នៅខេត្ត Tay Ninh ដែលកំពុង
ស្នើឲ្យរដ្ឋទទួលស្គាល់ជា​ជន​ជាតិ​​ទី៥៥នៅប្រទេសវៀតណាមផងដែរ"។

        ក្រោយពីមហោស្រពចំនួន៦លើកមកសីល្បៈសំដែងនិងច្រៀងចំរៀងប្រជា
ប្រិយគ្រប់បែបយ៉ាងនៃតំបន់ភូមិភាគខាងត្បូងវៀតណាមត្រូវបានកំណត់បែង
ចែកប្រភេទជាបណ្តើៗហើយយកទៅបង្រៀនឲ្យជំនាន់វ័យក្មេងនៅតាមគ្រប់ភូមិ
ឃុំ។នៅមហោស្រពលើកទី៦នេះមានឈុតខ្លះសំដែងដោយសមាជិកក្នុងគ្រួសារ​តែ​មួយ។ គ្រួសារសិប្បការិនី Danh Thi Dieu​ មកពីស្រុកThanh Tri ខេត្ត Soc Trang​មានសមាជិក៤នាក់ចូលរួមសំដែងរបាំខ្មែរសារិកាកែវ។ សិប្បការិនី Danh Thi Dieu​​ ​សំណោះសំណាលថា៖"នេះជារបាំប្រជាប្រិយដែលគ្រួសារខ្ញុំទាំងឪពុកម្តាយនិងកូន
ចៅតែងតែសំដែងនៅពិធីបុណ្យទាននៅវត្តឬនៅពីធីបុណ្យនៃគ្រួសារនានា។ ខ្ញុំមិន
ភ័យទេដោយសារធ្លាប់រាំច្រើនហើយ។ ឃើញមានបងប្អូនគ្រប់ជនជាតិមកចូលរួម
សំងែងក្នុងមហោស្រពគឺខ្ញុំត្រេកអរណាស់។ យើងខ្ញុំក៏បង្រៀនឲ្យកូនៗចេះរាំរបាំ
នានា​ជាប្រពៃណីរបស់ជនជាតិខ្មែរដែរដើម្បីកុំឲ្យបាត់បង់វប្បធម៍ជាតិ"។

        ក្រុមសិល្បៈខេត្តSoc Trang មកចូលរួមមហោស្រពលើកនេះក៏បាន​សំដែង​បទចំរៀងផ្លុំត្រែនិងរបាំប្រជាប្រិយខ្មែរដែរ។ លោក Lam Hoang Vien នាយក​មជ្ឈ
មណ្ឌលវប្បធម៍ ខេត្ត Soc Trang ឲ្យដឹងថាប៉ុន្មានឆ្នាំកន្លងទៅនេះទន្ទឹម​នឹង​ការ​​កសាងជនបទថ្មីគឺគោលការណ៍អភិរក្សសិល្បៈជាប្រពៃណីបានជួយបំផុស​យ៉ាង
ខ្លាំងនូវជីវភាពសិល្បៈក្នុងសហគមន៍ប្រជាពលរដ្ឋនៅតំបន់។

        មុននឹងចូលរួមមហោស្រពទាំង៦លើកនេះខេត្ត Soc Trang តែងតែរៀបចំ​មហោស្រពដោយឡែកដោយមានការចូលរួមនៃសិល្បករសិល្បការិនីជាជនជាតិ
ទាំង៣តាមរយៈមហោស្រពរបស់រំបន់ខ្លួនយើងខ្ញុំរកឃើញបណ្តាសិប្បករល្អៗរួម
ជាមួយបទចំរៀងរបាំដ៏វិសេសវិសាលនៃខេត្តខ្លួនសំរាប់យកទៅចូលរួមមហោ​ស្រពភូមិភាគ។ តាំងពីនោះប្រជាពលរដ្ឋមានមនសិកាថែរក្សានិងពង្រីកអត្ត
សញ្ញាណវប្បធម៍នៃគ្រប់ជនជាតិក្នុងខេត្ត។

      តំបន់នានាដែលចូលរួមមហោស្រពចំរៀងប្រជាប្រិយភូមិភាគខាងត្បូងវៀត
ណាមលើកទី៦សុទ្ធតែសកម្មស្វែងរកនិងបំប៉នឲ្យសិប្បករសិប្បការិនីកាន់តែពង្រីក
បានសមត្ថភាពរបស់ខ្លួន។ តាំងពីនោះរួមជាមួយគ្រប់ជនជាតិក្នុងប្រទេសថែរក្សា
និងពង្រីកចំរៀងរបាំប្រជាប្រិយដែលជាឃ្លាំងវប្បធម៍ដ៏ថ្លៃថ្លានៃប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ