ល្បែងទាញព្រ័ត្រជាបេតិកភណ្ឌវប្បធ៌មអរូបីនៃមនុស្សជាតិទី១០នៅវៀតណាម

VOVWORLD_ក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីកិច្ចការពារ
បេតិកភណ្ឌវប្បធ៌មអរូបីលើកទី១០របស់អង្គការយូណេស្កូកាលពីដើមខែធ្នូឆ្នាំ
២០១៥នៅប្រទេសណាមីប៊ី ពិធីបុណ្យនិងល្បែងទាញព្រ័ត្រនៅប្រទេសវៀតណាម កម្ពុជា កូរ៉េ និង ភីលីពីនត្រូវបានយូណេស្កូប្រសិទ្ធិនាមជា
បេតិកភណ្ឌវប្បធ៌មអរូបីដំណាងរបស់មនុស្សជាតិ។ នេះជាដំណឹង​សប្បាយចំពោះ
សហគមន៍នៅ​តាមតំបន់​ជាច្រើននៅប្រទេសវៀតណាមពិសេសគឺនៅកន្លែងដែល
ប្រជាជននៅតែរក្សាបាននូវពិធីបុណ្យនិងល្បែងទាញព្រ័ត្រជាប្រពៃណី។

        ពិធីបុណ្យនិងល្បែងទាញព្រ័ត្រជាប្រពៃណីបានមានតាំងពីយូរមក ហើយនៅ
តែបានថែរក្សាតាមតំបន់ដាំដុះដំណាំស្រូវនៅអាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍។ 
នេះជាលើកដំបូងហើយដែលវៀតណាមសហការជាមួយកម្ពុជា ភីលីពីននិងកូរ៉េ 
កសាងសំណុំរឿងអន្តរប្រទេសដាក់ជូនគណៈកម្មាធិការវប្បធម៌វិទ្យាសាស្រ្តនិង
អប់រំនៃអង្គការសហប្រជាជាតិ( យូណេស្កូ)ឲ្យទទួលស្គាល់ពិធីបុណ្យនិងល្បែង
ទាញព្រ័ត្រជាបេតិកភណ្ឌវប្បធ៌មអរូបីដំណាងរបស់មនុស្សជាតិ។ ពិធីបុណ្យនិង
ល្បែងទាញព្រ័ត្រនៃប្រទេសនិមួយៗទោះបីមានការរៀបចំខុសគ្នាដោយឆ្លុះ
បញ្ចាំងនូវលក្ខណៈជីវភាព ប្រវតិ្តសាស្រ្ត វប្បធម៌នៃប្រទេសរៀងៗខ្លួនក្ដីតែវាមាន
លក្ខណៈរួមមួយនោះគឺតែងតែបានគេលេងក្នុងពិធីបុណ្យចូលឆ្នាំថ្មីក្នុងគោល
បំណងសុំឲ្យអាកាសធាតុអំណោយផល ការងារដំណាំដាំដុះ ទួទលបានផល
ខ្ពស់។ ​សាស្ត្រាចារ្យ​រងបណ្ឌិត Nguyen Van Huy សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌ
​ជាតិ​ជាអ្នកដែល​ចូល​​រួមការងារកសាងសំណុំរឿងបានឲ្យដឹងថា

        “ គ្រឹះស្ថាននៃវប្បធម៌តំបន់អាស៊ីអាគ្នេយត្រូវបានឆ្លុះបញ្ចាំងយ៉ាង​ច្បាស់​តាម
រយៈពិធីបុណ្យនិងល្បែងទាញព្រ័ត្រ។ នេះជាបំណងប្រាថ្នាសុំឲ្យការធ្វើកសិកម្ម
ទទួលបានផលច្រើនលើសលុប មនុស្សទាំងអស់គ្នាមានសុខភាពល្អ ជីវភាពរស់
នៅតាមភូមិឃុំសុខសាន្តត្រាន។ នេះជាគ្រឹះស្ថាននៃវប្បធម៌ដែលមានតាំងពីយូរ
មកហើយ”។

        នៅប្រទេសវៀតណាម ល្បែងទាញព្រ័ត្រមានប្រជាប្រិយភាពខ្លាំង។ នា​បច្ចុប្បន្ន
​ ពិធីបុណ្យនិងល្បែងទាញព្រ័ត្រមានលក្ខណៈដោយឡែករបស់តំបន់នៅ​តែ​បាន​
រក្សានៅខេត្តមួយចំនួនដូចជា Lao Cai    Vinh Phuc   Bac Ninh រួមទាំងនៅ​ក្រុង​ហា
ណូយផង។ នៅតំបន់ទាំងនេះ ល្បែងទាញព្រ័ត្រត្រូវបានគេលេងក្នុង​ឱកាសបុណ្យ
ចូលឆ្នាំនិងពិធីបុណ្យទានជា​ប្រពៃណីធំៗ។ 

      

ល្បែងទាញព្រ័ត្រជាបេតិកភណ្ឌវប្បធ៌មអរូបីនៃមនុស្សជាតិទី១០នៅវៀតណាម - ảnh 1
នៅក្រុងហាណូយមានរបៀបលេងល្បែងទាញព្រ័ត្រអង្គុយក្នុងពិធីបុណ្យវិហារTran Vu នាថ្ងៃទី៣ខែ៣តាមចន្ទកតិនៅភូមិ Ngoc Tri សង្កាត់ Thach Ban ខណ្ឌLong Bien

          របៀបលេងល្បែងទាញព្រ័ត្រនេះ ជាធម្មតា គេចែកមនុស្សអ្នកលេងជាពីរក្រុម
ហើយគ្រឿងប្រដាប់សំរាប់លេងជាខ្សែព្រ័ត្រធ្វើពីក្រចៅឬធ្មៃ។ មានតំបន់មួយចំនួន
ដូចជាស្រុក Soc Son ក្រុងហាណូយក្រុមយុវជនពេលលេងកឲល្បែង​ទាញ​ព្រ័ត្រ
គេប្រើគ្រឿងប្រដាប់ជាឬស្សីមួយដើម។ ដោយឡែកនៅក្រុងហាណូយមានរបៀប
លេងល្បែងទាញព្រ័ត្រអង្គុយក្នុងពិធីបុណ្យវិហារTran Vu នាថ្ងៃទី៣ខែ៣​តាម
ចន្ទកតិនៅភូមិ Ngoc Tri សង្កាត់ Thach Ban ខណ្ឌLong Bien។ តាមលោក Le Van
Cu​​ ជាអ្នកមើលខុសត្រូវវិហារ Tran Vu​​ ភូមិ Ngoc Tri បានឲ្យដឹងថា​ ពីមុន​មក​របៀប
លេងល្បែងទាញព្រ័ត្រអង្គុយគឺជាសកម្មភាពជីវភាពវប្បធម៌មួយដែលមិនអាចខ្វះ
បានរបស់ប្រជាពលរដ្ឋភូមិក្នុងឱកាសបុណ្យចូលឆ្នាំនារដូវផ្ការីក។ ពេល​ដឹងថា
ល្បែងទាញព្រ័ត្រត្រូវបានយូណេស្កូប្រសិទ្ធិនាមជាបេតិកភណ្ឌវប្បធ៌មអរូបីដំណាង
របស់មនុស្សជាតិនោះ លោក Le Van Cu​​ សប្បាយចិត្តយ៉ាងខ្លាំង។​ លោកបាន​សំ
ណេះសំណាល​ថា

        “ ទទួលបានដំណឹងនេះបងបងប្អូនយើងខ្ញុំត្រេកអរណស់ដោយមាន
មោទ​នភាពអំពីប្រពៃណីទាញព្រ័ត្រអង្គុយដែលដូនតាបន្សល់ទុកមក។  តាំង​ពី​
មុន​មកអ្នកភូមិលេងល្បែងទាញព្រ័ត្រនៅម្ដុំផលិតទំនិញ Dang Dong។​ អ្នកលេង
​បានចែកជា៣ក្រុមគឺក្រុម​ ថ្នល់ ក្រុម ផ្សារ និងក្រុមស្រះ។ ​នៅមុននិង​ក្រោយពី​
លេង​ល្បែងនេះយើងខ្ញុំតែងតែធ្វើហោមពិធី​”។

        រួមជាមួយពិធីបុណ្យនិងល្បែងទាញព្រ័ត្រនៅប្រទេសដទៃពិធីបុណ្យនិង
ល្បែងទាញព្រ័ត្ររបស់វៀតណាមត្រូវបានយូណេស្កូប្រសិទ្ធិនាមជាបេតិកភណ្ឌ
វប្បធ៌មអរូបីនៃមនុស្សជាតិព្រោះនេះជាទំនៀមទំលាប់សង្គមមួយដែលបង្កើត
ឡើងតំលៃសមភាពនិងជាការហាត់ប្រាណកីឡាបំប៉នសុខភាពក្នុងសហគមន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ