ជំរុញខ្លាំងការប្រើប្រាស់ទំនិញវៀតណាម - រួមចំណែកអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក

(VOVWORLD) - ការអនុវត្តន៍ចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាម” នារយៈពេលកន្លងទៅបាននាំមកនូវប្រសិទ្ធភាពជាក់ស្តែងដូចជា៖ កសាងខ្សែសង្វាក់តភ្ជាប់ផលិតកម្ម និងការប្រើប្រាស់ទំនិញវៀតណាម ប្រកបដោយនិរន្តរភាព បង្កើនអត្រាទំនិញវៀតណាម ដែលមានប្រៀបខ្លាំងនៅប្រព័ន្ធចែកចាយ ហើយតាមនោះ រួមចំណែកជួយអតិថិជនទទួលបានទំនិញដែលមានគុណភាពកាន់តែច្រើន។
ជំរុញខ្លាំងការប្រើប្រាស់ទំនិញវៀតណាម - រួមចំណែកអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក - ảnh 1ប្រជាជនជ្រើសរើសទិញទំនិញវៀតណាមនៅផ្សារទំនើបមួយ (រូបថត៖ កាសែត Khanh Hoa)

យោងតាមការវាយតម្លៃរបស់អតិថិជនជាច្រើនបានឲ្យដឹងថា នាបច្ចុប្បន្ននេះទំនិញវៀតណាមកំពុងត្រូវបានជ្រើសរើសកាន់តែច្រើន ព្រោះថាតម្លៃសមរម្យ សម្របជាមួយគ្រប់វណ្ណៈក្នុងសង្គម ហើយគុណភាព និងការរចនាត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនិញ ដែលអតិថិជន ជាច្រើនបានជ្រើសរើសច្រើនបំផុតគឺ៖ កសិផល ម៉ូដសំលៀលបំពាក់ និងទំនិញប្រើប្រាស់។ “គ្រួសារខ្ញុំសុទ្ធតែជឿជាក់ប្រើប្រាស់ទំនិញវៀតណាម។ ការរចនាដ៏ស្រស់ស្អាត គុណភាព ក៏កាន់តែប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំតំលៃក៏សមរម្យសម្រាប់មនុស្សគ្រប់គ្នា។ ខ្ញុំតែងតែទិញផលិតផលវៀតណាមដូចជាសំលៀកបំពាក់ និងស្បែកជើង... ខ្ញុំឃើញការរចនាស្អាតណាស់ ហើយស្រួលពាក់ទៀតផង”។ “ចាប់តាំងពីពេលបំផុសចលនាប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាមមក ខ្ញុំក៏បានប្តូរមកប្រើប្រាស់ទំនិញវៀតណាមជាបណ្តើរៗ។ ទំនិញវៀតណាមសំបូរបែប គុណភាពល្អ ហើយឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនផងដែរ”។

អនុវត្តន៍ចលនា“ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាម” នារយៈពេលកន្លងទៅ សហគ្រាសក្នុងស្រុកជាច្រើនបានអនុវត្តន៍ដំណោះស្រាយជាច្រើនដើម្បីពង្រីកផលិតកម្ម និងជំរុញការប្រើប្រាស់ក្នុងស្រុក បង្កើនអត្រានៃការធ្វើមូលដ្ឋានីយកម្ម ផ្សព្វផ្សាយ ឧទ្ទេសនាមផលិតផល ពាណិជ្ជសញ្ញា ពង្រីកទីផ្សារ ជាពិសេសគឺតំបន់ជនបទ និងតំបន់ឆ្ងាយដាច់ស្រយាល ។ ចាប់តាំងពីពេលនោះមក សហគ្រាសនានាបានបង្ហាញល្អនូវតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាការផ្គត់ផ្គង់ទំនិញ និងសេវាកម្មចាំបាចដូចជា ល្បៀងអាហារ ជាដើម។

លោក Chu Quang Hao អគ្គនាយកអគ្គក្រុមហ៊ុនប្រៃសណីយ៍វៀតណាមបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ ២០១៩ មក អគ្គក្រុមហ៊ុនបានបណ្តាក់ទុន និងបើកផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Postmart.vn សំដៅជំរុញខ្លាំងការប្រើប្រាស់ផលិតផល ដែលផលិតក្នុងស្រុក។ កាលពីឆ្នាំមុន បរិមាណប្រតិបត្តិការសរុបបានឈានដល់ ១២០ ពាន់លានដង ដោយបានទិញលក់កសិផល ជាង ១០ ម៉ឺនតោនតាមរដូវកាលជូនប្រជាកសិករតានខេត្ត ក្រុងជាច្រើននៅទូទាំងប្រទេសដូចជា៖ Bac Giang, Lao Cai, Ben Tre នាំមិនូវប្រសិទ្ធភាពវិជ្ជមានជាច្រើនក្នុងការបញ្ចេញលក់ផលិតផលជូនប្រជាកសិករ និងសហគ្រាសក្នុងស្រុកជាច្រើន៖ “ទាំងនេះគឺជាសញ្ញាសម្គាល់ដើមដំបូង ដ៏សំខាន់នៃផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Postmart របស់ Vietnam Post ដែលសម្រេចបានក្នុងរយៈពេល ២ ឆ្នាំកន្លងទៅ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើង។ បច្ចុប្បន្ននេះ រដ្ឋាភិបាល និងក្រសួងព័ត៌មាន និងផ្សព្វផ្សាយបានប្រគល់ភារកិច្ចដល់អង្គភាពគឺ កសាង និងអនុវត្តន៍ផ្សារពាណិជ្ជកម្ម អេឡិចត្រូនិករបស់ Postmart ឱ្យក្លាយទៅជាផ្សារវៀតណាមសុទ្ធសាធ នាំកសិផលប្រចាំតំបន់ ក៏ដូចជាផលិតផល Made in Việt Nam ទៅក្នុងផ្សារពាណិជ្ជកម្មអេឡិចត្រូនិចផងដែរ”។

ជំរុញខ្លាំងការប្រើប្រាស់ទំនិញវៀតណាម - រួមចំណែកអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក - ảnh 2លោក Do Thang Hai អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម (រូបថត៖ Viet Tuan)

បច្ចុប្បន្ននេះ អត្រាទំនិញវៀតណាមនៅតាមផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មបានឈានដល់ ៨០-៩០% ជាពិសេសអត្រាទំនិញវៀតណាមនៅក្នុងបណ្តាញផ្សារទំនើប Go នៃសម្ព័ន្ធក្រុមហ៊ុន Central Retail បានឈានដល់ ៩៤-៩៦%; ហើយនៅតាមផ្សារប្រពៃណីសម្រេចបាន ៦០-៧០% តួលេខទាំងនេះបានសរឲ្យឃើញថា ចលនាប្រជាជនវៀតណាមផ្ដល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាមបាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់។ លោក Do Thang Hai អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា៖ “យើងចាំបាច់ត្រូវកសាងគម្រោង ឆ្ពោះទៅការរួមចំណែកអភិវឌ្ឍន៍ទីផ្សារក្នុងស្រុក រៀបចំប្រព័ន្ធចែកចាយប្រកបដោយប្រសិទ្ធភាព។ តាមនោះ បង្កើតខ្សែសង្វាក់តម្លៃ ខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញដោយជ្រះស្រឡះ បង្កើតការតភ្ជាប់យ៉ាងជិតស្និទ្ធរវាងម្ចាស់កម្មវត្ថុក្នុងទីផ្សារជាមួយគ្នា ពីអ្នកផលិត ដល់អតិថិជន ពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន ពីសហគ្រាសដល់ស្ថាប័នគ្រប់គ្រងរដ្ឋ សំដៅនាំទំនិញដែលមានគុណភាពពីតំបន់ផ្សេងៗជាច្រើនដល់ដៃអតិថិជននៅតំបន់ ក៏ដូចជាទាក់ទាញកសិផលប្រចាំតំបន់ដល់ខេត្ត ក្រុងនានាផងដែរ”។

ដើម្បីបន្តជំរុញចលនា “ប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាម” ក៏ដូចជាដើម្បីទំនិញវៀតណាមទទួលបានទំនុកចិត្តឲ្យកាន់តែច្រើនឡើងពីអតិថិជនក្នុងស្រុកពីមួយថ្ងៃទៅមួយថ្ងៃនោះ បណ្ដាសហគ្រាសកំពុងសកម្មជំរុញការកសាងពាណិជ្ជសញ្ញា ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត វិនិយោគឧបករណ៍សំភារៈវិទ្យាសាស្ត្រទំនើប ដើម្បីកាត់បន្ថយតម្លៃផលិតផល លើកកម្ពស់សមត្ថភាពប្រកួតប្រជែង។ ទន្ទឹមនឹងនេះ ជំរុញការពង្រីកការបណ្ដាក់ទុន តភ្ជាប់បង្កើត និងចូលរួមទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ផលិតកម្មដើម្បី ផលិតផល និងសេវាកម្មកាន់តែមានគុណភាព ឆ្លើយតបនឹងតម្រូវការកើនឡើងរបស់អតិថិជនពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ