(VOV)_មុននេះ១០ឆ្នាំ ខេត្ត Dac Lac បានមានការផ្តួចផ្តើមគំនិតថ្មី៖ដើម្បី
បណ្ដាស្ថាប័ន អង្គភាព អង្គភាពអាជីវកម្មចងមេត្រីភាពជាមួយភូមិ ជនរួមជាតិ
ជាជនជាតិភាគតិចផ្សេងៗ ក្នុងខេត្ត ដើម្បីរុញថយក្រោយយ៉ាងឆាប់រហ័ស
ស្ថានភាពក្រីក្រ។ ការផ្តួចផ្តើមគំនិតនេះបានពង្រីកប្រសិទ្ធិភាព ពីការចងមេត្រី
ភាពក្នុងការជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ រួមចំណែកជំរុញខ្លាំង
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ស្ថិរភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជា
ជនទាំងខាងជីវភាពរស់នៅ និងខាងស្មារតី។
|
ស្ពាននេះត្រូវបានក្រុមហ៊ុនប្រេងស៊ាំង Tay Nguyen ខាងត្បូង ជាអង្គភាពចងមេត្រីភាពជាមួយភូមិ កសាងឡើង |
លោក Ama Toan ជាមេភូមិ Lieng Ong មោទនភាពអោយដឹងថា៖ ដោយសារមាន
ស្ពានយោងឆ្លងកាត់លើជ្រោះ តាំងងពីឆ្នាំ២០០៦មក ផ្ទៃដី៩០ហិកតា ត្រូវបានដាក់
អោយផលិតកម្ម ប្រកបដោយប្រសិទ្ធិភាព ហើយពីនោះជីវភាពរស់នៅរបស់អ្នកភូមិ
Lieng Ong ត្រូវបានលើកស្ទួយជាបណ្ដើរៗ។ ស្ពាននេះត្រូវបានក្រុមហ៊ុនប្រេង
ស៊ាំង Tay Nguyen ខាងត្បូង ជាអង្គភាពចងមេត្រីភាពជាមួយភូមិ កសាងឡើង
ដើម្បីជួយឧបត្ថម្ភប្រជាជនក្នុងភូមិមានភាពងាយស្រួលជាងក្នុងការធ្វើដំណើរ។
មិនគ្រាន់តែធ្វើស្ពានតែប៉ុណ្ណោះទេ ក្រុមហ៊ុនបានចាត់បញ្ជូនមនុស្សអោយចុះត្រួត
ពិនិត្យជួសជុលស្ពាននេះ និងទៅសាកសួរសុខទុក្ខ ជូនអំណោយ ជួយឧបត្ថម្ភជា
ពូជ កូនឈើ សត្វចិញ្ឆឹម ជួយឧបត្ថម្ភប្រជាជនក្នុងភូមិអភិវឌ្ឍន៍សេដ្ឋកិច្ច ស្ថិរភាព
ជីវភាពរស់នៅ។ លោក Ama Toan បានចែករំលែកថា៖
“ អង្គភាពចងមេត្រីភាពជានិច្ចកាលយកចិត្តទុកដាក់ទាំងខាងហេដ្ឋារចនាសម្ព័ន្ធ
និងស្មារតីដល់ប្រជាជន ជួយឧបត្ថម្ភប្រជាជននឹងនរចិត្តធ្វើផលិតកម្ម ជឿជាក់
តាមបក្ស រដ្ឋ។ ទោះបីជាមានផ្ទៃដីតិច មនុស្សច្រើនក្តី ប៉ុន្តែ ប្រជាជនខំប្រឹងប្រែង
សិក្សារៀនសូត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីថែទាំដំណាំសត្វចិញ្ឆឹម រួមជាមួយ
ការជួយឧបត្ថម្ភពីអង្គភាពចងមេត្រីភាព ជីវភាពរស់នៅរបស់ប្រជាជនកាន់តែអភិ
វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។”
ក៏នៅក្នុងឃុំលំបាក Dac Phoi ការផ្លាស់ប្តូរថ្មីនៅភូមិ Pai Ar ក៏មានសញ្ញាសកម្មពី
ការចងមេត្រីភាពនេះដែរ។ លោក Y Than Long Tung កម្មាភិបាលភូមិ Pai Ar បាន
អោយដឹងថា៖ មុននេះ ប្រជាជននៅទីនេះសុទ្ធតែរស់នៅដោយពឹងផ្អែកទៅលើ
បន្លែផ្លែឈើ។ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយការជួយឧបត្ថម្ភពីរដ្ឋ និងអង្គភាព
ចងមេត្រីភាព គឺក្រុមហ៊ុននាំចេញ នាំចូល ២/កញ្ញា។ គ្រួសារភាគច្រើនក្នុងភូមិ
បានមានជីវភាពរស់នៅល្អជាង៖
“ ក្រុមហ៊ុនបានរួមកម្លាំងកាយចិត្តជាមួយប្រជាជន ចលនាប្រជាជនធ្វើសេដ្ឋកិច្ច
ដូចជា៖ដាំស្រូវទឹក កាហ្វេ ដំណាំផ្សេងៗទៀត។ នាបច្ចុប្បន្ន ប្រជាជនបានមាន
ការរីកចំរើនជាច្រើន ធានាការកាត់បន្ថយភាពក្រីក្រ ស្ថិរភាពសន្តិសុខ សណ្ឋាប់
ធ្នាប់ ជួយឧបត្ថម្ភគ្រួសារជាច្រើនគ្រួឈានឡើងការធ្វើមាន។”
សកម្មភាពចងមេត្រីភាពរវាងបណ្ដាអង្គភាព ស្ថាប័នក្នុងខេត្តជាមួយភូមិ
ផ្សេងៗ មិនគ្រាន់តែជួយឧបត្ថម្ភប្រជាជនលើកកំពស់ជីវភាពរស់នៅខាងស្មារតី
ប៉ុណ្ណោះទេ ថែមទាំងជួយឧបត្ថម្ភប្រជាជនកសាងហេដ្ឋារចនាសម្ព័ន្ធ អនុវត្ត
បច្ចេកវិទ្យាទំនើបៗចូលក្នុងផលិតកម្មកសិកម្មជនបទ។ ដូចជាក្រុមហ៊ុនភាគ
ហ៊ុនជី Binh Dien បានវិនិយោគអោយភូមិ Ea Na ឃុំ Ea Na ស្រុក Krong Ana
នូវទឹកប្រាក់ជាង៤ពាន់លានដុង បើកថ្នាក់រៀនបណ្ដុះបណ្ដាបច្ចេកវិទ្យា បង្កើន
ទិន្នផលកាហ្វេឡើងទ្វេដងបើប្រៀបនឹងមុននេះ ជីវភាពរស់នៅរបស់ប្រជាជន
ត្រូវបានលើកស្ទួយជាច្រើន។ លោក Y Piek Enuon មេភូមិ Ea Na បានអោយដឹងថា៖
“ ក្រុមហ៊ុនបានជួយឧបត្ថម្ភប្រជាជនលើគ្រប់ជ្រុងជ្រោយ ដូចជា៖វិនិយោគ
ជី ប្រព័ន្ធអគ្គីសនី…លៗ តាំងពីឆ្នាំ ២០១៤មក ជីវភាពរស់នៅរបស់ប្រជាជនយើង
ខ្ញុំបានមានការអភិវឌ្ឍន៍ច្រើន អត្រាគ្រួសារក្រីក្របានថយចុះច្រើន។ ក្រុមហ៊ុន
បានរួមសហការជាមួយវិទ្យាស្ថានជំរុញកសិកម្ម បើកសិក្សាសាលាស្ដីពីវិទ្យា
សាស្ត្រ ជួយឧបត្ថម្ភប្រជាជនថែទាំដើមកាហ្វេ ហើយពីនោះ ជីវភាំពរស់នៅរបស់
ប្រជាជនត្រូវបានលើកស្ទួយយ៉ាងច្រើន។”
នាបច្ចុប្បន្ន ខេត្ត Dak Lak មានស្ថាប័ន អង្គភាពអាជីវកម្ម ថ្នាក់ខេត្ត និង
មជ្ឈឹមចំនួន១៧៦និងស្ថាប័ន អង្គភាពអាជីវកម្ម ថ្នាក់ស្រុកចំនួន ១៣០០ បាន
ចងមេត្រីភាពជាមួយភូមិចំនួនជាង៦០០។ លោក Nguyen Van Su ប្រធានគណៈ
កម្មការចលនាប្រជាជន នៃគណៈកម្មាធិការបក្សខេត្ត Dac Lac បានអោយដឹងថា៖
“ ការចងមេត្រីភាពនេះបានជំរុញខ្លាំងជាងការផ្លាស់ប្តូរថ្មីនៅភូមិនានា និងទទួល
បានលទ្ធផលសកម្មជាច្រើន។ ក្នុងរយៈពេលខាងមុខនេះ ខ្លឹមសារ គុណភាពកា
រងារចងមេត្រីភាពនឹងផ្លាស់ប្តូរទៅដំណាក់កាលថ្មី នោះគឺជួយឧបត្ថម្ភប្រជាជន
ពង្រីកផលិតកម្មតាមជំនាញ អភិវឌ្ឍន៍សេដ្ឋកិច្ច រួមផ្សុំជាមួយកម្មវិធីផ្សេងៗ …លៗ”
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ បណ្ដាអង្គភាពនៅខេត្ត Dac Lac បានជួយ
ឧបត្ថម្ភភូមិជាទឹកប្រាក់ចំនួនជាង៨០ពាន់លានដុងសំរាប់ កសាងប្រព័ន្ធអគ្គីសនី
ធ្វើផ្លូវគមនាគមន៍ ផ្គត់ផ្គង់កូនឈើ…លៗ។ ផ្សាភ្ជាប់ជាមួយបណ្ដាភូមិ បណ្ដាអង្គ
ភាពនេះបានរួមចំណែកគួរអោយកត់សម្គាល់ក្នុងការជំរុញខ្លាំងការអភិវឌ្ឍន៍សេដ្ឋ
កិច្ច សង្គម ធានាសន្តិសុខ សណ្ដាប់ធ្នាប់ បង្កើនផែនមហាសាមគ្គីភាពក្នុងប្រជាជន
ទាំងមូល៕