VCCI រួមដំណើរជាមួយការអភិវឌ្ឍសហគ្រាសនិងប្រទេសជាតិ

(VOVWORLD) - VCCI ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៦៣ ដោយមានអង្គការសមាជិកចំនួន ៩៣ ចាប់ផ្តើមរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ របស់ខឿនសេដ្ឋកិច្ច និងសហគមន៍ធុរកិច្ចវៀតណាម។ នាពេលកន្លងទៅ VCCI បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទស្សនៈ គោលនយោបាយ និងមូលដ្ឋានគតិយុត្តសម្រាប់បរិយាកាសធ្វើអាជីវកម្មនៅវៀតណាម។
VCCI រួមដំណើរជាមួយការអភិវឌ្ឍសហគ្រាសនិងប្រទេសជាតិ - ảnh 1ទីស្នាក់ការ VCCI នៅទីក្រុងហាណូយ។ (រូបថត៖ laodong.vn)

ក្នុងនាមជាស្ថាប័នតំណាងរបស់សហគមន៍ធុរកិច្ច នាពេលកន្លងទៅ  សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមដែលបច្ចុប្បន្នជាសហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ជានិច្ចកាលបានរួមដំណើរ និងផ្ទៀងស្តាប់ការឆ្លុះបញ្ចាំងរបស់សហគ្រាស។ ចាប់តាំងពីពេលនោះមក VCCI បានរួមចំណែកសម្លេងដ៏សំខាន់របស់ខ្លួនដល់រដ្ឋាភិបាល ក្រសួងស្ថាប័នមជ្ឈឹមនិងមូលដ្ឋាននានា ដោះស្រាយការលំបាក កសាងបរិយាកាសវិនិយោគ ធ្វើអាជីវកម្មយ៉ាងរលូន ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាច្រើននៅលើពិភពលោក។ តាមនោះ រួមចំណែកដល់ការរីកធំធាត់របស់សហគមន៍ធុរកិច្ចនិយាយដោយឡែក និងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិនិយាយរួម។

VCCI ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៦៣ ដោយមានអង្គការសមាជិកចំនួន ៩៣ ចាប់ផ្តើមរួមដំណើរជាមួយការអភិវឌ្ឍរបស់ប្រទេសជាតិ របស់ខឿនសេដ្ឋកិច្ច និងសហគមន៍ធុរកិច្ចវៀតណាម។ នាពេលកន្លងទៅ VCCI បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទស្សនៈ គោលនយោបាយ និងមូលដ្ឋានគតិយុត្តសម្រាប់បរិយាកាសធ្វើអាជីវកម្មនៅវៀតណាម។

យោងតាមការវាយតម្លៃរបស់សហគមន៍ធុរកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ VCCI តែងតែអមដំណើរជាមួយក្រុមសហគ្រាស និងសហគ្រិនដោយបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ក្នុងការគាំទ្រសហគ្រាសដើម្បីអភិវឌ្ឍន៍។ លោក Nguyen Huu Thap ប្រធានសមាគមធុរកិច្ចខេត្ត Tuyen Quang បានមានប្រសាសន៍ថា៖ ក្នុងការជួយឧបត្ថម្ភសហគ្រាសដោះស្រាយការលំបាកនិងឧបសគ្គ ជាពិសេសទាក់ទងនឹងរបៀបរបប គោលនយោបាយ សកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាស VCCI តាំងពីមុនមកសុទ្ធតែបំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ។ ស្ទើរតែគ្រប់យន្តការ គោលនយោបាយ ឯកសារគតិយុត្តដែលត្រូវបានផ្សព្វផ្សាយ ឬធ្វើវិសោធនកម្ម យើងខ្ញុំតែងតែផ្ញើរសេចក្ដីព្រាងដើម្បីយកមតិយោបល់ដោយផ្ទាល់ពីសហគ្រាស”។

ទន្ទឹមនឹងការជំរុញកំណែទម្រង់របៀបរបប  VCCI បានរៀបចំការសិក្សាស្រាវជ្រាវ និងផ្តល់អនុសាសន៍ គោលការណ៍ និងផែនការចរចាដើម្បីចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បណ្តាសន្ធិសញ្ញាអន្តរជាតិ និងគោលនយោបាយសំខាន់ៗជាច្រើនរបស់បក្ស និងរដ្ឋ។ ប្រការនេះបាននិងកំពុងរួមចំណែកជំរុញដំណើរការធ្វើសមាហរណកម្មស៊ីជម្រៅចូលក្នុងទីលានលេងអន្តរជាតិរបស់ក្រុមសហគ្រាសនិងសហគ្រិនវៀតណាម។ លោក Than Duc Viet អគ្គនាយកក្រុមហ៊ុនMay ១០ បានវាយតម្លៃថា៖ VCCI បានពង្រីកតួនាទីនៃការតភ្ជាប់ ណែនាំនិងបណ្តុះបណ្តាលក្នុងសកម្មភាពពន្លឿនពាណិជ្ជកម្ម ជំរុញការនាំចេញទំនិញសម្រាប់សហគ្រាសដើម្បីយកឈ្នះលើឆាកអន្តរជាតិ៖  “ប្រឈមមុខនឹងការលំបាកដូចនាបច្ចុប្បន្ន នៅពេលត្រូវការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនោះ សម្លេងរបស់ VCCI បានតំណាងឲ្យសហគមន៍ធុរកិច្ច អំពីគោលនយោបាយរូបីយវត្ថុ គោលនយោបាយសារពើពន្ធ គោលនយោបាយជួយឧបត្ថម្ភធនធានមនុស្ស និងគោលនយោបាយផ្សេងៗទៀត សំដៅជួយឧបត្ថម្ភសហគ្រាសក្នុងដំណាក់កាលលំបាក ជួយឧបត្ថម្ភសហគ្រាសនិយាយរួម និងអគ្គក្រុមហ៊ុន May ១០ និយាយដោយឡែក។ តាមនោះ  សហគ្រាសក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាលតាមរយៈសំណើរបស់ VCCI ផងដែរ”។

រួមដំណើរជាមួយសហគ្រាសនិងប្រទេសជាតិ រហូតមកដល់ពេលនេះ VCCI មានបណ្តាញសមាជិកដ៏ធំទូលាយនៅទូទាំងប្រទេស ដែលមានសមាគមសហគ្រាសជាង ២០០ និងសហគ្រាសជាង ២០០.០០០អង្គភាព លើគ្រប់វិស័យ គ្រប់របរ និងសមាសភាគសេដ្ឋកិច្ច។ សហគ្រិននៅទូទាំងប្រទេសបច្ចុប្បន្នមានចំនួនរាប់លាននាក់ បានដើរតួនាទីជាកម្លាំងស្នូលក្នុងការគ្រប់គ្រង រៀបចំសកម្មភាពផលិតកម្ម ធ្វើអាជីវកម្ម ផលិតទំនិញនិងសេវាកម្មឆ្លើយតបនឹងតម្រូវការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ ដោយបង្កើតឋានៈ និងកម្លាំងថ្មីសម្រាប់ប្រទេសជាតិ។ ពីប្រទេសអភិវឌ្ឍន៍អន់ខ្សោយ វៀតណាមមានមោទនភាពដែលបច្ចុប្បន្នបានស្ថិតក្នុង TOP៤០ ខឿនសេដ្ឋកិច្ចលើពិភពលោកអំពី GDP និង TOP២០ ទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ។

VCCI រួមដំណើរជាមួយការអភិវឌ្ឍសហគ្រាសនិងប្រទេសជាតិ - ảnh 2ប្រធាន VCCI លោក Pham Tan Cong ។ (រូបថត៖ VCCI)

ក្នុងដំណាក់កាលថ្មី ដោយមានចក្ខុវិស័យ និងបេសកកម្មកសាង "សហគ្រាសរឹងមាំ - ប្រទេសសម្បូរណ៍រុងរឿង" ប្រធាន VCCI លោក Pham Tan Cong បានអះអាងថា៖ “VCCI នឹងបន្តជំរុញការអភិវឌ្ឍសហគ្រិន និងសហគ្រាសស្របតាមស្តង់ដារថ្មី ដោយផ្តោតលើបញ្ហាជាគន្លឹះជំហានលោតផ្លោះចំនួន ៣ គឺគោលនយោបាយ វប្បធម៌ និងការផ្លាស់ប្តូរឌីជីថល។ ឆ្ពោះទៅរកគោលដៅនៃសហគ្រាសទំនើបនិងស៊ីវិល័យ ; ធ្វើអាជីវកម្មយកសីលធម៌វប្បធម៌ធ្វើជាឫសគល់ និងបង្កើតបរិយាកាសធ្វើអាជីវកម្មល្អប្រសើរសម្រាប់សហគ្រាសអភិវឌ្ឍន៍”។

ទន្ទឹមនឹងសហគមន៍ធុរកិច្ច VCCI ក៏ផ្តោតលើការកសាងនិងអភិវឌ្ឍន៍ក្រុមសហគ្រិនទាំងបរិមាណនិងគុណភាពផងដែរ។ VCCI ក៏ជំរុញការកសាងវប្បធម៌ធ្វើអាជីវកម្ម សំដៅរួមចំណែកអនុវត្តគោលដៅកសាងជួរសហគ្រិនដែលមានស្មារតីលះបង់សម្រាប់ប្រទេសជាតិ មានក្រុមសីលធម៌វប្បធម៌ជឿនលឿន អនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវសង្គម ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍សហគ្រាសប្រកបដោយចីរភាព ដើម្បីផលប្រយោជន៍របស់សហគមន៍ សង្គម និងវិបុលភាពរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ