ទីផ្សារមូលបត្រទីក្រុងហូជីមិញ – កាណាល់ប្រមូលទុនសំរាប់កាអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម

ទីផ្សារមូលបត្រទីក្រុងហូជីមិញ – កាណាល់ប្រមូលទុនសំរាប់កាអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម - ảnh 1
ទីផ្សារមូលបត្រទីក្រុងហូជីមិញ – កាណាល់ប្រមូលទុនសំរាប់កាអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម (VNA)


(VOVworld) – ទីផ្សារមូលបត្រទីក្រុងហូជីមិញស្រូបយកជាង ៩០% តំលៃនៃ
ទីផ្សារមូលបត្រក្នុងទូទាំងប្រទេស។ នាបច្ចុប្បន្ន ទីក្រុងកំពុងជំរុញយ៉ាងខ្លាំង
ដំណើរការភាគហ៊ុនភាវូបនីយកម្មនិងការលក់ភាគហ៊ុនក្នុងសហគ្រាសរដ្ឋ។
ដោយហេតុនេះ កំណើននៃទីផ្សារមូលបត្រទីក្រុងហូជីមិញនឹងជាកំលាំងចល
ករដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តរភាព។

        វាយគងចាប់ផ្តើមថ្ងៃធ្វើការដំបូងនានិទាឃរដូវឆ្នាំរកានព្វស័ក ២០១៧
នៅមន្ទីរមូលបត្រទីក្រុងហូជីមិញ (HOSE)​ (ភាគខាងត្បូងវៀតណាម) លេខា
គណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក  Dinh La Thang ជឿជាក់​ទៅលើយ
ថាទស្សន៍អភិវឌ្ឍន៍ខ្លាំងសំរាប់ទីផ្សារហ៊ុនរបស់ទីក្រុង។ ក្នុងឆ្នាំ ២០១៦ ទីផ្សារ
មូលបត្រទីក្រុងមានកំណើនស្ថិរភាព ទ្រង់ទ្រាយតំលៃភាគហ៊ុននៃទីផ្សារ កើន
ឡើង ៣០% ការទូទាត់នៃទីផ្សារកើនឡើង ២៤%។ រួមជាមួយការជំរុញដំណើរ
ភាគហ៊ុនភាវូបនីយកម្ម ការលក់ភាគហ៊ុនពីសហគ្រាសរដ្ឋនឹងជាកត្តាងាយ
ស្រួលសំរាប់ទីផ្សារហ៊ុនទីក្រុងបន្តទទួលបានកំណើនល្អថែមទៀត។ លេខាគណៈ
កម្មធិការបក្សទីក្រុងហូជីមិញ លោក Dinh La Thang បានអះអាងថា៖

        «យើងសន្យាជួយឧបត្ថម្ភមជ្ឈដ្ឋានសហគ្រិនដើម្បីអភិវឌ្ឍន៍ប្រកបដោយ
ប្រសិទ្ធភាពនិងឲ្យបានខ្លាំងក្លាថែមទៀត។ យើងខ្ញុំរួមដំណើរជាមួយមន្ទីមូលបត្រ
ទីក្រុងហូជីមិញនិងមជ្ឈដ្ឋនសហគ្រិន។ ជោគជ័យ នៃសហគ្រាសក៏ជាជោគជ័យ
របស់ទីក្រុងហូជីមិញដែរ។»

        ឆ្នាំ ២០១៧ នេះ ទីផ្សារមូលបត្របន្តជាកាណាល់ប្រមូលប្រភពទុនល្អក្នុង
កាលៈទេសៈម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមបន្តរក្សាស្ថិរភាព។ ក្រសួងស្ថាប័ន
នានាកំពុងជំរុញខ្លាំងដំណើររៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញនិង
ភាគហ៊ុន​ភាវូបនីយកម្មសហគ្រាសរដ្ឋ។ ក្នុងឆ្នាំកន្លងទៅ ភាគហ៊ុននៃសហគ្រាស
រដ្ឋជាច្រើនបានចូលរួមផ្សារហ៊ុនដែលទាក់ទាញការយកចិត្តទុកដាក់របស់
វិនិយោគិននៅក្នុងនិងក្រៅប្រទេសដូចជា៖ Vinamilk និង Sabeco។ សញ្ញា
វេជ្ជកម្មនៃទីផ្សារមូលបត្រទីក្រុងបានសឲ្យឃើញក្នុងពេលដែលវគ្គប្រតិបត្តិការ
នាប៉ុន្មានថ្ងៃដើមឆ្នាំ ២០១៧ សន្ទស្សន៍ VnIndex ទទួលបាន ៦៩៧,២៨ ពិន្ទុ
កើន ៥% បើបប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៦។ នេះគ៏ជាសន្ទស្សន៍
ខ្ពស់បំផុតដែល VnIndex ទទួលបានក្នុងអំឡុង ៩ ឆ្នាំកន្លងទៅ។ អ្នកជំនាញ
ការសេដ្ឋកិច្ច Tran Hoang Ngan បានចាត់ទុក ថា៖                 

        «ទំនិញនៃទីផ្សារមូលបត្រក្នុងឆ្នាំ ២០១៧ នេះនឹងសម្បូរបែបរួមមានភាគ
 ហ៊ុនជាច្រើនដែលមានសក្តានុភាពនិងយថាទស្សន៍។ ដោយហេតុនេះ តំលៃ
ភាគហ៊ុននៃ ទីផ្សាវៀតណាមកើនពី ៣៦% ដល់ ៦០% GDP។»

        រីឯខ្លួនវិញ លោក Le Hai Tra អគ្គនាយករងមន្ទីរផ្សារមូលបត្រទីក្រុង
ហូជីមិញបានចាត់ទុកថា៖             

        «យើងបន្តជំរុញយ៉ាងខ្លាំងការផ្គត់ផ្គង់ទំនិញមានគុណភាពខ្ពស់ដោយទ្រង់
ទ្រាយធំក្នុងទីផ្សារ។ ក្រៅពីនោះ យើងខំប្រឹងប្រែងកែលំអការលើកកំពស់ ឋានៈ
របស់ទីផ្សារមូលបត្រវៀតណាម។ ពីនោះ យើងនឹងទាក់ទាញបានប្រភព ទុនធំៗ
 ពីសហគមន៍អន្តរជាតិចូលក្នុងវៀតណាម។»

        នាពេលថ្មីៗនេះ កាសែតបារាំង Les Echos ទើបនឹងផ្សាយសេចក្តីរាយ
ការណ៍ដែលវាយតំលៃខ្ពស់ចំពោះកំណើននៃទីផ្សារមូលបត្រវៀតណាម ក្នុងនោះ
 សង្កត់ធ្ងន់ទៅលើស្នាដៃដែលមន្ទីរមូលបត្រទីក្រុងហូជីមិញទទួលបាននាពេលក
ន្លងទៅហើយពាក្យករណ៍ថា៖ ទីផ្សារមូលបត្រវៀតណាមនឹងទទួលបានកំណើន
៦,៥% នាឆ្នាំ ២០១៧។ លោក  Vu Bang ប្រធានគណៈកម្មាធិការមូលបត្រ រដ្ឋ
ទីក្រុងហូជីមិញបានចាត់ទុកថា៖             

«វៀតណាមគប្បីបន្តកែទម្រង់ផ្លាស់ប្តូរថ្មីនិងរៀបចំរចនាសម្ព័ន្ធឡើងវិញ
សេដ្ឋកិច្ចដើម្បីអភិវឌ្ឍន៍ផ្សារមូលបត្រ។ដំណើការរួមបញ្ជូលទីផ្សារមូលបត្រនឹង
ជួយឲ្យទីផ្សារមូលបត្រទីក្រុងហូជីមិញអភិវឌ្ឍន៍ថែមទៀត។»

        ការបន្តជំរុញយ៉ាងខ្លាំងភាគហ៊ុនភាវូបនីយកម្មការលក់ភាគហ៊ុនសហគ្រាស
រដ្ឋតភ្ជាប់នឹងទីផ្សារមូលបត្រនឹងបង្កលក្ខណៈងាយស្រួលបំផុតសំរាប់សហគ្រាស
ក្នុងពេលដែលវិនិយោគចូលក្នុងទីក្រុងហូជីមិញ។ ទីក្រុងនេះនឹងបន្តដើរជួរ
មុខក្នុងការធានាគោលដៅសេដ្ឋកិច្ចសំរាប់ប្រទេសជាតិ រួមជាមួយគ្នានោះគឺការ
អភិវឌ្ឍន៍ទីផ្សារមូលបត្រជំនាញដេលនឹងដឹកនាំទីផ្សារហ៊ុនរបស់វៀតណាម។
ក្នុងឆ្នាំ ២០១៧ ផ្សារមូលបត្របន្តដើរតួនាទីជាកាណាល់ទាក់ទាញប្រភពទុន
សំរាប់ខឿនសេដ្ឋកិច្ចវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ