តំលៃប្រាក់នាំចេញរួមចំណែកដ៏សំខាន់សំរាប់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៥

តំលៃប្រាក់នាំចេញរួមចំណែកដ៏សំខាន់សំរាប់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៥ - ảnh 1
តំលៃប្រាក់នាំចេញរួមចំណែកដ៏សំខាន់សំរាប់ខឿនសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ ២០១៥ (Image: VCCI)


(VOVworld) – នាឆ្នាំ ២០១៥ ក្នុងកាលៈទេសៈ​ តំលៃប្រាក់នៃការនាំចេញរួមលើ
ពិភពលោកបានថយចុះ ប៉ុន្តែ តំលៃប្រាក់នៃការនាំចេញសរុបរបស់វៀតណាម
នៅ តែកើន ៨,១% បើប្រៀបនឹងឆ្នាំ ២០១៤។ ទោះបីជានៅទាបបើប្រៀបនឹង
គោលដៅដែលបានដាក់ចេញគឺ ១០% ក្តី ប៉ុន្តែ សកម្មភាពនាំចេញនាំចូលនា
ពេលកន្លងទៅត្រូវបានវាយតំលៃជាចំណុចភ្លឺក្នុងគំនូសេដ្ឋកិច្ចរបស់ប្រទេសជាតិ។
 ទ្រង់ទ្រាយនៃការនាំចេញត្រូវបានបើកទូលាយ ជាពិសេសគឺគោលដៅជំរុញការ
ប្រើប្រាស់ទំនិញកសិផលសំរាប់កសិករ។

        ក្នុងឆ្នាំ ២០១៥ សេដ្ឋកិច្ចសកលជួបការលំបាកសាកល្បងជាច្រើន តំលៃ​ប្រេង
ឆៅថយចុះជាបន្តបន្ទាប់​ ទីផ្សាររូបីយវត្ថុពិភពលោកប្រែប្រួលដ៏ស្មុគស្មាញ នាចុង
ឆ្នាំដែលបានជះឥទ្ធិពលដល់កំណើននៃការនាំចេញរបស់ប្រទេសជាច្រើន ក្នុងនោះ មានវៀតណាម។ តំលៃប្រាក់នៃការនាំចេញសុរបរបស់វៀតណាមទទួល បាន ១៦២ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១៥ កើនឡើង ៨,១% បើប្រៀបនឹង ឆ្នាំ ២០១៤។
តំលៃប្រាក់នាំចេញនៅតំបន់មានទុនវនិយោគពីបរទេសទទួលបាន ១១៥ ពាន់លាន
ដុល្លាអាមេរិក កើនឡើង ១៤% បើប្រៀបនឹងឆ្នាំ ២០១៤។ អាមេរិកនិងសហភាពអឺរ៉ុប
 EU បន្តជាទីផ្សារនាំចេញដែលស្រុបយកអាត្រាធំៗ។

        នៅស​ន្និសីទ online របស់រដ្ឋាភិបាលជាមួយបណ្តាតំបន់បានប្រព្រឹត្តទៅនាចុង
ឆ្នាំ ២០១៥ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang
បានអះអាងថា៖ តម្រូវការទីផ្សារសកលបានថយចុះបានជះឥទ្ធិពលដល់ មុខទំនិញ
នាំចេញជាចំបងរបស់វៀតណាមដូចជាកសិរុក្ខផល ជលផល ប្រេងឆៅ និងធ្យូងថ្មរ។ សំខាន់គឺវៀតណាមនៅតែរក្សាបានបណ្ដាទីផ្សាររបស់ខ្លួន។ ក្នុង ឆ្នាំ ២០១៥
វៀតណាមបានខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីជំរុញការនាំ ចេញជា
ពិសេសគឺមុខទំនិញចំបងរបស់ខ្លួនគឺ៖ អង្ករ រួ​មចំណែកបង្កើនតំលៃប្រាក់
 ពាណិជ្ជកម្មនាំចេញ។

        ក៏ក្នុងឆ្នាំ ២០១៥ ការនាំចេញរបស់វៀតណាមទទួលបានលទ្ធផលវិជ្ជមាន
អាស្រ័យដល់គោលនយោបាយជួយឧបត្ថម្ភនាំចេញ ពន្លឿនពាណិជ្ជកម្មកាន់តែ
ត្រូវបានកែលំអរ។ ការដែល វៀតណាមបានសម្រេចជាបន្តបន្ទាប់ការចរចារស្តីពី
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយដៃគូអន្តរជាតិធំៗដែលមានរចនា
សម្ព័ន្ធទំនិញពាណិជ្ជកម្មបំពេញបន្ថែមជាមួយវៀតណាមរួមមានកូរ៉េខាងត្បូង
សម្ព័ន្ធភាពគយរុស្ស៊ី-បេឡារុសនិងកាហ្សាក់ស្ថាន ហើយបញ្ចប់ការចរចារស្តីពីកិច្ច
ព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-សហភាពអឺរ៉ុប (EU) និងកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។ កិច្ចព្រមព្រៀងទាំងនេះបើក
ចេញឱកាសនិងសក្តានុភាពថ្មីសំរាប់ការនាំចេញរបស់វៀតណាម។ បណ្ឌិត Vo Tri
Thanh នាយករងវិទ្យាស្ថានស្រាវជ្រាវនិងគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបានវាយតំលៃថា៖

        «ឥទ្ធិពលនៃកិច្ចព្រមព្រៀងទាំងនេះចំពោះការនាំចេញរបស់វៀតណាមគឺធំ
ធេងណាស់។ ក្នុងប្លុក TPP ដែលមានប្រទេសចំនួន ១២ វៀតណាមត្រូវបានវាយ
តំលៃជាប្រទេសមានការជះឥទ្ធិពលធំបំផុតតាមអាត្រានៃកិច្ចព្រមព្រៀងចំពោះ
តំលៃប្រាក់នាំចេញសរុប។ តំលៃប្រាក់នាំចេញតម្បាញកាត់ដេរដោយឡែកកើន
ឡើង ២ ដង។ អាស្រ័យដល់កិច្ចព្រមព្រៀងទាំងនេះ រាប់លានការងារធ្វើត្រូវបាន
 បង្កើត។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EU នាំមកកំណើន
នាំចេញពី ៣០% ដល់ ៣៥%។»

        សំដៅក្តាប់ជាប់ឱកាសពីកិច្ចព្រមព្រៀងពោលខាងលើ រដ្ឋាភិបាល វៀតណាម
និងបណ្ដាស្ថាប័នគ្រប់គ្រងរដ្ឋក៏កំពុងអនុវត្តវិធានការជំរុញការនាំចេញ។ តាមនោះ
 ប្រមូលផ្តុំលើកកំពស់ភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច អង្គភាព អាជីវកម្ម
ទិន្នផលនិងគុណភាព។ លោក Tran Thanh Hai អគ្គនាយករងនាយក ដ្ឋាននាំចេញ
នាំចូលចំណុះក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖

        «នាបច្ចុប្បន្ន បណ្ដាស្ថាប័នរដ្ឋខំប្រឹងប្រែងបើកទូលាយទីផ្សារតាមរយៈការចរ
 ចារស្តីពីបណ្ដាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយអាមេរិកនិង EU
នាពេលខាងមុខ។ តួនាទីនៃសមត្ថកិច្ចនៅទីនេះគឺការពារអង្គភាពអាជីវកម្ម
វៀតណាមក្នុងករណីជាក់ស្តែង​ ក្រៅពីនោះ រួមដំណើរអភិវឌ្ឍន៍សេវ៉ាកម្មជួយ​
ឧបបត្ថម្ភខាងនាំចេញដូចជា សេវ៉ាកម្ម logistics ដឹកជញ្ចូនកំណែទម្រង់បែបបទ
រដ្ឋបាលយន្តការទ្វារតែមួយជាតិនិងយន្តការទ្វារតែមួយអាស៊ាន។»

        ដើម្បីរក្សារឹងមាំកំណើននាំចេញក្នុងឆ្នាំ ២០១៦ រដ្ឋាភិបាលវៀតណាមបាន
ផ្តើមឡើងវិធានការគឺប្រមូលផ្តុំពង្រីកឱកាសនៃទីផ្សារ បង្កលក្ខណៈងាយស្រួល
សំរាប់ក្រុមហ៊ុន លើកកំពស់សមត្ថភាពប្រកួតប្រជែងនិងធ្វើសមាហរណកម្មឲ្យ
ស៊ីជម្រៅថែមទៀតចូលចង្វាក់ផ្គត់ផ្គង់ពិភពលោកទាំងមូល។ ក្រៅពីនោះ
វៀតណាមបន្តកែលំអរបណ្ដាយន្តការខាងគោលនយោបាយជួយឧបត្ថម្ភអង្គភាព អា
ជីវកម្មក្នុងសម័យកាលសមាហរណកម្ម៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ