បង្កើតរបៀបរបបអនុគ្រោះគួរឲ្យទាក់ទាញដើម្បីកសាងមណ្ឌលសេដ្ឋកិច្ចពិសេស

(VOVWORLD) - សេចក្ដីព្រាងច្បាប់ស្ដីពីអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេសក្រោមអធីបតីភាព របស់ក្រសួងផែនការនិងវិនិយោគនោះ ត្រូវបានកសាងឡើងជាមួយគោលដៅ បង្កើតមូលដ្ឋានគតិយុត្តសំរាប់ការចាប់បដិសន្ធិ អភិវឌ្ឍន៍ គ្រប់គ្រងនិងធ្វើសកម្ម ភាពរបស់អង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេសចំនួន៣រួមមាន៖ Van Don (ខេត្ត Quang Ninh) Bac Van Phong (ខេត្ត Khanh Hoa) និង Phu Quoc (ខេត្ត Kien Giang)។
បង្កើតរបៀបរបបអនុគ្រោះគួរឲ្យទាក់ទាញដើម្បីកសាងមណ្ឌលសេដ្ឋកិច្ចពិសេស - ảnh 1 Van Don ជាមណ្ឌលមួយក្នុងចំណោមមណ្ឌលសេដ្ឋកិច្ចពិសេសចំនួន៣ដែលនឹងត្រូវបានកសាងឡើងនាពេលខាងមុខ (រូបថត៖ The Dung/ Nguoi Lao Dong)

ដោយអាទិភាពនានាដែលមិនធ្លាប់មានតាំងពីមុនមក អំពីពន្ធ ដីធ្លីនោះ សេចក្ដីព្រាងច្បាប់នេះត្រូវបានសង្ឃឹមថា នឹងបង្កើតជំហានលោតផ្លោះដើម្បី មណ្ឌលពិសេសទាំងនេះអភិវឌ្ឍន៍រួមវិភាគទានទៅក្នុងខឿនសេដ្ឋកិច្ចប្រទេសជាតិ។

សេចក្ដីព្រាងច្បាប់ស្ដីពីអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស មានជំហាន លោតផ្លោះសំខាន់មួយដើម្បីទាក់ទាញការវិនិយោគនោះគឺកែទម្រង់ក្បាលម៉ាស៊ីនរដ្ឋបាល។អាជ្ញាធរមណ្ឌលពិសេសទាំងអស់នឹងអនុវត្តសេវាកម្មរដ្ឋបាល “ច្រកទ្វារ តែមួយ នៅហ្នឹងកន្លែង” ហើយគណៈកម្មាធិការប្រជាជនមណ្ឌលពិសេសនឹងដោះ ស្រាយបែបបទទាំងឡាយសំរាប់វិនិយោគិន។ ទន្ទឹមនឹងនោះ សេចក្ដីព្រាងច្បាប់ក៏ មានគោលនយោបាយអាទិភាពអំពីពន្ធនិងដីធ្លីដែលមិនធា្លប់មានតាំងពីមុនមក ក្នុងប្រវតិ្តសាស្ត្រវិនិយោគរបស់វៀតណាម ដូចជា៖ កាត់បន្ថយផ្នែក វិជ្ជាជីវៈ វិនិយោគ ធ្វើអាជីវកម្មមានលក្ខខ័ណ្ឌ (ពីផ្នែក វិជ្ជាជីវៈចំនួន២៤៣ចុះត្រឹម១០៨)។ បើកទូលាយនិងបង្កលក្ខណៈងាយស្រួលថែមទៀតសំរាប់វិនិយោគិនជាតិនិងអន្តរជាតិក្នុងការទាក់ទងជាមួយដីធ្លីនិងមានកម្មសិទ្ធិចំពោះផ្ទះស្នាក់នៅ។ ចំពោះបញ្ហា ពន្ធ គំរោងការណ៍ត្រូវបានលើកលែងពន្ធនាំចូលក្នុងរយៈពេល៧ឆ្នាំ (គិតពីពេល ចាប់ផ្ដើមធ្វើផលិតកម្ម) ពន្ធចំណូលសហគ្រាសចំនួន១០%ក្នុងអំឡុងពេលអនុវត្ត គំរោងការណ៍ ហើយលើកលែងពន្ធក្នុងរយៈពេល៤ឆ្នាំនិងបន្ថយ៥០%បរិមាណ ពន្ធដែលត្រូវបង់ក្នុងរយៈពេល៩ឆ្នាំជាបន្ត គិតតាំងពីពេលមានចំណូលជាប់ពន្ធ។ អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Van Trung បានឲ្យដឹងថា៖

“សេចក្ដីព្រាងច្បាប់គ្រោងនឹងស្ថាបនារូបសណ្ឋានអាជ្ញាធរមួយនៃមណ្ឌល ពិសេសរួមជាមួយស្ថាប័នរដ្ឋផ្សេងៗ ដេលក្នុងនោះ លើកត្រដែតនូវការទទួល ខុសត្រូវរបស់បុគ្គល ហើយតភ្ជាប់ជាមួយការឃ្លាំមើលនិងគ្រប់គ្រងរបស់ស្ថាប័ន រដ្ឋ សហគមន៍ ប្រជាជននិងសហគ្រាស។ ស្ដីពីសេដ្ឋកិច្ច សេចក្ដីព្រាងច្បាប់នេះ ដាក់ចេញគោលនយោបាយធំចំនួន១០។ គោលនយោបាយទាំងនេះត្រូវបាន បង្ហាញជាសាធារណៈដោយតម្លភាព។ ប្រជាជនគ្រប់រូបសុទ្ធតែអាចអនុវត្តការ ឃ្លាំមើល”។

បង្កើតរបៀបរបបអនុគ្រោះគួរឲ្យទាក់ទាញដើម្បីកសាងមណ្ឌលសេដ្ឋកិច្ចពិសេស - ảnh 2មណ្ឌលទេសចរណ៍រម្មណីយដ្ឋាន Vinpeal នៅ Phu Quoc (រូបថត៖ Tien phong) 

        នៅពេលរបៀបរបបនៃមណ្ឌលពិសេសត្រូវបានសុក្រិតនិងដាក់ឲ្យដំណើរ ការនោះគឺ Van Don Bac Van Phong និង Phu Quoc គ្រោងនឹងបង្កើតឡើងរល កវិនិយោគដ៏ខ្លាំងក្លាពីវិនិយោគិនជាតិនិងអន្តរជាតិ។ ក្រោយឆ្នាំ២០២០ នៅ មណ្ឌលពិសេស Van Don រដ្ឋគ្រោងនឹងទទួលបានទឹកប្រាក់ចំនួន៤ពាន់លាន ដុល្លាអាមេរិកពីពន្ធ សោហ៊ុយនិងចំណូលពីដីធ្លី។ នៅ Bac Van Phong រដ្ឋអាច ទទួលបានទឹកប្រាក់ចំនួន២ពាន់២រយលានដុល្លាអាមេរិក។ សក្ដានុពលដែល មណ្ឌលពិសេស Phu Quoc នាំមកជូនក៏ធំធេងណាស់ដោយទឹកប្រាក់ជាង៣ពាន់ លានដុល្លាអាមេរិក។

  ប៉ុន្តែ ដើម្បីទទួលបានតួរលេខគួរឲ្យចាប់អារម្មណ៍នេះ អ្នកជំនាញការ សេដ្ឋកិច្ចលោក Nguyen Minh Phong ចាត់ទុកថា ការផ្ដល់អាទិភាពអំពីពន្ធ តំលៃជួលដីនៅមិនទាន់គ្រប់គ្រាន់ដើម្បីទាក់ទាញវិនិយោគិននៅឡើយទេ។ ប្រការសំខាន់បំផុតនោះគឺរបៀបរបបងាយស្រួលជាងគេនៃមណ្ឌលសេដ្ឋកិច្ចពិសេសនោះ។

   “មណ្ឌលសេដ្ឋកិច្ចពិសេសមិនត្រឹមតែជាមណ្ឌលឧស្សាហកម្មប៉ុណ្ណោះទេ ថែមទាំងជាប្រទេសតូចមួយទៀតផង។ នៅក្នុងនោះត្រូវបានអនុញ្ញាត្តិឲ្យអភិវឌ្ឍន៍ សកម្មភាពទាំងអស់អំពីអាជីវកម្ម មានប្រជាជនរស់នៅ ហើយមានរបៀបរបប រដ្ឋបាលពិសេស។ ដើម្បីទទួលបានជោគជ័យគឺវាត្រូវធានាគោលនយោបាយ ធានាទំនុកទុកចិត្ត ជាពិសេសចំពោះគំរោងការណ៍វិនិយោគក្នុងរយៈពេលយូរ អង្វែង”។

ស្ថានភាពជាក់ស្ដែងលើពិភពលោកសរឲ្យឃើញថា ការកសាងមណ្ឌល សេដ្ឋកិច្ចពិសេសប្រកបដោយជោគជ័យនឹងបង្កើតឡើងកម្លាំងចលករថ្មីក៏ដូចជាការអភិវឌ្ឍន៍យ៉ាងលោតផ្លោះអំពីសេដ្ឋកិច្ច មិនត្រឹមតែសំរាប់តំបន់មួយប៉ុណ្ណោះ ទេ ថែមទាំងសំរាប់ប្រទេសទាំងមូលទៀតផង។ អ្នកជំនាញការសេដ្ឋកិច្ចលោក Vo Tri Thanh វាយតំលៃថា៖

      “អាទិភាពធំបំផុតគឺអាទិភាពអំពីទស្សនៈចំពោះមណ្ឌលពិសេស ចំពោះ របៀបរបប ក្បាលម៉ាស៊ីន ហើយធ្វើយ៉ាងម៉េចដើម្បីបង្កើតឡើងកម្លាំងទាក់ទាញ។ កម្លាំងទាក់ទាញនេះរួមមានភាពរួសរាយរាក់ទាក់ គួរឲ្យរស់នៅ គួរឲ្យធ្វើការនិង គួរឲ្យវិនិយោគ។ ទន្ទឹមនឹងនោះគឺតម្លាភាពនិងការកាត់បន្ថយយ៉ាងអតិបរមា ចំពោះការចំណាយផ្លាស់ប្ដូរពាណិជ្ជកម្មរបស់សហគ្រាស។ ត្រូវធ្វើយ៉ាងម៉េចដើម្បី បង្កើតឡើងរបៀបរបបមួយដ៏ល្អប្រសើរជាងរបៀបរបបនាបច្ចុប្បន្នរបស់វៀតណាម ព្រមទាំងប្រកួតប្រជែងបានជាមួយមណ្ឌលពិសេសផ្សេងៗលើពិភពលោក”។

មណ្ឌលរដ្ឋបាល-សេដ្ឋកិច្ចពិសេសត្រូវបានសង្ឃឹមថា នឹងនាំមកនូវឥទ្ធិពល ល្អសំរាប់ខឿនសេដ្ឋកិច្ចវៀតណាម។ សំខាន់ជាងទៀត នេះជាកន្លែងដែលធ្វើ ពិសោធន៍នូវគោលនយោបាយថ្មី ដើម្បីអនុវត្តនៅមណ្ឌលសេដ្ឋកិច្ចពិសេស ផ្សេងៗនាអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ