វិទ្យុសម្លេងវៀតណាមរួមដំណើរជាមួយផ្លូវហូជីមិញដ៏អស្ចារ្យ
(VOVWORLD) - មានផ្លូវមួយដែលតែងតែរួមដំណើរជាមួយផ្លូវហូជីមិញជានិច្ចក្នុងប៉ុន្មានឆ្នាំនៃ ការតស៊ូប្រឆាំងនឹងចក្រពត្តអាមេរិក នោះគឺជារលកវិទ្យុសម្លេង វៀតណាម ។ អស់រយៈពេល ១៦ ឆ្នាំ ចាប់តាំង ពីការបើកផ្លូវហូជីមិញ នាថ្ងៃទី ១៩ ខែឧសភាឆ្នាំ ១៩៥៩ រហូតដល់ទីបញ្ចប់ នៃសង្គ្រាមនៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ១៩៧៥ មក រលកវិទ្យុសម្លេងវៀតណាមបានរួមដំណើរជាមួយប្រជាជននិងកងទ័ពនៃប្រទេសទាំងមូល រួមចំណែករំដោះភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ទាំង ស្រុង។
រូបថតៈ ឯកសារ |
ដើម្បីអបអរខួបលើកទី ៦០ នៃផ្លូវហូជីមិញ សូមអញ្ជើញមិត្ត អ្នកស្តាប់រួម ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម រំលឹកឡើងវិញ នូវ អនុស្សាវរីយ៍ នា “គ្រាគួរឲ្យរស់នៅ” នៅឯសមរភូមិ Truong Son។
អ្នកកាសែត Le Thong អតីតអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម (TNVN) ។ ធ្លាប់បានចូលសមរភូមិកាលពីឆ្នាំ ១៩៧២ និងបំពេញការងារនៅផ្លូវ Truong Son ខាងកើត ។ Truong Son ក្នុងអារម្មណ៍របស់លោក គឺជា កន្លែងរឹងមាំនិងរស់រវើកដែលពោរ ពេញទៅដោយ ការប្រឹងប្រែង ការស៊ូទ្រាំនិងឆន្ទៈមោះមុតរបស់យុទ្ធជនគ្រប់រូប។ យោងតាមលោក Le Thong នៅឯកន្លែងសាហាវបំផុតនោះ អ្វីៗ ដែលជាការលើកទឹក ចិត្តសម្រាប់យុទ្ធជន គឺជាព័ត៌មានពីសមរភូមិក្រោយ រួមទាំងសំនៀង ច្រៀង ផងដែរ។ ហើយប្រការទាំងអស់នេះ ត្រឹមតែតាមរយៈវិទ្យុសម្លេងវៀតណាម តែ ប៉ុណ្ណោះ។ អ្នកកាសែត Le Thong បានសំណេះសំណាលនូវរឿងមួយដែលមិន អាចបំភ្លេចបានឡើយ។ នោះគឺជារឿងរ៉ាវអំពីយុវជនស្ម័គ្រចិត្តមួយរូប ដែលតែងតែ យកជាប់ខ្លួននូវវិទ្យុតូចមួយ។ កាលនោះ ពួកអាមេរិកបានបាញ់បោកយ៉ាងខ្លាំង ហើយយុវជនស្ម័គ្រចិត្តរូបនោះចូលរួមបើកផ្លូវទាំងយប់ហើយបានពលីជីវិតជាមួយយុទ្ធមិត្តច្រើនរូបទៀត។ មនុស្សម្នាបាននាំគ្នាទៅស្វែងរក ប៉ុន្តែមិនដឹងថាពួកគាត់នៅឯណា។ ដល់ពេលព្រឹកព្រលឹម បណ្តាយុទ្ធមិត្តបានរកឃើញគាត់ ដោយសារលឺសម្លេងពីវិទ្យុ សម្លេងវៀតណាមផ្សាយចេញពីវិទ្យុតូចដែលលោកដាក់ជាប់ក្នុងខ្លួន។
អស់រយៈពេល៣ឆ្នាំ រស់នៅ Truong Son ខាងកើត អ្នកកាសែត Le Thong បាន ឃើញនូវរឿងរ៉ាវជាច្រើនអំពីយុទ្ធជននៅឯផ្លូវ Truong Son លោកបានសរសេរអត្ថបទស្តីពីយុទ្ធជនទាំងនេះ ហើយផ្ញើទៅវិទ្យុសម្លេងវៀតណាម ដើម្បីផ្សាយលើរលក ធាតុអាកាស ដើម្បីលើកទឹកចិត្តស្មារតីរបស់យុទ្ធជន។ លោក Le Thong បានឲ្យដឹង ថា “វិទ្យុគឺជាមិត្តមួយរូបក៏ដូចជាមេបញ្ជាការមួយរូប ដែលជួយឲ្យយើងស្គាល់ពីបញ្ហាជាច្រើន ធ្វើឲ្យជីវិតយើងប្រសើរជាង តាមរយៈសម្លេងច្រៀងនិងសម្លេងតន្ត្រី។ បងប្អូន យុទ្ធជន ពេលបានដឹងថា ខ្ញុំជាអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម គឺពួកគាត់បាន សួរនាំពីរឿងរ៉ាវជាច្រើន ហើយសូម្បីតែរឿងអំពីអ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀត ណាមក៏ធ្វើឲ្យពួកគាត់ចាប់អារម្មណ៍យ៉ាងខ្លាំងដែរ”។
យោងតាមអ្នកកាសែត Tran Duc Nuoi នៃវិទ្យុសម្លេងវៀតណាម អ្នកកាសែត ដែលមានស្នាមជើងលើផ្លូវហូជីមិញមុនគេបង្អស់។ ក្រុមការងាររួមមានគ្នា៤នាក់ ដឹកនាំដោយលោក Vu Duong បានធ្វើដំណើរតាមផ្លូវនោះ ទៅកាន់ណាមបូខាង កើត។ បន្តស្នាមជើងនោះ គឺអ្នកកាសែត Tran Duc Nuoi បានធ្វើដំណើរទៅកាន់ A Sau, Aluoi និងភាគខាងលិចខេត្ត Thua Thien Hue នាខែតុលាឆ្នាំ ១៩៧៤។ ទោះបីជាបានដើរលើផ្លូវត្រឹមតែរាប់រយគីឡូម៉ែត្រក៏ដោយ ប៉ុន្តែអ្នកកាសែត Tran Duc Nuoi នៅតែស្រមៃឃើញពីការលំបាករបស់បណ្តាយុទ្ធជន ជាងដែលធ្វើឡើងផ្លូវ Truong Son ដ៏អស្ចារ្យមួយនេះ។ ផ្លូវមួយទៀតដែលមានតែអ្នកកាសែតទើបដឹង នោះគឺ ផ្លូវវិទ្យុសម្លេងដែលបានរួមដំណើជាមួយផ្លូវ Truong Son ផ្លូវហូជីមិញជានិច្ច។ លោក Tran Duc Nuoi បានឲ្យដឹងថា៖ “ប្រហែលជាវិទ្យុសម្លេងវៀតណាមជាមធ្យោបាយតែមួយកត់កាលនោះ។ ពោលគឺ កាសែតបោះពុម្ភគឺរាប់ខែទើបមកដល់។ ប៉ុន្តែវិទ្យុសម្លេងវៀតណាម ផ្តល់ព័ត៌មាន ហើយយុទ្ធជននៅសមរភូមិមិនអាចខ្វះបានឡើយនូវព័ត៌មានដោយចាត់ទុកដូចជាដង្ហើមនៃជីវិតអញ្ចឹង។ រលកវិទ្យុជាប្រភពលើកទឹកចិត្ត ខណៈដែលយើងហត់នឿយ ហើយការស្លាប់ក៏នៅក្បែរ ប៉ុន្តែបើកវិទ្យុ ស្តាប់ ចម្រៀង ស្តាប់សម្លេង ហាក់ដូចជា មានអារម្មណ៍ស្រស់ស្រាយឡើងវិញ”។
អ្នកកាទូត អ្នកកាសែត Ly Van Sau ធ្លាប់បាននិយាយថា “មានផ្លូវហូជីមិញមួយ តាមរយៈរលកអេឡិចត្រូនិក”។ រលកវិទ្យុសម្លេងវៀតណាម ជាផ្លូវលើអាកាស នៃផ្លូវហូជីមិញ ដែលធ្វើដំណើរពីភាគខាងជើងទៅកាន់ភាគខាងត្បូង។ ផ្លូវនេះបាន ដឹកជញ្ជូននូវព័ត៌មាន ភ្ជាប់នូវអារម្មណ៍របស់មនុស្សគ្រប់គ្នាតាមផ្លូវទៅសមរភូមិ ហើយក៏ជាផ្លូវតភ្ជាប់សេចក្តីស្នេហា និងជំនឿជាក់លើជ័យជម្នះផងដែរ៕