AN GIANG រួមកម្លាំងកាយចិត្តដើម្បីកសាងជនបទថ្មី
(VOV)_ជាតំបន់មានឧត្តមភាពអំពីផលិតកម្មកសិកម្ម ក្នុងរយះពេលកន្លងទៅ
ខេត្ត AN GIANG ( ភាគខាងត្បូងវៀតណាម)បានឆ្លៀតយកគ្រប់ប្រភពកម្លាំងដើម្បី ពង្រីកឧត្តមភាពទាំងនោះ។ ប៉ុន្តែ រដ្ឋអំណាច និងប្រជាជនក្នុងតំបន់នៅព្រួយបារម្មណ៍
ជាច្រើនអំពី លក្ខណះធ្វើដំណើរទៅវិញទៅមក ការសិក្សាររៀនសូត្រ ជីវភាពក្នុង តំបន់ជនបទមិនទាន់បានវិនិយោគសមស្រប។ ដូច្នេះ តំបន់ Bay Nui ( ខេត្ត AN
GIANG) បាននិងកំពុងខំប្រឹងប្រែង ធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីផ្លាស់ ប្តូរមុខមាត់ជនបទនៅទីនេះ អោយល្អប្រសើជាង និងអភិវឌ្ឍន៍ជាង។
|
AN GIANG រួមកម្លាំងកាយចិត្តដើម្បីកសាងជនបទថ្មី(internet) |
ខេត្ត AN GIANG មានផ្ទៃដីលាតសន្ធឹងធំទូលាយ រួមទាំង វាលទំនាប ភ្នំ កោះ
និងព្រំដែន។ ចំណុចពិសេសនៃតំបន់គឺមានជនជាតិជាច្រើនរស់នៅ ដូចជា÷គិញ ចាម ខ្មែរ ជាដើម។ ការកសាងជនបទថ្មីជាគោលដៅជួរមុខនៃតំបន់ ដើម្បីផ្លាស់ប្តូរ
ថ្មីមុខមាត់ជនបទ លើកស្ទុយជីវភាពរស់នៅរបស់ប្រជាជន។ កម្មវិធីកសាងជនបទ
ថ្មី ត្រូវ បានចាប់ផ្តើម ដោយការរួមកម្លាំងការចិត្ត របស់ វត្ត តំបន់ និងប្រជាជនក្នុង
តំបន់ ដើម្បីកសាងផ្លូវគមនាគមជនបទ។ ព្រះសង្ឃ Chau Si Tha ចៅអធិការវត្ត Pong
Ro ជាជនសកម្មចលនាប្រជាជនកសាងផ្លូវ បានចាត់ទុកថា÷
“ មុននេះការធ្វើដំណើរនៅទីនេះមានការលំបាកជាច្រើនណាស់។ ការដឹក
ជញ្ជូនកសិផល ស្រូវ អង្ករ និងការទៅសាលារៀនរបស់កូចៅពិបាកណាស់។ យើង
ខ្ញុំឃើញដូច្នេះ និងគិតថា ត្រូវធ្វើផ្លូវភ្លាម។ ជនរួមជាតិក្នុងភូមិ ឃុំ គាំទ្រច្រើនណាស់។”
នៅស្រុក Thoai Son ជាតំបន់ឆ្ងាយដាច់ស្រយាលរបស់ ខេត្ត An Giang មុននេះ
ប៉ុន្មាន ឆ្នាំ នារដូវទឹកជំនន់វាលស្រែទាំងលាយ ត្រូវលិចទឹក។ ខ្សែរផ្លូវភាគច្រើនសុទ្ធ តែជាផ្លូវដី ភក់ រំអិល។ ប៉ុន្តែ ឥឡូវនេះ ដោយបណ្ដាការខំប្រឹងប្រែងរបស់រដ្ឋអំណាច
និងការជួយ ជ្រោមជ្រែងរបស់ប្រជាជន មុខមាត់នៃតំបន់ឆ្ងាយដាច់ស្រយាលនេះបាន
មានការផ្លាស់ ប្តូរជាច្រើន។ នាបច្ចុប្បន្ន រថយន្តអាចចូលទៅក្នុងមជ្ឈមណ្ឌលរបស់
គ្រប់ឃុំ ទីរួមស្រុក ក្នុងរដូវទាំងពីរ។ លោក Danh Phong ជាជនអ្នកស្រុក Thoai Son មួយនាក់បានចែករំលែកថា÷
“ ខ្ញុំឃើញថា÷នេះគឺជាការរួមសហការដ៏ល្អប្រសើ រវាងប្រជាជននិងរដ្ឋ។ មុននេះ នៅទីនេះ ការធ្វើដំណើរទៅវិញទៅមកជួបការលំបាកជាច្រើនណាស់។ និងក្នុងរយះពេលកន្លងទៅ រដ្ឋបានយកចិត្តទុកដាក់វិនិយោគ និងយើងខ្ញុំបរិច្ចាក់ដីដើម្បីបើក
ទូលាយផ្លូវ ដើម្បីការធ្វើដំណើរទៅវិញទៅមកមានភាពងាយស្រួលជាង។ ធ្វើដូច្នេះ
កូន ចៅ ធ្វើដំណើរ ទៅរៀនបានងាយស្រួលជាង និងដឹកទំនិញទៅលក់ ដូរក៏ងាយ ស្រួលជាងដែរ។”
អាចនិយាយថា÷ការកសាងផ្លូវគមនាគមន៍ជនបទ ជាបទដ្ឋានទទួលបានជោគ
ជ័យច្រើនបំផុត ក្នុងរយះបេលជាង២ឆ្នាំកន្លងទៅ ក្នុងការកសាងជនបទថ្មីនៅខេត្ត An
Giang ។ ពីការជោគជ័យនៃការបំផុសកំលាំងប្រជាជនកសាងគមនាគមន៍ជនបទនេះ
តំបន់កំពុងបន្តចលនាសង្គមទាំងមូលចូលរួម ពង្រីកចរិតលក្ខណះម្ចាស់ការ ច្នៃប្រឌិត ពង្រីកគ្រប់កម្លាំងដើម្បីកសាងជនបទថ្មី។ លោក Do Vu Hung អនុប្រធានមន្ទីកសិកម្ម
និងអភិវឌ្ឍន៍ជនបទ ខេត្ត An Giang បានសង្កត់ធ្ងន់ថា÷
“ គប្បីអះអាងថា កម្មវិធីកសាងជនបទថ្មីនៅខេត្ត An Giang ជានិច្ចកាលទទួលបានភាពងាយស្រួល ដោយសារការរៀបចំ បែងចែកភារកិច្ច និងការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំរដ្ឋអំណាច។ ដូច្នេះ បានមានការបញ្ជាណែនាំឯកភាព និងអនុវត្តព្រមៗគ្នា។ ទន្ទឹមនឹងនោះយើងខ្ញុំបាននាំចេញការផ្តួចផ្តើមគំនិតជាច្រើន គោលនយោបាយលើកទឹកចិត្ត និងប្តេជ្ញាអនុវត្ត។”
បណ្ដារបៀបធ្វើជាក់ស្ដែង ប្រមូលផ្តុំវិនិយោគចំទិស បានផ្លាស់ប្តូរមុខមាត់ជនបទ លើកស្ទុយជីវភាពរស់នៅ ខាងសម្ភារះ និងស្មារតីរបស់ប្រជាជន។ នេះគឺជាគ្រិះដ្ឋាន
ដើម្បីមុខ មាត់ជនបទថ្មី នៅខេត្ត An Giang កាន់តែងើបឡើងស្រស់ញញឹមពីមួយថ្ងៃ
ទៅមួយថ្ងៃ រួមចំណែកជំរុញដំណើការអភិវឌ្ឈន៍សេដ្ឋកិច្ច និងជាបណ្ដារូបភាពជាក់
ស្ដែងបំផុត អំពីគោលដៅអភិវឌ្ឍន៍កសិកម្ម ជនបទ និងកសិករ នៅលើភូមិសាស្ត្រខេត្ត៕