ជំរុញសហគ្រាសនាំចេញរបស់វៀតណាមអភិវឌ្ឍន៍និរន្តរភាព


ជំរុញសហគ្រាសនាំចេញរបស់វៀតណាមអភិវឌ្ឍន៍និរន្តរភាព - ảnh 1
ជំរុញសហគ្រាសនាំចេញរបស់វៀតណាមអភិវឌ្ឍន៍និរន្តរភាព (VNA)

(VOVworld) – នៅវៀតណាម ប្លុកសហគ្រាសនាំចេញដែលមានប្រភពទុន
វិនិយោគផ្ទាល់ពីបរទេស (FDI) នាបច្ចុប្បន្នគឺជាប្លុកសហគ្រាសមានការរួម
វិភាគ ទានដ៏ធំធេងចូលក្នុងការអភិវឌ្ឍន៍នៃខឿនសេដ្ឋកិច្ច។ ប៉ុន្តែ ដើម្បី
អភិឌ្ឍន៍ សេដ្ឋកិច្ចនិរន្តរភាព វៀតណាមកំពុងអនុវត្តគោលនយោបាយ
ជួយសហគ្រាសនាំ ចេញនិងពាណិជ្ជសញ្ញារបស់វៀតណាមអភិវឌ្ឍន៍ឲ្យបាន
ខ្លាំងក្លាថែមទៀត។

        ឆ្លងកាត់ ១០ ខែក្នុងឆ្នាំ ២០១៦ បណ្ដាសហគ្រាសនាំចេញ  FDI ទទួល
បាន តំលៃជាង ១០០ ពាន់លានដុល្លាអាមេរិក កើនឡើង ៨% បើប្រៀប
នឹងរយៈពេល​ដូចគ្នានាឆ្នាំ ២០១៥ ស្រូបយក ៧០% តំលៃនាំចេញរបស់
វៀតណាម។ ការរួមវិ ភាគទាននេះបានជួយវៀតណាមនាំចេញហួសកំរិត
ប្រហែលជា ១០ ពាន់លាន ដុល្លាអាមេរិកក្នុងរយៈពេល ១០ ខែកន្លងទៅ
ព្រមទាំង កាត់បន្ថយកំរិតនាំចូលហួសកំរិត ធានាភាពតុល្យភាពនៃខឿន
សេដ្ឋកិច្ច។ នាពេលខាងមុខ ក្នុងពេល ដែលរាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីចូលជាធរមានដែលនឹងទាក់ទាញប្រភព វិនិយោគធំៗចូលក្នុង
វៀតណាម។ ប្រការនេះត្រូវបានចាត់ទុកជាឱកាសដើម្បី ជំរុញថែមទៀត
កំណើននៃការនាំចេញរបស់វៀតណាមនាពេលខាងមុខ។ ប៉ុន្តែ នៅមាន
ការលាកល្បងសំរាប់មជ្ឈដ្ឋានសហគ្រិនវៀតណាផងដែរ។ ជំនាញ​ការ
សេដ្ឋកិច្ចវៀតណាម លោក Luu Bich Ho បានចាត់ទុកថា៖

        «តួនាទីនៃ FDI ចំពោះការនាំចេញឧស្សហកម្មរបស់វៀតណាមគឺសំខាន់
 ណាស់។ ប្រការនេះមានការវិជ្ជមានគឺ៖ អាស្រ័យដោយកំលាំងចលកររបស់
FDI វៀតណាមរក្សាបានល្បឿនកំណើននាំចេញដែលជួយអភិវឌ្ឍន៍ខឿន
សេដ្ឋកិច្ចឲ្យ បានខ្លាំងក្លាថែមទៀត។ នាពេលខាងមុខ វៀតណាមនៅបន្ត
ទាក់ទាញប្រភពទុន   FDI ដើម្បីជំរុញយ៉ាងខ្លាំងការនាំចេញជាពិសេសលើ
វិស័យឧស្សាហកម្មកសិកម្ម ក្រៅពីនោះ បង្កើនថែមទៀតការរួមវិភាគទាន
នៃសហគ្រាសផលិតកម្មវៀតណាម ក្នុងការផលិតនិងនាំចេញ។»

តាមអ្នកជំនាញការសេដ្ឋកិច្ច Nguyen Minh Phong ថា៖ វៀតណាមគប្បី
បង្កើតកំលាំងជំរុញព្រមៗគ្នាដើម្បីជួយមណ្ឌលសហគ្រាសក្នុងប្រទេសអភិវឌ្ឍន៍
ខ្លាំងក្លា ពីនោះ អាចផ្សាភ្ជាប់ជាមួយសហគ្រាស FDI។

        «ប្រសិនបើ វៀតណាមឆ្លៀតយកឱកាសល្អពីមណ្ឌលប្រភពវិនិយោគផ្ទាល់
ពីបរទេសនឹងក្លាយទៅជាគ្រិះស្ថានសេដ្ឋកិច្ចសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចខ្លាំង
ក្លាដូច្នេះនឹងបង្កើតឡើងប្រព័ន្ធអភិវឌ្ឍន៍និរន្តរភាព។ បញ្ហាបំពុលបរិស្ថាននិង
ទំនោះ ពលកម្មទាមទាឲ្យស្ថាប័នគ្រប់គ្រងរដ្ឋប្រព័ន្ធច្បាប់កែលំអរថែមទៀត
ដើម្បីទប់ស្កាត់រាល់គ្រោះអាសន្នក៏ដូចជាកំណត់ទិសដៅប្រភពទុនវិនិយោគ
ផ្ទាល់ពីបរទេសនិង សកម្មភាពវិនិយោគផ្ទាល់ពីបរទេសតាមគោលដៅដែល
បានដាក់ចេញ។»

        ទាក់ទាញការវិនិយោគជាផ្ទាល់ពីបរទេសគឺជានិន្នាការរួមនៃបណ្ឌាប្រទេស
 កំពុងអភិវឌ្ឍន៍។ នៅវៀតណាម មណ្ឌលប្រភពទុនវិនិយោគជាផ្ទាល់ពីបរទេស
 បាននិងកំពុងរក្សាឋានៈសំខាន់ក្នុងខឿនសេដ្ឋកិច្ច។ លោក  Nguyen Van Toan
 អនុប្រធានសម្ព័ន្ធសមាគមវិនិយោគិនបរទេសបានចាត់ទុកថា៖

        «ប្រសិនបើ សហគ្រាស FDI ធ្វើអាជីវកម្មក្នុងរយៈពេលយូរអង្វែងនៅ
វៀតណាមដែលមានលក្ខណៈរីកសាយភាយល្អទៅលើសហគ្រាសវៀតណាមក្នុង
ការចូលរួមសង្វាក់តំលៃនាំចេញរបស់សហគ្រាស FDI។ ផ្ទុយទៅវិញ ប្រសិនបើ
 ការរីកសាយភាយនៃសហគ្រាស FDI ទៅលើសហគ្រាសក្នុងប្រទេសទាប នោះ
គឺបណ្ដាសហគ្រាសវៀតណាមមិនអាចចូលរួមបានក្នុងសង្វាក់តំលៃទំនិញនាំ
ចេញរបស់ សហគ្រាស FDI បានល្អឡើយ។»

        ប្រភពទុនវិនិយោគជាផ្ទាល់ពីបរទេសបាននិងកំពុងក្លាយទៅជាប្រភព
 កំលាំងមិនអាចខ្វះបានឡើយសំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម។ ប៉ុន្តែ
 ដើម្បីអភិវឌ្ឍន៍និរន្តរភាព វៀតណាមគប្បីមានការកែទម្រង់គោលនយោបាយ
ក្នុង ការទាក់ទាញទុន FDI ព្រមទាំង ម្ចាស់ការពង្រីកប្រៀបខ្លាំងក្នុងប្រទេស
សកម្មជួយសហគ្រាសក្នុងប្រទេសអភិវឌ្ឍន៍បង្កើតកំលាំងចលករថ្មីសំរាប់ខឿន
សេដ្ឋកិច្ចរបស់ប្រទេស ជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ