វៀតណាមខំប្រឹងប្រែងកសាងបរិយាកាសវិនិយោគនិងអាជីវកម្មងាយស្រួល


វៀតណាមខំប្រឹងប្រែងកសាងបរិយាកាសវិនិយោគនិងអាជីវកម្មងាយស្រួល - ảnh 1
វៀតណាមខំប្រឹងប្រែងកសាងបរិយាកាសវិនិយោគនិងអាជីវកម្មងាយស្រួល (VCCI)

(VOVworld) – ក្នុងរយៈពេលឆ្នាំ ២០១៥ និង ២០១៦ វៀតណាមប្រមូលផ្តុំ
អនុវត្តយុទ្ធសាស្ត្រប្រកបដោយជោគជ័យសំដៅកសាងខឿនសេដ្ឋកិច្ច
អភិវឌ្ឍន៍ និរន្តរភាព ក្នុងនោះផ្តោតសំខាន់ទៅលើការលើកកំពស់សម
ត្ថភាពប្រកួតប្រជែង កែលំអរបរិយាកាសអាជីវកម្ម។ រួមជាមួយរដ្ឋាភិ
បាល បណ្ដាក្រសួងស្ថាប័នគ្រប់ ជាន់ថ្នាក់ក៏កំពុងអនុវត្តវិធានការណ៍
សំដៅបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសវិនិយោគិននៅក្នុងនិង
ក្រៅប្រទេស។

        គិតដល់ខែតុលាឆ្នាំ ២០១៦ វៀតណាមបានមានសហគ្រាសបង្កើត
ថ្មីចំនួន ១ ម៉ឺន ៨១ លានលានដុង។ សហគ្រាសឡើងវិញនាខែតុលាឆ្នាំ
នេះមានប្រមាណ ២ ពាន់។ នេះគឺជាលទ្ធផលនៃការខំប្រឹងប្រែងដោយ
ឥតឈប់ឈររបស់រដ្ឋាភិ បាលវៀតណាមក្នុងការកែលំអរបរិយាកាស
អាជីវកម្មនាពេលកន្លងទៅ។ ភ័ស្តុតាងធំមួយកត់សំគាល់ការខំប្រឹង
ប្រែងរបស់វៀតណាមគឺរបាយការណ៍នៃធនគារពិភពលោកអំពីសន្ទស្សន៍
ភាពងាយស្រួលក្នុងអាជីវកម្មឆ្នាំ ២០១៧ ដែលត្រូវបានប្រកាសនាថ្ងៃទី
២៦ តុលា កន្លងទៅ បានឲ្យដឹងថា៖ វៀតណាមឈរ លំដាប់ថ្នាក់ទី ៨២
ក្នុងចំណោមខឿនសេដ្ឋកិច្ចចំនួន ១៩០ លើពិភពលោក កើន ឡើង ៩
 ថ្នាក់បើប្រៀបនឹងឆ្នាំ ២០១៥។

        ក្នុងរបាយការណ៍ថ្មីៗនេះ ធនាគារណ៍ HSBC បានវាយតំលៃថា៖
វៀតណាម មានសមត្ថភាពរក្សាលំដាប់ថ្នាក់ជួរមុខនៅទ្វីបអាស៊ីខាង
កំណើនផលិតផលក្នុងស្រុកសរុប​ (GDP) ដោយមានចំណុចលេចធ្លោ
លើវិស័យផលិតកម្មនិងនាំចេញ។ របាយការណ៍ស្តីពីស្ថានភាពផលិត
កម្មក្នុងតំបន់អាស៊ី-អាគ្នេយ៍ ទីភ្នាក់ងារសារព័ត៌ មានជប៉ុន Nikkei
ក៏បានបញ្ជាក់ថា៖ លក្ខណៈធ្វើអាជីវកម្មលើវិស័យផលិតកម្ម នៅវៀតណាម
បន្តត្រូវបានកែលំអរ។ លោក Mac Quoc Anh អនុប្រធានសមាគម
សហគ្រាសខ្នាតតូចនិងមធ្យមទីក្រុងហាណូយ បានឲ្យដឹងថា៖

        «នាបច្ចុប្បន្ន សមាគមសហគ្រាសខ្នាតតូចនិងមធ្យមក្រុងហាណូយ
រួមជា មួយមន្ទីរឧស្សាហពាណិជ្ជកម្ម មន្ទីរផែនការនិងវិនិយោគរួមជាមួយ
ស្ថាប័ន ទាក់ទិននានាតែងតែរៀបចំសិក្ខសាលាការជំនួបប្រាស្រ័យជាមួយ
សហគ្រាសនិង សមត្ថកិច្ច។ ក្រៅពីនោះ សមាគមក៏បានផ្ញើរលិខិតស្ទង់
មតិដើម្បីសហគ្រាសប្រ មូលផ្តុំជូនដំណឹងអំពីការលំបាកដែលប្រឈម
ចំពោះបែបបទរដ្ឋបាលទាក់ទិននានាដើម្បីយើងខ្ញុំអាចដោះស្រាយដោយ
ទាន់ពេលវេលា។ ពីនោះ កាត់បន្ថយលិខិតសុំអនុញ្ញាតមួយចំនួនហើយ
បង្កើនបរិយាកាសប្រកួតប្រជែងងាយស្រួលសំរាប់មជ្ឈដ្ឋានសហគ្រិន។»

        ការកែលំអរបរិយាកាសអាជីវកម្ម​ លើកកំពស់សមត្ថភាពប្រកួតប្រជែង
ជាតិ កំពុងត្រូវបានរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់ពិសេស។ នាចុង
ខែមេសា ឆ្នាំ ២០១៦ រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចចិត្តលេខ
 ១៩ ឆ្នាំ ២០១៦​ ស្តីពីភារកិច្ចដំណោះស្រាយស្នូលដើម្បីកែលំអរបរិយាកាស
អាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ ២០១៦-២០១៧ ទិស
ដៅដល់ឆ្នាំ ២០២០។ នេះគឺជាឆ្នាំទី ៣ ជាបន្តចាប់តាំងពីពេល រដ្ឋាភិបាល
វៀតណាមបានចេញសេចក្តី សម្រេចចិត្តអំពីបញ្ហានេះ។ ឧបនាយករដ្ឋមន្ត្រី
រដ្ឋាភិបាលវៀតណាម លោក Vuong Dinh Hue បានអះអាងថា៖    

        «រដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់
ខ្លួន ដើម្បីធ្វើឲ្យប្រព័ន្ធច្បាប់និងគោលមារគ៌ាររបស់បក្សនិងរដ្ឋកាន់តែមាន។
ភាពជាក់ ស្តែង នាដើមឆ្នាំ ២០១៦ នេះ រដ្ឋាភិបាលបានចេញសេចក្តីសម្រេច
ចិត្តលេខ ៨៤៤ ស្តីពីអេកូឡូស៊ីចាប់ផ្តើមអាជីពជាតិ។ ដោយហេតុនេះ រដ្ឋាភិ
បាលស្នើ ឲ្យថ្នាក់ដឹកនាំខេត្តក្រុងទាំងអស់ដែលទទួលបន្ទុកវិស័យពោលខាង
លើស្រាវជ្រាវតែលំអរប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីព។ រដ្ឋាភិបាលក៏កំពុង
រៀបចំយ៉ាងសកម្មបណ្តាគំរោងច្បាប់ទាក់ទិនដល់បរិយាកាសវិនិយោគនិង
អាជីវកម្មសំដៅដោះស្រាយការលំបាកសំរាប់មជ្ឈដ្ឋានសហគ្រិនជួយឧបត្ថម្ភ
អភិវឌ្ឍន៍និរន្តរភាព។»

        នៅសម័យប្រជុំប្រចាំខែនាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមបានប្រមូល
ផ្តុំពិភាក្សាអំពីការងារកសាងយន្តការជាពិសេសគឺការបូកវាយតំលៃសរុបការ
ចេញជាមួយឯកសារណែនាំដើម្បីនាំនានាខ្លឹមសារកែទម្រង់នៃច្បាប់សហគ្រាស
និងច្បាប់វិនិយោគឲ្យបានទៅដកល់ប្រជាជន។ប្រការនេះបង្ហាញនូវការប្តេជ្ញា
ចិត្តរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ក្នុងការជំរុញយ៉ាងខ្លាំងការកែ
ទម្រង់យន្តការគោលនយោបាយ ការកែលំអរបរិយា កាសអាជីវកម្មនិងលើក
កំពស់សមត្ថភាពប្រកួតប្រជែងជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ