ចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការទាក់ទាញទុនវិនិយោគ

(VOVWORLD) - ការទាក់ទាញទុនវិនិយោគគឺជាវិស័យដ៏សំខាន់ពិសេស ដែលត្រូវបានខេត្ត ក្រុងនានាផ្ដល់អាទិភាពជាចម្បងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទោះយ៉ាងណាក៏ដោយ មិនមែនខេត្ត-ក្រុងទាំងអស់សុទ្ធតែទទួលបានជោគជ័យក្នុងការទាក់ទាញសហគ្រាសទាំងក្នុង និងក្រៅប្រទេសមកបណ្ដាក់ទុននៅឡើយ។
ចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការទាក់ទាញទុនវិនិយោគ - ảnh 1រោងចក្រថាមពល BOT Nghi Son 2  (នៅស្រុក Tinh Gia ខេត្ត Thanh Hoa) មានទុនវិនិយោគ ៥០% ពីប្រទេសកូរ៉េខាងត្បូង (រូបថត៖ VOV)

ដោយមានរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត និងចក្ខុវិស័យយុទ្ធសាស្ត្រនោះខេត្ត ក្រុងជាច្រើនទទួលបានជោគជ័យលើវិស័យនេះ ដោយទាក់ទាញបានការវិនិយោគយ៉ាងខ្លាំងក្លា បម្រើការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងតំបន់។

Quang Ninh គឺជាខេត្តមួយ ដែលទទួលបានជោគជ័យក្នុងការធ្វើកំណែទម្រង់រដ្ឋបាល ហើយតែងតែនាំមុខគេនៅទូទាំងប្រទេសអំពីសន្ទស្សមួយចំនួនដូចជា PCI (សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត) SIPAS (ការពេញចិត្តចំពោះសេវាកម្មរដ្ឋបាល) PAPI (អភិបាលកិច្ចរដ្ឋបាលសាធារណៈប្រកបដោយប្រសិទ្ធភាព) ICT (កម្រិតនៃ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន)។ យ៉ាងណាមិញ ដើម្បីទាក់ទាញការវិនិយោគ កាលពីច្រើនឆ្នាំមុន ខេត្ត Quang Ninh បានផ្ដោតសំខាន់ជាពិសេសលើការរៀបចំផែនការមេ ហើយនេះគឺជាចំណុចខុសប្លែកពីគេរបស់ខេត្តក្នុងការទាក់ទាញទុនវិនិយោគ។

នាខែកញ្ញា ឆ្នាំ ២០១៤ ខេត្ត Quang Ninh បានប្រកាសផែនការយុទ្ធសាស្ត្រសំខាន់ៗចំនួន ៧ ដោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ខេត្តអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍។ លោក Bui Van Khang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh បានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០១១ ខេត្ត Quang Ninh បានអញ្ជើញទីប្រឹក្សាជនជាតិបរទេសមក រៀបចំផែនការយុទ្ធសាស្ត្រចំនួន ៧។ នេះគឺជាយុទ្ធសាស្ត្រ និងទិសដៅសម្រាប់ខេត្ត Quang Ninh ហើយជាកូនសោបើកចេញជោគជ័យដូចនាពេលបច្ចុប្បន្ន។ រហូតមកដល់ពេលនេះ យើងខ្ញុំនៅតែទទួលមរតក ពង្រីកផែនការយុទ្ធសាស្ត្រទាំង ៧ នេះ ហើយកំពុងរៀបចំផែនការមេថ្នាក់ខេត្តសម្រាប់ដំណាក់កាលបន្ទាប់។ យើងបានដោះស្រាយការរៀបចំផែនការមេស្ដីពីសំណង់ ដីធ្លី និងវិស័យនានា។ នេះគឺជាបទពិសោធន៍ ពោលគឺប្រសិនបើផែនការទាំង ៣ ប្រភេទនេះមិនអាចដោះស្រាយទេ គឺនាំគម្រោងទាំងក្នុងប្រទេស និងក្រៅប្រទេសសុទ្ធតែជួបការលំបាក”។

នាបច្ចុប្បន្ននៅភូមិសាស្ត្របណ្ដាខេត្តភាគកណ្ដាលមានគម្រោង FDI ចំនួន ២,១៥១ ដែលមានសុពលភាព ដោយមានទុនវិនិយោគចុះបញ្ជីសរុបចំនួន ៦០,៧៧ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ខេត្ត Thanh Hoa គឺជាតំបន់នាំមុខជាមួយគម្រោងចំនួន ១៦៤ ដោយមានទុនចុះបញ្ជីសរុបរហូតដល់ ១៤,៥៧ ពាន់លានដុល្លារអាមេរិក ស្រូបយក ២៤% នៃទុនចុះបញ្ជីសរុបនៃតំបន់ទាំងមូល។ ខេត្ត Thanh Hoa បានដាក់ចេញគោលដៅស្ថិតក្នុងក្រុមខេត្តក្រុងនាំមុខគេនៅទូទាំងប្រទេសហើយជាសសរស្តម្ភនៃកំណើននៅភាគខាងជើងរបស់ប្រទេសជាតិទាំងមូល រួមជាមួយនឹងទីក្រុងហាណូយ - Hai Phong – Quang Ninh ក្លាយទៅជាតំបន់ចតុកោណអភិវឌ្ឍន៍។ លោក Nguyen Van Thi អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានអះអាងថា៖ “ខេត្តមានគម្រោងធានាសន្តិសុខ សណ្តាប់ធ្នាប់ទ្រព្យសម្បត្តិ និងមនុស្សជូនសហគ្រាសទាំងអស់ ដែលមកបណ្តាក់ទុននៅខេត្ត។ ទន្ទឹមនឹងនេះ យើងខ្ញុំក៏បានបន្តបង្ករាល់លក្ខណៈងាយស្រួលដល់វិនិយោគិនជាមួយទិសស្លោកថាជោគជ័យរបស់សហគ្រាសរួមចំណែកទៅក្នុងជោគជ័យរបស់ខេត្ត ជាមួយទស្សនៈផលប្រយោជន៍រួមគ្នា ចែករំលែកហានិភ័យ”។

បច្ចុប្បន្ននេះ បណ្តាមូលដ្ឋាននៅទូទាំងប្រទេសកំពុងទាញយកសក្តានុពល និងគុណសម្បត្តិ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ ទោះយ៉ាងណាក៏ដោយ ការស្ដារសេដ្ឋកិច្ចឡើងវិញនៅតែត្រូវធានារាល់បទដ្ឋាន៖ អភិវឌ្ឍន៍ប្រកបដោយចីរភាព មិនប្ដូរបរិស្ថាន យកការអភិវឌ្ឍន៍សេដ្ឋកិច្ចឡើយ។ នេះគឺជាភារកិច្ចពីរ ទន្ទឹមគ្នា ដែលអនុវត្តន៍មិនងាយស្រួលឡើយ។ បណ្ដាខេត្ត Thanh Hoa, Quang Ninh ឬ Nghe An កំពុងផ្តោតសំខាន់លើបញ្ហាកំណើនបៃតង និងប្រកបដោយនិរន្តរភាព។ លោក Le Ngoc Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An បានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០២១ ខេត្ត Nghe An បានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ០៥ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីយន្តការនិងគោលការណ៍ទាក់ទាញទុនវិនិយោគ។ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ យើងខ្ញុំបានដឹងថានៅឆ្នាំក្រោយ ផ្លូវល្បឿនលឿនខាងជើង ខាងត្បូងឆ្លងខេត្ត Thanh Hoa – Nghe An ត្រូវបានដាក់ឲ្យដំណើរការ ហើយនេះគឺជាកម្លាំងចលករដ៏ធំធេងដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ដូច្នេះហើយ យើងខ្ញុំបានត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធសមកាលកម្មនៅតាមមណ្ឌលឧស្សាហកម្មដើម្បីបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនផងដែរ”។

ដោយកំណត់ការទាក់ទាញទុនវិនិយោគគឺជាភារកិច្ចដ៏សំខាន់មួយ សំដៅពង្រីកកម្លាំងផ្ទៃក្នុងជាអតិបរមា ទាក់ទាញប្រភពកម្លាំងខាងក្រៅសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។ លទ្ធផលនៃការទាក់ទាញទុនវិនិយោគនាបច្ចុប្បន្ននេះ គឺជាយុទ្ធសាស្ត្រដែលមានរបៀបរាបរយ និងវិទ្យាសាស្ត្រដូចជាការធ្វើផែនការមេនៅខេត្ត Quang Ninh ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍នៅខេត្ត Thanh Hoa ឬស្មារតីប្រកបដោយភាពបត់បែននៅខេត្ត Nghe Anដែលបានសរឲ្យឃើញពីការបោះជំហានប្រកបដោយប្រសិទ្ធភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ