វៀត​ណាម​ខិតខំ​ស្តារ​វិស័យ​​ទេសចរណ៍​ឱ្យ​បាន​ពេញលេញ​នៅ​ឆ្នាំ​២០២៤

(VOVWORLD) - កាលពីឆ្នាំមុន ទេសចរណ៍វៀតណាមមានការអភិវឌ្ឍជាវិជ្ជមាន។ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបបានកើនដល់ប្រមាណ ១២,៥លាននាក់ គឺលើសគោលដៅដែលបានដាក់ចេញកាលពីដើមឆ្នាំគឺ ៨លាននាក់។ នេះជាបុព្វបទសម្រាប់វិស័យទេសចរណ៍វៀតណាមបោះជំហានដោយភាពទំលុះទំលាយក្នុងឆ្នាំនេះ។



យោងតាមការស្ថិតិរបស់សមាគមទេសចរណ៍វៀតណាមកាលពីឆ្នាំមុនប្រព័ន្ធសហគ្រាសនិងអង្គភាពអាជីវកម្មទេសចរណ៍បានបម្រើភ្ញៀវទេសចរក្នុងស្រុកប្រហែល ១០៥ លាននាក់; ភ្ញៀវអន្តរជាតិ ពី ១២,៥- ១៣ លាននាក់ និងភ្ញៀវទេសចរវៀតណាមប្រមាណ ៥ លាននាក់ធ្វើដំណើរទៅក្រៅប្រទេស។ អាជីវកម្មទេសចរណ៍របស់វៀតណាមបានប្រតិបត្តិយ៉ាងសកម្ម បម្រើតម្រូវការរបស់ភ្ញៀវទេសចរវៀតណាម និងអន្តរជាតិ។ ទន្ទឹមនឹងនោះ សមាគមទេសចរណ៍នៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេសក៏បានខិតខំប្រឹងប្រែងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការជួយដល់សមាជិក ជាពិសេសក្នុងការជំរុញសកម្មភាពតភ្ជាប់និងចងសម្ព័ន្ធរវាងគោលដៅទេសចរណ៍នានាដើម្បីជ្រើសរើសទីផ្សារដែលមានសក្តានុពល។

វៀត​ណាម​ខិតខំ​ស្តារ​វិស័យ​​ទេសចរណ៍​ឱ្យ​បាន​ពេញលេញ​នៅ​ឆ្នាំ​២០២៤ - ảnh 1ភ្ញៀវទេសចរណ៍បរទេសមក Ha Giang។ រូបថត៖ TTXVN

លោកស្រី Trieu Thi Tinh អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ha Giang បានឲ្យដឹងថា៖ ក្នុងឆ្នាំ២០២៣ ខេត្ត Ha Giang បានស្វាគមន៍ភ្ញៀវទេសចរជាង ៣ លាននាក់ និងទទួលបានពានរង្វាន់ទេសចរណ៍អន្តរជាតិជាច្រើន រួមទាំង "គោលដៅទេសចរណ៍ដែលកំពុងរីកចម្រើនឈានមុខគេរបស់អាស៊ីឆ្នាំ ២០២៣" និងបានឈានដល់ Top ២៥ គោលដៅទាក់ទាញបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២៣ យោងតាមចំណាត់ថ្នាក់របស់កាសែត New York Times (អាមេរិក)។ 

“ក្នុងឆ្នាំ២០២៣កន្លងទៅ យើងបានជំរុញទំនាក់ទំនងជាមួយតំបន់ សមាគម អាជីវកម្មទេសចរណ៍... និងរួមបញ្ចូលសកម្មភាពពន្លឿននិងផ្សព្វផ្សាយទៅក្នុងព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើងនៅតាមមូលដ្ឋាននានា ទាំងក្នុងស្រុកនិងអន្តរជាតិ។ មានកម្មវិធី និងគម្រោងផ្សព្វផ្សាយទេសចរណ៍ដល់សាធារណជន និងអង្គភាពប្រពៃណី ដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមទេសចរណ៍ Ha Giang ។ ទន្ទឹមនឹងនេះ យើងបានរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍នៅតាមមូលដ្ឋានទូទាំងប្រទេសផងដែរ។ ក្នុងឆ្នាំកន្លងទៅ យើងក៏បានទាក់ទាញភ្នាក់ងារទេសចរណ៍អន្តរជាតិចំនួន ១៤ មកធ្វើប្រតិបត្តិការនិងផ្សព្វផ្សាយនៅ Ha Giangផងដែរ”។

ដើម្បីសម្រេចបាននូវកំណើនដូចអំឡុងពេលមុនជំងឺរាតត្បាតកូវីដ-១៩ (ឆ្នាំ ២០១៩) សមាគមទេសចរណ៍វៀតណាមនឹងពង្រឹងទំនាក់ទំនង និងសកម្មភាពសហប្រតិបត្តិការ; អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសម្របសម្រួល និងផែនការសកម្មភាពថ្នាក់តំបន់ និងអន្តរតំបន់។

វៀត​ណាម​ខិតខំ​ស្តារ​វិស័យ​​ទេសចរណ៍​ឱ្យ​បាន​ពេញលេញ​នៅ​ឆ្នាំ​២០២៤ - ảnh 2លោក Vu The Binh ប្រធានសមាគមទេសចរណ៍វៀតណាម។ រូបថត៖ TTXVN

លោក Vu The Binh ប្រធានសមាគមទេសចរណ៍វៀតណាមបានមានប្រសាសន៍ ថា ៖ “ទីមួយ ទាក់ទងនឹងប្រភពភ្ញៀវ មានប្រទេសជាច្រើនមិនទាន់ស្តារឡើងវិញនោះទេ ដូច្នេះដើម្បីមាន ប្រភពភ្ញៀវទេសចរណ៍ យើងត្រូវខិតខំប្រឹងប្រែង និងផ្សព្វផ្សាយឱ្យកាន់តែខ្លាំង។ ទីពីរ ទាក់ទងនឹងផលិតផល តម្រូវការរបស់ភ្ញៀវទេសចរ មុនពេលជំងឺរាតត្បាត COVID-១៩ ខុសពីតម្រូវការនាបច្ចុប្បន្ន ចំណងចំណូលចិត្តរបស់ភ្ញៀវទេសចរក៏ផ្លាស់ប្តូរ ដូច្នេះវិស័យទេសចរណ៍ក៏ត្រូវផ្លាស់ប្តូរទៅតាមនោះដែរ ពោលគឺត្រូវបង្កើតផលិតផលដែលសមស្របបន្ថែមទៀត។ ទីបី ទាក់ទងនឹងធនធានមនុស្ស... យើងឃើញថា ជាងពាក់កណ្តាលនៃធនធានមនុស្សរបស់វិស័យទេសចរណ៍បានប្តូរទៅកាន់វិស័យផ្សេងទៀត។ ដូច្នេះហើយ ឆ្នាំមុន គឺជាឆ្នាំនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញធនធានមនុស្ស ហើយឆ្នាំនេះ យើងត្រូវធ្វើការងារបន្ថែមទៀត។ ជាទីបំផុត ទាក់ទងនឹងការផ្សព្វផ្សាយទេសចរណ៍ ត្រូវតែមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្សព្វផ្សាយផលិតផលដែលអាចលក់បាន ឲ្យកាន់តែច្រើននៅលើទីផ្សារបរទេស”។

ឆ្នាំនេះ វិស័យទេសចរណ៍វៀតណាមមានគោលបំណងស្តារឡើងវិញទាំងស្រុងនូវសកម្មភាពទេសចរណ៍លើគ្រប់លក្ខណៈវិនិច្ឆ័យដែលសម្រេចបានក្នុងឆ្នាំ ២០១៩ សំដៅទាក់ទាញ និងបម្រើភ្ញៀវអន្តរជាតិចំនួន ២០ លាននាក់។ លោក Nguyen Cong Hoan ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមទេសចរណ៍វៀតណាម នាយកប្រតិបត្តិក្រុមហ៊ុនភាគហ៊ុនរួម Flamigo Redtours បានមានប្រសាសន៍ថា៖ “ដើម្បីសម្រេចបាននូវគោលដៅទទួលភ្ញៀវទស្សនាជាង ២០ លាននាក់ យើងនៅមានការងារជាច្រើនដែលត្រូវធ្វើ។ ចាប់ពីការអភិវឌ្ឍន៍ផលិតផល ការផ្សព្វផ្សាយ ក៏ដូចជាការអនុវត្តយ៉ាងសកម្មនូវវិធានការល្អប្រសើរក្នុងការងារចេញ-ចូលប្រវេសន៍ ឬការតភ្ជាប់ ជំរុញតម្រូវការអាកាសចរណ៍។ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្រៅពីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ យើងនៅតែត្រូវផ្តោតលើការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកផងដែរ ពីព្រោះទីផ្សារទេសចរណ៍ក្នុងស្រុកត្រូវបានចាត់ទុកថាជាទីផ្សារគ្រឹះដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍របស់វៀតណាម”។

ដើម្បីឲ្យវិស័យទេសចរណ៍វៀតណាមបន្តរីកចម្រើននិងងើបឡើងវិញនោះ នៅឆ្នាំ២០២៤ សមាគមទេសចរណ៍វៀតណាម រួមជាមួយនឹងអាជីវកម្មទេសចរណ៍ សមាគមទេសចរណ៍ក្នុងស្រុក នឹងកសាងទួរទេសចរណ៍ថ្មីៗដូចជា៖ “ភូមិត្រីឈើ-ខាងក្រោយរស្មី” “ដំណើរកម្សាន្ត ដើរតាមគន្លងស្នាមជើងព្រះពុទ្ធ" និង "ទេសចរណ៍ជនបទ Luc Ngan ", "Thanh Lam Dong Co - Bat Co នៅរដូវផ្កាដើមគរ"។ ជាពិសេស វិស័យទេសចរណ៍នឹងបន្តអនុវត្តគម្រោង “កាត់បន្ថយកាកសំណល់ប្លាស្ទិកក្នុងវិស័យទេសចរណ៍វៀតណាម” ដើម្បីការពារបរិស្ថាននិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ