Thaco Truong Hai Chu Lai - សហគ្រាសជោគជ័យបំផុតនៅខេត្តQuang Nam

(VOVWORLD) -នាយករដ្ឋមន្រ្តីរដ្ឋាភិបាលចុះហត្ថលេ ខាលើសេចក្ដីសំរេចចិត្តបង្កើតមណ្ឌលសេដ្ឋកិច្ចបើកទូលាយChu Lai មករោងចក្រជាច្រើនត្រូវបានកសាងឡើងប្រែក្លាយតំបន់ខ្សាច់សនេះទៅជា មណ្ឌលសេដ្ឋកិច្ចសំខាន់នៅភាគកណ្ដាល។ជាសហគ្រាសមួយក្នុងចំណោម សហគ្រាសដំបូងដែលមកបណ្ដាក់ទុននៅមណ្ឌលសេដ្ឋកិច្ចបើកទូលាយ  Chu Lai នោះ រហូត មកដល់ពេលនេះ Thaco Truong Hai បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយក្លាយទៅជាទីចម្រុះដំឡើងរថយន្តធំមួយរបស់វៀតណាម។
Thaco Truong Hai Chu Lai - សហគ្រាសជោគជ័យបំផុតនៅខេត្តQuang Nam - ảnh 1 Thaco Truong Hai Chu Lai - សហគ្រាសជោគជ័យបំផុតនៅខេត្ត Quang Nam

មណ្ឌលសេដ្ឋកិច្ចបើកទូលាយ Chu Lai កាលពីឆ្នាំ២០០៣ត្រឹមតែជាតំបន់ខ្សាច់សបុណ្ណោះ ប៉ុន្តែ Thaco Truong Hai បានសំរេចកសាងរោងចក្រនៅទី នេះ។ នេះក៏ជាគ្រឹះស្ថានដើម្បីក្លាយទៅជារោងចក្រផលិត ដំឡើងរថយន្តធំសម្បើមនិងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅខេត្ត Quang Nam។លោក Pham Van Tai អគ្គនាយកក្រុមហ៊ុនភាគហ៊ុនរថយន្ត Truong Hai ឲ្យដឹងថា៖

        “មុននេះ១៤ឆ្នាំ យើងខ្ញុំបានស្វែងយល់ហើយសំរេចបណ្ដាក់ទុនទៅក្នុងតំបន់ដី Chu Lai ដោយសារទីនេះសមស្របជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ Thaco។លើសពីនេះទៅទៀត យើងខ្ញុំទទួលបានការអំពាវនាវវិនិយោគរបស់រដ្ឋអំណាចខេត្ត Quang Nam។នាគ្រាសនោះ Chu Laiជាមណ្ឌលសេដ្ឋកិច្ចបើកទូលាយរបស់វៀតណាមដោយមានគោលនយោបាយអាទិភាពជាច្រើន។ហើយ Chu Lai មានផ្ទៃដីធំដើម្បី Truong Hai អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មរថយន្តនិងឧស្សាហកម្មឧបត្ថម្ភរថយន្ត”។

        ដោយមានទស្សនៈវិស័យយុទ្ធសាស្ត្រ នាបច្ចុប្បន្នផលិតផលរបស់ក្រុមហ៊ុន ភាគហ៊ុនរថយន្ត Truong Hai កំពុងនាំមុខគេលើទីផ្សារថយន្តវៀតណាម។នាឆ្នាំ២០១៦ នៅ Chu Lai ក្រុមហ៊ុន Truong Hai បានផលិតនិងដំឡើងរថយន្តជាង១១២ពាន់គ្រឿង មានតម្លៃជាង១៧លានលានដុង។ក្នុងនោះ រួមវិភាគទានសំរាប់ថវិកាខេត្ត Quang Nam ជាង១៤លានលានដុង។លោក Pham An អនុប្រធានគណៈកម្មាធិការគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ច Chu Lai បានឲ្យដឹងថា៖

        “ចាប់ពីពេលត្រូវបានបង្កើតឡើងមក ក្រុមហ៊ុន Truong Hai មានរោងចក្រចំនួន២៤ ហើយបាននិងកំពុងផលិតរថយន្តប្រភេទ Kia និងMazda។ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក្រុមហ៊ុននេះមានការរួមវិភាគទានដ៏ធំធេងចំពោះការអភិវឌ្ឍន៍របស់ខេត្ត។ត្រូវអះអាងថា ក្រុមហ៊ុន Chu Lai Truong Hai ជាក្រុមហ៊ុននាំមុខគេនៃផ្នែករថយន្តវៀតណាម ហើយរួមវិភាគទានទៅក្នុងជោគជ័យរបស់មណ្ឌលសេដ្ឋកិច្ច Chu Lai និងខេត្ត Quang Nam”។

        ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង ក្នុងកាលៈទេសៈធ្វើសមាហរណកម្មទៅក្នុងតំបន់និងអន្តរជាតិនោះ ក្រុមហ៊ុន Thaco Truong Haiកំពុងកសាងគោលដៅយុទ្ធសាស្ត្រដើម្បីក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មពហុវិជ្ជានិង សហគ្រាសវៀតណាមជួរមុខក្នុងតំបន់អាស៊ាន។លោក Pham Van Tai អគ្គនា យកក្រុមហ៊ុន Truong Hai ឲ្យដឹងថា៖

        “ថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងទាំងអស់នៃក្រុមហ៊ុន Thaco Truong Hai សុទ្ធតែយល់ច្បាស់ធ្វើយ៉ាងម៉េចដើម្បីកាត់បន្ថយការចំណាយខ្ជះខ្ជាយហើយ បញ្ចុះតំលៃសំរាប់អតិថិជនទៀតផង។ដោយសារនៅពេលធ្វើសមាហរណកម្មអន្តរជាតិនោះគឺពន្ធត្រូវកាត់បន្ថយ ជាពិសេសគឺនាឆ្នាំ២០១៨ ពន្ធនឹងថយចុះកំរិត០ %។ដូច្នេះហើយ យើងខ្ញុំត្រូវផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ហើយតភ្ជាប់ជាមួយក្រុមហ៊ុន ធំៗដើម្បីនៅពេលគេមកទីនេះផ្ទេរប្រគល់បច្ចេកវិទ្យាគឺយើងត្រូវរៀនសូត្របាន ហើយក្រោយនោះនឹងធ្វើផលិតកម្មនិងចូលរួមទីផ្សារនាំចេញរបស់ដៃគូនានា”។

        ក្រុមហ៊ុនរថយន្ត Thaco Truong Haiបានរួមចំណែកបង្កើតឡើងការផ្លាស់ប្ដូរដ៏ធំធេងនៅតំបន់ដី Chu Lai ស្រុក NúiThanhដោយផ្ដល់ការងារធ្វើសំរាប់ពលកររាប់ពាន់នាក់ក្នុងតំបន់។លោក Dinh Van Thu ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានឲ្យដឹងថា ខេត្តកំពុងកសាងមណ្ឌលឧស្សាហកម្មមេកានិករថយន្ត Chu Lai Truong Hai ក្លាយទៅជាមជ្ឈមណ្ឌលផលិតរថយន្តដោយទ្រង់ទ្រាយតំបន់ ព្រមទាំងជាមជ្ឈមណ្ឌលមេកានិកចម្រុះនៅភាគកណ្ដាលដើម្បីបង្កើតឡើងការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាចំពោះមណ្ឌលសេដ្ឋកិច្ច Chu Lai រួមចំណែកទាក់ទាញការវិនិយោគសំដៅនាំ Quang Nam ក្លាយទៅជាខេត្តឧស្សាហកម្មនាឆ្នាំ២០២០។

        “ឆ្លងកាត់ការលំបាកនៅពេលទើបនឹងបានបង្កើតឡើងមក ឥឡូវ Thaco Truong Haiទទួលបានជោគជ័យហើយ។ក្រុមហ៊ុន Thaco Truong Hai បណ្ដាក់ ទុននៅខេត្ត Quang Namតាមនោះរួមចំណែកដ៏ធំធេងសំរាប់យុទ្ធសាស្ត្រ អភិវឌ្ឍ ន៍ផ្នែករថយន្តវៀតណាមនាពេលកន្លងទៅ។បំណងរបស់ខេត្ត Quang Nam គឺកសាងមជ្ឈមណ្ឌលមេកានិករថយន្តជាតិនៅតំបន់នេះ”។

        ក្រុមហ៊ុន Thaco Truong Hai កំពុងឈានឡើងយ៉ាងខ្លាំងក្លា រួមចំណែកនាំផ្នែកឧស្សាហកម្មរថយន្តវៀតណាមអភិវឌ្ឍន៍នាអនាគត ហើយសក្តិសមជាសហគ្រាសជួរមុខរបស់វៀតណាមក៏ដូចជាក្នុងតំបន់អាស៊ានទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ