Da Nang៖ កសាងហេដ្ឋារចនាសម្ព័ន្ធនិង​ទិន្នន័យឌីជីថល ធ្វើ​ជាមូលដ្ឋានគ្រឹះ​សម្រាប់ទីក្រុងឆ្លាតវៃ

(VOVWORLD) - នៅខែមករាឆ្នាំ ២០១៩ ការិយាល័យនយោបាយបានចេញសេចក្តីសម្រេចចិត្តស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។ តាមនោះ គោលដៅដល់ឆ្នាំ ២០៣០ គឺកសាងទីក្រុង Da Nang ឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសង្គមដ៏ធំមួយរបស់វៀតណាម និងនៅតំបន់អាស៊ីអាគ្នេយ៍។
គោលដៅរហូតដល់ឆ្នាំ ២០៤៥ ទីក្រុង Da Nang នឹងក្លាយទៅជាទីក្រុងធំ អេកូឡូស៊ី និងឆ្លាតវៃ ដែលជាមជ្ឈមណ្ឌលចាប់ផ្ដើមអាជីព ច្នៃប្រឌិត និងទីក្រុងសមុទ្រគួរឲ្យរស់នៅថ្នាក់តំបន់អាស៊ី ។ ដើម្បីអនុវត្តន៍គោលដៅនេះ ទីក្រុងបានចេញផ្សាយគោលការណ៍ទាន់ពេលវេលានិងឥតងាករេ ដើម្បីផ្លាស់ប្តូរឌីជីថល កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល បម្រើការអនុវត្តទីក្រុងឆ្លាតវៃ។
Da Nang៖ កសាងហេដ្ឋារចនាសម្ព័ន្ធនិង​ទិន្នន័យឌីជីថល ធ្វើ​ជាមូលដ្ឋានគ្រឹះ​សម្រាប់ទីក្រុងឆ្លាតវៃ - ảnh 1មជ្ឈមណ្ឌល IOC បង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុង Da Nang ក្នុងការផ្លាស់ប្តូរឌីជីថល និងកសាងទីក្រុងឆ្លាតវៃ។ រូបថត៖ VOV

បន្ទាប់ពីការអនុវត្តអស់រយៈពេលជាងមួយឆ្នាំ រហូតមកដល់ពេលនេះ សហគ្រាស អង្គភាពអាជីវកម្ម ក្រុមគ្រួសារ និងបុគ្គលដែលធ្វើអាជីវកម្មនៅទីក្រុង Da Nang ភាគច្រើនបានប្រើប្រាស់វិក័យប័ត្រអេឡិចត្រូនិកជំនួសឲ្យវិក័យប័ត្រប្រពៃណីវិញ។ ជំហាននេះបានជួយសម្រួលដល់ប្រជាជន សហគ្រាសឲ្យមានតម្លាភាពព័ត៌មាននិងធ្វើទំនើបកម្មការគ្រប់គ្រងពន្ធ។ លោក Nguyen Huu Hoang គ្រួសារអាជីវកម្មនៅស្រុក Hai Chau បានឲ្យដឹងថា៖ “ចាប់តាំងពីផ្នែកពន្ធបានផ្លាស់ប្តូរទៅប្រើប្រាស់វិក័យប័ត្រអេឡិចត្រូនិកជំនួសឱ្យវិក័យប័ត្រក្រដាស យើងឃើញថាវាងាយស្រួល រហ័ស និងសន្សំសំចៃពេលវេលាណាស់។ គ្រួសារអាជីវកម្មមិនចាំបាច់ទៅកាន់ភ្នាក់ងារពន្ធដារដើម្បីទិញវិក័យប័ត្រនោះទេ។ ឥឡូវនេះ អាចម្ចាស់ការចេញវិក័យប័ត្រអេឡិចត្រូនិកនៅពេលណាក៏បានដែរ”។

ជោគជ័យគួរឲ្យកត់សម្គាល់របស់ទីក្រុង Da Nang ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលនាពេលកន្លងទៅ គឺការចូលរួមរបស់អាជ្ញាធរ ស្ថាប័ន អង្គភាពគ្រប់ជាន់ថ្នាក់ និងការឆ្លើយតបយ៉ាងសកម្មពីប្រជាជននិងសហគ្រាស។។ កម្មវិធីនិងឧបករណ៍ជាច្រើនត្រូវបានទីក្រុងអនុវត្តន៍ ធ្វើបច្ចុប្បន្នភាព ជួយសម្រួលដល់ប្រជាជននិងអាជីវកម្មអាចចូលប្រើប្រាស់យ៉ាងងាយស្រួល។ ចាប់តាំងពីពេលនោះមក បង្កើនអន្តរកម្មរវាងរអាជ្ញាធរនិងប្រជាជន រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារកែទម្រង់រដ្ឋបាល បង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននិងអង្គភាពអាជីវកម្ម រួមដំណើរជាមួយអាជ្ញាធរមូលដ្ឋានក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។

សញ្ញាសម្គាល់ដ៏សំខាន់មួយរបស់ទីក្រុង Da Nang ក្នុងដំណើរការផ្លាស់ប្តូរឌីជីថលនិងកសាងទីក្រុងឆ្លាតវៃគឺដាក់ឲ្យដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យ និងប្រតិបត្តិការឆ្លាតវៃ (IOC)។ លោក Nguyen Van Quoc នាយកមជ្ឈមណ្ឌលព័ត៌មាន និងឃ្លាំមើលប្រតិបត្តិឆ្លាតវៃទីក្រុង Da Nang បានឲ្យដឹងថា៖ “IOC បានចែករំលែកទិន្នន័យដល់ប្រជាជន និងភ្ញៀវទេសចរឱ្យបានទាន់ពេលវេលា ដើម្បីមានព័ត៌មានក្នុងករណីបន្ទាន់ ដូចជានៅពេលមានគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះទឹកជំនន់ ស្ថានភាពជាប់គាំងរថយន្ត និងភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង។ តាមនោះ ប្រជាជន និងភ្ញៀវទេសចរនឹងមានវិធានការឆ្លើយតបបានទាន់ពេលវេលា”។

Da Nang៖ កសាងហេដ្ឋារចនាសម្ព័ន្ធនិង​ទិន្នន័យឌីជីថល ធ្វើ​ជាមូលដ្ឋានគ្រឹះ​សម្រាប់ទីក្រុងឆ្លាតវៃ - ảnh 2មជ្ឈមណ្ឌល IOC គឺជាទីតាំងសម្រាប់ការប្រមូលព័ត៌មាន និងទិន្នន័យ។ រូបថត៖ VOV

មជ្ឈមណ្ឌល IOC បានដំណើរការដោយផ្អែកលើទិន្នន័យ បូកសរុបប្រភពព័ត៌មាន និងទិន្នន័យទាំងអស់របស់ទីក្រុងលើគ្រប់វិស័យ ដើម្បីត្រួតពិនិត្យ វិភាគ បង្ហាញ និងគាំទ្រដល់ការសម្រេចចិត្តនិងទិសដៅប្រតិបត្តិ។ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានអះអាងថា ការដាក់ឲ្យដំណើរការមជ្ឈមណ្ឌល IOC បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំទីក្រុង ក្នុងការអនុវត្តការផ្លាស់ប្តូរឌីជីថល និងកសាងទីក្រុងឆ្លាតវៃ។ នេះគឺជាបុព្វបទ និងកម្លាំងចលករសម្រាប់ទីក្រុង Da Nang បន្តអនុវត្តដំណោះស្រាយគ្រប់ជ្រុងជ្រោយក្នុងការកសាងរដ្ឋាភិបាលឌីជីថល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល៖ “ទីក្រុង Da Nang អនុវត្តគំរូអាជ្ញាធរទីក្រុង ក្នុងនោះផ្តោតសំខាន់លើការត្រួតពិនិត្យការអនុវត្តភារកិច្ចរបស់ខ្លួន។ ដូច្នេះ ទីក្រុង Da Nang បានកំណត់ថា ចាំបាច់ត្រូវមានមជ្ឈមណ្ឌលត្រួតពិនិត្យ ប្រតិបត្តិ និងកំណត់ភារកិច្ចអនុវត្តចាប់ពីឆ្នាំ ២០២០។ ទីក្រុងបានកំណត់ថានៅតែមានការងារជាច្រើនត្រូវការខិតខំតប្រឹងប្រែង ដើម្បីអាចផ្លាស់ប្តូរជាជំហានៗនៅក្នុងដំណើរកសាងទីក្រុងឆ្លាតវៃរបស់ទីក្រុង Da Nang និងពន្លឿនដំណើរការផ្លាស់ប្តូរឌីជីថល”។

ដោយមានវិធីសាស្ត្រល្អៗក្នុងការផ្លាស់ប្តូរឌីជីថលនាពេលកន្លងទៅ ទីក្រុង Da Nang ត្រូវបានទទួលស្គាល់និងវាយតម្លៃខ្ពស់ដោយស្ថាប័ន និងអង្គការជាច្រើនក្នុងស្រុក និងអន្តរជាតិ។ ជាពិសេស ក្នុងរយៈពេល ៣ ឆ្នាំជាប់ៗគ្នាគឺឆ្នាំ ២០២០ ២០២១ និង២០២២ ទីក្រុង Da Nang ត្រូវបានសមាគមកម្មវិធី និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) ប្រគល់ជូនរង្វាន់ទីក្រុងឆ្លាតវៃ ពានរង្វាន់ដ៏មានកិត្តិយស និងតែមួយគត់សម្រាប់ទីក្រុង; ជាប់ចំណាត់ថ្នាក់ទី ១ នៃសន្ទស្សន៍ផ្លាស់ប្តូរឌីជីថលថ្នាក់ខេត្ត និងនាំមុខគេលើសសរស្តម្ភទាំង ៣ គឺរដ្ឋបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ នេះគឺជាសក្ខីភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងក្នុងដំណើរការកសាងទីក្រុង Da Nang ក្លាយជាទីក្រុងគួរឱ្យរស់នៅដើម្បីឈានដល់កម្រិតតំបន់អាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ