បើកទូលាយដីធ្លីផលិតកម្មដើម្បីតំបន់វាលសណ្ដទន្លេ Cuu Long ឆ្ពោះទៅផលិតកម្មធំៗ

(VOVworld) - ការប្រមូលដីស្រែឆ្ពោះទៅផលិតកម្ម
ប្រមូលផ្ដុំទំនិញជាទិសដៅដ៏ ច្បាស់លាស់បំផុតក្នុង
ការផ្លាស់ប្ដូរចំណេះដឹងរបស់ប្រជាកសិករ។នេះក៏ជា
គោលដៅសំខាន់នៃដំណើរការរៀបចំរចនាសម្ព័ន្ធ
កសិកម្មឡើងវិញនៅវៀតណាមផង ដែរ។
(VOVworld) - ការប្រមូលដីស្រែឆ្ពោះទៅផលិតកម្មប្រមូលផ្ដុំទំនិញជាទិសដៅដ៏
ច្បាស់លាស់បំផុតក្នុងការផ្លាស់ប្ដូរចំណេះដឹងរបស់ប្រជាកសិករ។នេះក៏ជាគោលដៅ
សំខាន់នៃដំណើរការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញនៅវៀតណាមផងដែរ។
ក្រឡែកមើលឡើងវិញនូវដំណើរការបើកទូលាយដីស្រែផលិតកម្មនៅតំបន់ដីសណ្ដ
ទន្លេ Cuu Long បានសរឲ្យឃើញនូវផលប្រយោជន៍ដ៏ធំធេងណាស់ ចំពោះប្រជា
កសិករផ្ទាល់ខ្លួន។
បើកទូលាយដីធ្លីផលិតកម្មដើម្បីតំបន់វាលសណ្ដទន្លេ Cuu Long  ឆ្ពោះទៅផលិតកម្មធំៗ - ảnh 1
បើកទូលាយដីធ្លីផលិតកម្មដើម្បីតំបន់វាលសណ្ដទន្លេ Cuu Long ឆ្ពោះទៅផលិតកម្មធំៗ
(រូបថត៖Internet)

         ដោយមានផ្ទៃដីផលិតកម្មចំនួន១២០ហិកតា លោក Nguyen Van Khanh នៅឃុំ
 Phu Cuong ស្រុក Tam Nong ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែល មានកម្មសិទ្ធិ
ចំពោះផ្ទៃដីដ៏ធំបំផុតនៅខេត្ត Dong Thap។មុននេះ គ្រួសារលោកត្រឹមតែធ្វើផលិតកម្ម
នៅលើផ្ទៃដីតូចប៉ុណ្ណោះ ដែលនៅដោយឡែកពីគ្នា។ដើម្បីធ្វើផលិតកម្មឲ្យបានងាយ
ស្រួល នាពេលកន្លងទៅ លោក Khanh បានអនុវត្តវិធានការជាច្រើនដើម្បីធ្វើឲ្យសប
ច្បាប់នូវផ្ទៃដីផលិតកម្មទាំងស្រុងរបស់ខ្លួន។ប៉ុន្តែ​ តាមលោក Khanh ថា នេះត្រឹមតែ
ជាដំណោះស្រាយបណ្ដោះអាសន្នតែប៉ុណ្ណោះ។រីឯក្នុងរយៈ ពេលយូរអង្វែងវិញ
លោកផ្ទាល់ខ្លួនមានគោលបំណងឲ្យមានគោលនយោបាយដ៏ច្បាស់លាស់អំពីការ
បើកទូលាយ ដីស្រែផលិតកម្មដើម្បីប្រជាកសិករអាចនឹងនរចិត្តធ្វើផលិតកម្ម។
លោក Nguyen Van Khanh បានចែករំលែកថា៖
         “រូបសណ្ឋានប្រមូលវាលស្រែធំដូច្នេះគឺខ្ញុំត្រូវទិញម៉ាស៊ីន មធ្យោបាយឲ្យបាន
គ្រប់គ្រាន់ដើម្បីធ្វើផលិតកម្ម។តាមនោះនាំមកនូវប្រសិទ្ធភាពខ្ពស់ជាងបើប្រៀបនឹង
ការធ្វើផលិតកម្មដោយទ្រង់ទ្រាយតូចតាច។ដោយហេតុនេះ ចាំបាច់ត្រូវមានគោល
នយោបាយស្ដីអំពីការបើកទូលាយវាលស្រែនាបច្ចុប្បន្ន”។
         នាបច្ចុប្បន្ន ប្រជាកសិករនិងសហករមួយចំនួនបានម្ចាស់ការប្រមូលវាលស្រែ
ដើម្បីកសាងរូបសណ្ឋានផលិតកម្មដោយទ្រង់ទ្រាយធំហើយនាគ្រាដំបូងបាននាំមក
នូវប្រសិទ្ធភាព។ប៉ុន្តែ ការប្រមូលវាលស្រែជានិច្ចកាលផ្សាភ្ជាប់នឹងលក្ខខ័ណ្ទជាក់
ស្ដែងនានា ក្នុងនោះ ត្រូវមានផែនការបង្កើតខ្សែចង្វាក់កសិផល មានដំណោះ
ស្រាយចំពោះបញ្ហាសង្គមនិងបញ្ហាប្រភពពលករជាដើម។លេខាគណៈកម្មាធិការ
បក្សខេត្ត Dong Thap លោក Le Minh Hoan ចាត់ទុកថា ក្នុងដំណើការ រៀបចំរចនា
សម្ព័ន្ធកសិកម្មឡើងវិញនោះ ការបើកទូលាយវាលស្រែជាឃ្នាស់ សំខាន់ចំពោះ
ខឿនផលិតកម្មកសិកម្មទំនិញ ព្រមទាំងជាការបើកទូលាយ ចំណេះដឹងសំរាប់ប្រជា
កសិករផងដែរ។
         “ឥឡូវត្រូវធ្វើយ៉ាងម៉េចដើម្បីលើកទឹកចិត្តឲ្យប្រជាកសិករស្រុះចិត្តគំនិត
សូម្បីតែធានាសំរាប់ហានិភ័យរបស់ពួកគេទៀតផង។រូបសណ្ឋានសហករណ៍នៅ
ខេត្ត Dong Thap កំពុងលើកទឹកចិត្តឲ្យប្រជាកសិករប្រមូលវាលស្រែឬជួលដី ហើយ
ធ្វើ ផលិតកម្មនៅលើផ្ទៃដីធំៗ ដោយសារប្រសិនបើធ្វើផលិតកម្មនៅលើផ្ទៃដីប៉ុន្មាន
 ហិកតាគឺមិនមានអត្ថប្រយោជន៍អីសោះ”។
បើកទូលាយដីធ្លីផលិតកម្មដើម្បីតំបន់វាលសណ្ដទន្លេ Cuu Long  ឆ្ពោះទៅផលិតកម្មធំៗ - ảnh 2
បើកទូលាយដីធ្លីផលិតកម្មដើម្បីតំបន់វាលសណ្ដទន្លេ Cuu Long ឆ្ពោះទៅផលិតកម្មធំៗ

         លោក Huynh Van Thon អគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Loc Troi មុននេះគឺ ក្រុម
ហ៊ុនភាគហ៊ុនការពារដំណាំAn Giang ចាត់ទុកថា ការប្រមូលដីស្រែនាំមកនូវភាព
ងាយស្រួលសំរាប់ការវិនិយោគម៉ាស៊ីន មធ្យោបាយ និងវិទ្យាសាស្ត្របច្ចេកទេសទៅ
ក្នុងផលិតកម្មកសិកម្ម។លោក Thon ឲ្យដឹងថែមទៀតថា នាពេលកន្លងទៅ ដោយ
មានគោលជំហរច្បាស់លាស់ តម្លាភាព នាំមកនូវផលប្រយោជន៍ សំរាប់ភាគីទាំង
ពីរ គឺបរិមាណគ្រួសារកសិករចូលរួមសហប្រតិបតិ្តការធ្វើផលិត កម្មជាមួយសម្ព័ន្ធ
ក្រុមហ៊ុនរបស់លោកកាន់តែកើនឡើងៗ។ប្រសិនបើ រដូវប្រមូល ផលដំបូងកាល
ពីឆ្នាំ២០១០ ២០១១ ត្រូវបានអនុវត្តនៅលើផ្ទៃដីប្រមាណ១ពាន់ ហិកតាតែប៉ុណ្ណោះ
 គឺដល់ឆ្នាំ២០១៥បានកើងឡើងដល់ទៅ៩០ពាន់ហិកតា។តាម នោះ ប្រជាកសិករ
នឹងនរចិត្តធ្វើផលិតកម្មនៅលើវាលស្រែធំៗ ហើយសហគ្រាស មានប្រភពផ្គត់ផ្គង់
ស្រូវដោយបរិមាណធំ​ ធានាបានសុវត្ថិភាពសំរាប់ការប្រើប្រាស់ ក្នុងស្រុកនិងការ
នាំចេញ។
         “ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងបញ្ចុះបញ្ចូលឲ្យរដ្ឋសភាអនុម័តលើការបើក
ទូលាយដីស្រែនិងការប្រមូលដីស្រែ។តាមនោះ នឹងជំរុញការរៀបចំផលិតកម្ម
ដោយទ្រង់ទ្រាយធំ បញ្ជូលម៉ាស៊ីនទៅក្នុងផលិតកម្មកសិកម្មសំដៅធ្វើភាវូបនីយ
កម្មខឿនកសិកម្ម”។
                 តាមការស្ថិតិរបស់គណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាងលិចថា
នាពេលកន្លងទៅ រូបសណ្ឋាន “វាលស្រែធំ” “វាលស្រែតភ្ជាប់” បាននាំមកនូវ
ប្រសិទ្ធភាពយ៉ាងច្បាស់លាស់ កាត់បន្ថយការចំណាយផលិតកម្មពី១០ដល់១៥%
 ទិន្នផលកើនឡើងពី២០ដល់២៥% ហើយនាំមកបន្ថែមប្រាក់ចំណេញពី២ដល់
ជាង៧លានដុងក្នុងមួយហិកតាសំរាប់ប្រជាកសិករ។ដោយមានការបើកទូលាយ
 វាលស្រែ វិនិយោគិនអាចប្រមូលវាលស្រែដើម្បីធ្វើផលិតកម្មដោយទ្រង់ទ្រាយធំ
 តាមនោះ ជំរុញខ្លាំងកម្មវិធីបញ្ចូលម៉ាស៊ីនទៅក្នុងផលិតកម្មកសិកម្ម លើកកំពស់
គុណភាពផលិតផល កសាងពាណិជ្ជសញ្ញាកសិផលវៀតណាមដែលអាចប្រកួត
ប្រជែងនៅលើទីផ្សារអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ