វៀតណាម​ឆ្ពោះ​ទៅរក​​​ការអភិវឌ្ឍ​​ឡូជីស្ទិកបៃតង​

(VOVWORLD) - យុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតងដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យឆ្នាំ ២០៥០ បានកំណត់គោលដៅលើការធ្វើបៃតងវិស័យសេដ្ឋកិច្ចនានា។ ក្នុងនោះ ការអភិវឌ្ឍមជ្ឈមណ្ឌលឡូជីស្ទិកបៃតង និងកំពង់ផែបៃតង ក៏ជាភារកិច្ចត្រុវបានដាក់ចេញ។ យោងតាមមជ្ឈដ្ឋានសេដ្ឋវិទូបាន្យដឹងថា ការអភិវឌ្ឍបណ្តាញផ្គត់ផ្គង់បៃតងត្រូវបានចាត់ទុកជាទិសដៅអភិវឌ្ឍន៍ សម្រាប់ធុរកិច្ចដែលចង់កសាងម៉ាកយីហោស្និទ្ធស្នាលជាមួយបរិស្ថាន។ ទន្ទឹមនឹងនោះ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅក្នុងខឿនសេដ្ឋកិច្ច ដែលមានតម្រូវការតឹងរឹង អំពីការអភិវឌ្ឍបៃតងនិងការអភិវឌ្ឍប្រកបដោយចេរភាព។

នៅប្រទេសវៀតណាម ការអភិវឌ្ឍឡូជីស្ទិកបៃតងលែងជានិន្នាការទៀតហើយ ហើយបានក្លាយទៅជាតម្រូវការជៀសមិនរួចសម្រាប់រាល់សកម្មភាព ពោលគឺការទិញវត្ថុធាតុដើម ការផលិត ការបញ្ចេញលក់ ការដឹកជញ្ជូន ការដោះស្រាយកាកសំណល់ និងវដ្តជីវិតទាំងមូលនៃផលិតផល។ យោងតាមលោក Dao Trong Khoa អនុប្រធានអចិន្ត្រៃយ៍នៃសមាគមធុរកិច្ចផ្តល់សេវាឡូជីស្ទិកនៅវៀតណាម បានឲ្យដឹងថា នៅពេលដែលដំណើរការទាំងនោះ ប្រកបដោយលក្ខណៈ“បៃតង” ទើបធុរកិច្ចអាចបង្កើនបាននូវសមត្ថភាពផលិតកម្ម និងសមត្ថភាពប្រតិបត្តិការ។ ទន្ទឹមនឹងនោះ បានបង្កើតប្រព័ន្ធអេកូឡូស៊ីបៃតងប្រកបដោយនិរន្តរភាព ដោយបង្កើតគុណសម្បត្តិប្រកួតប្រជែង បង្កើនភាពធន់និងការស្តារឡើងវិញរបស់ធុរកិច្ច នៅចំពោះមុខភាពរង្គោះរង្គើរបស់ទីផ្សារ៖ “តម្រូវការបៃតង និងការសម្របខ្លួនយ៉ាងឆាប់រហ័ស គឺជាកត្តាសំខាន់ទាំងពីរនៃខ្សែសង្វាក់ផ្គត់ផ្គង់ទាំងអស់ក្នុងបរិបទនៃអស្ថិរភាពភូមិសាស្ត្រនយោបាយនៅលើពិភពលោក និងតម្រូវការ "បៃតង" កាន់តែខ្លាំងឡើង សំដៅកាត់បន្ថយការបំភាយឧស្ម័នពីបណ្តាប្រទេសនៅលើពិភពលោក។ បច្ចុប្បន្ននេះ  វិស័យដឹកជញ្ជូនជាទូទៅបានរួមចំណែក ២៤% នៃការបំភាយឧស្ម័នសកល។ ដំណើរឆ្ពោះទៅរកឡូជីស្ទិកបៃតងនិងការសម្របខ្លួនយ៉ាងឆាប់រហ័ស  នឹងរួមចំណែកដល់ដំណើរការកាត់បន្ថយការបំភាយឧស្ម័នកាបូនពីផ្នែកឡូជីស្ទិកនៅវៀតណាម”។

វៀតណាម​ឆ្ពោះ​ទៅរក​​​ការអភិវឌ្ឍ​​ឡូជីស្ទិកបៃតង​ - ảnh 1ឃ្លាំងកុងតឺន័រនៅកំពង់ផែ Tan Vu ។ រូបថត៖ Tuan Anh/TTXVN

បរិវត្តកម្មបៃតងក្នុងសកម្មភាពឡូជីស្ទិក ផ្សារភ្ជាប់ជាមួយនឹងការសន្យារបស់រដ្ឋាភិបាលវៀតណាម លើដំណើរឆ្ពោះទៅរក Net Zero ដែលត្រូវបានលោកនាយករដ្ឋមន្ត្រីដាក់ចេញក្នុងសន្និសីទនៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២៦ (COP២៦)។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅនេះ នៅតែមានបញ្ហាប្រឈមជាច្រើន។ លោក Le Quang Trung អគ្គនាយករងនៃសាជីវកម្មនាវាចរណ៍វៀតណាមបានមានប្រសាសន៍ថា៖  “នាបច្ចុប្បន្ន ថ្វីត្បិតតែវៀតណាមកំពុងឆ្ពោះទោរកការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងឆ្ពោះទៅសកម្មភាពស្និទ្ធស្នាលជាមួយបរិស្ថានក៏ដោយ ប៉ុន្តែសម្រាប់ប្រព័ន្ធឡូជីស្ទិកតាមកំពង់ផែសមុទ្រ ឬការដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅតែមានការលំបាកជាច្រើន ដូចជាបញ្ហានៃការវិនិយោគ ហិរញ្ញវត្ថុ រួមទាំងបញ្ហាទាក់ទងនឹងដំណើរការប្រតិបត្តិផងដែរ”។

ដើម្បីសម្រេចបាននូវគោលដៅឡូជីស្ទិកបៃតងក្នុងបេលឆាប់បំផុត នាពេលកម្លងទៅ រដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធបាននិងកំពុងខិតខំប្រឹងប្រែងជាច្រើនក្នុងការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍប្រកបដោយចីរភា ដោយកំណត់ថា កំណើនសេដ្ឋកិច្ចត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋាភិបាលកំពុងកសាងយុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍន៍ឡូជីស្ទិកដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ក្នុងនោះ តម្រូវការបន្ទាន់គឺមានគោលនយោបាយលើកទឹកចិត្តឲ្យធុរកិច្ចអភិវឌ្ឍឡូជីស្ទិកបៃតង ជាពិសេសធុរកិច្ចធុនតូច និងមធ្យម។ លើសពីនេះ ក៏មានយន្តការអនុគ្រោះពន្ធ បង្កើតកម្លាំងចលករ និងកាត់បន្ថយការចំណាយសម្រាប់ធុរកិច្ច ការលើកទឹកចិត្តឲ្យប្រើប្រាស់ប្រភពថាមពលជំនួសក្នុងសកម្មភាពដឹកជញ្ជូនតាមផ្លូវគោក ផ្លាស់ប្តូរថ្មីវិធីសាស្រ្តដឹកជញ្ជូន កសាងឥណទានកាបូនដើម្បីការពារ និងគ្រប់គ្រងការបំភាយឧស្ម័នផ្ទះកញ្ចក់។

ទន្ទឹមនឹងនោះ បណ្តាធុរកិច្ចក៏កំពុងកសាងនិងបន្ថែមយុទ្ធសាស្ត្រជាបន្ទាន់ ដើម្បីសមស្រប់ទៅនឹងទិសដៅអភិវឌ្ឍន៍បៃតង និងនិរន្តរភាពក្នុងសកម្មភាពផលិតកម្ម និងអាជិវកម្ម។
វៀតណាម​ឆ្ពោះ​ទៅរក​​​ការអភិវឌ្ឍ​​ឡូជីស្ទិកបៃតង​ - ảnh 2លោក Nguyen Quang Vinh អនុប្រធាន VCCI។ រូបថត៖ NVCC

លោក Nguyen Quang Vinh អនុប្រធាន VCCI បានចាត់ទុកថា ៖ “ធុរកិច្ចត្រូវការគាំទ្របន្ថែមទៀត ដើម្បីកសាងសមត្ថភាព និងជំនាញគ្រប់គ្រងបៃតង ដូច្នេះធុរកិច្ចអាចដាក់ពង្រាយបានយ៉ាងល្អជាង។ ទន្ទឹមនឹងនោះ កញ្ចប់ឧបករណ៍មួយគឺ សន្ទស្សន៍ពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ប្រកបដោយចិរភាព ដែលបង្កើតឡើងដោយ VCCI ដោយមានសូចនាករជាច្រើនដើម្បីវាស់វែងកម្រិតបៃតងនៃធុរកិច្ច។ ប្រសិនបើយើងស្រូបយកខ្លឹមសារបានល្អ សន្ទស្សន៍នេះនឹងគាំទ្រយ៉ាងខ្លាំងដល់ធុរកិច្ចនៅក្នុងដំណើរការបរិវត្តកម្មបៃតង”។

នាប៉ុន្មានឆ្នាំកន្លងទៅ ផ្នែកឡូជីស្ទិករបស់វៀតណាមបានរីកចម្រើនគួរឱ្យកត់សម្គាល់ជាមួយនឹងកំណើនជាមធ្យមគឺ ១៤-១៦% ក្នុងមួយឆ្នាំ ជាមួយនឹងទំហំ ៤០-៤២ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ចំនួនធុរកិច្ច និងគុណភាពនៃសេវាកម្មឡូជីស្ទិកកាន់តែកើនឡើង។ យោងតាមការវាយតម្លៃរបស់ Agility ក្នុងឆ្នាំ ២០២៣ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោមទីផ្សារឡូជីស្ទិកដែលកំពុងរីកចម្រើនទាំង៥០ នៅទូទាំងពិភពលោក។

វៀតណាមត្រូវបានវាយតម្លៃថា មានឱកាសជាច្រើនដើម្បីជំរុញការអភិវឌ្ឍសេវាកម្មឡូជីស្ទិក។ ក្នុងបរិបទនោះ ធុរកិច្ចឡូជីស្ទិកវៀតណាមគួរតែទាញយកអត្ថប្រយោជន៍ ប្រែក្លាយការធ្វើបៃតងទៅជាកម្លាំងចលករ លើកកំពស់សមត្ថភាពប្រកួតប្រជែង លើកកំពស់ម៉ាកយីហោ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចេរភាព និងគ្រប់ជ្រុងជ្រោយក្នុងសកម្មភាពអាជីវកម្ម ពាណិជ្ជកម្ម និងនាំចូល-នាំចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ