លទ្ធផលជំហានដំបូងនៃដំណើរការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារឡើងវិញនៅវៀតណាម


លទ្ធផលជំហានដំបូងនៃដំណើរការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារឡើងវិញនៅវៀតណាម - ảnh 1
លទ្ធផលជំហានដំបូងនៃដំណើរការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារឡើងវិញនៅវៀតណាម
 (Image: baotintuc.vn)

(VOVworld) – ក្រោយរយៈពេល ៣ ឆ្នាំអនុវត្តគំរោងការណ៍រៀបចំរចនាសម្ព័ន្ធ
ឡើងវិញប្រព័ន្ធបណ្ដាអង្គការហិរញ្ញវត្ថុ (ដំណាក់កាល ២០១១-២០១៥) រហូតមក
ដល់ពេលនេះ ការៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនគារឡើងវិញទទួលបានលទ្ធផល
គួរ ឲ្យកត់សម្គាល់។ សកម្មភាពធនាគារត្រូវបានកែលំអរជាជំហានៗ។ ស្ថានភាព
 បំណុលខួចត្រូវបានដោះស្រាយជាសារវ័ន្ត ការទូទាត់នៃប្រព័ន្ធពាណិជ្ជកម្មត្រូវ
បានធានា ការប្រាក់អន្តរធនាគារត្រូវបានរក្សារស្ថិរភាព។

        ក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ ធនគារជាតិវៀតណាមបានអនុវត្តវិធានការ
រៀបចំរចនាសម្ព័ន្ធឡើងវិញនូវបណ្ដាធនគារពាណិជ្ជកម្មធនាគាររដ្ឋនិងអង្គការ
ឥណទាន។ ដោយហេតុនេះ ចំនួនអង្គការឥណទានសាខាធនាគារបរទេសត្រូវ
បានបង្រួញ។ រហូតមកដល់ពេលនេះ ធនាគារ Sai Gon (SCB) ធនាគារវៀតណាម
 Tin Nghia (TinNghiaBank) និងធនាគារ De Nhat (Ficombank) បានរួមបញ្ជូលហើយ
លទ្ធផលនៃសកម្មភាពក្នុងឆ្នាំ ២០១៤ ត្រូវបានវាយតំលៃមានយថាទស្សន៍។
បន្ទាប់ពីត្រូវបានរៀបចំរចនាសម្ព័ន្ធឡើងវិញ ធនាគារ  Nam Viet (NaviBank) បាន
ផ្លាស់ប្តូរឈ្មោះទៅជាធាធនាគារប្រជាពលរដ្ឋ (NCB)។បណ្ឌិត Le Xuan Nghia
អតីតអនុប្រធានគណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុ ជាតិបានឲ្យដឹងថា៖

«យើងបានដោះស្រាយធនាគារនៅក្នុងនិងក្រៅប្រទេសចំនួន ១៧ ដែលធ្វើ
សកម្មភាពអន់ខ្សោយប្រកបដោយជោគជ័យដូចជា៖ ធនាគារ Tienphong Bank
ធនាគារ NCB ឬ ធនាគារ BIDV រួមបញ្ជូលជាមួយធនាគារតំបន់ដីសណ្ត Cuu
Long។ ក្រៅពីនោះ ធនាគារជាតិក៏បានអនុវត្តវិធានការខ្លាំងក្លាដូចជា៖ ទិញ
បណ្ដា ធនាគារក្ស័យធនដោយមានតំលៃ ០ ដុងដែលពេលវេលារៀបចំរចនា
សម្ព័ន្ធឡើង វិញឬពេលវេលារួមបញ្ជូលដោយខ្លួនឯងបានអស់សុពលភាពក៏
ដោយ។”

រួមជាមួយដំណើរការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធអង្គការឥណទានឡើងវិញ
បញ្ហាបំណុលខូចក៏ត្រូវបានដោះស្រាយជាសារវ័ន្តទៀតផងដែរ។ រហូតមកដល់
ពេល​នេះ កំរិតបំណុលខួចនៅសេសសល់គ្រាន់តែ ៣% បើប្រៀបនឹង ៤,៣%
 ក្នុងឆ្នាំ ២០១២។ លោក Vu Manh Tien អគ្គនាយករងធនាគារប្រជាពលរដ្ឋ NCB
 បានឲ្យដឹងថា៖

“យើងមិនស្ថិតក្នុងបញ្ជីឈ្មោះបណ្ដាធនាគារដែលត្រូវរួមបញ្ជូលទេ។ ដោយ
 ហេតុនេះ យើងខ្ញុំបន្តអនុវត្តគំរោងការណ៍រៀបចំរចនាសម្ព័ន្ធឡើងវិញដែល
ធនាគារជាតិបានអនុម័ត។ ជាក់ស្តែង យើងខ្ញុំទទួលបានជោគជ័យដំបូងក្នុង
កិច្ចការនេះ។”

ក្នុងឆ្នាំ ២០១៥ ធនាគារធំៗដូចជា Vietcombank ឬ BIDV បានដំណើរការួម
បញ្ជូលជាមួយធនាគារមានទ្រង់ទ្រាយតូចៗសំដៅជួយឧតប្ថម្ភនិងរួមគ្នា
អភិវឌ្ឍន៍។ឆ្នាំ ២០១៥ គឺជាឆ្នាំដើរតួនាទីសែនសំខាន់ក្នុងការរៀបចំរចនា
សម្ព័ន្ធឡើង វិញក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុ ធនាគារជាតិវៀតណាមបានអះ
អាងនឹងបង្កលក្ខណៈ​ ងាយស្រួលដើម្បីជំរុញយ៉ាងខ្លាំងការរួមបញ្ជូលទិញ
ឡើងវិញបណ្ដាអង្គការឥណទានដោយឈរលើស្មារតីស្ម័គ្រចិត្តនិងស្រប
ច្បាប់។ លទ្ធផលដំបូងនៃដំណើរការ រៀបចំរចនាសម្ព័ន្ធធនាគារឡើងវិញ
បាននិងកំពុងរួមចំណែកឆ្លើយតបនឹងតម្រូវ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ