ខេត្ត Hung Yen បង្កើនសកម្មភាព«ជំរុញការលក់ចេញកសិផល»

(VOVWORLD) - ការជំរុញពាណិជ្ជកម្មគឺជាគោលការណ៍មួយដែលខេត្ត Hung Yen បាន អនុវត្តអស់រយៈពេលជាច្រើនឆ្នាំតាមរយៈពិធីបុណ្យ ពិព័រណ៍ និងកម្មវិធីណែ នាំផលិតផលកសិកម្មគួរឲ្យកត់សម្គាល់ទាំងក្នុងនិងក្រៅប្រទេស។ អាស្រ័យ ហេតុនេះការលក់ចេញផលិផលកសិផលរបស់ខេត្តទទួលបានអំណោយផលល្អ ហើយកសិផលប្រចាំតំបន់ត្រូវបានអតិថិជនជាច្រើនក៏បានស្គាល់ដល់ ទាំងក្នុង ស្រុកនិងក្រៅប្រទេសទៀតផងដែរ។ នាបច្ចុប្បន្ន ខេត្ត Hung Yen មានគោលបំណង ឆ្ពោះទៅនាំចេញផលិតផលកសិកម្មសំខាន់ៗ ជាច្រើនក្នុងតំបន់ទៅកាន់បរទេស។ 

សូមស្តាប់សំឡេងនៅទីនេះ

 

ខេត្ត Hung Yen បង្កើនសកម្មភាព«ជំរុញការលក់ចេញកសិផល» - ảnh 1

 ខេត្ត Hung Yen ជម្រុញការផ្សព្វផ្សាយផលិតផលផ្លែមាន។ (ប្រភព៖ baotainguyenmoitruong.vn)

សន្និសីទនេះគឺជាខ្លឹមសារសំខាន់នៅក្នុងចំណោមព្រឹត្តិការណ៍ជម្រុញ ពាណិជ្ជកម្មជាបន្តបន្ទាប់នៃខេត្ត Hung Yen ក្នុងឆ្នាំ ២០២០។ សន្និសីទនេះក៏ ជាឱកាសសម្រាប់អង្គភាពអាជីវកម្ម ផ្សារទំនើប និងក្រុមហ៊ុនអាកាសចរណ៍ ជាតិ (VietNam Airline) មានឱកាសជួបជុំជាមួយអ្នកគ្រប់គ្រង ម្ចាស់សហករ ណ៍ ម្ចាស់ចំការ អាចស្វែងយល់អំពីផលិតផលកសិកម្មសំខាន់ៗរបស់ខេត្ត Hung Yen។ នាពេលកន្លងមកនេះ ខេត្ត Hung Yen បាននិងកំពុងអនុវត្ត សកម្មភាពជាច្រើន ដើម្បីជំរុញការលក់ចេញកសិផលតាម ទិសដៅពង្រឹងនិង ពង្រីកទីផ្សារក្នុងស្រុក ព្រមទាំងជម្រុញការផ្សព្វផ្សាយព័ត៌មានអំពីផលិតផល និងលើក កំពស់គុណភាពកសិផល ដើម្បីឆ្លើយតបនឹងតម្រូវការស្តង់ដារ សុវត្ថិភាពជាដើម។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Hung Yen លោក Nguyen Minh Quang បានមានប្រសាសន៍ថា៖

«ខេត្តបានផ្តោតសំខាន់លើការលើកកម្ពស់គុណភាពផលិតផលដើម្បីរក្សាបាននូវទំនុកចិត្តរបស់អតិថិជននិងអ្នក ចែកចាយ។ នោះគឺជាភារកិច្ចសំខាន់ បំផុត ក្នុងដំណាក់កាលនាបច្ចុប្បន្ននេះ។ ទីផ្សារខេត្តផ្តោតលើទីផ្សារ ក្នុងស្រុក និងឆ្ពោះទៅការនាំចេញទៅទីផ្សារបរទេសទៀតផង»។

សកម្មភាពមួយក្នុងចំណោមសកម្មភាពក្នុងការជម្រុញលក់ចេញកសិផលខេត្ត Hung Yen ឆ្នាំ ២០២០ ដែលខេត្ត Hung Yen កំពុងអនុវត្ត គឺបន្តនាំផ្លែមាន Hung Yen និង មានកសិផលសំខាន់ៗផ្សេងទៀត របស់ខេត្តដើម្បីចូលរួមក្នុង កម្មវិធីណែនាំនិងផ្សព្វផ្សាយចំណីអាហារមានសុវត្ថិភាពនិងផលិផលប្រចាំតំបន់នៅក្នុង  ប្រព័ន្ធចែកចាយរបស់ខេត្តនិងទីក្រុងនានា។ ឧត្តមភាពមួយក្នុងកសិផល របស់ខេត្ត Hung Yen គឺជា ការអនុវត្តយ៉ាងតឹងរឹង នូវដំណើរការផលិតផល កសិកម្មប្រកបដោយសុវត្ថិភាព ស្របតាមបទដ្ឋាន VietGAP ផងដែរ។ ដោយ ហេតុនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ផ្លែមាន Hung Yen បានមានវត្តមាន នៅក្នុងការទទួលទានអាហារនៅលើ ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាម (Vietnam Airlines) ហើយក៏ត្រូវ បានអតិថិជនទាំងជាតិនិងអន្តរ ជាតិ វាយតម្លៃខ្ពស់ផងដែរ។ លោក  Ngo Hong Minh តំណាងក្រុមហ៊ុន អាកាសចរ ណ៍វៀតណាមបានមានប្រសាសន៍ថា៖ «ចាប់តាំងពីឆ្នាំ ២០១៨ មក យើងខ្ញុំបានសហការជាមួយមន្ទីរឧស្សាហកម្ម និង ពាណិជ្ជកម្មខេត្ដ ដើម្បីនាំផ្លែមាន Hung Yen នៅក្នុងជើងហោះហើរនានា ហើយទទួលបានគេវាយតម្លៃខ្ពស់ផងដែរ។ នៅពេលដែលសម្រេចបាន បទដ្ឋាន VietGap រួចមកហើយ ផលិតផលក៏មានលក្ខណៈស្តង់ដារគ្រប់គ្រាន់ ដើម្បីទទួលការអនុញ្ញាតអោយប្រើប្រាស់តាមជើងហោះហើរនិមួយៗផងដែរ»។

ខេត្ត Hung Yen បង្កើនសកម្មភាព«ជំរុញការលក់ចេញកសិផល» - ảnh 2 ផ្លែមាន Hung Yen មានវត្តមានក្នុងពេលទទួលទានអាហារតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airline) (ប្រភព៖ baodautu.vn)

បរិមាណទំនិញដែលបានលក់ចេញមានស្ថិរភាពដោយសារការអនុវត្ត តាមដំណើរការស្តង់ដារយ៉ាងតឹងរឹង បានជួយឲ្យអ្នកដាំដុះ អ្នកផលិតមាន អារម្មណ៍នឹងនរចិត្ត សប្បាយរីករាយ និងទទួលបានប្រាក់ចំណូលស្ថិរភាព ផងដែរ។ លោក Nguyen Quang Dien មកពីសហករណ៍ផ្លែមាន Hung Yen បានចែករំលែកថា៖ «បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានត្រួតពិនិត្យគុណភាព ផលិតផលរបស់យើងខ្ញុំរួចមកហើយ គេក៏វាយតម្លៃខ្ពស់ផងដែរ។ គេបានទិញ ផលិតផលរបស់យើងខ្ញុំក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ។ ខ្ញុំមានសេចក្តី សប្បាយរីករាយ ដែលបងប្អូនប្រជាកសិករ កំពុងធ្វើតាមបទដ្ឋាន VietGap ប្រកបដោយប្រសិទ្ធភាពផងដែរ»

គេរំពឹងថាបរិមាណផលផ្លែមានសរុបរបស់ខេត្ត Hung Yen នាឆ្នាំ ២០២០ នឹង សម្រេចបាន ១១,០០០ តោន ដែលកើនឡើងជាង ៣,០០០ តោនបើប្រៀប ធៀបនឹងរដូវកាលប្រមូលផលផ្លែមាននាឆ្នាំ ២០១៩។ នាពេលបច្ចុប្បន្ន មូលដ្ឋាននានានៅខេត្ត Hung Yen បានចាត់ទុកថា ការជម្រុញពាណិជ្ជកម្មគឺជា ការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្សនិងអាជ្ញាធររបស់ខេត្ត សំដៅ ស្វែងរកដំណោះស្រាយក្នុងការលក់ចេញកសិផលក្នុងស្រុក។ លោក Nguyen Tuan Viet ប្រធានសមាគមកសិករខេត្ត Hung Yen បានឲ្យដឹងថា៖ «សមាគមកសិករខេត្ត Hung Yen បានប្រគល់ឲ្យមជ្ឈមណ្ឌលបណ្តុះ បណ្តាលវិជ្ជាជីវៈនិងជួយឧបត្ថម្ភដល់ កសិករក្នុងខេត្តក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមក ដើម្បីរៀបចំសកម្មភាពឲ្យកសិករអាចតភ្ជាប់ទំនាក់ទំនងជាមួយ អង្គភាពអាជីវកម្ម ព្រមទាំងជួយឧបត្ថម្ភក្នុងការប្រមូលទិញកសិផល ដែលក្នុង នោះមានការផ្តោតសំខាន់លើផលិតផល ដែលជាបន្លែនិងផ្លែឈើផងដែរ»

នាពេលខាងមុខនេះ ខេត្ត Hung Yen ដាក់ចេញដំណោះស្រាយ សំខាន់ៗមួយចំនួន ដើម្បីជំរុញការលក់ចេញកសិផលរបស់ខេត្ត ព្រមទាំង តភ្ជាប់និងសម្របសម្រួលជាមួយស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅឯ  បរទេស ដើម្បីជ្រើសរើសនិងចូលរួមក្នុងព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មក្នុង ការលក់ចេញកសិផលអន្តរជាតិ សំដៅតភ្ជាប់ទំនាក់ទំនង និងស្វែងរកទីផ្សារ ថ្មីថ្មោងផងដែរ។ តាមរយៈ ការស្ថាបនាបណ្តាញលក់ចេញផលិផលយ៉ាងច្រើន សម្បូរបែប ដែលខេត្ត Hung Yen បានអនុវត្តក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកក្នុងការបង្កភាពងាយស្រួលសម្រាប់កសិផលរបស់ខេត្ត ឈានដល់ទីផ្សារនានាយ៉ាងវេងឆ្ងាយ មិនត្រឹមតែក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅកាន់ពិភពលោកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ