ការនាំចេញដោយនិរន្តរភាព៖ឆ្ពោះទៅតំលៃបង្កើនបន្ថែមខ្ពស់ជាងមុន
(VOVWORLD) - ក្នុងរយៈពេល៤ខែដើមឆ្នាំ ទំហំនាំចេញរបស់វៀតណាមទទួលបាន ជាង៤៣ពាន់លានដុល្លាអាមេរិក កើនឡើង១៣%បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ។នាពេលខាងមុខ វៀតណាមឈរចំពោះមុខឱកាសធំមួយដើម្បី ពង្រីកទំហំនាំចេញ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនចាប់ផ្ដើម ចូលជាធរមាននោះ។
(VOVworld) - ក្នុងរយៈពេល៤ខែដើមឆ្នាំ ទំហំនាំចេញរបស់វៀតណាមទទួលបាន ជាង៤៣ពាន់លានដុល្លាអាមេរិក កើនឡើង១៣%បើប្រៀបនឹងរយៈពេលដូចគ្នា នាឆ្នាំទៅមិញ។នាពេលខាងមុខ វៀតណាមឈរចំពោះមុខឱកាសធំមួយដើម្បី ពង្រីកទំហំនាំចេញ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនចាប់ផ្ដើម ចូលជាធរមាននោះ។ប៉ុន្តែ ក្រៅពីឱកាសទាំងនេះ ចាំបាច់ត្រូវមានដំណោះស្រាយ នានាសំដៅផ្ទេរប្ដូររចនាសម្ព័ន្ធដើម្បីបង្កើនតំលៃនាំចេញហើយឆ្ពោះទៅការ នាំចេញដោយនិរន្តរភាព។
ទិដ្ឋភាពនៃសិក្ខាសាលាស្ដីអំពីការពន្លឿនផ្នែកនាំចេញវៀតណាមឆ្នាំ២០១៧ |
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានក្លាយទៅជាប្រទេសមានទំហំនាំចេញធំ ជាបណ្ដើរៗ។ប៉ុន្តែ តំលៃបង្កើនបន្ថែមនៃទំនិញជាច្រើនប្រភេទ គឺស្ថិតនៅកំរិតមធ្យម ហើយមិនទាន់និរន្តរភាពនៅឡើយ។បើទោះបីជាវៀតណាមចូលរួមក្នុងខ្សែ សង្វាក់ផ្គត់ផ្គង់សកលហើយក្ដី ប៉ុន្តែមិនទាន់មានមុខទំនិញនាំចេញជាច្រើនដែល នាំមកនូវតំលៃបង្កើនបន្ថែមខ្ពស់ ហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅលើទីផ្សារ នៅឡើយទេ។ដើម្បីដណ្ដើមបានជោគជ័យនោះ បណ្ដាសហគ្រាសត្រូវមានយុទ្ធ សាស្ត្រនិងទិសដៅសមស្របក្នុងការស្វែងយល់ទីផ្សារ។ជាសហគ្រាសមួយក្នុង ចំណោមសហគ្រាសដ៏តិចតួចដែលដណ្ដើមបានជោគជ័យក្នុងការងារពន្លឿន ពាណិជ្ជកម្មនៅប្រទេសជិត៤០លើពិភពលោកនោះ លោក Nguyen Quang Phi Tin នាយកទទួលបន្ទុកអាជីវកម្មនៃក្រុមហ៊ុន TH True Milk បានចែករំលែកថា៖
“យើងខ្ញុំកំពុងស្រាវជ្រាវហើយស្វែងយល់បន្ថែមអំពីទីផ្សារនានាដូចជា៖ឡាវ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ជាទីផ្សារជិតៗនេះដើម្បីស្វែងរកឱកាសនាំចេញនិងពន្លឿន ពាណិជ្ជកម្ម។នៅពេលកំណត់ថា នឹងវិនិយោគទៅលើមុខទំនិញណា ផ្នែកទំនិញ ណានោះ គឺត្រូវគោរពបទដ្ឋានអន្តរជាតិដ៏តឹងរឹង។នៅពេលចាប់ផ្ដើមលក់មុខទំនិញ នោះលើទីផ្សារគឺត្រូវឆ្លើយតបនឹងបទដ្ឋានទាំងអស់របស់ WTO ក៏ដូចជារបស់ ពិភពលោក”។
ការនាំចេញរបស់វៀតណាមនាបច្ចុប្បន្ននៅតែពឹងផ្អែកជាច្រើនទៅលើទីផ្សារអន្តរជាតិ ដោយសារនៅពេលតម្រូវការពិភពលោកធ្លាក់ចុះនឹងជះឥទ្ធិពលយ៉ាង ធ្ងន់ធ្ងរទៅលើទំហំនាំចេញរបស់វៀតណាម។បញ្ហាដាក់ចេញគឺត្រូវជំរុញ ការផ្ទេរ ប្ដូររចនាសម្ព័ន្ធក្នុងការនាំចេញ។លោក Tran Thanh Hai អនុប្រធាននាយកដ្ឋាន អាហរ័ណនិហរ័ណ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមចាត់ទុកថា ដើម្បី នាំចេញដោយនិរន្តរភាពគឺការកែលំអតំលៃបង្កើនបន្ថែមសំរាប់ទំនិញនាំចេញគឺ ចាំបាច់ណាស់។តាមនោះ ត្រូវការផ្ដល់អាទិភាពសំរាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម ឧបត្ថម្ភ វិនិយោគវិទ្យាសាស្ត្របច្ចេកវិទ្យាទៅក្នុងផលិតកម្មនិងអភិវឌ្ឍន៍ទីផ្សារ៖
“ចំពោះភាគីសហគ្រាសគឺការងារអភិវឌ្ឍន៍ទីផ្សារនឹងពឹងផ្អែកភាគច្រើនទៅលើការពន្លឿនពាណិជ្ជកម្ម ផ្សព្វផ្សាយនិងកសាងពាណិជ្ជសញ្ញា។នេះជាបញ្ហា ដែលរដ្ឋមិនអាចធ្វើជំនួសឲ្យសហគ្រាសបានឡើយ។សហគ្រាសត្រូវស្វែងយល់ដោយខ្លួនឯង កសាងដោយខ្លួនឯងហើយមានយុទ្ធសាស្ត្រដោយឡែកដើម្បី អភិវឌ្ឍន៍ពាណិជ្ជសញ្ញា អភិវឌ្ឍន៍ទីផ្សាររបស់ខ្លួន”។
លើកកំពស់តំលៃបង្កើនបន្ថែមដើម្បីឆ្ពោះទៅការនាំចេញដោយនិរន្តរភាព |
លោក Vo Tri Thanh អ្នកជំនាញការសេដ្ឋកិច្ចចាត់ទុកថា រដ្ឋចាំបាច់ត្រូវមាន បន្ថែមគោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភក្នុងផ្នែក ឧស្សាហកម្មនានាដូចជា គ្រឿងម៉ាស៊ីន តម្បាញកាត់ដេ និងស្បែកជើងជាដើម។ដើម្បី លើកកំពស់តំលៃនាំចេញលើវិស័យកសិកម្ម គឺត្រូវការរៀបចំតាមខ្សែសង្វាក់ តភ្ជាប់តាមរយៈកិច្ចសន្យាប្រើប្រាស់កសិផលរវាងកសិករ សហករណ៍និងសហគ្រាស។
“តួនាទីរបស់ការពន្លឿនពាណិជ្ជកម្មគឺសំខាន់ណាស់។ក្នុងដំណាក់កាលនា បច្ចុប្បន្ន សំខាន់ជាងគេគឺត្រូវចេះតភ្ជាប់។ការតភ្ជាប់ជាមួយប្រទេសធំ ប្រទេសខ្លាំងនិង ប្រទេសពូកែ។នោះគឺសំដៅលើកកំពស់ពាណិជ្ជសញ្ញានិងតំលៃបង្កើនបន្ថែម របស់ទំនិញវៀតណាម ជាពិសេសគឺទំនិញនិងសេវាកម្មនាំចេញ”។
ដើម្បីជំរុញខ្លាំងការនាំចេញតាមទិសលើកកំពស់តំលៃបង្កើនបន្ថែម ក៏ត្រូវ ការមានកិច្ចសហការរវាងក្រសួង ស្ថាប័ននានាក្នុងការកែទម្រង់បែបបទអាហរ័ណ និហរ័ណ សំដៅបង្កើតឡើងបរិយាកាសអាជីវកម្មប្រកួតប្រជែងដោយស្មោះត្រង់។ នេះក៏ជាកត្តាសំខាន់ដែលធានាឲ្យការនាំចេញរបស់វៀតណាមឆ្ពោះទៅការ អភិវឌ្ឍន៍ដោយនិរន្តរភាព៕