ពង្រីកពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh របស់វៀតណាម

(VOVWORLD) - យិនស៊ិន Ngoc Linh ត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ចូលក្នុងតុប៥ប្រភេទយិនស៊ិន ល្អបំផុតលើពិភពលោក ហើយមានប្រសិទ្ធ ភាពល្អថ្លៃថ្លាចំពោះសុខភាពនិងនាំមកនូវតំលៃខាងសេដ្ឋកិច្ច ខ្ពស់។

(VOVworld) - យិនស៊ិន Ngoc Linh ជាប្រភេទថ្នាំឱសថដែលមានតែនៅ តំបន់ភ្នំ Ngoc Linh ស្ថិតនៅរវាងខេត្តទាំងពីរគឺ Kon Tum និង Quang Nam ប៉ុណ្ណោះ។ យិនស៊ិន Ngoc Linh ត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ចូលក្នុងតុប៥ប្រភេទយិនស៊ិន ល្អបំផុតលើពិភពលោក ហើយមានប្រសិទ្ធភាពល្អថ្លៃថ្លាចំពោះសុខភាពនិងនាំមកនូវតំលៃខាងសេដ្ឋកិច្ច ខ្ពស់។ស្រុក Nam Tra My ខេត្ត Quang Nam ជាតំបន់ដីដាំដុះ យិនស៊ិន Ngoc Linh នោះ បាននិងកំពុងអភិរក្ស និងអភិវឌ្ឍន៍ផ្ទៃដីដាំយិនស៊ិន កសាងពាណិជ្ជ សញ្ញា យិនស៊ិន Ngoc Linh ឈានឆ្ពោះទៅទីផ្សារអន្តរជាតិ។

ពង្រីកពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh របស់វៀតណាម - ảnh 1 ប្រជាជនស្រុក Nam Tra My ថែទាំយិនស៊ិន (រូបថត៖VGP)

        យិនស៊ិន Ngoc Linh ត្រូវបានរកឃើញកាលពីឆ្នាំ១៩៧៣ ហើយដល់ឆ្នាំ ១៩៨៥ មជ្ឈដ្ឋានអ្នកវិទ្យាសាស្ត្រវៀតណាមបញ្ជាក់ថា យិនស៊ិន Ngoc Linh ជា ប្រភេទរុក្ខជាតិថ្មីនិងពិសេសដោយឡែកនៃប្រព័ន្ធរុក្ខជាតិវៀតណាម។កំពូលភ្នំ Ngoc Linh មានកំពស់ជិត២៦០០ម៉ែត្រ រួមជាមួយលក្ខណៈធម្មជាតិពិសេសគឺ សមស្របសំរាប់ការកកើតនិងរីកលូតលាស់របស់ យិនស៊ិន Ngoc Linh។តាមលទ្ធផល នៃការវិភាគដើម ឫស និងមើមរបស់ យិនស៊ិន Ngoc Linh អ្នកវិទ្យាសាស្ត្ររកឃើញ ថា មាន Saponin សរុប៥២ប្រភេទ ក្នុងនោះមាន Saponin ចំនួន២៦ប្រភេទដែល មានរចនាសម្ព័ន្ធគីមីដូចជាយិនស៊ិនកូរ៉េខាងត្បូង អាមេរិកឬជប៉ុន ហើយ Saponin ចំនួន២៦ប្រភេទនៅសេសសល់គឺមានរចនាសម្ព័ន្ធថ្មី ដែលមិនមានក្នុងប្រភេទ យិនស៊ិនផ្សេងណាមួយឡើយ។ដូច្នេះហើយ នេះជាប្រភេទយិនស៊ិនមួយក្នុង ចំណោមប្រភេទយិនស៊ិនដែលមានបរិមាណ Saponin ច្រើនបំផុត។លោក Ho Quang Buu ប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Tra My បានឲ្យដឹងថា៖         “នាបច្ចុប្បន្ន ពេលដែលគំរោងការណ៍អភិវឌ្ឍន៍ យិនស៊ិន Ngoc Linh ត្រូវបាន រដ្ឋាភិបាល អនុម័តកាលពីខែកញ្ញាឆ្នាំ២០១៥មក ផ្ទៃដីដាំយិនស៊ិនបានកើនឡើង ៩០០% ចាប់ពី១០០ហិកតាឡើងដល់ទៅជាង១២០០ហិកតា។ចាប់ពីគ្រួសារជិត ១០០គ្រួដាំយិនស៊ិន នាបច្ចុប្បន្នមាន១០០០គ្រួ ចាប់ពីឃុំតែ១បានរីករាលដាល ទៅឃុំចំនួន៧”។

ពង្រីកពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh របស់វៀតណាម - ảnh 2ពង្រីកពាណិជ្ជសញ្ញាយិនស៊ិន Ngoc Linh របស់វៀតណាម 

        ខេត្ត Quang Nam បានរៀបចំតំបន់អភិវឌ្ឍន៍ យិនស៊ិន Ngoc Linh នៅឃុំ ទាំង៧នៃស្រុក Nam Tra My ដោយផ្ទៃដីសរុប១៥ពាន់ហិកតា។តាមគំរោង ការណ៍ជាតិស្ដីពីការអភិវឌ្ឍន៍ យិនស៊ិន Ngoc Linhថា ដល់ឆ្នាំ២០២៥ វៀតណាម នឹងក្លាយទៅជាប្រទេសដែលផលិតយិនស៊ិនធំទី២លើពិភពលោក (ក្រោយពីកូរ៉េ ខាងត្បូង) ហើយផលិតយិនស៊ិនបានពី៥០០ដល់១ពាន់តោនជារៀងរាល់ឆ្នាំ។ លោក Le Tri Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ឲ្យដឹងថា៖         “នាពេលខាងមុខ ខេត្ត Quang Nam បន្តសហការជាមួយក្រសួង ស្ថាប័ន មជ្ឈឹមនានា កសាងពាណិជ្ជសញ្ញាជាតិរបស់ យិនស៊ិន Ngoc Linh ក៏ដូចជាចេញ ផ្សាយការកំណត់ច្បាប់ស្ដីពីការគ្រប់គ្រងតំបន់ដីដាំយិនស៊ិនផងដែរ។ប្រភេទយិនស៊ិននានារបស់កូរ៉េខាងត្បូងនិងអាមេរិក ត្រូវបានកសាងជាពាណិជ្ជសញ្ញាជាតិ ហើយ។ ប្រសិនបើត្រូវបានស្រាវជ្រាវវិទ្យាសាស្ត្រនិងផ្សព្វផ្សាយយ៉ាងត្រឹមត្រូវ នោះគឺ យិនស៊ិន Ngoc Linh អាចប្រកួតប្រជែងជាមួយប្រភេទយិនស៊ិនផ្សេងៗ លើពិភពលោក”។

        នាពេលកន្លងទៅ ខេត្ត Quang Nam បានអនុវត្តសកម្មភាពជាច្រើនសំដៅ ការពារនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា យិនស៊ិន Ngoc Linh ក៏ដូចជាផ្សព្វផ្សាយ យិនស៊ិន Ngoc Linh ទៅដល់ទីផ្សារនៅក្នុងនិងក្រៅប្រទេសផងដែរ។នាបច្ចុប្បន្ន ពាណិជ្ជសញ្ញា យិនស៊ិន Ngoc Linh មិនទាន់បានអតិថិជនអន្តរជាតិស្គាល់ដល់ យ៉ាងច្រើននោះឡើយ បើទោះបីជាតំលៃនិងគុណភាពត្រូវបានទទួលស្គាល់ ហើយក្ដី។ដូច្នេះហើយ ខេត្ត Quang Nam កំពុងមានយុទ្ធសាស្ត្រផ្សព្វផ្សាយផលិត ផលយ៉ាងទូលំទូលាយ ហើយចុះបញ្ជីគាំពារពាណិជ្ជសញ្ញាវៀតណាមនៅ ឯបរទេស។លោក Ho Quang Buu ប្រធានគណៈកម្មាធិការប្រជាជនស្រុក Nam Tra My ឲ្យដឹងថែមទៀតថា៖

        “ស្រុក Nam Tra My កំពុងអំពាវនាវឲ្យសហគ្រាសរួមជាមួយស្រុកពន្លឿន ផលិតផល យិនស៊ិន Ngoc Linh ទៅដល់ពិភពលោក។នេះជាបំណងរបស់ស្រុក ហើយយើងសង្ឃឹមថា សហគ្រាសនានានឹងរួមដៃអភិវឌ្ឍន៍ផលិតផលនេះ”។

        នាបច្ចុប្បន្ន ស្ថាប័នរដ្ឋនិងសហគ្រាសរបស់វៀតណាមនិងខេត្ត Quang Nam កំពុងវិនិយោគយ៉ាងសកម្មលើម៉ាស៊ីន ឧបករណ៍បច្ចេកវិទ្យាខ្ពស់នៅក្នុងការ ផលិតពីផលិតផល យិនស៊ិន Ngoc Linh។ខេត្ត Quang Nam ក៏បានរៀបចំ ផែនការកសាងទួរទេសចរណ៍វប្បធម៌ដែលគួបផ្សំជាមួយនឹងដំណើរទស្សនាចម្ការយិនស៊ិន ពីនោះផ្សព្វផ្សាយក៏ដូចជាប្រើប្រាស់ផលិតផលពី យិនស៊ិន Ngoc Linh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ