ការវិនិយោគបរទេសចូលក្នុងវៀតណាម៖ តួរលេខគួរឲ្យចាប់អារម្មណ៍

(VOVWORLD) - តាមរបាយការណ៍ថ្មីបំផុតរបស់នាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការនិងវិនិយោគថា ក្នុងអំឡុង៩ខែចាប់ពីខែមករាឆ្នាំ២០១៧មក ទុនវិនិយោគបរទេស (FDI) សរុបចុះបញ្ជីចូលក្នុងវៀត ណាមបានកើនឡើងកំរិត ឯតទគ្គកម្ម ដោយទទួលបាន២៥,៤៨ពាន់ លានដុល្លាអាមេរិក កើនឡើងជាង ៣៤%បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ 
ការវិនិយោគបរទេសចូលក្នុងវៀតណាម៖ តួរលេខគួរឲ្យចាប់អារម្មណ៍ - ảnh 1បរិមាណទុនដែលត្រូវបាន រំដោះក្នុងដំណាក់កាលនេះក៏បានកើនឡើងយ៉ាងខ្លាំងក្លាដែរ ដោយទទួលបាន ១២,៥ពាន់លានដុល្លាអាមេរិក កើនឡើង១៣,៤%បើប្រៀបនឹងរយៈពេលដូចគ្នា ពីឆ្នាំ២០១៦។ (រូបថត៖ Internet) 

បរិមាណទុនដែលត្រូវបាន រំដោះក្នុងដំណាក់កាលនេះក៏បានកើនឡើងយ៉ាងខ្លាំងក្លាដែរ ដោយទទួលបាន ១២,៥ពាន់លានដុល្លាអាមេរិក កើនឡើង១៣,៤%បើប្រៀបនឹងរយៈពេលដូចគ្នា ពីឆ្នាំ២០១៦។ នេះជាតួរលេខគួរឲ្យចាប់អារម្មណ៍ស្ដីពីការទាក់ទាញទុន FDI របស់វៀតណាម នាបច្ចុប្បន្ន។

ប្រភពទុន FDI ហូរយ៉ាងខ្លាំងក្លាចូលក្នុងវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅ និងពិសេសគឺក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៧បានសរឲ្យឃើញថា វៀតណាម ជាជម្រើសអាទិភាពរបស់វិនិយោគិនបរទេសដោយសារយថាទស្សន៍សេដ្ឋកិច្ចដ៏សកម្មជាងប្រទេសមួយចំនួនក្នុងតំបន់។ កម្លាំងទាក់ទាញរបស់វៀតណាមចំពោះ វិនិយោគិនបរទេសក៏ដោយសារតែវៀតណាមកំពុងកែលំអដោយឥតឈប់ឈ របរិយាកាសធ្វើអាជីវកម្មក្នុងប្រទេសទៀតផង។ ឆ្នាំ២០១៧ជាឆ្នាំទី៤ជាបន្តបន្ទាប់ ដែលវៀតណាមអនុវត្តសេចក្ដីសំរេចចិត្តលេខ១៩ស្ដីពីការកែលំអបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិជាមួយនឹងចំណុចថ្មីជាច្រើន ពីថ្នាក់រដ្ឋាភិបាលដល់ថ្នាក់តំបន់។ លោក Tran Thanh Liem ប្រធានគណៈកម្មា ធិការប្រជាជនខេត្ត Binh Duong ភាគខាងត្បូងវៀតណាមបានឲ្យដឹងថា៖

“គណៈកម្មាធិការខេត្តបានបញ្ជាណែនាំឲ្យអនុវត្តដំណោះស្រាយជាច្រើនដើម្បីទាក់ទាញវិនិយោគិន។ ដំបូងបង្អស់គឺជំរុញខ្លាំងកំណែទម្រង់បែបបទរដ្ឋបាល កាត់បន្ថយពេលវេលា បែបបទនិងការចំណាយសំរាប់សហគ្រាស។ ទី២គឺបង្កើត អាកប្បកិរិយារួសរាយរាក់ទាក់របស់កម្មាភិបាលរដ្ឋចំពោះប្រជាជននិង សហគ្រាស”។

ការវិនិយោគបរទេសចូលក្នុងវៀតណាម៖ តួរលេខគួរឲ្យចាប់អារម្មណ៍ - ảnh 2 ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមជាតំបន់នាំមុខគេក្នុងទូទាំងប្រទេសក្នុងការទាក់ទាញទុន FDI (រូបថត៖ Internet)

ការដែលវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនិង ពហុភាគីជាច្រើនក៏ជួយបង្កើនកម្លាំងទាក់ទាញរបស់វៀតណាមចំពោះវិនិយោគ បរទេសផងដែរ។ ប្រការនេះត្រូវបានបង្ហាញច្បាស់តាមរយៈសកម្មភាពនាំចេញ នាំចូលនៃផ្នែក FDI។ ជាក់ស្ដែងគឺ ក្នុងរយៈពេល៩ខែឆ្នាំ២០១៧កន្លងទៅ តំលៃ នាំចេញនៃផ្នែក FDI ទទួលបាន១១០,៨ពាន់លានដុល្លាអាមេរិក កើនឡើង២១% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៦ ហើយស្រូបយកជិត៧២%ទំហំនាំ ចេញរបស់ប្រទេសទាំងមូល។ តំលៃនាំចូលរបស់ផ្នែកនេះក្នុងរយៈពេលពោល ខាងលើទទួលបានជាង៩៣ពាន់លានដុល្លាអាមេរិក កើនឡើងជាង២៦% ហើយ ស្រូបយក៦០,៣%ទំហំនាំចូល។

នាបច្ចុប្បន្ន វិនិយោគិនមកពីប្រទេសនិងតំបន់ដែនដីចំនួន១២៦បានមក បណ្ដាក់ទុននៅខេត្តក្រុងទាំង៦៣របស់វៀតណាម។ សហគ្រាសបរទេសបាន វិនិយោគទៅក្នុងផ្នែកនិងតំបន់ចំនួន១៨ ក្នុងនោះផ្នែកឧស្សាហកម្មកែច្នៃ បន្តទាក់ ទាញការយកចិត្តទុកដាក់ជាច្រើនរបស់វិនិយោគិនបរទេស។ តំបន់នានានៅវៀត ណាមយកចិត្តទុកដាក់ដល់គុណភាពប្រភពទុន FDI ជាងបរិមាណទុន ក៏ដូចជា ការរំដោះទុនគឺសំខាន់ជាងបរិមាណទុនចុះបញ្ជីផងដែរ។ លោក Mai Van Nhon អនុប្រធានគណៈគ្រប់គ្រងបណ្ដាមណ្ឌលឧស្សាហកម្ម Dong Nai ឲ្យដឹងថា ខេត្ត Dong Nai កំពុងទាក់ទាញគំរោងការណ៍ដ៏ល្អចំពោះខឿនសេដ្ឋកិច្ចទាំងមូល៖

“គំរោងការណ៍ល្អសំរាប់ប្រទេសជាតិគឺត្រូវមានការរួមវិភាគទានសំរាប់ថវិកា រដ្ឋ។ គំរោងការណ៍ល្អសំរាប់សង្គមគឺត្រូវមានលក្ខណៈផ្សព្វផ្សាយអំពីបច្ចេកវិទ្យា ហើយត្រូវបង្កើតឡើងការងារធ្វើនិងលើកកំពស់ការស្ទាត់ជំនាញ កំរិតនិងការយល់ ដឹងសំរាប់ពលករ។ ចុងក្រោយគឺត្រូវល្អសំរាប់វិនិយោគិន”។

តាមការវាយតំលៃរបស់អ្នកជំនាញការសេដ្ឋកិច្ចមួយចំនួនថា វៀតណាម នៅកំពុងជាទីផ្សារគួរឲ្យទាក់ទាញចំពោះវិនិយោគិនបរទេស។ តាមការព្យាករណ៍ ថា ការទាក់ទាញទុន FDI ក្នុងឆ្នាំ២០១៧អាចឡើងដល់ទៅ៣០ពាន់លានដុល្លា អាមេរិក ហើយនឹងរំដោះបានទុនចំនួន១៨ ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ