ក្រូចពោធិ៍សាត់ Hung Yen មានរស់ជាតិផ្អែម

(VOVWORLD) -  Hung Yen គឺជាខេត្តមួយដែលស្ថិតនៅចំកណ្តាលតំបន់ដីសណ្ដទន្លេក្រហម (វៀតណាម) ដែលមានចម្ងាយពីទីក្រុងហាណូយ ប្រហែល ៥០ គីឡូម៉ែត្រ ប៉ែកភាគ ពាយព្យ។ តំបន់ដីនេះមានអាកាសធាតុអំណោយផលនិងដីល្បាប់មានជីជាតិ ដឺលបង្កលក្ខណៈងាយស្រួលអោយខេត្ត Hung Yen អាចប្រកបមុខរបរដាំដុះផ្កាក្រអូបនិងផ្លែឈើផ្អែមៗ។ ក្រូចពោធិ៍សាត់ Hung Yen គឺជាប្រភេទផ្លែឈើពិសេសមួយក្នុងចំណោមផលិតផលប្រចាំតំបន់ ដែលបង្កើតយីហោល្បីឈ្មោះនិងនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ផងដែរ។

ក្រូចពោធិ៍សាត់ Hung Yen មានរស់ជាតិផ្អែម - ảnh 1ក្រូចពោធិ៍សាត់ Hung Yen មានរស់ជាតិផ្អែម គុណភាពល្អ 

ក្រូចពោធិ៍សាត់ Hung Yen គឺជាប្រភេទផ្លែឈើមួយក្នុងចំណោមផ្លែឈើប្រចាំតំបន់និងមានគុណភាពខ្ពស់ របស់ខេត្ត Hung Yen ដែលទទួលបានការនិយមចូលចិត្តរបស់ទស្សនិកជនតាំងពីយូរណាស់មកហើយ។  បច្ចុប្បន្ន នៅទូទាំងខេត្ត មានចំនួនដីប្រមាណ ២៤.០០០ ហិកតា សម្រាប់ដាំផ្លែឈើហូបផ្លែ ក្នុងនោះប្រមាណ ១៥.០០០ ហិកតាសម្រាប់ដាំក្រូចពោធិ៍សាត់ ដែលមានពូជក្រូច Vinh ឬប្រភេទក្រូចផ្អែមដូច ស្កអញ្ជឹង។

យោងតាមការវាយតម្លៃរបស់អ្នកជំនាញផ្នែកអាហារូបត្ថម្ភជាច្រើនរូបថា ក្រូចពោធិ៍សាត់ Hung Yen ផ្សំទៅដោយជីវជាតិពេញលេញនិងជាប្រភេទផ្លែឈើស្រស់ សំបកពណ៌បៃតង រាងវែងនិងមានក្លិនឈ្ងុយឆ្ងាញ់។  បច្ចុប្បន្ននេះ ក្រូចពោធិ៍សាត់ Hung Yen មានវត្តមានស្ថិរភាពក្នុងទីផ្សារនិងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអតិថិជន។ អ្នកស្រី Vu Thi Le Thuy អតិថិជនមួយរូបបានអោយដឹងថា៖

“នៅវៀតណាមសព្វថ្ងៃនេះ ផ្លែក្រូចពោធិ៍សាត់មានច្រើនប្រភេទ នោះគឺមិនទាន់និយាយពីក្រូចពោធិ៍សាត់នាំចូលពីបរទេសច្រើនប្រភេទទៀតឡើយ។ សូម្បីតែពូជក្រូចពោធិ៍សាត់ដាំក្នុងស្រុកក៏មានច្រើនដែរ ដូចជា ក្រូចពោធិ៍សាត់  Cao Phong ដែលបានដាំនៅខេត្ត Hoa Binh, ក្រូចពោធិ៍សាត់  Vinh ដាំនៅខេត្ត Nghe An ឬក្រូច Canh ដែលដាំនៅភូមិ Dien នៃទីក្រុងហាណូយជាដើម។ ទោះជាយ៉ាងណាក៏ដោយ ក្រូចពោធិ៍សាត់ Hung Yen នៅតែទទួលបានការនិយមចូលចិត្តពីអតិថិ ជន ហើយរូបខ្ញុំផ្ទាល់ក៏ចូលចិត្តទទួលទានក្រូចពោធិ៍សាត់ Hung Yen ដែរ។ ចំរដូវប្រមូលផល ខ្ញុំតែងតែទិញរាប់សិបគីឡូដើម្បីទុកញាំ។ ជាពិសេស  នៅឯបុណ្យតេត ក្រូចពោធិ៍សាត់ Hung Yen តែងតែបានគ្រួសារខ្ញុំត្រៀមរៀបចំសម្រាប់សែនជីដូនជីតាដែរ”។

យោងតាមម្ចាស់ហាងផ្លែឈើនៅតាមផ្សារលក់ដុំនៃរដ្ឋធានីហាណូយ ក្រូចពោធិ៍សាត់ គឺជាប្រភេទផ្លែឈើទទួលបានការនិយមចូលចិត្តពីអ្នកប្រើប្រាស់។ លោកស្រី Nguyen Thi Huong អ្នកលក់ម្នាក់នៅផ្សារ Buoi (នៃទីក្រុងហាណូយ)បានអោយដឹងថា៖ “ក្រូចពោធិ៍សាត់ Hung Yen មានគុណភាពល្អ រសជាតិផ្អែមឈ្ងុយឆ្ងាញ់ តម្លៃសមរម្យ ដូច្នេះលក់ដាច់ណាស់។ អតិថិជនជាច្រើនចូលចិត្តក្រូចពោធិ៍សាត់នេះណាស់ សម្បូរតែ ច្រ បាច់ទឹកឬទទួលទានសាច់សុទ្ធតែឆ្ងាញ់ដូចគ្នា។  ជារៀងរាល់ឆ្នាំចំទៅរដូវប្រមូលផលក្រូចពោធិ៍សាត់ គេមកទិញពេញចំការតែម្តង”។

ជារៀងរាល់ឆ្នាំ នៅពាក់កណ្តាលខែវិច្ឆិកា អ្នកដាំក្រូចពោធិ៍សាត់ Vinh ចាប់ផ្តើមរដូវប្រមូលផល។ អាជីវករជាច្រើនទាំងក្នុងខេត្តនិងក្រៅខេត្ត ដូចជា Ha Noi, Bac Ninh និងខេត្ត Hai Duong  តែងតែចូលមកចំការផ្ទាល់ ដើម្បីបញ្ជាទិញនិងប្រមូលផលក្រូចពោធិ៍សាត់ផងដែរ។ យោងតាមលោក Tran Van Thai ម្ចាស់ចំការឆ្លែឈើមួយ នៅឃុំ Tho Vinh ស្រុក Kim Dong ខេត្ត Hung Yen ថែ បច្ចុប្បន្ននេះ អតិថិជនមិនត្រឹមតែយកចិត្តទុកដាក់លើគុណភាពនិងការរចនាប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុកដាក់លើដំណើរការផលិតចេញនូវផ្លែឈើស្អាតនិងមានសុវត្ថិភាពទៀតផង។ ដូច្នេះ ដំណើរការផលិតផ្លែក្រូចពោធិ៍សាត់ស្អាតត្រូវបានលោក Thai ផ្តោតការយកចិត្តទុក ដាក់ពិសេស ទោះបីជា ដំណើរការត្រូវការពេលវេលាច្រើនក៏ដោយ។ ពោលគឺ ដំណើរការនៃការថែរក្សាក្រូចពោធិ៍សាត់ ត្រូវបានអនុវត្តតាមវិធានការវិទ្យាសាស្ត្រនិងបច្ចេក ទេស ដូចជាប្រើតែជីសរីរាង្គ ប្រើអំពូលជីវសាស្រ្តដើម្បីចាប់សត្វល្អិតឬប្រើថ្នាំអតិសុខុមប្រាណ ជាដើម។ លោក Thai បានអោយដឹងថា៖ “ប្រសិនបើអ្នកប្រើថ្នាំវិញ ពិតណាស់ថា ចំការនេះចំណាយពេលវេលាពី ២ ដល់៣ ថ្ងៃ កឺរួចរាល់ហើយ ប៉ុន្តែ កាត់ដោយ ដៃត្រូវចំណាយពេល ប្រហែលជាមួយខែក៏បានដែរ។  ជាធម្មតា ត្រឹមតែប្រើប្រាស់តែជីគីមីទេ ហើយក្នុងមួយឆ្នាំ ដាក់ពីរបីដងគឺចប់ហើយ ប៉ុន្តែ ចំការរបស់ខ្ញុំត្រូវប្រើជីសរីរាង្គមីក្រូជីវសាស្រ្ត”។

លោក Tran Quang Vinh នៅឃុំ Tam Da ស្រុក Phu Cu ខេត្ត Hung Yen ក៏បានបញ្ជាក់ផងដែរថា នៅក្នុងចំការក្រូចពោធិ៍សាត់របស់លោក ដើមក្រូចពោធិ៍សាត់ គឺជាដំណាំសំខាន់ដែលនាំមកនូវចំណូលខ្ពស់និងដាំដុះតាមបទដ្ឋានរបស់ VietGap ។ ៖ “យើងខ្ញុំមិនប្រើថ្នាំរំញោចឬប្រភេទផលិតផលណាដែលធ្វើអោយវារលោងស្រស់ស្អាតទេ។ មិនត្រឹមតែប៉ុណ្ណោះ មុនពេលប្រមូលផលប្រហែល ១ខែកន្លះ យើងក៏មិនប្រើថ្នាំសំលាប់សត្វល្អិតទៀតឡើយ”។

បច្ចុប្បន្ននេះ ប្រមាណ ៧០% នៃផ្ទៃទឹកដាំដុះក្រូចពោធិ៍សាត់ របស់ Hung Yen កំពុងត្រូវបានដាំដុះតាមទិសដៅស្អាតនេះ។ ដូច្នេះ ផលិតផលពិសេស ក្រូចពោធិ៍សាត់ របស់ខេត្ត Hung Yen កាន់តែមានប្រជាប្រិយភាព។ តាមពិតទៅ ក្រូចពោធិ៍សាត់ ត្រូវបានដាំដុះនៅកន្លែងផ្សេងទៀតដែលមិនល្អដូចគុណភាពត្រូវបាន ដាំនៅខេត្ត Hung Yen ឡើយ។ ហេតុដូច្នេះ ក្នុងរយៈពេលវែង ខេត្ត Hung Yen គួរតែមានដំណោះស្រាយដើម្បីការពារម៉ាកយីហោផ្លែក្រូចពោធិ៍សាត់។ ស្តីពីបញ្ហាការពារម៉ាកយីហោក្រូចពោធិ៍ សាត់ Hung Yen លោក Nguyen Van Tho ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្ម Hung Yen បានមានប្រសាសន៍ថា៖ “ដំបូងឡើយគឺយើងត្រូវណែនាំឱ្យបង្កើតសហករ ណ៍ ដោយប្រមូលផ្តុំសមាជិកឆ្នើមៗ ដើម្បីណែនាំដំណើរការផលិតកម្មនិងការបង្កកំណើតក៏ដូចជាស្វែងទីផ្សារស្ថេរភាពសម្រាប់ផលិតផល។ នាពេលកន្លងមក ស្រុកនីមួយៗ បានអនុវត្តការបង្កើតសហករណ៍ចំនួន ១០ ហើយនេះគឺជាដំណោះស្រាយមួយក្នុងការជួយរក្សាស្ថិរភាពតម្លៃនិងសាខាចែកចាយដូចជាផ្សារទំនើប អញ្ជឹង។ ទន្ទឹមនឹងនោះមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មក៏បានជំរុញការផ្សព្វផ្សាយនិងពន្លឿនទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីអតិថិជនអាចស្គាល់ដល់ផលិតផលក្រូចពោធិ៍សាត់ របស់ខេត្ត Hung Yen”។

សង្ឃឹមថានាពេលអនាគត ទេសចរណ៍ Hung Yen នឹងមានអាស័យដ្ឋានទេសចរណ៍បៃតង ដើម្បីជួយភ្ញៀវទេសចរនៅជិតស្គាល់ដល់ក្រូចពោធិ៍សាត់  ភ្លក់រស់ជាតិឈ្ងុយឆ្ងាញ់របស់ក្រូចពោធិ៍សាត់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ