អភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ - បញ្ហា និងដំណោះស្រាយ

(VOVWORLD) -ទោះបីជាត្រូវបានវាយតម្លៃថាជាប្រទេសមួយដែលមានឧត្តមភាពខាងកសិកម្មក៏ដោយ ប៉ុន្តែផលិផលកសិកម្មរបស់វៀតណាមជាច្រើនមិនទាន់មានឧត្តមភាពប្រកួតប្រជែងនៅទីផ្សារក្នុងប្រទេស និងអន្តរជាតិនៅឡើយ។ មូលហេតុសំខាន់មួយគឺមិនទាន់អនុវត្តន៍ បច្ចេកវិទ្យាជឿនលឿនចូលក្នុងផលិតកម្ម និងរក្សាទុកឡើយ។ ក្នុងស្ថានភាពនេះ ការអភិវឌ្ឍវស័យកសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ គឺជាគោលនយោបាយដែលមានចរិតលក្ខណៈលោតផ្លោះ ដែលរួមចំណែកកសាងខឿនកសិកម្មវៀតណាមអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយតាមទិសទំនើប។
អភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ - បញ្ហា និងដំណោះស្រាយ - ảnh 1 អភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់

ក្នុងកាលៈទេសៈធ្វើសមាហរណកម្មយ៉ាងទូលំទួលាយនេះ ដើម្បីលើកស្ទួយតម្លៃកសិផលវៀតណាមចំពោះការប្រកួតប្រជែងពីបរទេស គឺការអភិវឌ្ឍផលិតកម្មកសិកម្មដោយអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ត្រូវបានរដ្ឋាភិបាលវៀតណាមកំណត់ជាទិសដៅចាំបាច់។ ចាប់តាំងពីឆ្នាំ ២០១០ មករដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចចិត្ត ស្តីពីការអភិវឌ្ឍកសិកម្មដោយអនុវត្តន៍ បច្ចេកវិទ្យាខ្ពស់ដល់ឆ្នាំ ២០២០។ ព្រមទាំងចេញផ្សាយគោលនយោបាយជាច្រើនដែលមានចរិតលក្ខណៈលោតផ្លោះ សំដៅជួយឧបត្ថម្ភសហគ្រាស និងក្រុមគ្រួសារកសិករវិនិយោគដល់ការអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ និងបង្កើតសហករណ៍បែបថ្មីៗ ដើម្បីបង្កើតឡើងទំនិញកសិផលដែលមានគុណភាពខ្ពស់ មានតម្លៃបន្ថែមខ្ពស់ និងស្និទ្ធិស្នាលជាមួយបរិស្ថាន ហើយរួមចំណែកធានាសន្តិសុខស្បៀងអាហារ។ លោក Tran Van Nghia អ្នកជំនាញខាងសេដ្ឋកិច្ចកសិកម្មបានឲ្យដឹងថា៖

 “ដោយមានរូបសណ្ឋានសហករណ៍បែបថ្មី គេអាចជួលប្រធានសហករណ៍ និងនាយកដូចប្រទេសដទៃក៏បានដែរ។ ក្នុងនោះសហករណ៍បានបង្កើតគណកម្មការទទួលបន្ទុកពិភាក្សាអំពីការរៀបចំមូលនិធិដីធ្លី ការចូលរួមរបស់ក្រុមគ្រួសារក្នុងការរៀបចំផលិតកម្ម និងសិទ្ធិរបស់ក្រុមគ្រួសារនីមួយជាដើម។ ដូច្នេះគេនឹងស្វែងរកបានកន្លែងលក់ចេញផលិតផល និង ឱកាសអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ដូចជា៖ប្រព័ន្ធស្រោចស្រពទឹកដោយសន្សំសំចៃនីយកម្ម ប្រព័ន្ធមេកានិច និងប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត”។

ក្រោយរយៈពេល ១០ ឆ្នាំ អនុវត្តន៍ និងអភិវឌ្ឍន៍រូបសណ្ឋានកសិកម្មដោយបច្ចេកវិទ្យាខ្ពស់ រហូតមកដល់បច្ចុប្បន្ន នៅវៀតណាមមានមណ្ឌលកសិកម្មចំនួន ២៩ និងសហគ្រាសកសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ជាង ២០ អង្គភាព ដែលកំពុងធ្វើសកម្មភាព។ ក្នុងនោះមានរូបសណ្ឋានផលិតបន្លែអនាម័យ បន្លែសរីរាង្គ  និងដើមឈើលម្អក្នុងផ្ទះកញ្ចក់នៅ ខេត្ត Bac Ninh  Lam Dong និងទីក្រុងហូជីមិញ កសិដ្ឋានដាំផ្សិតខ្នាតធំនៅខេត្ត Vinh Phuc ជាដើម។ ជាពិសេស សហគ្រាស និងក្រុមគ្រួសារជាច្រើននៅភូមិភាគខាងត្បូង ដោយសារអនុវត្តន៍តាមកសិកម្មបច្ចេកវិទ្យាខ្ពស់ធ្វើបច្ចុប្បន្នកម្មដំណើរការផលិតកម្មតាមបទដ្ឋានអន្តរជាតិ  បានជាទទួលបានសមិទ្ធិផលក្នុងរយៈពេលខ្លីៗ។ ជាឧទាហារណ៍គឺក្រុមហ៊ុនភាគហ៊ុនចេកវៀតណាមទីក្រុងហូជីមិញ។ ទោះជាទើបចាប់ផ្ដើមធ្វើសកម្មភាពតាំងពីឆ្នាំ ២០១៥ មកប៉ុណ្ណោះ ប៉ុន្តែមកដល់បច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចេញផលិតផលទៅកាន់ជប៉ុន និងបណ្ដាប្រទេសអឺរ៉ុបទៀតផង។ លោក Le Xuan Phuong នាយកក្រុមហ៊ុនចេកវៀតណាមទីក្រុងហូជីមិញបានឲ្យដឹងថា៖

“បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រើប្រាស់ជី និងថ្នាំការពាររុក្ខជាតិ គឺសុទ្ធសឹងជា ផលិតផលនាំចូលពីអឺរ៉ុប។ ថ្នាំការពាររុក្ខជាតិទាំងនេះគឺមិនប៉ះពាល់ដល់សុខភាពរបស់មនុស្សឡើយ ដោយបង្កើតឡើងផលិតផលប្រកបដោយសុវត្ថិភាពទៀតផង”។

អភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ - បញ្ហា និងដំណោះស្រាយ - ảnh 2អភិវឌ្ឍន៍វិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ 

យោងតាមគម្រោងការណ៍អភិវឌ្ឍន៍កសិកម្មនគរនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖ តម្លៃផលិតកម្មកសិកម្មដល់ឆ្នាំ ២០២០ ត្រូវទទួលឲ្យបាន ៣០០ លានដុងក្នុង ១ ហិកតាក្នុង ១ ឆ្នាំ និងនាឆ្នាំ ២០២៥ ត្រូវទទួលឲ្យបាន ៥០០ លានដុងក្នុង ១ ហិកតាក្នុង ១ ឆ្នាំ។ ប៉ន្តែនាបច្ចុប្បន្ន មានសហគ្រាសមួយចំនួនគឺទទួលបានតម្លៃជាង ៥០០ លានដុង ដល់ ១ពាន់លានដុហើយ។ ពិតណាស់ថា ការវិនិយោគអភិវឌ្ឍន៍កសិកម្មបច្ចេកវិទ្យាខ្ពស់កំពុងនាំមកនូវប្រសិទ្ធភាព។ ទោះជាយ៉ាងណាក៏ដោយ តាមការពិតគឺមានតែក្រុមហ៊ុនវិនិយោគធំ ៗ ទើបមានឱកាសអភិវឌ្ឍន៍។ រីឯសហគ្រាសខ្នាតតូចនិងមធ្យមនឹងជួបប្រទះនឹងការលំបាកក្នុងការអនុវត្តន៍បច្ចេកវិទ្យាខ្ពស់។ ដើម្បីដោះស្រាយបញ្ហាជាបណ្ដើរៗ ចាប់តាំងពីខែមិនា ឆ្នាំ ២០១៧ មក នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យរៀបចំកញ្ចប់ឥណទានអនុគ្រោះ ដោយមានតម្លៃជាទឹកប្រាក់ ១០០ លានលានដុង សម្រាប់ប្រាក់កម្ចីអនុវត្តន៍បច្ចេកវិទ្យាខ្ពស់។ រហូតមកដល់បច្ចុប្បន្ន ប្រភពទុនឥណទាននេះបាន ឡើងដល់ ៣២ លានលានដុង ដែលរួមចំណែកដោះស្រាយការលំបាកសម្រាប់សហគ្រាស។ដើម្បីជំរុញការអភិវឌ្ឍកសិកម្មបច្ចេកវិទ្យាខ្ពស់នោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានអនុម័តលើផែនការមេស្ដីពីមណ្ឌល និងតំបន់កសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ដល់ឆ្នាំ២០២០ និងទិសដៅដល់ឆ្នាំ ២០៣០ ក្នុងនោះបានអះអាងថា៖ ការអភិវឌ្ឍន៍កសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់គឺជាគោលការណ៍ដែលមានចរិតលក្ខណៈលោតផ្លោះ រួមចំណែកកសាងខឿនកសិកម្មវៀតណាមអភិវឌ្ឍន៍យ៉ាងទំលំទូលាយ តាមទិសទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ