សប្តាហ៍ភាពយន្តអបអរសាទរខួបលើកទី ៨០ នៃគម្រោងអំពីវប្បធម៍វៀតណាម៖ ឈុតខ្សែភាពយន្តវីរភាពរបស់ប្រទេសជាតិ

(VOVWORLD) - សប្តាហ៍ភាពយន្តដើម្បីអបអរសាទរខួបលើកទី ៨០ នៃគម្រោងអំពីវប្បធម៌វៀតណាម (១៩៤៣- ២០២៣) ត្រូវបានចាក់បញ្ចាំងទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ ខែកុម្ភៈដល់ថ្ងៃទី ៣ ខែមីនា។ ភាពយន្តស្តីពីប្រធានបទ៖ វប្បធម៌ លោកប្រធានហូជីមិញ ប្រទេសជាតិនិងប្រជាជនវៀតណាម សុទ្ធតែជាខ្សែភាពយន្ដដែលរស់នៅគងវង្សជាមួយពេលវេលា បង្កើតឡើងវិញនូវវីរភាពប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។

សប្តាហ៍ភាពយន្តអបអរសាទរខួបលើកទី ៨០ នៃគម្រោងអំពីវប្បធម៍វៀតណាម៖ ឈុតខ្សែភាពយន្តវីរភាពរបស់ប្រទេសជាតិ - ảnh 1សប្តាហ៍ភាពយន្តប្រារព្ធខួបលើកទី ៨០ នៃគំរោងអំពីវប្បធម៌វៀតណាមនៅមជ្ឈមណ្ឌលភាពយន្តជាតិ (រូបថត៖ VOV)

សប្តាហ៍ភាពយន្តអបអរសាទររយៈពេល ៨០ឆ្នាំ នៃការចាប់បដិសន្ធិគម្រោងអំពីវប្បធម៌ វៀតណាមបានណែនាំដល់សាធារណជននូវខ្សែភាពយន្តចំនួន ១០ ក្នុងប្រភេទដូចជា៖ ភាពយន្តឯកសារ ភាពយន្តរឿង និងភាពយន្តគំនូរជីវចល។ លោក Vi Kien Thanh ប្រធាននាយកដ្ឋានភាពយន្ត ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឲ្យដឹងថា៖ “សប្តាហ៍ភាពយន្តនេះត្រូវបានបើកនៅទីក្រុងហាណូយ ហើយក៏ត្រូវបានបញ្ជូនទៅកាន់ខេត្ត-ក្រុងចំនួន ៦៣ ដើម្បីចាក់បញ្ចាំង និងណែនាំដល់ប្រជាជនទូទាំងប្រទេស ជាពិសេសនៅតាមតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងតំបន់ព្រំដែន  និងតំបន់កោះសមុទ្រ ដែលបានទស្សនាខ្សែភាពយន្តទាំងនេះផងដែរ។ ក្នុងនោះ មានភាពយន្តដែលគួរឲ្យចាប់អារម្មណ៍ដូចជា៖  ភាពយន្តរឿងអរុណរះពណ៌ក្រហមឬរឿង ហោរាសាស្ត្រ អំពីលោកប្រធានហូជីមិញ ឬរឿង "ព្យុះ" ដែលនិយាយអំពីបញ្ហាក្រោយសង្រ្គាម ជាពិសេសមាន ខ្សែភាពយន្តឯកសារ "វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រទេសជាតិ”។ សប្តាហ៍ភាពយន្តនេះក៏មានខ្សែភាពយន្តស្តីពីប្រធាន បទសង្រ្គាម ក៏ដូចជាភាពយន្តអំពីបុព្វហេតុកសាង និងការពារជាតិផងដែរ”។

ភាពយន្តឯកសារ “វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រទេសជាតិ” ផលិតដោយស្ទូឌីយ៉ូ វិទ្យា សាស្ត្រមជ្ឈិម និងភាពយន្តឯកសារ បានបញ្ជាក់ពីបរិបទផ្តួចផ្តើមឡើង អត្ថន័យប្រវត្តិសាស្ត្រ និងតម្លៃទ្រឹស្តី តម្លៃជាក់ស្តែងនៃគម្រោងស្តីពីវប្បធម៌វៀតណាម។ លោក Duong Trung Quoc អគ្គលេខាសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមបានឲ្យដឹងថា៖ “គម្រោងវប្បធម៌បានលើកទឹកចិត្តយើងឲ្យធ្វើអ្វីមួយដើម្បីកសាងរបបថ្មី។ ហើយប្រការនោះបានពង្រីកប្រសិទ្ធភាពភ្លាម។ ពោលគឺ យើងឃើញថា ក្រោយជោគជ័យនៃបដិវត្តន៍ខែសីហាមក យើងមានស្មារតីគឺវប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រជាជាតិ។ ធ្វើបដិវត្តន៍មិនត្រឹមតែដោយប្រើអាវុធប៉ុណ្ណោះទេ ប៉ុន្តែក៏មានទាំងវប្បធម៌ទៀតផងដែរ”។

ឈុតខ្សែភាពយន្តដែលមានប្រភពឯកសារដ៏ធំ និងសម្បូរបែប បញ្ជាក់ពីតួនាទី និងទីតាំងដ៏សំខាន់នៃវប្បធម៌ក្នុងបុព្វហេតុរំដោះជាតិ កសាងសង្គមនិយម និងការពារមាតុភូមិ ជួយអ្នកទស្សនាឱ្យងាកមកមើលលើដំណើរការ ៨០ ឆ្នាំនៃការអភិវឌ្ឍវប្បធម៌របស់ប្រទេសជាតិ។ ទស្សនាខ្សែភាពយន្តនេះ លោក Tran Xuan Hung  ទស្សនិកជនម្នាក់នៅខេត្ត Thanh Hoa បាននិយាយថា៖ “បន្ទាប់ពីបានទស្សនាភាពយន្តឯកសាររួចមក ខ្ញុំមានអារម្មណ៍ថា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ ស្ថានភាពរបស់ប្រទេសជាតិនិងពិភពលោកបានផ្លាស់ប្តូរយ៉ាងច្រើន ប៉ុន្តែស្មារតីនៃ គម្រោងស្តីពីវប្បធម៌វៀតណាមនៅតែមានសុពលភាព។ ខ្សែភាពយន្តនេះបានបង្ហាញពីរូបភាពប្រទេសជាតិនៃសម័យកាលនីមួយៗ។ ក្នុងសម័យកាលនីមួយៗ យើងឃើញថា វប្បធម៌នៅតែជាព្រលឹងជាតិ”។

ក្នុងសប្តាហ៍ភាពយន្ត ខ្សែភាពយន្តរឿងក៏ទាក់ទាញទស្សនិកជនឱ្យចូលមើលផងដែរ។ ខ្សែភាពយន្តរឿង អរុណរះ ដឹកនាំដោយវិចិត្រករប្រជាជន លោក Nguyen Thanh Van ផលិតដោយក្រុមហ៊ុនភាពយន្តវៀតណាម ដំណាលអំពីយុទ្ធជ័យ និងគំរូប្រយុទ្ធដ៏អង់អាចក្លាហានរបស់កងអនុសេនាតូច អ្នកបើកបរស្ត្រីដំបូងគេ នៅលើផ្លូវ Truong Son។ ខ្សែភាពយន្តនេះបានដំណាលអំពីរឿងយុវនារី ៤ នាក់ ដែលមានភារកិច្ចបើកបរដឹកទំនិញ ស្បៀងអាហារ និងរបស់ចាំបាច់ពីសមរភូមិខាងក្រោយទៅសមរភូមិមុខ ហើយដឹកយុទ្ធជនរងរបួស និងឈឺ និងយុទ្ធជនពលីពីសមរភូមិមុខទៅសមរភូមិខាងក្រោយ។ សម្រាប់អ្នកដឹកនាំរឿង សិល្បករឆ្នើម Do Khanh Toan ខ្សែភាពយន្ត អរុណរះពណ៌ក្រហម បានប៉ះចំបេះដូងគាត់នៅពេលដែលបានបង្ហាញឡើងវិញនូវភាពកាចសាហាវនៃសង្រ្គាមនាគ្រាមុននោះ។

សប្តាហ៍ភាពយន្តអបអរសាទរខួបលើកទី ៨០ នៃគម្រោងអំពីវប្បធម៍វៀតណាម៖ ឈុតខ្សែភាពយន្តវីរភាពរបស់ប្រទេសជាតិ - ảnh 2រូបភាពពីខ្សែភាពយន្តឯកសារ "វប្បធម៌បំភ្លឺផ្លូវសម្រាប់ប្រជាជាតិ" (រូបថត៖ VOV)

“ខ្ញុំបានឆ្លងកាត់ផ្លូវ Truong Son ចំនួន ១២ ដងទាំងចូលនិងចេញ រួមទាំងពេលសង្គ្រាមក៏ដូចជាពេលសន្តិភាព ប៉ុន្តែពេលដែលខ្ញុំទស្សនាខ្សែភាពយន្តរឿង “អរុណរះ” មានឈុតឆាកមួយចំនួនដែលធ្វើអោយយើងស្រក់ទឹកភ្នែក។ ព្រោះថា ក្នុងនាមជាអ្នកធ្លាប់ឆ្លងកាត់សង្រ្គាម និងដឹងអំពីសង្រ្គាម វាពិតជាមានការចាប់អារម្មណ៍ក្នុងការសម្តែងឡើងវិញនូវបរិយាកាសអស់ពីចិត្តពីថ្លើមរបស់យុវជន នៅ ពេលនោះ។ ខ្ញុំគិតថា តាមរយៈរឿង អរុណរះ យុវវ័យនឹងរៀនបានច្រើន នឹងដឹងពីរបៀបដែលជំនាន់ដូនតាត្រូវប្រយុទ្ធ និងយកឈ្នះសត្រូវ”។

សប្តាហ៍ភាពយន្ត ដើម្បីអបអរសាទរខួបលើកទី ៨០ នៃគំរោងវប្បធម៌វៀតណាម គឺជាឱកាសមួយសម្រាប់ពិភពភាពយន្ត និងសាធារណជនក្នុងការក្រឡែកមើលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៤៣ និងលំហូរមិនឈប់ឈរនៃវប្បធម៌ជាតិ ។ អាស្រ័យហេតុនេះ អប់រំទំនៀមទម្លាប់ស្នេហាជាតិដល់យុវជនជំនាន់ក្រោយ និងរួមចំណែកផ្សព្វផ្សាយភាពយន្តវៀតណាមទៅកាន់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ