ភូមិរបរចំពោះច្រកទ្វារសមាហរណកម្ម

ភូមិរបរចំពោះច្រកទ្វារសមាហរណកម្ម - ảnh 1
ភូមិរបរចំពោះច្រកទ្វារសមាហរណកម្ម (Image: biz.vn)

(VOVworld) – វៀតណាមគឺជាប្រទេសដែលមានភូមិរបសិប្បកម្មប្រពៃណីជា
ច្រើនកន្លែង។ ក្នុងច្រើនឆ្នាំកន្លងទៅ សេដ្ឋកិច្ចភូមិរបរបានរួមវិភាគទានដ៏ធំធេង
ចូលក្នុងខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ក្នុងនិន្នាការសមាហរណកម្មកាន់
តែស៊ីជំរៅនាបច្ចុប្បន្នសេដ្ឋកិច្ចភូមិរបរវៀតណាមកំពុងមានឱកាសជាច្រើន
ដើម្បីអភិវឌ្ឍន៍ផងក៏ដូចជាការសាកល្បងផង។

        នាបច្ចុប្បន្ន វៀតណាមមានភូមិរបរចំនួន ២៧៩០ ក្នុងទូទាំងប្រទេសដែល
ទាក់ទាញពលករចំនួន ១១ លាននាក់ ផលិតមុខទំនិញសិប្បកម្មដ៏សម្បូរបែប
ចំនួន ២ រយប្រភេទ។ ក្នុងនោះ មានផលិផលសិប្បកម្មនៃភូមិរបរល្បីឈ្មោះ
ដូចជា ៖ ក្រណាត់សូត្រនៃភូមិ Van Phuc គ្រឿងភាជន៍ភូមិ Bat Trang តម្បាញ់
ចរបាប់ Co Tu ជាដើម។ ក្នុងនិន្នាការធ្វើសមាហរណកម្ម ឆ្លើយតបតាមតម្រូវ
ការកាន់តែខ្ពស់របស់ទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃភូមិរបរសិប្បកម្មជាច្រើននៅ
ក្នុងប្រទេសកំពុងប្រឈមមុខនឹងការលំបាកសាកល្បងជាពិសេសគឺទ្រង់ទ្រាយ
សកម្មភាពលទ្ធភាពអភិវឌ្ឍន៍គំរូ ផលិតផលថ្មី ឬ ការទទួលបានប្រភពទុន
។ល។ លោក Tran Manh Cuong នាយកក្រុមហ៊ុនភាគហុនវិនិយោគនិង
អភិវឌ្ឍន៍ Bac Viet នៅភូមិភាជន៍ Bat Trang បានចាត់ទុកថា៖

        “ក្នុងដំណើរការធ្វើសមាហរណកម្ម​នាពេលខាងមុខ ផលិតផលសិប្បកម្ម
របស់វៀតណាមនឹងត្រូវបាននាំចេញងាយស្រួលថែមទៀតទៅកាន់ទីផ្សារ
បរទេស។ ប៉ុន្តែ ការសាកល្បងធំចំពោះបណ្ដាក្រុមហ៊ុនគឺការប្រកួតប្រជែង
យ៉ាង ខ្លាំងពីក្រុមហ៊ុនមកពីប្រទេសនិងក្នុងតំបន់ដូចជា៖ ហ្វីលីពីន ម៉ាឡេស៊ី។
 ដោយហេតុ នេះ យើងត្រូវឆ្លៀតយកប្រៀបខ្លាំងរបស់ខ្លួន។”

        ក្នុងពេលនោះ សិប្បករ Huynh Minh Khoa នាយកក្រុមហ៊ុនផលិតផលថ្ម
Non Nuoc Kim Son ទីក្រុង Da Nang ភាគកណ្ដាលវៀតណាម បានលើកច្បាស់
 ថា៖

        “ដើម្បីធ្វើសមាហរណកម្ម យើងខ្ញុំកំពុងវិនិយោគចូលក្នុងបណ្ដាជាងជំ
នាញមានបទពិសោធន៍យូរឆ្នាំដើម្បីកែលំអរមុខទំនិញតាមនោះអភិវឌ្ឍន៍
ភូមិរបរនៅ Ngu Hanh Son។ ក្រៅពីនោះ ថ្នាក់ដឹកនាំទីក្រុង Da Nang បាន
ប្រមូលផ្តុំ ភូមិរបរក្នុងកន្លែងផលិតតែមួយដើម្បីធ្វើសមាហរណកម្មនិង
អភិវឌ្ឍន៍។”

        ដល់ចុងឆ្នាំ ២០១៥ សហគមន៍សេដ្ឋកិច្ចអាស៊ាន​នឹងត្រូវបានបង្កើត
និងកិច្ច ព្រមព្រៀងពាណិជ្ជកម្មជាច្រើននឹងត្រូវបានចុះហត្ថលេខា ក្នុង
ពេលនោះ ពន្ធដា នឹងត្រូវបានកាត់បន្ថយនៅសល់ត្រឹម ៥% ដល់ ០%
ប៉ុណ្ណោះ។ លោក Cao Si Kiem ប្រធាន សមាគមក្រុមហ៊ុនខ្នាត តូចនិង
មធ្យមវៀតណាម បានចាត់ទុកថា៖

        “ដើម្បីភូមិរបរអភិវឌ្ឍន៍ យើងត្រូវផ្លាស់ប្តូរបណ្ដាការកំណត់អំពី
ច្បាប់យន្តការ សំដៅលើកទឹកចិត្តជនវៀតណាមផលិតទំនិញមាន
គុណភាពខ្ពស់តំលៃទាប ហើយឆ្លើយតបនឹងតម្រូវការរបស់អ្នកប្រើ
ប្រាស់នៅក្នុងនិងក្រៅប្រទេស។ ការជំរុញអនុវត្តបច្ចេកវិទ្យាទំនើបរួម
ជាមួយការបណ្តុះបណ្ដាលប្រភពធនធាន មនុស្សមានគុណភាពខ្ពស់
នឹងបង្កើនការផលិតទំនិញដែលមានចរិតលក្ខណៈ ប្រកួតប្រជែងខ្ពស់។
 ទន្ទឹមនឹងនោះ យើងត្រូវមានកិច្ចសហប្រតិបត្តិការរវាង បណ្ដាក្រុមហ៊ុន
លើវិស័យផ្សេងៗ​ទៀត ផងដែរ។”

        សមាហរណកម្មគឺជាជំហានអភិវឌ្ឍន៍សំខាន់សំដៅបង្កើតឱកាស
សំរាប់ភូមិ របររបស់វៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែងដើម្បី
អភិវឌ្ឍន៍និរន្តភាព។ ដើម្បីទទួលបានគោលដៅនេះបណ្ដារដ្ឋអំណាច
គ្រប់ជាន់ថ្នាក់ត្រូវជំរុញយ៉ាងខ្លាំងការផ្តល់ព័ត៌មានជាក់ស្តែងថែមទៀត។
​ក្រៅពីនោះ ក្រុមហ៊ុនក៏ត្រូវម្ចាស់ការយ៉ាងសកម្មទាក់ទងជាមួយព័ត៌មាន
ដើម្បីកែលំអរជាទាន់ពេលវេលាសំរាប់សកម្មភាពផលិតកម្មឲ្យសមស្រប
ជាមួយទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ