ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU

(VOVWORLD) -កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) កំពុងត្រូវបានជំរុញខ្លាំងដើម្បីអាចអនុម័តនៅដើមឆ្នាំ ២០១៨។ កិច្ចព្រមព្រៀងនេះនៅពេលចូលជាធរមាននឹងបង្កើតឡើងកំណើននិរន្តរភាពហើយនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំង២។ 
ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU - ảnh 1លោក Jean-Jacques Bouflet សមាជិកគណៈដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំវៀតណាម (Eurochamp) 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ត្រូវបានបំផុសឡើងក្នុងកាលៈ ទេសៈដែលទំនាក់ទំនងទ្វេភាគីវៀតណាម-EU កាន់តែអភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើរ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ដូច្នេះបានជាអាចអះអាងថា សក្ដានុពលក្រោយពីកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តគឺធំធេងណាស់ ហើយនាំមកនូវផលប្រយោជន៍សំរាប់ប្រជាជននិងសហគមន៍សេដ្ឋកិច្ចនៃភាគីទាំង២។ កិច្ចព្រមព្រៀងនេះនឹងលុបចោលពន្ធស្ទើតែទាំងអស់ក្នុងពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចទាំង២ ដោយឡើងដល់ទៅជាង៩៩%បរិមាណពន្ធ។ ការសន្យាលើការបើកទូលាយទីផ្សារយ៉ាងខ្លាំងក្លា ត្រូវបានចាត់ទុកថា ជាជំហានមួយក្នុងជំហានលោតផ្លោះនៃ EVFTA ដែលរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-EU។ តាមនោះនឹងបើកទូលាយទីផ្សារសំរាប់ការនាំចេញទំនិញ ជាពិសេសគឺមុខទំនិញជាប្រៀបខ្លាំងនៃភាគីទាំង២ដូចជា៖តម្បាញកាត់ដេរ ស្បែកជើង កសិផល រុក្ខផល គ្រឿងឈើរបស់វៀតណាមនិងម៉ាស៊ីន ឧបករណ៍ រថយន្តនិងម៉ូតូរបស់ EU។

        ក្នុងវិស័យវិនិយោគ ដោយការសន្យានានាសំដៅបង្កើតឡើងបរិយាកាសវិនិយោគ ធ្វើអាជីវកម្មដ៏ល្អជាងនោះ EVFTA នឹងជួយជំរុញប្រភពទុនវិនិយោគមានគុណភាពខ្ពស់របស់ EU និងដៃគូផ្សេងៗទៀតចូលក្នុងវៀតណាម។ វៀតណាមមានឱកាសក្លាយទៅជាតំបន់តភ្ជាប់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគរបស់ EU ក្នុងតំបន់។ លោក Alann Bouvot CEO  នាយកប្រតិបត្តិនៃក្រុមហ៊ុន SODEX Sport Vietnam ដែលបានមកបណ្ដាក់ទុននៅទីក្រុង Nha Trang ភាគកណ្ដាលវៀត ណាម ចាប់ពីឆ្នាំ១៩៩១មក បានវាយតំលៃថា៖

        “ខ្ញុំមានសុទិដ្ឋិនិយមអំពីបរិយាកាសវិនិយោគនៅវៀតណាម។ យើងខ្ញុំបានធ្វើកានៅវៀតណាមក្នុងអំឡុង២៦ឆ្នាំហើយមានមូលហេតុជាច្រើនដើម្បីពេញចិត្ត។ វៀតណាមបានផ្លាស់ប្ដូរយ៉ាងច្រើន និងមានការរីកចម្រើនជាច្រើនដែរ។ ក្នុងឆ្នាំ២០១៧នេះ យើងខ្ញុំបានសំរេចលើការវិនិយោគបន្ថែមទៅក្នុងមូលដ្ឋានផលិតកម្មមួយទៀត ដែលមានផ្ទៃដី១៥ពាន់ម៉ែត្រក្រឡា។ ការមានវត្តមាននៅវៀត ណាមនាំមកនូវឧត្តមភាពសំរាប់យើងខ្ញុំនៅតំបន់អាស៊ីអាគ្នេយ៍ទៀតផង”

ជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU - ảnh 2 លោក Nguyen Hoang Long ប្រធាននាយកដ្ឋានការបរទេស ក្រសួងការបរទេសវៀតណាម

        ក្នុងសិក្ខាសាលាក្រោមប្រធានបទ “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីEU-វៀតណាម” ដែលប្រព្រឹត្តទៅនាថ្ងៃទី៧ កញ្ញា កន្លងទៅនៅទីក្រុងព្រុចស៊ែលរបស់ប៊ែលហ្សិកនោះ លោក Jean-Jacques Bouflet សមាជិកគណៈដឹកនាំសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំវៀតណាម (Eurochamp) ក៏បានអះអាងថា EVFTA នឹងឆ្លើយតបយ៉ាងល្អទៅនឹងផលប្រយោជន៍នៃភាគីទាំង២ ដូច្នេះបានជាចាំបាច់ត្រូវជំរុញល្បឿនក្នុងដំណាក់កាលចុងក្រោយនេះ។ លោក Nguyen Hoang Long ប្រធាននាយកដ្ឋានការបរទេស ក្រសួងការបរទេសវៀតណាម បានឲ្យដឹងដែរថា សហគ្រាស EU នានានៅសិក្ខាសាលាពោលខាងលើក៏មានបំណងថា EVFTA នឹងត្រូវបានសំរេចរួមរាល់យ៉ាងឆាប់រហ័សហើយជាឧបករណ៍ឧបត្ថម្ភពិសេសសំរាប់គេ៖

        “គណៈកម្មាធិការអឺរ៉ុប ដែលតំណាងជាប្រធានក្រុមចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលោក Mauro Petriccione បានអះអាងថា ការដាក់ជូននិងអនុម័តយ៉ាងឆាប់ៗនូវ EVFTA ជាអាទិភាពមួយរបស់គណៈកម្មាធិការអឺរ៉ុប ហើយគេនឹងសហការយ៉ាងស្អិតរមួតជាមួយភាគីវៀត ណាមដើម្បីកិច្ចព្រមព្រៀងនេះត្រូវបានអនុម័តនៅសភាអឺរ៉ុបយ៉ាងឆាប់ៗ តាមនោះឆ្លើយតបនឹងការទន្ទឹងរង់ចាំរបស់សហគមន៍សហគ្រាសវៀតណាមក៏ដូចជាសហគមន៍សហគ្រាសអឺរ៉ុបនៅវៀត ណាមផងដែរ”។

        វិនិយោគិននិងសហគ្រាសអឺរ៉ុបនិងវៀតណាមសុទ្ធតែជឿជាក់ថា EVFTA នៅពេលចូលជាធរមាននឹងនាំមកនូវឱកាសថ្មីដ៏សំខាន់សំរាប់ភាគីទាំង២។ វៀតណាមជាទីផ្សារថ្មីហើយកំពុងអភិវឌ្ឍន៍លឿន ដោយចំនួនប្រជាជន៩០លាននាក់។ ប្រការនេះជាឱកាសល្អសំរាប់វិនិយោគិនអឺរ៉ុប។ ព្រមទាំង អ្នកនាំចេញវៀតណាមក៏ជ្រៀតចូលក្នុងទីផ្សារ EU យ៉ាងងាយស្រួលជាងមុន រួមចំណែកសំខាន់ជំរុញខឿនសេដ្ឋកិច្ចវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ