ខេត្ត Ba Ria-Vung Tau អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយកិច្ចការពារ អធិបតេយ្យភាពកោះសមុទ្រ

(VOVWORLD) -ជាខេត្តឆ្នេរសមុទ្រមួយ ក្នុងតំបន់សេដ្ឋកិច្ចស្នូលនៅភាគខាងត្បូងប្រទេសវៀតណាមនោះ ខេត្ត Ba Ria-Vung Tau ជាចំណុចប្រសព្វ ផ្លូវគមនាគមន៍ដ៏សំខាន់នៅតំបន់ Nam Bo ខាងកើត។ 
ខេត្ត Ba Ria-Vung Tau អភិវឌ្ឍន៍សេដ្ឋកិច្ចផ្សារភ្ជាប់ជាមួយកិច្ចការពារ អធិបតេយ្យភាពកោះសមុទ្រ - ảnh 1សកម្មភាពការពារ អធិបតេយ្យភាពកោះសមុទ្រនៅខេត្ត Ba Ria-Vung Tau

ដោយមានសក្តានុពល និងឧត្តមភាពទាំងនេះ សមុទ្រ Ba Ria - Vung Tau មានសារៈសំខាន់ជាយុទ្ធសាស្រ្តក្នុងការកសាង និងការពារមាតុភូមិ។ អនុវត្តន៍ "យុទ្ធសាស្ត្រសមុទ្រវៀតណាមដល់ឆ្នាំ ២០២០" ខេត្ត Ba Ria-Vung Tau បានផ្តោតលើការវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ដែលផ្សារភ្ជាប់ជាមួយកិច្ចការពារ អធិបតេយ្យភាពកោះសមុទ្រ។

ដោយមានសមុទ្រប្រវែង ១៥៦ គីឡូម៉ែត្រនោះ  ខេត្ត Ba Ria-Vung Tau មានឧត្តមភាពជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។ ទន្ទឹមនឹងការជម្រុញខ្លាំងសកម្មភាព រុករក និងធ្វើអាជីវកម្មប្រេងឧស្ម័ននោះ ខេត្តក៏បានផ្តោតលើការធ្វើអាជីវកម្មសក្ដានុពលសេដ្ឋកិច្ចសមុទ្រប្រកបដោយប្រសិទ្ធភាព ហើយបានក្លាយជាមជ្ឈមណ្ឌលកំពង់ផែទឹកជ្រៅរបស់តំបន់ និងជា មូលដ្ឋានធ្វើអាជីវកម្មគ្រឿងសមុទ្រធំរបស់ជាតិ។ លោក Nguyen Hong Linh លេខាគណកម្មាធិការបក្សខេត្ត Ba Ria-Vung Tau បានឲ្យដឹងថា

“ខេត្ត Ba Ria Vung Tau កំពុងកសាងសេដ្ឋកិច្ចជាមួយសសរស្តម្ភថ្មី មិនត្រឹមតែជាប្រេងឧស្ម័នប៉ុណ្ណោះទេ ថែមទាំងមានសសរស្តម្ភសេដ្ឋកិច្ចចំនួន ៤ ទៀតផង។ ក្នុងនោះ សេដ្ឋកិច្ចសមុទ្រដើរតួនាទីដ៏សំខាន់ដែលគ្របដណ្តប់លើសេដ្ឋកិច្ចទាំងមូលនៃខេត្ត Ba Ria Vung Tau ផងដែរ”។

សក្តានុពល និងឧត្តមភាពខាងសេដ្ឋកិច្ច ដែលខេត្ត Ba Ria Vung Tau បានកំណត់គឺកំពង់ផែសមុទ្រ ក្នុងនោះផ្ដោតលើការវិនិយោគអភិវឌ្ឍន៍ ប្រព័ន្ធកំពង់ផែ Thi Vai - Cai Mep ឲ្យក្លាយជាកំពង់ផែឆ្លងកាត់ខ្នាតអន្តរជាតិ។ ហេតុដូច្នេះ ខេត្តកំពុងអំពាវនាវឱ្យបោះទុនវិនិយោគមជ្ឈមណ្ឌលសេវាកម្ម logistics Cai Mep Ha ដែលមានផ្ទៃដី ៨០០ ហិចតា ដើម្បីបម្រើប្រព័ន្ធកំពង់ផែឆ្លងកាត់អន្តរជាតិរបស់តំបន់។

នៅក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Ba Ria-Vung Tau ថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានដាក់ចេញទិសដៅខ្ពស់សម្រាប់ការអភិវឌ្ឍប្រព័ន្ធកំពង់ផែនៅខេត្ត Ba Ria-Vung Tau ដែលសមស្របនឹងបណ្ដាប្រទេសនៅក្នុងតំបន់ និងលើពិភពលោក។

“ខេត្ត Ba Ria-Vung Tau មានប្រព័ន្ធកំពង់ផែដ៏ធំ ដែលជាចំណុចឆ្លងកាត់អន្តរជាតិ។ ក្នុងនោះ កំពង់ផែ Cai Mep ជាកំពង់ផែមួយក្នុងចំណោមកំពង់ផែទាំង ១៩ ដែលនាវាផ្ទុកទម្ងន់ ២០០ ពាន់តោន អាចធ្វើដំណើរបាន។ ដោយមានទីតាំងសំខាន់នោះ កំពង់ផែនៅខេត្ត Ba Ria Vung Tau ត្រូវមានការប្រកួតប្រជែងជាមួយសិង្ហបុរីឬ ប្រទេសដទៃទៀត”។

ដើម្បីលើកកំពស់តំលៃនៃជនផលនោះ ខេត្ត Ba Ria - Vung Tau បានកសាងយន្តការ គោលនយោបាយជួយឧបត្ថម្ភ លើកទឹកចិត្តដល់អង្គការនិងបុគ្គល ចូលរួមបោះទុនវិនិយោគអភិវឌ្ឍន៍លើវិស័យធ្វើអាជីវកម្ម ការចិញ្ចឹម និងកែច្នៃជលផល។ ទន្ទឹមនឹងនេះ ពង្រឹងការគ្រប់គ្រងធនធាន ដោយផ្សារភ្ជាប់ជាមួយការជំរុញខ្លាំងការធ្វើអាជីវកម្មជលផលនៅឆ្ងាយពីឆ្នេសមុទ្រ ព្រមទាំងមិននេសាទនៅក្នុងដែនសុទ្ររបស់ប្រទេសដទៃដោយខុសច្បាប់ និង ការពារអធិបតេយ្យភាពកោះសមុទ្ររបស់មាតុភូមិ។ គោលនយោបាយទាំងនេះបានជួយសម្រួលដល់អ្នកនេសាទ ឲ្យមានអារម្មណ៍នឹងនរចិត្ត បង្កើនប្រាក់ចំណូល ជីវភាពរស់នៅ ការពារអធិបតេយ្យភាពកោះសមុទ្រ។

“នាវានិងសមុទ្រចំពោះអ្នកនេសាទដូចជាសាច់ និងឈាម ដែលបានចិញ្ចឹមមនុស្សឲ្យធំដឹងក្ដីជាច្រើនជំនាន់។ ហេតុដូច្នេះខ្ញុំស្រឡាញ់សមុទ្រណាស់។ សមុទ្រស្ថិតក្នុងក្រអៅបេះដូចរបស់យើងខ្ញុំជានិច្ច”។

“ក្នុងរយៈពេល ៣០ ឆ្នាំ ចូលរួមសកម្មភាពនេសាទគ្រឿងសមុទ្រ នោះ ខ្ញុំចាត់ទុកថាទូកជាផ្ទះ ហើយសមុទ្រជាស្រុកកំណើត។ យើងខ្ញុំបានប្រសូត្រមក និងធំដឹងក្ដីជាច្រើនជំនាន់ គឺអាស្រ័យដោយមានមុខរបរនេសាទនេះ ដូច្នេះ ទ្រព្យសម្បត្តិរបស់យើងក៏ជាសមុទ្រផងដែរ។ មុខរបរនេះបានចិញ្ចឹមក្រុមគ្រួសារខ្ញុំ បានជាយើងត្រូវមានការទទួលខុសត្រូវ និងកាតព្វកិច្ចការពារមាតុភូមិ ការពារស្រុកកំណើត និងប្រទេសជាតិវៀតណាមផងដែរ”។

ដោយយល់ជ្រួតជ្រាបនូវគោលការណ៍របស់បក្ស និងរដ្ឋអំពីការពង្រឹងកិច្ចការពារអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពកោះសមុទ្រនោះ ខេត្ត Ba Ria - Vung Tau កំពុងជំរុញខ្លាំងការផ្សព្វផ្សាយសន្តិសុខ សមុទ្រសំរាប់ប្រជាជនទាំងមូល ជាពិសេសគឺផ្ដោតលើការបំពាក់បំប៉នជូនកងកម្លាំងធ្វើ សកម្មភាពផ្ទាល់នៅលើសមុទ្រ។ ពង្រឹងការរួមសហការគ្នារវាងបណ្ដាកងកម្លាំងគឺជាមូលដ្ឋាន ដើម្បីខេត្ត Ba Ria-Vung Tau ធ្វើអាជីវកម្មលើប្រភពធនធានធម្មជាតិនៅលើសមុទ្រប្រកបដោយប្រសិទ្ធភាពផង និងអនុវត្តន៍យុទ្ធសាស្រ្តការពារជាតិ សន្តិសុខប្រកបដោយប្រសិទ្ធភាពនៅលើកោះសមុទ្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ