ពង្រីកតួនាទីសេដ្ឋកិច្ចឯកជនក្នុងការកសាងនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាម

ពង្រីកតួនាទីសេដ្ឋកិច្ចឯកជនក្នុងការកសាងនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាម - ảnh 1
ពង្រីកតួនាទីសេដ្ឋកិច្ចឯកជនក្នុងការកសាងនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាម (VNA)


(VOVworld) – វៀតណាមកំពុងមានសហគ្រាសឯកជនចំនួន​ ៥ សែន ដែល
បង្កើតការងារសំរាប់ពលករចំនួន ១៥ លាននាក់ រួមចំណែក ២/៣ ចំណូលនៃ
ខឿនសេដ្ឋកិច្ចជាតិ។ ដោយហេតុនេះ នាពេលកន្លងទៅ វៀតណាមបានមាន
គោលនយោបាយកសាងផ្នែកអាជីវកម្មឯកជនជាពិសេសក្នុងកាលៈទេសៈធ្វើ
សមាហរណកម្មកាន់តែស៊ីជម្រៅជាមួយខឿនសេដ្ឋកិច្ចពិភពលោក។

សេដ្ឋកិច្ចឯកជនកំពុងរួមចំណែកក្នុងកំណើនរួមនៃខឿនសេដ្ឋកិច្ចក្នុងពេល
ដែលរួមវិភាគទាន ៤០%  GDP និងជាផ្នែកសំខាន់មួយក្នុងរចនាសម្ព័ន្ធវិនិយោគ។
 ក្នុងឆ្នាំ ២០១៥ ផ្នែកសេដ្ឋកិច្ចឯកជនបានរួមចំណែក GDP កើន ៣ ដងប្រៀប
នឹង ឆ្នាំ ២០១០។ នេះគឺជាកំលាំងស្នូលដែលបង្កើតការងារសំរាប់ពលករហើយដោះ
 ស្រាយបញ្ហាសង្គម។​ ដោយហេតុនេះ មហាសន្និបាតបក្សកម្មុយនិស្តវៀតណាម
លើកទី ១២ អះអាងនូវការកសាងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនិង
 ផ្នែកឯកជនគឺជាកំលាំងចលករសំខាន់មួយនៃខឿនសេដ្ឋកិច្ច។ សាស្ត្រាចារ្យរង
បណ្ឌិត Doan Minh Huan អគ្គនិពន្ធនាយករងទស្សនាវដ្តីកម្មុយនិស្ត បានចាត់
ទុកថា៖

«នាបច្ចុប្បន្ន ទស្សនៈវិស័យរបស់បក្សនៅមហាសន្និបាតលើកទី ១២ បាន កំណត់
ច្បាស់នូវទិសដៅដើម្បីពង្រីកល្អថែមទៀតផ្នែកសេដ្ឋកិច្ចឯកជន។ ជាអាទិ៍ ការ
ធានាសមភាពជាក់ស្តែងរវាងបណ្ដាផ្នែកសេដ្ឋកិច្ច។ 

អាស្រ័យដោយនោះ សេដ្ឋកិច្ចឯកជនមានលក្ខណៈទាក់ទងជាមួយប្រភពកំលាំង
ខាងដីធ្លីឥណទាន​និងប្រភពកំលាំងនៃផ្នែកសាសធារណៈ។ គោលនយោបាយស្តីពី
កិច្ចសហប្រតិ្តការរវាងផ្នែកឯកជននិងសាធារណៈក៏ធានាឲ្យផ្នែកឯកជនអាច
សហការជាមួយរដ្ឋក្នុងការធ្វើអាជីវកម្មដើម្បីធានាឲ្យបានផ្នែកឯកជនអភិវឌ្ឍន៍។»

        ប៉ុន្តែ នាបច្ចុប្បន្ន អង្គភាពអាជីវកម្មឯកជនខ្នាតតូចភាគច្រើននៅខ្វះការ
តភ្ជាប់ជាមួយគ្នានិងសមត្ថភាពទប់ទល់នឹងហានិភ័យ។ ម្ប៉ាងទៀត សិទ្ធិធ្វើអាជីវ
កម្មសេរីមិនទាន់ពង្រីកបាននៅឡើយបរិយាកាសវិនិយោគអាជីវកម្មមិនទាន់
ងាយស្រួលជាពិតប្រាកដ។ លោក Tran Kim Chung នាយករងវិទ្យាស្ថានគ្រប់គ្រង
សេដ្ឋកិច្ចមជ្ឈឹមវៀតណាមបានចាត់ទុកថា៖        

 «ដើម្បីផ្នែកសេដ្ឋកិច្ចឯកជនក្លាយទៅជាកំលាំងចលករអភិវឌ្ឍន៍ វៀតណាម
គប្បីកែលំអរយន្តការទីផ្សារ។ នេះគឺជាចំណុចសារវ័ន្តបំផុតនាពេលខាងមុខហើយ
 ជាចរិតនៃកំណើន។ ទន្ទឹមនឹងនោះ វៀតណាមគប្បីបង្កើនតម្លភាពផ្លាស់ប្តូរថ្មីតួនា
 ទីនៃការគ្រប់គ្រងរដ្ឋ ស្ថរិភាពម៉ាក្រូសេដ្ឋកិច្ចនិងពិនិត្យឡើងវិញហើយដោះស្រាយ
បញ្ហាទាក់ទិនដល់ការលើលកំពស់ប្រសិទ្ធភាពវិនិយោគ។​ បន្តកែទម្រង់អង្គភាព
អាជីវកម្មចំពោះសហគ្រាសខ្នាតតូចនិងមធ្យម សហគ្រាសធំ និងឯកភាពខាង
 ច្បាប់។»

ដើម្បីពង្រីកនូវតួនាទីកំលាំងចលកររបស់សេដ្ឋកិច្ចឯកជនក្នុងខឿនសេដ្ឋកិច្ច
ជាតិ រដ្ឋាភិបាលវៀតណាមអនុវត្តព្រមៗគ្នាវិធានការពីភាគីសហគ្រាសឯកជននិង
 ស្ថាប័នគ្រប់គ្រប់រដ្ឋទៀតផង។ លោកស្រី Pham Thi Thu Hang អគ្គលេខាធិការ
សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានចាត់ទុកថា៖

        «VCCI កំពុងប្រមូលរាល់ការលំបាកសាកល្បងរបស់មជ្ឈដ្ឋានអាជីវករដើម្បី
ដាក់ជូនរដ្ឋាភិបាល។ ដោយមានការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តស្តី ពីជំនួយនិង
អភិវឌ្ឍន៍សហគ្រាសដល់ឆ្នាំ ២០២០ របស់រដ្ឋាភិបាល ក្រៅពីនោះ VCCI បានរៀបចំ
កម្មវិធីធ្វើសកម្មភាពអនុវត្តវិធីសាស្ត្រដើម្បីជួយឧបត្ថម្ភមជ្ឈដ្ឋាន សហគ្រិនឯក
ជន ព្រមទាំង ចូលរួមក្នុងការកសាងជួយឧបត្ថម្ភអង្គភាពអាជីវកម្ម ខ្នាតតូច
និងមធ្យម ពីនោះ បង្កើតបន្ថែមប្រភពធនធានច្រើនថែមទៀតសំដៅ ជួយ
ឧបត្ថម្ភផ្នែកសេដ្ឋកិច្ចឯកជន។»

        រដ្ឋាភិបាលជានិច្ចកាលចាត់ទុកសហគ្រាសដែលមានប្រភពទុនវិនិយោគ
ផ្ទាល់បរទេស (FDI) និងសហគ្រាសក្នុងប្រទេសគឺជាសហគមន៍សហគ្រាសតភ្ជាប់
និងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងខឿនសេដ្ឋកិច្ចជាតិ

ឯកភាពមួយ។ ដោយហេតុនេះ ថ្លែងមតិនៅវេទិការសហគ្រាសវៀតណាមដែល
 ទើបនឹងប្រារព្ធឡើង នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan
Phuc បានអះអាងថា៖   

        «ស្តីពីសហគ្រាសមានប្រភពទុន FDI រដ្ឋាភិបាលវៀតណាមមានគោលបំណង
ថា៖ វិនិយោគិនបរទេសសហប្រតិបត្តិការ ហើយដាក់ការជឿទុកចិត្តទៅ លើកំណែ
ទម្រង់របស់វៀតណាម ជំរុញយ៉ាងខ្លាំងការផ្ទេរប្រគល់បច្ចេកវិទ្យាជឿន លឿនបណ្តុះ
បណ្ដាលប្រភពធនធានមនុស្ស ចែករំលែកបទពិសោធន៍គ្រប់គ្រង មានការទទួល
ខុសត្រូវចំពោះសង្គម។ មជ្ឈដ្ឋានសហគ្រាស FDI រួមដៃជាមួយ វៀតណាមការពារ
ធនធានធម្មជាតិនិងបរិស្ថានស្អាតនៅវៀតណាម។»

        ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦-២០២០ វៀតណាមបាន
កំណត់បង្ករាល់លក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ខ្លាំងសហគ្រាសរបស់ខ្លួន ជា
ពិសេសគឺអង្គភាពអាជីវកម្មឯកជន ដើម្បីធ្វើជាកំលាំងចលករលើកកំពស់
សមត្ថភាពប្រកួតប្រជែងនិងភាពម្ចាស់ការនៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាលវៀត
 ណាមនឹងខំប្រឹងប្រែងធ្វើសកម្មភាពដើម្បីសហគមន៍សហគ្រាសវៀតណាមអាច
 ផ្សាភ្ជាប់ជាមួយគ្នាសហប្រតិបត្តិការអភិវឌ្ឍន៍ឲ្យបានខ្លាំងក្លាថែមទៀត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ