កំណើនជលផលឆ្នាំ២០១៧ប្រឈមមុខនឹងការសាកល្បងជាច្រើន

(VOVWORLD) - ក្នុងនិន្នាការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ នោះ របាំងខាងបច្ចេកទេសកាន់តែតឹងរឹងរបស់ប្រទេសនាំចូល ហើយការប្រកួត ប្រជែងកាន់តែខ្លាំងក្លា គឺជាការសាកល្បងមិនតូចតាចចំពោះគោលដៅកំណើន ចំនួន៧ពាន់៤រយលានដុល្លាអាមេរិកនៃផ្នែកជលផលវៀតណាម។

(VOVworld) - ក្នុងនិន្នាការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ នោះ របាំងខាងបច្ចេកទេសកាន់តែតឹងរឹងរបស់ប្រទេសនាំចូល ហើយការប្រកួត ប្រជែងកាន់តែខ្លាំងក្លា គឺជាការសាកល្បងមិនតូចតាចចំពោះគោលដៅកំណើន ចំនួន៧ពាន់៤រយលានដុល្លាអាមេរិកនៃផ្នែកជលផលវៀតណាម ។ធ្វើយ៉ាង ម៉េចដើម្បីជំនះពុះពារលើការសាកល្បងនេះបាន។នេះជាភារកិច្ចស្នូលដែលផ្នែកជលផលវៀតណាមដាក់ចេញក្នុងឆ្នាំនេះ។

កំណើនជលផលឆ្នាំ២០១៧ប្រឈមមុខនឹងការសាកល្បងជាច្រើន - ảnh 1 ត្រីត្រាជាមុខទំនិញនាំចេញសំខាន់នៃផ្នែកជលផលវៀតណាម

        ក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៧ ទំហំនាំចេញជលផលរបស់វៀតណាមគឺ ២ពាន់៨រយលាន ដុល្លាអាមេរិក កើនឡើងជាង១០%បើប្រៀបនឹងរយៈពេល ដូចគ្នានាឆ្នាំទៅមិញ។អាមេរិក ជប៉ុន ចិននិងកូរ៉េខាងត្បូងបន្តជាទីផ្សារចំនួន៤ ដែលនាំចូលជលផលរបស់វៀតណាមយ៉ាងច្រើនបំផុត។ប៉ុន្តែការនាំចេញជល ផលក៏ជួបប្រទះនឹងការសាកល្បងជាច្រើនដូចជា៖ពន្ធប្រឆាំងការលក់បង្ខូចតំលៃត្រីត្រានិងបង្កងរបស់អាមេរិក សុវត្ថិភាពអនាម័យស្បៀងអាហារត្រូវបានត្រួតពិនិត្យ យ៉ាងតឹងរឹងជាងមុនរបស់សហភាពអឺរ៉ុប កូរ៉េខាងត្បូងនិងអូស្ត្រាលី។ទន្ទឹមនឹង នោះ ផលប៉ះពាល់នៃគ្រោះរាំងស្ងួត គ្រោះទឹកប្រៃជ្រៀតចូល និងឧប្បត្តិហេតុ បរិស្ថានសមុទ្រនៅតំបន់ភាគកណ្ដាល បណ្ដាលឲ្យប្រភពវត្ថុធាតុដើមធ្លាក់ចុះ។ ចំពោះមុខស្ថានភាពជាក់ស្ដែងនោះ បណ្ដាសហគ្រាសចាំបាច់ត្រូវជំរុញខ្លាំង ដំណើរការរៀបចំរចនាសម្ព័ន្ធរូបសណ្ឋានផលិតកម្ម អាជីវកម្មឡើងវិញដើម្បីទប់ ទល់នឹងហានិភ័យដោយបម្រែបម្រួលអាកាសធាតុបង្កឡើង ក៏ដូចជាស្វែងរក វិធានការដ៏សមស្របដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារផងដែរ។អ្នកជំនាញការសេដ្ឋកិច្ចលោក Le Dang Doanh ចាត់ទុកថា៖

        “សហគ្រាសនៅតំបន់ដីសណ្ដទន្លេ Cuu Long និងប្រជាកសិករគប្បីបោះបង់ ចោលទំនៀមទំលាប់ធ្វើផលិតកម្មតាមបែបប្រពៃណី ហើយប្ដូរទៅការធ្វើផលិតកម្ម តាមបម្រែបម្រួលរបស់ទីផ្សារ តាមកិច្ចសន្យាវិញ។ម្យ៉ាងវិញទៀត ត្រូវយកចិត្តទុក ដាក់ដល់គុណភាពជាងបរិមាណ។រូបសណ្ឋានផលិតកម្មត្រូវសម្របខ្លួនជាមួយ បម្រែបម្រួលអាកាសធាតុ”។

កំណើនជលផលឆ្នាំ២០១៧ប្រឈមមុខនឹងការសាកល្បងជាច្រើន - ảnh 2 ការកែច្នៃជលផលក្នុងរោងចក្រ

        ក្នុងចំណោមមុខទំនិញជលផលនាំចេញរបស់វៀតណាម បង្កងជាមុខ ព្រួញ។នេះក៏ជាមុខទំនិញដែលត្រូវរងសម្ពាធពីការប្រកួតប្រជែង ហើយត្រូវឆ្លើយ តបនឹងបទដ្ឋានខ្ពស់ ពិសេសគឺរបាំងខាងបច្ចេកទេសនៃប្រទេសនាំចូល។អនុ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Vu Van Tam បាន ឲ្យដឹងថា ដើម្បីឆ្ពោះទៅគោលដៅទទួលបានទឹកប្រាក់ចំនួន១០ពាន់លាន ដុល្លា អាមេរិកពីការនាំចេញបង្កងនាឆ្នាំ២០២៥នោះ គឺផ្នែកជលផលនឹងផ្ដោតសំខាន់ លើវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា ពិសេសគឺម្ចាស់ការផលិតកម្មចំណីអាហារ នៅក្នុងប្រទេសហើយទប់ស្កាត់អាសន្នរោគឲ្យបានល្អ។ទន្ទឹមនឹងនោះ ជំរុញខ្លាំង ការបើកទូលាយទីផ្សារ និងម្ចាស់ការទប់ទល់នឹងនិន្នាការគាំពារទីផ្សារនាបច្ចុប្បន្ន ជាពិសេសគឺរបាំងខាងបច្ចេកទេស។អនុរដ្ឋមន្រ្តីលោក Vu Van Tam បានលើក ច្បាស់ថា៖

“ផ្នែកជលផលចាំបាច់ត្រូវផ្ដោតសំខាន់លើវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីលើកកំពស់ទិន្នផលពីកំរិតជាមធ្យមនាបច្ចុប្បន្នគឺ៤តោនក្នុង១ហិកតាឡើងពី៦ដល់៨តោនក្នុង១ហិកតាចំពោះមុខទំនិញបង្កងទឹកភ្លាវ។ទន្ទឹមនឹងនោះ ចាំបាច់ត្រូវមាន យន្តការគោលនយោបាយដើម្បីទាក់ទាញសហគ្រាស រៀបចំឡើងវិញនូវការធ្វើ ផលិតកម្មរបស់គ្រួសារធុនតូចឲ្យក្លាយទៅជាសមាគមន៍និងសមាសភាពដើម្បី តភ្ជាប់ជាមួយនឹងសហគ្រាស”។

        ក្នុងឆ្នាំ២០១៧ ទន្ទឹមនឹងការធ្វើផលិតកម្មនិងនាំចេញផលិតផលសំខាន់ៗ ដូចជាត្រីត្រានិងបង្កងទឹកភ្លាវនោះ ផ្នែកជលផលនឹងប្រមូលផ្ដុំអភិវឌ្ឍន៍ផលិតផល ផ្សេងៗដែលមានឧត្តមភាពក្នុងប្រទេស។ដោយមានប្រមូលផ្ដុំវិនិយោគទៅក្នុង ផ្នែកទំនិញដែលមានឧត្តមភាព និងការកំណត់ទិសដៅទីផ្សារឡើងវិញនោះ គោលដៅកំណើនចំនួន៧ពាន់៤រយដុល្លាលានអាមេរិករបស់ផ្នែកជលផលក្នុងឆ្នាំនេះ ពិតជាអាចសំរេចបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ