ដើម្បីគោលដៅមានសហគ្រាសចំនួន១លានធ្វើសកម្មភាពនាឆ្នាំ២០២០

(VOVWORLD) - គោលដៅមានសហគ្រាសឯកជនចំនួន១លានធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធភាពនាឆ្នាំ២០២០ដូចសេចក្ដីសំរេចចិត្តដែលរដ្ឋាភិបាលបានចេញ ផ្សាយនោះគឺអាចសំរេចបាន។

(VOVworld) - គោលដៅមានសហគ្រាសឯកជនចំនួន១លានធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធភាពនាឆ្នាំ២០២០ដូចសេចក្ដីសំរេចចិត្តដែលរដ្ឋាភិបាលបានចេញ ផ្សាយនោះគឺអាចសំរេចបាន។ហើយដើម្បីអនុវត្តគោលដៅនេះ រដ្ឋាភិបាលកំពុង ខំប្រឹងប្រែង ដើម្បីផ្លាស់ប្ដូរទស្សនៈអំពីតួនាទីរបស់សហគ្រាសឯកជនក្នុងខឿន សេដ្ឋកិច្ច ហើយម្យ៉ាងទៀត ផ្លាស់ប្ដូរការត្រិះរិះអំពីការគ្រប់គ្រងរដ្ឋក៏ដូចជាបង្ក លក្ខណៈងាយស្រួលបំផុតដើម្បីរួមដំណើរជាមួយសហគ្រាស។

        វិស័យសេដ្ឋកិច្ចឯកជនទាក់ទាញពលករ៨៥% ហើយរួមវិភាគទាន៤០%ទៅ ក្នុង GDP។អាចនិយាយពីសហគ្រាសឯកជនធំៗនៅវៀតណាមដូចជា Vingroup Vinamilk Hoa Phat ជាដើម។ប៉ុន្តែ ការចូលរួមរបស់សហគ្រាសឯកជនក្នុងផ្នែក សំខាន់ៗនៃខឿនសេដ្ឋកិច្ចនៅតែតិចតួចណាស់ ដោយស្រូបយក១,២%តែ ប៉ុណ្ណោះ។

ដើម្បីគោលដៅមានសហគ្រាសចំនួន១លានធ្វើសកម្មភាពនាឆ្នាំ២០២០ - ảnh 1 រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោកMai Tien Dung (រូបថត៖VOV)

        ក្នុងកាលៈទេសៈដែលវិស័យសេដ្ឋកិច្ចរដ្ឋកំពុងរៀបចំរចនាសម្ព័ន្ធឡើងវិញ និងធ្វើភាគហ៊ុនភាវូបនីយកម្ម វិស័យសេដ្ឋកិច្ចឯកជនត្រូវបានវាយតំលៃថា នឹង ដើរតួនាទីសំខាន់ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រទេសជាតិ។សេចក្ដីសំរេចចិត្ត មជ្ឈឹមបានសង្កត់ធ្ងន់ថា ត្រូវលុបចោលរបាំងនិងការរើសអើងទាំងអស់ចំពោះ សេដ្ឋកិច្ចឯកជនពិសេសគឺចំពោះសហគ្រាសតូចនិងសហគ្រាសចាប់ផ្ដើមបង្កើត អាជីព។រដ្ឋមន្រ្តីនិងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលលោកMai Tien Dung បាន អះអាងថា៖

        “យើងបានកំណត់ថា សហគ្រាសជាកម្លាំងចលករអភិវឌ្ឍន៍នៃខឿនសេដ្ឋ កិច្ច ហើយចាំបាច់ត្រូវកែលំអបរិយាកាសធ្វើអាជីវកម្ម ដោះស្រាយការលំបាក ជួយឧបត្ថម្ភនិងអភិវឌ្ឍន៍សហគ្រាស ប៉ុន្តែសហគ្រាសឯកជនជាមុខសញ្ញាដែល ចង់ឲ្យមានប្រការនេះយ៉ាងខ្លាំងបំផុត។គោលដៅគឺដល់ឆ្នាំ២០២០ វៀតណាមនឹង មានសហគ្រាសជាង១លាន ក្នុងនោះសហគ្រាសឯកជនស្រូបយកភាគច្រើន”។

        ប៉ុន្តែ ក្នុងសភាពការណ៍លំបាកចំពោះសេដ្ឋកិច្ចសកលនិយាយរួមនិងសេដ្ឋ កិច្ចក្នុងស្រុកនិយាយដោយឡែកដូចនាបច្ចុប្បន្ន សូម្បីតែសហគ្រាសធំៗក៏ ជួបការលំបាកនោះ គឺសហគ្រាសខ្នាតតូចកាន់តែពិបាកដើម្បីទាញយកទុនកម្ចី ដែរ។

        មូលហេតុមួយទៀតគឺការដែលសហគ្រាសខ្នាតតូចមានធនធានមិនសូវ ច្រើន ហើយការយល់ដឹងអំពីទីផ្សារ ដំណើរការធ្វើអាជីវកម្មមិនជំនាញនោះ បានជា គេជួបការលំបាកជាច្រើននៅពេលធ្វើការជាមួយដៃគូ។ដើម្បីដោះស្រាយការ លំបាកនេះ រដ្ឋាភិបាលនាបច្ចុប្បន្នមានកម្មវិធីជួយឧបត្ថម្ភសហគ្រាសខ្នាតតូច សហគ្រាសចាប់ផ្ដើមបង្កើតអាជីព ចូលរួមក្នុងក្រុមតភ្ជាប់តាមផ្នែក ហើយបានអនុវត្ត យ៉ាងដាច់ខាតក្នុងឆ្នាំនេះហើយ។អនុរដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគ លោក Dang Huy Dong បានឲ្យដឹងថា៖

        “ទីមួយគឺអភិវឌ្ឍន៍តាមក្រុមតភ្ជាប់និងខ្សែចង្វាក់តំលៃនោះ គឺមនុស្សឆ្នើម បំផុត សហគ្រាសល្អបំផុត បច្ចេកវិទ្យាល្អបំផុតក្នុងខ្សែចង្វាក់នេះ សុទ្ធតែចូលរួម ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងអំពីគុណភាពផងនិងតំលៃផង។ទីពីរគឺត្រូវចូលរួមក្នុងអង្គការរួមក្រោមរូបសណ្ឋានសមាគមន៍ឬសហករ ហើយឆ្ពោះទៅ រកសម្ព័ន្ធភាពសហករ ដើម្បីអាចមានសមត្ថភាពស្មើរនឹងសហគ្រាសនៅលើ ទីផ្សារជាតិនិងអន្តរជាតិ។ដោយរបៀបនោះគឺគេអាចទទួលបានកិច្ចសន្យាតាម កូតាពាណិជ្ជកម្មធំជំនួសឲ្យតាមកូតាពាណិជ្ជកម្មតូច”។

ដើម្បីគោលដៅមានសហគ្រាសចំនួន១លានធ្វើសកម្មភាពនាឆ្នាំ២០២០ - ảnh 2 វៀតណាមខំប្រឹងប្រែងដើម្បីសំរេចបានគោលដៅគឺមានសហគ្រាសចំនួន១លាននាឆ្នាំ២០២០ (រូបថត៖VOV)

        ទន្ទឹមនឹងការជំរុញខ្លាំងកំណែទម្រង់បែបបទរដ្ឋបាល រដ្ឋាភិបាលកំពុងអនុវត្ត វិធានការយ៉ាងដាច់ខាតសំដៅដោះស្រាយការលំបាកអំពីទុន សំរាប់សហ គ្រាស ក្នុងនោះបញ្ជាណែនាំឲ្យធនាគារកាត់បន្ថយការចំណាយនិងអត្រាការប្រាក់ ចំពោះសហគ្រាសខ្នាតតូចនិងមធ្យម។ទេសាភិបាលរងធនាគាររដ្ឋវៀតណាម លោក Dao Minh Tu បានអះអាងថា៖

“កាត់បន្ថយការចំណាយសំរាប់សហគ្រាសខ្នាតតូចនិងមធ្យមគឺជាតម្រូវការចាំបាច់ណាស់។ធ្វើយ៉ាងម៉េចដើម្បីបន្ថយអត្រាការប្រាក់កម្ចី បង្កលក្ខណៈងាយ ស្រួលសំរាប់សហគ្រាសខ្នាតតូចនិងមធ្យម។បណ្ដាធនាគារពាណិជ្ជកម្មចាំបាច់ ត្រូវកាត់បន្ថយការចំណាយក៏ដូចជាអត្រាការប្រាក់កម្ចីកាន់តែច្រើនគឺកាន់តែល្អ តាម នោះបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសខ្នាតតូចនិងមធ្យមអភិវឌ្ឍន៍”។

        មានសហគ្រាសជាង១សែន១ហ្មឺនអង្គភាពដែលត្រូវបានបង្កើតថ្មីក្នុងឆ្នាំ ២០១៦ដោយទុនចុះបញ្ជីប្រមាណ៩រយលានលានដុង ដែលជាឯកទគ្គកម្មខ្ពស់ បំផុតតាំងពីមុនមក។ហើយក្នុងរយៈពេល៥ខែដើមឆ្នាំ២០១៧ មានសហគ្រាស ជាង៤ហ្មឺនត្រូវបានបង្កើតថ្មី។ដោយមានវិធានការរបស់រដ្ឋាភិបាលសំដៅកែលំអ បរិយាកាសធ្វើអាជីវកម្ម កែទម្រង់បែបបទរដ្ឋបាលក៏ដូចជាបង្កលក្ខណៈងាយ ស្រួលបំផុតដើម្បីរួមដំណើរជាមួយសហគ្រាសនោះ គោលដៅមានសហគ្រាស ចំនួន១លានអង្គភាពធ្វើសកម្មភាពនាឆ្នាំ២០២០គឺអាចធ្វើបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ