វិស័យទេសចរណ៍ Hai Phong ផ្លាស់ប្តូរថ្មីដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាត

(VOVWORLD) - បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រងជាបណ្តោះអាសន្ននោះ ទីក្រុង Hai Phong (ហាយហ្វុង) បានកសាងផែនការរៀបចំព្រឹត្តិការណ៍ជាច្រើន សំដៅជំរុញតម្រូវការទេសចរណ៍។ មិនត្រឹមតែបានធ្វើពិពិធកម្ម និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗជាច្រើនប៉ុណ្ណោះទេ សហគ្រាសទេសចរណ៍នានានៅទីក្រុងហាយហ្វុងក៏បានផ្លាស់ប្តូររបៀបទាក់
ទងជាមួយមុខសញ្ញាជាក់ស្ដែង សំដៅទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។
វិស័យទេសចរណ៍ Hai Phong ផ្លាស់ប្តូរថ្មីដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាត - ảnh 1ភ្នាក់ងារទេសចរណ៍នៅហៃហ្វុងកំណត់ក្រុមគោលដៅជាក់លាក់ដើម្បីមានផលិតផលទេសចរណ៍សមរម្យ

ក្រោយរយៈពេលឈប់សម្រាកដ៏យូរដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នោះ ក្រុមហ៊ុនចំកាត់ទេសចរណ៍ S៩ (ហាយហ្វុង) បានបើកកម្មវិធី“ ទួរទេសចរណ៍ទីក្រុងហាណូយ”  នាំភ្ញៀវទេសចរណ៍ទៅទស្សនាទីក្រុងហាណូយដោយរថភ្លើងក្នុងរយៈពេល ១ ថ្ងៃ និងកម្មវិធី “អញ្ជើញមកទស្សនាទីក្រុងហាយហ្វុងរយៈពេល ១ ថ្ងៃ” សម្រាប់ភ្ញៀវទេសចរមកពីតំបន់ដូចជា ទីក្រុងហាណូយ Hung Yen និង Bac Ninh។

លោក Luu Hoang Diep នាយកក្រុមហ៊ុន ចំកាត់ទេសចរណ៍ S ៩ បានឲ្យដឹងថា៖ ដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នោះ បណ្ដាសហគ្រាសទេសចរណ៍ត្រូវផ្លាស់ប្ដូរថ្មីដើម្បីសម្របខ្លួន៖ “សហគ្រាសទេសចរណ៍ S9 របស់យើងខ្ញុំបានធ្វើការផ្លាស់ប្ដូរថ្មីទាំងស្រុង តាមរយៈការច្នៃប្រឌិត បង្កើតកម្មវិធីទេសចរណ៍រយៈពេលខ្លី និងកសាងកម្មវិធីទេសចរណ៍វប្បធម៌ ផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរ និងផ្លាស់ប្ដូររៀបធ្វើដំណើរទេសចរណ៍។ មុននេះ បើគិតដល់ទេសចរណ៍ទីក្រុងហាយហ្វុងគឺគិតដល់ទេសចរណ៍ សន្និសីទ សិក្ខាសាលា និងផ្សារភ្ជាប់ជាមួយការហែលទឹកសមុទ្រ។ ប៉ុន្តែនាបច្ចុប្បន្ននេះ វិស័យទេសចរណ៍ទីក្រុងហាយហ្វុងបានផ្ដោតសំខាន់លើទេសចរណ៍ទេសភាពសមុទ្រតែប៉ុណ្ណោះ។ នៅពេលផ្លាស់ប្ដូរការត្រិះរិះ និងទស្សនៈដូច្នេះ គឺអាចបង្កើតកម្មវិធីទេសចរណ៍ និងទាក់ទងជាមួយភ្ញៀវទេសចរផងដែរ”។

ធ្វើពិពិធកម្មផលិតផលទេសចរណ៍ ប៉ុន្តែមិនមានទ្រង់ទ្រាយធំឡើយ ដោយផ្តោតសំខាន់លើក្រុមអតិថិជនជាក់លាក់នោះ សហគ្រាសទេសចរណ៍ជាច្រើននៅទីក្រុងហាយហ្វុងទទួលបានជោគជ័យជាមួយនឹងរបៀបធ្វើនេះ។  ជាពិសេស ដោយនិន្នាការភ្ញៀវទេសចរមិនធ្វើដំណើរជាក្រុមធំៗឡើយ ពោលគឺធ្វើដំណើរទេសចតាមណ៍លក្ខណៈគ្រួសារ ឬក្រុមមិត្តភក្តិតូចៗ ហើយប្រើប្រាស់សេវាកម្មប្រណិតនោះ ភោជនីយដ្ឋាន និងសណ្ឋាគារជាច្រើននៅទីក្រុងហាយហ្វុងបានផ្តល់ជូនកញ្ចប់ទេសចរណ៍គួរឲ្យទាក់ទាញជាច្រើន។ លោកស្រី Nguyen Bich Dung នាយិការផ្នែកអាជីវកម្ម Flamingo Cat Ba (ទីក្រុងហាយហ្វុង) បាននិយាយថា៖ “ដោយជ្រោមជ្រែងកម្មវិធីជំរុញទេសចរណ៍ទីក្រុងហាយហ្វុង និងក្នុងឱកាសរំលឹកខួបលើកទី ២៥ ទិវាបង្កើតសម្ព័ន្ធក្រុហ៊ុន Flamingo នោះ យើងខ្ញុំបានបង្កើតកញ្ចប់សម្រាកលំហែរកាយ ក្នុងតម្លៃដ៏ទាក់ទាញ។ នេះគឺជាកញ្ចប់ផលិតផលសម្រាកលំហែរកាយនៅចុងសប្តាហ៍ ពោលគឺភ្ញៀវទេសចរត្រឹមតែចំណាយលើថ្លៃបន្ទប់ប៉ុណ្នោះ ហើយទទួលបានកញ្ចប់សេវាកម្មស្នាក់នៅគួបផ្សំជាមួយសិក្ខាសាលា និងសន្និសីទផងដែរ”។

វិស័យទេសចរណ៍ Hai Phong ផ្លាស់ប្តូរថ្មីដើម្បីស្តារឡើងវិញក្រោយជំងឺរាតត្បាត - ảnh 2ស្ពានឆ្លងទន្លេ Tam Bac, Hai Phong (រូបថត៖ laodong.vn)

មិនត្រឹមតែផ្លាស់ប្តូររបៀបទាក់ទងជាមួយភ្ញៀវទេសចរ និងបង្កើតផលិតផលដ៏វិសេសវិសាលឲ្យសមស្របនឹងនិន្នាការទេសចរណ៍ថ្មីរបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ បណ្ដាសហគ្រាសថែមទាំងបានតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធិ ដើម្បីសហប្រតិបត្តិការអភិវឌ្ឍន៍ទៀតផង។ បណ្ដាភោជនីយដ្ឋាន និងសណ្ឋាគារនានានៅទីក្រុងហាយហ្វុងបានផ្តល់ជូនកញ្ចប់សេវាកម្មជាច្រើនដល់សហគ្រាសទេសចរណ៍។ នេះគឺជាការសន្យារួមដំណើរ ជំនះពុះពារលើការលំបាកជាមួយគ្នារបស់អង្គភាពទេសចរណ៍ និងសហគ្រាសផ្ដល់សេវាកម្មស្នាក់នៅ។ ទន្ទឹមនឹងនេះ សម្ព័ន្ធសមាគមន៍ទីក្រុងហាយហ្វុងក៏ បានបំពេញតួនាទីតភ្ជាប់ទីភ្នាក់ងារទេសចរណ៍នៅទីក្រុងហាយហ្វុង និងខេត្ត ក្រុងនានា សំដៅផ្សព្វផ្សាយ និងជំរុញតម្រូវការទេសចរណ៍។ លោក Hoang Tuan Anh អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍ទីក្រុងហាតហ្វុងបានអោយដឹងថា៖ “សម្ព័ន្ធសមាគមទេសចរណ៍ក៏បានធ្វើការចលនាដល់អង្គភាពនានា បន្តកសាងផលិតផលទេសចរណ៍ថ្មី ដោយគួបផ្សំជាមួយគោលដៅទេសចរណ៍ថ្មីក្នុងទីក្រុង និងតំបន់ជិងខាង។ សហគ្រាសទេសចរណ៍ក៏បានត្រៀមខ្លួនជាស្រេចបើកវិស័យទេសចរណ៍ឡើងវិញផងដែរ”។

នៅឆ្នាំ ២០២១ ទីក្រុងហាយហ្វុងបានខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរណ៍ចំនួន  ៩,៥ លាននាក់។ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយរូបភាពទីក្រុងនោះ បណ្ដាតំបន់ដែលមានប្រៀបខ្លាំងអំពីទេសចរណ៍របស់ទីក្រុងហាយហ្វុងក៏បានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ជាច្រើន ដើម្បីជំរុញតម្រូវការទេសចរណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ