ជំរុញទីផ្សារក្នុងស្រុក - កម្លាំងចលករសម្រាប់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០២៤​

(VOVWORLD) - ដោយមានចំនួនប្រជាជនជាង ១០០ លាននាក់ ក្នុងនោះ វណ្ណៈកណ្តាលស្រូបយក ២០% វៀតណាមគឺជាទីផ្សារសក្តានុពលសម្រាប់សេវាកម្មទំនិញ ការប្រើប្រាស់ និងលក់រាយ។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកនៅជួបការលំបាក ការនាំចេញមិនទាន់បានដូចការរំពឹងទុកនោះ រដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងអនុវត្តគោលនយោបាយជាច្រើន សំដៅពង្រីកបណ្តាញចែកចាយ កសាងពាណិជ្ជសញ្ញា ជំរុញតម្រូវការប្រើប្រាស់ក្នុងស្រុក ដោយចាត់ទុកនេះ ជា “សន្ទុះ” វិជ្ជមានសម្រាប់កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោក កំណើនប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនវៀតណាមក្នុងដំណាក់កាល ២០១៧-២០២២ ទទួលបាន ៨,៥% ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រហែលជិតទ្វេដង ខ្ពស់ជាងអត្រាកំណើនជាមធ្យមរបស់ពិភពលោក។

ជំរុញទីផ្សារក្នុងស្រុក - កម្លាំងចលករសម្រាប់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០២៤​ - ảnh 1ជំរុញទីផ្សារក្នុងស្រុក - កម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៤។ រូបថត៖ VOV.vn

ជាមួយគ្នានោះ ចំនួនប្រជាជនវណ្ណៈកណ្តាល និងអត្រាប្រជាជនទីក្រុងក៏បានកើនឡើងយ៉ាងចាប់រហ័សនៅវៀតណាមក្នុងប៉ុន្មានឆ្នាំកន្លងទៅដែរ។ ប្រាក់ចំណូលកើនឡើងក៏ធ្វើឱ្យតម្រូវការប្រើប្រាស់របស់ប្រជាជនវៀតណាមកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ នៅឆ្នាំ ២០២៣ ទំហំទីផ្សារលក់រាយរបស់វៀតណាមបានសម្រេចលើសពីចំនួន ១៨០ ពាន់លានដុល្លារអាមេរិក ហើយត្រូវបានព្យាករណ៍ថានឹងបន្តកើនឡើងនៅប៉ុន្មានឆ្នាំខាងមុខ។ នៅឆ្នាំ ២០២៣ ការលក់រាយទំនិញ និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់សរុបសម្រេចបានជាង ៦.២០០ ពាន់លានដុង (ជាង ៧,៩ លានដុល្លារអាមេរិក) កើនឡើង ៩,៦% បើប្រៀបធៀបនឹងឆ្នាំ ២០២២ ។

កត្តាទាំងនេះ បានធ្វើឱ្យវៀតណាមក្លាយជាទីផ្សារ "សក្តានុពល" សម្រាប់អ្នកលក់រាយ ហើយនេះក៏ជាឱកាសសម្រាប់អាជីវកម្ម កសាងពាណិជ្ជសញ្ញា ពង្រីកបណ្តាញចែកចាយក្នុងស្រុកសម្រាប់ទំនិញវៀតណាមដែលមានគុណភាពសកល ទំនិញវៀតណាមដែលមានគុណភាពថ្នាក់ជាតិ និងពាណិជ្ជសញ្ញាជាតិ ផលិតផលចម្បងរបស់មូលដ្ឋាន។ លោកស្រី Mai Thi Thuy ប្រធានសមាគមអាជីវកម្មនារី ខ្នាតតូចនិងមធ្យមទីក្រុងហាណូយ បានចាត់ទុកថា៖ “ អង្គភាពអាជីវកម្មត្រូវផ្លាស់ប្តូរថ្មីដោយខ្លួនឯង មិនអាចធ្វើតាមរបៀបប្រពៃណីបានឡើយ។ សហគ្រាសនាំយកចំណេះដឹងថ្មីបំផុតដើម្បីគ្រប់គ្រងអាជីវកម្ម ពង្រឹងចំណេះដឹង វិនិយោគ និងទទួលបានបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនោះ សហគ្រាសចាប់យកព័ត៌មានទីផ្សារទំនិញយ៉ាងឆាប់រហ័ស និងគោលនយោបាយជួយឧបត្ថម្ភសហគ្រាសរបស់រដ្ឋ នោះគឺជាបញ្ហាដែលយើងគិតថា បើសហគ្រាសចង់រស់រាននិងអភិវឌ្ឍន៍គឺត្រូវសម្របសម្រួលប្រកបដោយសុខដុមរមនា”។

យោងតាមការស្ថិតិ ការប្រើប្រាស់ក្នុងស្រុកមានប្រមាណ ៦០%-៦៥% នៃ GDP ក្នុងនោះ ការចំណាយគ្រួសារគឺប្រហែល ៥០%-៥៥% នៃ GDP ។ ដោយមានប្រជាជនចំនួន ១០០ លាននាក់ ក្នុងនោះមានវណ្ណៈកណ្តាលចំនួន ២០ លាននាក់ ហើយត្រូវបានព្យាករណ៍នឹងកើនឡើងប្រមាណ ៤ លាននាក់បន្ថែមទៀតនៅឆ្នាំ ២០២៦ នឹងបង្កើតឡើងតម្រូវការដ៏ធំធេង។ និន្នាការប្រើប្រាស់ថ្មីនេះ ទាមទារឱ្យសហគ្រាសផលិតតាមតម្រូវការរបស់ទីផ្សារ ចុះមិនមែនផលិតចេញផលិតផលដែលមានឧត្តមភាពនោះទេ។ អ្នកជំនាញការសេដ្ឋកិច្ចលោក Dinh Trong Thinh បានចាត់ទុកថា៖ “សហគ្រាសចាំបាច់ត្រូវក្ដាប់ជាប់និងទន្ទ្រានកាន់កាប់ទីផ្សារអតិថិជនក្នុងស្រុកពីព្រោះដោយមានចំនួនប្រជាជន ១០០ លាននាក់ ជាមួយប្រាក់ចំណូលកើនឡើងយ៉ាងឆាប់រហ័ស តម្រូវការទំនិញកំពុងកើនឡើងខ្ពស់ ប្រសិនបើយើងឆ្លើយតបបាននោះ ផលិតកម្មអាជីវកម្មរបស់យើងអាចនឹងមានភាពល្អប្រសើរវិញ។ នេះគឺជាកម្លាំងចលករដ៏សំខាន់ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនាពេលអនាគត”។

ជំរុញទីផ្សារក្នុងស្រុក - កម្លាំងចលករសម្រាប់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ២០២៤​ - ảnh 2លោក Nguyen Anh Duc ប្រធានសមាគមអ្នកលក់រាយវៀតណាម។ រូបថត៖ sggp.org.vn

ទោះបីបានអះអាងពីឋានៈរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃក៏ដោយ ប៉ុន្តែទំនិញវៀតណាមនៅតែប្រឈមមុខនឹងការលំបាកនិងបញ្ហាសាកល្បងជាច្រើន។ មុខទំនិញនាំចូលជាច្រើនមាននិន្នាការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ទៅលក់ដូរនទីផ្សារក្នុងស្រុក បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា៖ កិច្ចព្រមព្រៀងភាពជាដៃគូជឿនលឿនសេដ្ឋកិច្ចអន្តរប៉ាស៊ីហ្វិក (CPTPP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) បានចូលជាធរមាន។ លោក Nguyen Anh Duc ប្រធានសមាគមអ្នកលក់រាយវៀតណាមបានស្នើថា ៖ “ត្រូវជំរុញបណ្តាវេទិកា ដូចជាមធ្យោបាយទូទាត់ ការទូទាត់មិនទាក់ទង ការទូទាត់ដោយគ្មានសាច់ប្រាក់។ បន្ទាប់មកគឺជាការចងសម្ព័ន្ធ បើទាក់ទងនឹង Logistic គឺវិស័យនេះត្រូវវិនិយោគដើម្បីអភិវឌ្ឍន៍។ លើសពីនេះ ផ្នែកសេវាកម្មផ្គត់ផ្គង់សម្រាប់ការលក់រាយដ៏មានសារៈសំខាន់មួយទៀត គឺជាផ្នែកគណនេយ្យឌីជីថល ក្នុងទស្សនៈអភិវឌ្ឍន៍របស់អាជីវកម្មលក់រាយ ការគាំទ្ររបស់គណនេយ្យឌីជីថលនឹងជួយឱ្យអតិថិជនទិញទំនិញកាន់តែងាយស្រួល បច្ចេកវិទ្យាឌីជីថលក្លាយជាដំណោះស្រាយជិតស្និទ្ធសម្រាប់អតិថិជន”

យោងតាមអ្នកជំនាញ ក្រៅពីការលើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយស្តីពីការជំរុញតម្រូវការអតិថិជន និងធ្វើពិពិធកម្មបណ្តាញលក់ទំនិញក៏ត្រូវផ្តោតលើបណ្តាញទិញទំនិញតាមអ៊ីនធឺរណែតបន្ថែមទៀតផង។ និន្នាការនេះនឹងជួយសហគ្រាសសន្សំសំចៃការចំណាយអាជីវកម្ម រក្សាភ្ជាប់ចំណែកទីផ្សារ និងបង្កើនប្រាក់ចំណូលជាជំហានៗ។

ក្នុងបរិបទនៃការនាំចេញនៅតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ទីផ្សារក្នុងស្រុកដើរតួនាទីជាសសរទ្រូងសម្រាប់សេដ្ឋកិច្ច។ ក្នុងនោះ ការជំរុញកម្លាំងទិញនៅក្នុងទីផ្សារក្នុងស្រុកគឺជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមួយ ដែលជួយឱ្យសហគ្រាសជំរុញផលិតកម្មនិងអាជីវកម្ម រួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ