ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលបានបើកចេញឱកាស​កំណើន​យ៉ាងឆាប់រហ័សសម្រាប់វៀតណាម

(VOVWORLD) -យោងតាមការសិក្សាស្រាវជ្រាវថ្មីបំផុតរបស់ក្រុមហ៊ុន Google និងក្រុមហ៊ុន Temasek (សិង្ហបុរី) បានឱ្យដឹងថាសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមទទួលបានប្រមាណ ៣ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០១៥ កើន ៩ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០១៨ ហើយប៉ាន់ស្មានថានឹងទទួលបាន ៣០ ពាន់លានដុល្លារអាមេរិកនាឆ្នាំ ២០២៥ ខាងមុខ។ 
ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលបានបើកចេញឱកាស​កំណើន​យ៉ាងឆាប់រហ័សសម្រាប់វៀតណាម - ảnh 1 ការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលបានបើកចេញឱកាសកំណើនសម្រាប់វៀតណាម

ទន្ទឹមនឹងនេះ យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការ Data ៦១ (អូស្ត្រាលី) បានចាត់ទុកថា GDP របស់វៀតណាមអាចកើន ១៦២ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ក្នុងរយៈពេល ២០ ឆ្នាំ ប្រសិនបើវៀតណាមផ្ទេរប្ដូរទៅជាឌីជីថលប្រកបដោយជោគជ័យ។ ហេតុដូច្នេះហើយ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល នឹងបើកចេញឱកាសកំណើនដ៏ខ្លាំងក្លាសម្រាប់វៀតណាម។

សេដ្ឋកិច្ចឌីជីថលនៅវៀតណាមបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ចាប់តាំងពីពេលអ៊ីនធឺណិតមានវត្តមាននៅវៀតណាម។ សេដ្ឋកិច្ចឌីជីថលទទួលបានការនិយមប្រើប្រាស់ ខណៈដែលអត្រាអតិថិជនប្រើប្រាស់ស្មាតហ្វូនបានស្រូបយក ៥០ ភាគរយ កាលពីចុងឆ្នាំ ២០០០។ ទន្ទឹមនឹងនេះ បដិវត្តន៍ ឧស្សាហកម្ម ៤.០ នាចុងឆ្នាំ ២០១០ បានជំរុញឲ្យសេដ្ឋកិច្ចឌីជីថលកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ ក្នុងរយៈពេល ១០ ឆ្នាំ កន្លងទៅ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមបានរីកចម្រើនដោយឥតឈប់ឈរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធនិងទីផ្សារអាជីវកម្ម។ លោក  Dao Dinh Kha ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមមានប្រសាសន៍ថា៖

“នាបច្ចុប្បន្ននេះ សហគ្រាសបច្ចេកវិទ្យាព័ត៌មានមានការវិវឌ្ឍដ៏ខ្លាំងក្លា។ ខឿនសេដ្ឋកិច្ចឌីជីថលតម្រូវឲ្យមានការច្នៃប្រឌិត ការប្រកួតប្រជែង និងការ
ចែករំលែក តាមរយៈសេដ្ឋកិច្ចឌីជីថល ឬ រូបសណ្ឋាន និងជំនាញអំពីបច្ចេកវិទ្យាឌីជីថល”។

ជាក់ស្ដែង ពាណិជ្ជកម្មអេឡិចត្រូនិក(ជាផ្នែកដ៏សំខាន់មួយនៃសេដ្ឋកិច្ចឌីជីថលនៅវៀតណាម) បានរីកចម្រើនយ៉ាងលោតផ្លោះ ទាំងប្រាក់ចំណូល និងទ្រង់ទ្រាយទីផ្សារ។ នាបច្ចុប្បន្ននេះ ទ្រង់ទ្រាយនៃផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកវៀតណាមមានតម្លៃ ៥,២ ពាន់លានដុល្លារអាមេរិក។ នាឆ្នាំ ២០១៧ សហគ្រាសចាប់ផ្ដើមអាជីវកម្មចំនួន ២១ អង្គភាពលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក បានទទួល ការវិនិយោគទុនបរទេស ដែលមានទុនសរុបចំនួន ៨៣ លានដុល្លារអាមេរិក។ និន្នាការរួមបញ្ចូលគ្នា និងទិញបញ្ចូលគ្នាឡើងវិញ (M & A) រវាងសហគ្រាសពាណិជ្ជកម្មវៀតណាមក៏ទទួលបានកំណើនទាំងតម្លៃ និងបរិមាណនៃការជួញដូរ។ ប្រព័ន្ធអេកូចាប់ផ្ដើមអាជីវកម្មផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតបាន លេចចេញជារូបរាងជាបណ្ដើរៗ។ ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ មានសហគ្រាសចាប់ផ្ដើមអាជីវកម្មចំនួន ៣ ០០០ អង្គភាព និងមូលនិធិ អង្គការវិនិយោគ ចំនួន ៤០ត្រូវបានបង្កើតថ្មី ។ ទន្ទឹមនឹងនេះ តាមការធ្វើស្ថិតិរបស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមបានឲ្យដឹងថា មានក្រុមហ៊ុន Fintech (បច្ចេកវិទ្យាហិរញ្ញវត្ថុ) ចំនួន ៧៨ អង្គភាព ត្រូវបានបង្កើតនៅវៀតណាម។ ស្ដីពីវិស័យទេសចរណ៍ មាន Start-up  វៀតណាមជាច្រើនដូចជា Mytour និង Luxstay ជាដើម បានចូលរួមការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា៖ Booking Agoda ឬ AirB & B របស់ពិភពលោក។ ស្ដីពីការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកនោះ វៀតណាមបានសម្រេចជាបណ្ដើរៗការតភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងឯកសាររបស់ក្រសួងស្ថាប័ននិងតំបន់នានា ជាមួយខុទ្ទកាល័យរដ្ឋាភិបាល។ លោក Mai Tien Dung រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា៖

“ក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៩ យើងខ្ញុំនឹងអនុម័តលើច្រកសេវាកម្មសាធារណៈ ដោយតភ្ជាប់ពីមជ្ឈឹមចុះមកតំបន់នានា ដើម្បីជួយសម្រួលដល់សហគ្រាស និងប្រជាជន។ យើងនឹងអនុវត្តន៍សាកពិសោធន៍លើសេវាកម្មមួយចំនួនដោយព្រមៗគ្នាសិន ដើម្បីដកបទពិសោធន៍ផងដែរ”។

ជាទូទៅ នារយៈពេលកន្លងទៅ សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស។ ប្រការនេះសរបញ្ជាក់ឲ្យឃើញថា វៀតណាមមាន ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ -បច្ចេកវិទ្យាព័ត៌មានល្អៗ មានសេវាកម្មគ្របដណ្ដប់ និងមានចំនួនអតិថិជនច្រើនកុះករ។ ហេតុផលដ៏សំខាន់មួយទៀតគឺប្រជាជនវៀតណាមចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា។ ម៉្យាងវិញទៀត វៀតណាមមានចំនួនប្រជាជនវ័យក្មេង ដែលមានជំនាញវិជ្ជាជីវៈផង និងឧស្សាហ៍ព្យាយាម ។ ហេតុដុច្នេះហើយ នាបច្ចុប្បន្ននេះ វៀតណាមចាំបាច់ត្រូវមានការដឹកនាំដ៏ត្រឹមត្រូវ និងមានយុទ្ធសាស្ត្រជាតិអំពីការផ្ទេរប្ដូរឲ្យសមទៅនឹងទិសដៅសេដ្ឋកិច្ចឌីជីផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ