ជំរុញស្មារតីចាប់ផ្តើមអាជីពក្នុងសហគ្រាសវៀតណាម
|
ជំរុញស្មារតីចាប់ផ្តើមអាជីពក្នុងសហគ្រាសវៀតណាម (VNA) |
(VOVworld) - រដ្ឋាភិបាលវៀតណាមបានជ្រើសរើស ២០១៦ គឺជា «ឆ្នាំប្រទេសជាតិ
ចាប់ផ្តើមអាជីព»។ ប្រការនេះបានសរឲ្យឃើញា៖ ការចាប់ផ្តើមអាជីពសហគ្រាស
កំពុងជាបញ្ហាដែលសហគមន៍ទាំងមូលយកចិត្តទុកដាក់។ រួមជាមួយស្នារដៃជាង
៣០ ឆ្នាំផ្លាស់ប្តូរថ្មី បណ្ដាសហគ្រាសវៀតណាមបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារួមចំណែក
ដ៏សែនសំខាន់ក្នុងសមិទ្ធិផលសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ទោះបីជាគោលដៅដែលរដ្ឋាភិបាលវៀតណាមបានដាក់ចេញដល់ឆ្នាំ ២០២០ គឺមានសហគ្រាសចំនួន ១
លានគឺមិនងាយស្រួលក្តី ប៉ុន្តែ នេះគឺជាកំលាំង ចលករដើម្បីវៀតណាមឆ្ពោះទៅ
ដល់គោលដៅ។
ដូចជាបណ្ដាប្រទេសលើពិភពលោកសហគ្រាសចាប់អាជីពរបស់វៀតណាម
ភាគច្រើនសុទ្ធតែមានគំនិតធ្វើអាជីវកម្មតាមទិសត្រឹមត្រូវនាគ្រាដំបូង។
លោក Nguyen Trong Thien អនុប្រធានសមាគមសហគ្រាសខ្នាតតូចនិង
មធ្យមទីក្រុង ហាណូយបានចាត់ទុកថា៖ អាជីវករចាប់អាជីពលើកដំបូង
ជួបការលំបាកជាច្រើន នាគ្រាដំបូង ដោយសារ ការចំណះដឹងក្នុងសាលា
រៀនខុសពីគ្នាច្រើនបើប្រៀបនឹង ការពិតជាក់ស្តែង។ ម្យ៉ាងទៀត បទពិ
សោធន៍ក្នុងការគ្រប់គ្រងអាជីវកម្ម ម៉ាឃីតធីងផ្សព្វផ្សាយផលិតផលិត
ផលនៅមានគំហិត។ ដើម្បីចាប់ផ្តើមអាជីពប្រកប ដោយជោគជ័យ លោក
Nguyen Trong Thien បានឲ្យដឹងថា៖
«រដ្ឋគប្បីកែលំអរថែមទៀតនូវបែបបទរដ្ឋបាល ដោយសារ ការផ្តល់លិខិត
ធ្វើ អាជីវកម្មនាបច្ចុប្បន្ននៅជួបការលំបាក។ បញ្ហាម្យ៉ាងទៀតគឺគប្បីបង្ក
លក្ខណៈខាង ប្រភពទុន។ យើងត្រូវមានជំនួយឧបត្ថម្ភក្នុងពេលដែកបុគ្គល
មួយរូប គ្រួសារអាជីវ កម្មមួយគ្រួរមានគំរោងការអាជីវកម្មមានសក្តានុភាព
អង្គភាពនេះត្រូវបានធានាខ្ចី ទុនដោយងាយស្រួល។ ដោយហេតុនេះ គប្បី
ផ្តល់អាទិភាពខាងប្រភពទុន បង្ក លក្ខណៈទាក់ទងជាមួយប្រភពទុនគ្រប់
ប្រភេទ ជាពិសេសគឺទុនអាទិភាពសំរាប់ សហគ្រាសចាប់អាជីពដើម្បីជំរុញ
ស្មារតីចាប់អាជីព ព្រមទាំង អំពាវនាវឲ្យ វិនិយោគិនបរទេស ផងដែរ។»
រីឯ លោក Do Hoai Nam អ្នកសហការបង្កើតសហគ្រាស Co-working
Space លើវិស័យផ្តល់ព័ត៌មានជួយឧបត្ថម្ភសំរាប់អង្គភាពអាជីវកម្មចាប់ផ្តើម
អាជីព បានចាត់ទុកថា៖
«សហគ្រាសចាប់អាជីពជួបការលំបាកជាច្រើន ដូចជា៖ ចំណាយសំរាប់
ទីស្នាក់ការ ចំណាយមិនទាក់ទិនដល់បុគ្គលិកនៅខ្ពស់ណាស់ដែលស្រូបយកពី
៤០% ដល់ ៥០% ចំណាយរបស់សហគ្រាសទាំងមូល។ រាល់ប្រការនេះធ្វើឲ្យ
សហគ្រាសចាប់ផ្តើមអាជីពវៀតណាមត្រូវបានកាត់បន្ថយលក្ខណៈប្រកួត
ប្រជែង។ ក្នុងពេលនោះ សហគ្រាសខ្នាតធំ ចំណាយចំពោះបញ្ហានេះទាប
ណាស់។ ក្រៅពីនោះការជួបប្រាស្រ័យជាមួយចំណះដឹងរបស់សហគ្រាសចាប់
អាជីពមិនខ្ពស់ទេ។ ប្រសិនបើទទួលបានការចំណះដឹងនិងបទពិសោធន៍
ការចាប់ផ្តើមអាជីពនឹងទទួលបានជោគជ័យ។»
លោកស្រី Pham Thi Thu Hang អគ្គលេខាធិការសភាពាណិជ្ជកម្មនិង
ឧស្សា ហកម្មវៀតណាម បានឲ្យដឹងថា៖
«យើងខ្ញុំកំពុងមានផែនការ ជួរមុខគឺសហការជាមួយបណ្ដាសមាគម
អង្ភាព អាជីវកម្ម គណៈកម្មាធិកាប្រជាជនក្រុងខេត្តដើម្បីកសាងផែនការ
ជួយឧបត្ថម្ភ អាជីវករក្នុងតំបន់និមួយៗក៏ដូចជាក្នុងទូទាំងប្រទេស។ ទីពីរ
គឺបង្កើនសមត្ថភាព សំរាប់សកម្មភាពនៃសមាគមន៍អង្គភាពអាជីវកម្ម
នានា ព្រមទាំង ដំណើរការស្រាវ ជ្រាវចំណាយអាជីវកម្ម ប្រៀបធៀបជាមួយ
ប្រទេសផ្សេងៗលើពិភពលោក ពីនោះ ស្នើរឲ្យរដ្ឋាភិបាលអំពីវិធានការណ៍
ជាបន្តដើម្បីជួយឧបត្ថម្ភសហគ្រាសចាប់អាជីព អភិវឌ្ឍន៍។»
វៀតណាមកំពុងមានជំនាន់អាជីវករចាប់អាជីពវ័យក្មេងថ្មីដែលប្តេជ្ញា
អនុវត្ត ក្តីសុបិនធ្វើមាន។ ប៉ុន្តែ ដើម្បីទទួលជោគជ័យ សហគ្រាសចាប់
អាជីពទាំងនេះក្រៅពីការប្រដាប់ចំណះដឹងអំពីអាជីវកម្មទីផ្សាររូបសណ្ឋាន
ធ្វើអាជីវកម្មដោយគ្រាប់គ្រាន់គេទាមទារឲ្យបរិយាកាសចាប់អាជីពជំនាញ
និងងាយស្រួលទៀតផង។ ការដែល រដ្ឋាភិបាលវៀតណាមបាននិងកំពុង
បង្កើតឡើងបរិយាកាសធ្វើអាជីវកម្ម បើកចំហរ តម្លាភាពនិងធានាសិទ្ធិ
ច្នៃប្រឌិតនឹងរួមចំណែកជួយឧបត្ថម្ភសំរាប់ អាជីវករចាប់ផ្តើមអាជីព
ប្រកបដោយជោគជ័យ៕