ទំនិញវៀតណាមលើកកំពស់គុណភាព ដើម្បីយកឈ្នះលើ​អ្នកប្រើប្រាស់ក្នុងស្រុក

(VOVWORLD) - នាប៉ុន្មានឆ្នាំថ្មីៗនេះ បើទោះបីរងសម្ពាធយ៉ាងខ្លាំងពីការប្រកួតប្រជែងពីទំនិញនាំចូលក៏ដោយ ក៏ទំនិញដែលផលិតដោយសហគ្រាសក្នុងស្រុកមានឧត្តមភាពកាន់តែខ្លាំងឡើង ដោយមានគុណភាពល្អ ការរចនាស្អាតនិងតម្លៃសមរម្យ។ ទំនិញវៀតណាមកំពុងអះអាងពីឋានៈរបស់ខ្លួនលើទីផ្សារក្នុងស្រុក។
 
បច្ចុប្បន្ននេះ សហគ្រាសវៀតណាមជាច្រើនបានផ្លាស់ប្តូរខ្លួន សំដៅទាក់ទាញអ្នកប្រើប្រាស់ តាមរយៈការកែលម្អគុណភាព ការរចនា កាត់បន្ថយការចំណាយនិងបង្កើនសេវាកម្មក្រោយពេលលក់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង៖ 

“បច្ចុប្បន្ននេះ ផលិតផលក្នុងស្រុកមានគុណភាពប្រហាក់ប្រហែលនឹងផលិតផលនាំចូល ហើយក៏សមស្របទៅនឹងរសជាតិរបស់ប្រជាជនវៀតណាមផងដែរ។ ការរចនាមានភាពចម្រុះ ហើយតម្លៃគឺសមរម្យណាស់បើធៀបនឹងទំនិញនាំចូល។ ខ្ញុំជឿជាក់ទាំងស្រុង ក្នុងការគាំទ្រផលិតផលវៀតណាម”។

 “គុណភាពនៃផលិតផលវៀតណាមមានភាពប្រសើរជាង ហើយមានការរចនាដ៏ចម្រុះ និងតម្លៃក៏សមរម្យផងដែរ។ ខ្ញុំផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលវៀតណាម ដែលសមស្របទៅនឹងតម្រូវការរបស់ខ្ញុំ ហើយតម្លៃក៏សមស្របទៅនឹងថវិការបស់ខ្លួនផងដែរ”។

“ខ្ញុំចូលចិត្តប្រើប្រាស់ផលិតផលវៀតណាមជាង។ ព្រោះផលិតផលវៀតណាមសព្វថ្ងៃនេះ មានគុណសម្បត្តិលេចធ្លោ។ ផលិតផលជាច្រើនមានគុណភាពមិនអន់ជាងទំនិញនាំចូលដែលមានតម្លៃថ្លៃនោះទេ”។

ទំនិញវៀតណាមលើកកំពស់គុណភាព ដើម្បីយកឈ្នះលើ​អ្នកប្រើប្រាស់ក្នុងស្រុក - ảnh 1ផលិតផលវៀតណាមត្រូវបានកែលម្ដោយអឥតឈប់ឈរទាំងគុណភាព ការរចនា និងតម្លៃសមរម្យ។ រូបគំនូរ៖ My Phuong/TTXVN

រហូតមកដល់ពេលនេះ ផលិតផលជាច្រើនដែលផលិតដោយសហគ្រាសវៀតណាម បានក្លាយទៅជាមោទនភាពរបស់ប្រជាជនវៀតណាមដូចជា៖ ទឹកដោះគោ Vinamilk; តែ Tan Cuong; រថយន្តអគ្គិសនីឆ្លាតវៃ Vinfast; សំបុកត្រចៀកកាំ ទឹកសំបុកត្រចៀកកាំ Sanvinest Khanh Hoa...។

ក្រៅពីការអភិវឌ្ឍអាជីវកម្ម និងបង្កើតប្រសិទ្ធភាពសេដ្ឋកិច្ច សហគ្រាសជាច្រើនបានជ្រើសរើសការអភិវឌ្ឍប្រកបដោយនិរន្តរភាព រក្សាប្រព័ន្ធអេកូឡូស៊ីបៃតងសមស្របតាមស្តង់ដារអន្តរជាតិ។ ផលិតផលរបស់ក្រុមហ៊ុនភាគហ៊ុនឱសថ Traphaco ដែលជាក្រុមហ៊ុនឱសថឈានមុខគេនៅវៀតណាម គឺជាឧទាហរណ៍មួយ។ លោកស្រី Dao Thuy Ha អគ្គនាយិការរង Traphaco បានឲ្យដឹងថា ផលិតផលរបស់ Traphaco ត្រូវបានប្រជាជនវៀតណាមជឿទុកចិត្ត ពីព្រោះមានអនាម័យនិងសុវត្ថិភាពសម្រាប់សុខភាពរបស់អ្នកប្រើប្រាស់គឺជាលក្ខណៈវិនិច្ឆ័យកំពូលរបស់ក្រុមហ៊ុន៖ Traphaco ផ្តោតលើការបង្កើតនូវវត្ថុធាតុដើមឱសថប្រកបដោយស្ថេរភាព ដែលមានគុណភាពខ្ពស់ តាមរយៈខ្សែសង្វាក់តម្លៃបៃតង ដោយប្រើប្រាស់បច្ចេកវិទ្យាបៃតងទំនើប ដើម្បីបង្កើតផលិតផលដែលមានគុណភាពស្ថិរភាព។ តាមនោះ គោលដៅគឺបង្កើតតំបន់ដាំដុះដែលបំពេញស្តង់ដារ GACP - ការអនុវត្តល្អកសិកម្មនិងការប្រមូលផលដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក (WHO) សំដៅបង្កើតរុក្ខជាតិឱសថស្អាត បង្កើតគំរូសម្រាប់កសិករ និងអាជីវកម្មអនុវត្តតាមដំណើរការអភិវឌ្ឍឱសថស្អាត”។

ទំនិញវៀតណាមលើកកំពស់គុណភាព ដើម្បីយកឈ្នះលើ​អ្នកប្រើប្រាស់ក្នុងស្រុក - ảnh 2លោកស្រី Dao Thuy Ha អគ្គនាយិការរង Traphaco។ រូបថត៖ baodautu

យោងតាមតួលេខស្ថិតិរបស់គណៈកម្មាធិការដឹកនាំយុទ្ធនាការប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលវៀតណាម កម្លាំងទិញរបស់អតិថិជនសម្រាប់ផលិតផលវៀតណាមកំពុងកើនឡើង ហើយអ្នកប្រើប្រាស់ជាង ៩០% បានកំណត់ថា នឹងផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលវៀតណាម ខណៈដែលអ្នកប្រើប្រាស់ប្រហែល ៧៥% បានណែនាំឲ្យសមាជិកគ្រួសារនិងមិត្តភ័ក្តិរបស់ខ្លួនឱ្យប្រើប្រាស់ផលិតផលវៀតណាម ... ។ រហូតដល់បច្ចុប្បន្ន ផលិតផលវៀតណាមស្រូបយកជាង ៩០% នៃទីតាំងបញ្ចេញលក់របស់សហគ្រាសក្នុងស្រុក។ សហគ្រាសជាច្រើនបានបង្កើតម៉ាកយីហោផ្ទាល់ខ្លួន ដើម្បីបំពេញតាមនិន្នាការរបស់អ្នកប្រើប្រាស់ ធ្វើឱ្យទំនិញវៀតណាមក្លាយជាមោទនភាពនៃផលិតកម្មក្នុងស្រុកនិយាយដោយឡែក និងជាមោទនភាពជាតិនិយាយរួម។ លោកស្រី Mai Thi Thuy ប្រធានសមាគមនារីដឹកនាំសហគ្រាសធុនតូច និងមធ្យមនៅទីក្រុងហាណូយ បានឲ្យដឹងថា៖ “សហគ្រាសផលិតត្រូវបំពេញតម្រូវការនៃការរចនា ការវេចខ្ចប់ និងគុណភាពលិតផល។ សហគ្រាសក៏ត្រូវខិតខំប្រឹប្រែង ដើម្បីធានានិងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ ដែលពីមុនចូលចិត្តប្រើផលិតផលបរទេស ងាកមកប្រើប្រាស់ផលិតផលវៀតណាមវិញ បើចង់លក់នៅលើទីផ្សារក្នុងស្រុកត្រូវតែបំពេញតម្រូវការ ហើយធ្វើឲ្យអ្នកប្រើប្រាស់មានទម្លាប់ប្រើប្រាស់ផលិតផលវៀតណាម”។

ផលិតផលវៀតណាមកំពុងអះអាងពីឋានៈរបស់ខ្លួនក្នុងចិត្តអ្នកប្រើប្រាស់ ចាប់ពីផ្តល់អាទិភាពលើការប្រើប្រាស់ផលិតផលវៀតណាម ឥឡូវនេះអ្នកប្រើប្រាស់មានមោទនភាពនៅពេលប្រើប្រាស់ផលិតផលវៀតណាម។ ដើម្បីពង្រីកសមត្ថផលនេះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រធានគណៈកម្មាធិការមជ្ឈិមដឹកនាំយុទ្ធនាការប្រជាជនវៀតណាមផ្តល់អាទិភាពលើការប្រើប្រាស់ទំនិញវៀតណាម លោក Do Van Chien បានចាត់ទុកថា៖ “ក្នុងរយៈពេលវែង យើងត្រូវជំរុញការច្នៃប្រឌិត និងផ្លាស់ប្តូរបច្ចេកវិទ្យា ដើម្បីផលិតទំនិញវៀតណាមប្រកបដោយគុណភាព ការរចនានិងតម្លៃសមរម្យសម្រាប់ប្រជាជនវៀតណាមនិងមានសមត្ថភាពប្រកួតប្រជែង។ ទីពីរ គឺតាមរយៈគោលនយោបាយស្របនឹងច្បាប់អន្តរជាតិ ប៉ុន្តែគួរតែជំរុញផលិតកម្មនិងការប្រើប្រាស់ក្នុងស្រុក”

ទីផ្សារក្នុងស្រុកដែលមានប្រជាជនជិត ១០០ លាននាក់ និងកម្លាំងទិញកាន់តែកើនឡើង គឺជាកត្តាសក្តានុពលសម្រាប់សហគ្រាសនិងអ្នកផលិតក្នុងស្រុក កែលម្អគុណភាពផលិតផលដោយឥតឈប់ឈរ លើកកំពស់ការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ទទួលបានការជឿទុកចិត្តរបស់អ្នកប្រើប្រាស់វៀតណាម ដើម្បីសម្រេចបានគោលដៅនៅឆ្នាំ ២០៣០ ចំណែកទីផ្សារនៃផលិតផលវៀតណាមនឹងសម្រេចបានជាង ៨៥% នៅក្នុងបណ្តាញចែកចាយដូចជា៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប ម៉ាតខ្នាតតូច ពាណិជ្ជកម្មអេឡិចត្រូនិក... ដូចដែលលោកនាយករដ្ឋមន្ត្រីបានកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ