ទីក្រុង Da Nang ទទួលចរន្តទុនវិនិយោគថ្មី

(VOVWORLD) -ក្រោយរយះពេលស្ងប់ស្ងាត់មួយរយៈនោះ ទុនវិនិយោគផ្ទាល់ពីបរទេស បាន វិលត្រឡប់មកទីក្រុង Da Nang វិញ ។ ក្នុងប៉ុន្មានខែដើមឆ្នាំនេះ ទីក្រុង Da Nang បានបន្តទទួលស្វាគមន៍វិនិយោគិនជាតិ និងអន្តរជាតិនានា រួមជាមួយគម្រោងវិនិយោគធំៗជាច្រើន។ នេះគឺសញ្ញាវិជ្ជមាន ក្រោយរយ ២ ឆ្នាំបន្តគ្នា ដែលទីក្រុង Da Nang ត្រូវបានជ្រើសរើសជាឆ្នាំជំរុញការទាក់ទាញទុនវិនិយោគ។
ទីក្រុង Da Nang ទទួលចរន្តទុនវិនិយោគថ្មី - ảnh 1ពិធី ផ្តល់វិញ្ញាបនបត្រវិនិយោគសម្រាប់គម្រោងវិនិយោគនៅទីក្រុង Da Nang

នៅមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុង Da Nang សម្ព័ន្ធក្រុមហ៊ុន UAC របស់សហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនផលិតគ្រឿងបន្លាស់យន្តហោះជួរមុខលើពិភពលោកបានបោះទុនវិនិយោគ ចំនួន ១៧០ លានដុល្លារអាមេរិកលើគម្រោងរោងចក្រផលិតតួរ និងម៉ាស៊ីនយន្តហោះ។ គម្រោងនេះ ត្រូវបានសង្ឃឹមថា នឹងជាកម្លាំងចលករជំរុញគម្រោងដទៃទៀតចូលមកមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុង Da Nang។ តាមគម្រោង នៅពេលដាក់ឲ្យដំណើរការនោះ រោងចក្រនឹងផលិតចេញគ្រឿងបន្លាស់យន្តហោះចំនួន ៤ ០០០ ប្រភេទសម្រាប់នាំចេញនៅកាន់ទីផ្សារអាកាសចរណ៍ពិភពលោក។ លោក Jon Kevin Loebbaka នាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន UAC បានឲ្យដឹងថា នាពេលអនាគត នៅពេលក្រុមហ៊ុនយន្តហោះដូចជា Boeing និង Airbus មានបំណងចង់ពង្រីកផលិតកម្មនោះ សម្ព័ន្ធក្រុមហ៊ុន UAC នឹងជំរុញឲ្យគេមកបោះទុនវិនិយោគនៅទីក្រុង Da Nang។

“UAC សន្យាថានឹងធានាសុវត្ថិភាព សុខភាពដល់ជួរបុគ្គលិកសហគមន៍ និងការពារបរិស្ថា។ UAC នឹងជួយឧបត្ថម្ភ និងនាំមកនូវតម្លៃសម្រាប់មណ្ឌលបច្ចេកវិទ្យាខ្ពស់នៃទីក្រុង Da Nang។ យើងខ្ញុំមានកិត្តិយស និងមោទនភាពណាស់ ដោយត្រូវបានអញ្ជើញមកបោះទុនវិនិយោគនៅទីក្រុង Da Nang ដ៏ស្រស់បំព្រងនេះ”។

តាមគណៈជំរុញ និងជួយឧបត្ថម្ភការវិនិយោគទីក្រុង Da Nang ថា ចរន្តទុនវិនិយោគផ្ទាល់ពីបរទេសហូរចូលមកខេត្ត Da Nang មានភាពរស់រវើកឡើងវិញ។ នាដើមខែមិនា ទីក្រុងបានប្រគល់វិញ្ញាបនប័ត្រវិនិយោគទុន និងប្រកាសសេចក្ដី សម្រេចវិនិយោគសម្រាប់គម្រោងចំនួន ៨  ដែលមានទុនសរុបជាង ៤៦០ លានដុល្លារអាមេរិក។ ទីក្រុងក៏បានអនុញ្ញាតឱ្យមានការស្រាវជ្រាវវិនិយោគលើគម្រោងចំនួន ១៣ ផ្សេងទៀត ដែលមានទុនវិនិយោគសរុបជាង ៣,៦ ពាន់លានដុល្លាដែល កើនជាង ១៣ ដងបើប្រៀបធៀងនឹងរយៈពេលដូចគ្នាពីឆ្នាំទៅមិញ។

ទីក្រុង Da Nang បានជ្រើសរើសយកឆ្នាំ ២០១៨ ជាឆ្នាំ "ជំរុញការទាក់ទាញទុនវិនិយោគ" និងផ្តោតលើដំណោះស្រាយជាច្រើន និងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន។ ហេតុដូច្នេះហើយ ទីក្រុងបានប្រកាសបែបបទ យន្តការ គោលនយោបាយជួយឧបត្ថម្ភ អភិវឌ្ឍន៍សហគ្រាស ព្រមទាំងជំរុញខ្លាំងការដោះស្រាយបែបបទរដ្ឋបាលសម្រាប់វិនិយោគិនតាមរយៈបណ្ដាញអ៊ីនធឺណិត។ លោក Nguyen Tien Quang នាយកសាខាសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមនៅទីក្រុង Da Nang បានចាត់ទុកថា៖ ដើម្បីទាក់ទាញទុនវិនិយោគដោយចីរភាព និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស និងវិនិយោគិននោះ ទីក្រុង Da Nang គប្បីមានផែនកាមេស្ដីពីដីធ្លីសម្រាប់គម្រោង និងកែលម្អបែបបទរដ្ឋបាល។

“ទីក្រុងរងសម្ពាធអំពីការប្រមូលថរិកាដើម្បីជួយទ្រទ្រង់បញ្ហាសន្តិសុខសង្គម។ ខ្ញុំគិតថាយើងមិនត្រូវប្រមូលពន្ធដោយផ្ទាល់ឡើយ ពោលគឺគប្បីកាត់បន្ថយប្រាក់ជួលដីធ្លី ដើម្បីជួយសម្រួលសហគ្រាសធ្វើអាជីវកម្មប្រកដោយប្រសិទ្ធភាព សំដៅបង់ពន្តបន្ថែមជូនរដ្ឋ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទីក្រុងជួយសម្រួលខាងដីធ្លី រក្សាអត្រាជួលដីឲ្យបានស្ថិរភាពសម្រាប់សហគ្រាសផងដែរ”។

ចំណែកឯលោក Huynh Duc Tho ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ ទីក្រុងកំពុងកែប្រែផែនការមេទីក្រុងដល់ឆ្នាំ២០៣០ និងកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដល់ដំណាច់ឆ្នាំ២០៣០ ចក្ខុវិស័យឆ្នាំ ២០៤៥។

“ទីក្រុងបានពន្លឿនការអនុវត្តបញ្ហាផែនការមេយ៉ាងមមាញឹក។ មានគម្រោងជាច្រើនត្រូវផ្អាកដំណើរការដោយសារ ខ្វះព័ត៌មានលំអិតអំពីផែនការមេ។ ហេតុដូច្នេះហើយ ទីក្រុងបានបញ្ជាយ៉ាងប្ដូរផ្ដាច់សុក្រឹត្យរាល់ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលបច្ចេកវិទ្យាខ្ពស់ មណ្ឌលបច្ចេកវិទ្យាព័ត៌មាន និងផ្តោតលើការដោះស្រាយរាល់កំហិត ដើម្បីបោះទុនវិនិយោគលើគម្រោងនានាផងដែរ”។

នាបច្ចុប្បន្ននេះ ទីក្រុង Da Nang បានបន្តតភ្ជាប់ និងរក្សាទំនាក់ទំនងសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ សម្ព័នសមាគមធុរកិច្ចនៃបណ្ដាប្រទេស វិនិយោគិន ដើម្បីជំរុញខ្លាំងការងារពន្លឿនវិនិយោគនៅទីផ្សារសក្តានុពល។ ព្រមទាំងទាក់ទងផ្ទាល់ជាមួយវិនិយោគិនយុទ្ធសាស្រ្តជាច្រើន ដើម្បីឧទ្ទេសនាមឱកាសវិនិយោគលើវិស័យកសិកម្ម បច្ចេកវិទ្យាខ្ពស់ ការអប់រំ សុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ