សក្ដានុពលនៃមណ្ឌលសេដ្ឋកិច្ចពិសេស Van Phong ខាងជើង

(VOVWORLD) - រួមជាមួយតំបន់ Van Don (ខេត្ត Quang Ninh) និងតំបន់ Phu Quoc (ខេត្ត Kien Giang) នោះ តំបន់ Van Phong ខាងជើងនៃខេត្ត Khanh Hoa ភាគកណ្ដាល វៀតណាម មានឧត្តមភាពជាច្រើនដើម្បីកសាងមណ្ឌលសេដ្ឋកិច្ចពិសេស។
សក្ដានុពលនៃមណ្ឌលសេដ្ឋកិច្ចពិសេស Van Phong ខាងជើង - ảnh 1ឆ្នេរសមុទ្រ Van Phong  


Van Phong ខាងជើងគ្រោងនឹងក្លាយទៅជាមណ្ឌលរដ្ឋបាល-សេដ្ឋកិច្ចពិសេសមួយ ដែលជំរុញការអភិវឌ្ឍ សេដ្ឋកិច្ចយ៉ាងខ្លាំងក្លាសំរាប់តំបន់ភាគកណ្ដាល ទាំងមូល។

        នៅលើផែនទីឆ្នេរសមុទ្រវៀតណាម ឈូងសមុទ្រ Van Phong ជាឈូង សមុទ្រធំ ទឹកសមុទ្រជ្រៅហើយខ្ចប់ខ្យល់បានល្អ ជាមួយផ្ទៃដីប្រហែល៤៦ពាន់ហិកតា រួមមាន ទាំងផ្ទៃបាទសមុទ្រផងនិងផ្ទៃដីគោកផង។ ជាឈូងសមុទ្រមួយក្នុងចំណោមឈូងសមុទ្រ ធម្មជាតិល្អបំផុតនៅតំបន់អាស៊ីខាងកើតនោះ Van Phong មានលក្ខណៈអំណោយផលដ៏គ្រប់ គ្រាន់ដើម្បីក្លាយទៅជាកំពង់ផែផ្ទុកទំនិញអន្តរជាតិ។ Van Phong ក៏មានឆ្នេរ សមុទ្រស្អាតជាច្រើន ដែលងាយស្រួលសំរាប់ការអភិវឌ្ឍ ទេសចរណ៍ផងដែរ។ មណ្ឌលសេដ្ឋកិច្ច Van Phong ត្រូវបានរដ្ឋាភិបាលបង្កើតឡើងកាលពីឆ្នាំ២០០៦ ជាមួយផ្ទៃដីសរុបចំនួន១៥ហ្មឺនហិកតា រួមមានផ្ទៃដីគោកចំនួន៧ហ្មឺហិកតា  ហើយសេសសល់គឺផ្ទៃទឹក។ មណ្ឌលនេះស្ថិតនៅទីរួមស្រុក Ninh Hoa និងស្រុក Van Ninh ប៉ែកខាងជើងខេត្ត Khanh Hoa។ នេះជាមណ្ឌលសេដ្ឋកិច្ចចម្រុះ ដោយមានកំពង់ផែ ឧស្សាហកម្មចម្រាញ់ប្រេង ផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍន៍ ទេសចរណ៍-សេវ៉ាកម្ម ឧស្សាហកម្ម ចិញ្ចឹមជលផលនិងផ្នែកសេដ្ឋកិច្ចផ្សេងៗ ទៀត។ នាបច្ចុប្បន្ន មណ្ឌលសេដ្ឋកិច្ច Van Phong ទាក់ទាញបានគំរោងការណ៍វិនិ យោគចំនួន១៤៥ ដោយទុនចុះបញ្ជីសរុប១,៤៧ពាន់លានដុល្លាអាមេរិក ក្នុងនោះ បានបណ្ដាក់ទុនចំនួន៦៣០លានដុល្លាហើយ។ ជាមួយសក្ដានុពលរបស់ខ្លួន Van Phong ត្រូវបានរដ្ឋាភិបាលជ្រើសរើសអភិវឌ្ឍន៍ឲ្យក្លាយទៅជាអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស (ហៅកាត់ថា មណ្ឌលពិសេស) នៃតំបន់ប៉ែកខាងត្បូងភាគ កណ្ដាលវៀតណាម។ លោក Le Duc Vinh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានឲ្យដឹងថា៖

        “Van Phong ខាងជើង ជាតំបន់ដែលមានឧត្តមភាពជាច្រើន។ នេះជាឈូង សមុទ្រខ្ចប់ខ្យល់បានល្អ មានលក្ខណៈអាកាសធាតុងាយស្រួលនិងទេសភាពស្អាតដែរ។ ខេត្តកំពុងកសាងមណ្ឌលសេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគិនមកទីនេះ។ ខេត្តក៏មានគោលការណ៍ដោយឡែកអំពីសន្តិសុខការពារជាតិដែរ ដោយសារនេះ ជាទីតាំងយុទ្ធសាស្ត្រ”។

        តាមលោក Le Duc Vinh ថា កម្លាំងចលកររបស់តំបន់ Van Phong គឺមកពី កំពង់ផែទឹកជ្រៅ សេដ្ឋកិច្ចសមុទ្រនិងខ្សែផ្លូវអាកាសចរណ៍អន្តរជាតិ។ ដោយហេតុ នេះ Khanh Hoa បានកំណត់ទិសដៅអភិវឌ្ឍន៍សំរាប់មណ្ឌលពិសេសនេះជាមួយ ផ្នែកសេដ្ឋកិច្ចចំនួន៤រួមមាន៖ កំពង់ផែនិងសេវាកម្មភស្តុភា ពាណិជ្ជគម្ម សេវាកម្ម ហិរញ្ញវត្ថុអន្តរជាតិ មជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍លេងកំសាន្តជាន់ខ្ពស់ កាស៊ីណូថ្នាក់តំបន់និងអន្តរជាតិ និងការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកទេស បច្ចេក វិទ្យាខ្ពស់ សុខាភិបាល អប់រំនិងសេវាកម្មកម្មសិទ្ធិបញ្ញា។

        នាចុងឆ្នាំ២០១៧ សេចក្ដីព្រាងច្បាប់ស្ដីពីអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស ក៏ត្រូវបានដាក់ជូនក្នុងសម័យប្រជុំចុងឆ្នាំនៃរដ្ឋសភា។ តាមនោះ Van Phong ខាង ជើង ត្រូវបានជ្រើសរើសជាតំបន់មួយក្នុងចំណោមតំបន់ចំនួន៣ ដែលត្រូវបាន យកមកពិចារណា ដើម្បីកសាងក្លាយទៅជាមណ្ឌលសេដ្ឋកិច្ចពិសេស។ លោក Nguyen Sy Dong សមាជិកសភាមណ្ឌល Quang Tri ចាត់ទុកថា៖  

       “ច្បាប់ស្ដីពីមណ្ឌលសេដ្ឋកិច្ចពិសេសគឺចាំបាច់ណាស់ ដើម្បីបង្កើតឡើង កម្លាំងទាក់ទាញនិងជំហានលោតផ្លោះសំរាប់ខឿនសេដ្ឋកិច្ច។ ក្នុងប៉ុន្មានឆ្នាំកន្លង ទៅ បណ្ដាមណ្ឌលសេដ្ឋកិច្ចបានប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ប៉ុន្តែ ប្រសិនបើជាមណ្ឌលពិសេស គឺត្រូវមានគោលនយោបាយដ៏ងាយស្រួលពិសេស និងយន្តការខ្លាំងក្លា ទើប ទាក់ទាញការវិនិយោគបាន”។

        ដោយឧត្តមភាពជាច្រើនរួមជាមួយយន្តការ គោលនយោបាយពិសេស ដោយឡែក ដែលកំពុងត្រូវបានស្រាវជ្រាវកសាងឡើងនោះ សង្ឃឹមថា តំបន់ Van Phong ខាងកើត នឹងក្លាយទៅជាទីមកដល់គួរឲ្យទាក់ទាញចំពោះវិនិយោគិន ធំៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ