Long Tong - ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Ha Giang

(VOVWORLD) - អញ្ជើញមកដល់ទឹកដីខេត្ត Ha Giang នាដើមនិទាឃរដូវ ភ្ញៀវទេសចរនឹងបាន ចូលរួម និងស្វែងយល់ពីពិធីបុណ្យដ៏វិសេសវិសាលជាច្រើន ក្នុងនោះមានពិធីបុណ្យ Long Tong របស់បងប្អូនជនជាតិ Tay។ នេះគឺជាពិធីបុណ្យ ដែលមានអត្ថន័យ ខាងវិញ្ញាណដ៏វិសេសវិសាល ពោរពេញទៅដោយលក្ខណៈវប្បធម៌ និងតម្លៃមនុស្សសាស្ត្ររបស់បងប្អូនជនរួមជាតិនៅតំបន់ព្រំដែនមាតុភូមិ។
Long Tong - ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Ha Giang - ảnh 1Long Tong - ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Ha Giang

ជារៀងរាល់ឆ្នាំ នាថ្ងៃទី ៨ កើត ខែទី១ តាមច័ន្ទគតិ បងប្អូនជនជាតិ Tay នៅឃុំ Xuan Giang ស្រុក Quang Binh ខេត្ត Ha Giang បានរៀបចំពិធីបុណ្យ Long Tong។ ពិធីបុណ្យ Long Tong ឬហៅថា Lồng thồng, Lùng tùng, Oóc tông មានន័យថា ចុះវាលស្រែ (Long មានន័យថាចុះ ហើយ Tong មានន័យថាវាលស្រែ)។ នេះគឺជាសកម្មភាពវប្បធម៌ខាងជំនឿប្រជាប្រិយ ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Tày ។ 

កាលពីមុន ពិធីបុណ្យ Long Tong តែងតែបានរៀបចំឡើងនៅវាលស្រែដ៏ធំបំផុត ដីល្អបំផុតនៅក្នុងភូមិ។ នាបច្ចុប្បន្ន ស្រុក Quang Binh បានរៀបចំពិធីបុណ្យ Long Tong នៅទីធ្លាកណ្តាលភូមិ Chi ឃុំ Xuan Giang។ ទោះបីជាអាកាសធាតុនាដើមនិទាឃរដូវនៅតែត្រជាក់ក៏ដោយ ប៉ុន្តែប្រជាជន និងភ្ញៀវទេសចររាប់ពាន់នាក់មានវត្តមាននៅទីធ្លាកណ្តាលនៃភូមិ Chi ដើម្បីចូលរួមពិធីបុណ្យនេះ។ យោងតាមលោក Nong Quang Chat អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Xuan Giang បានឲ្យ
ដឹងថា ពិធីបុណ្យមានលក្ខណៈជាពិពីបែបកសិកម្មបុរមបុរាណ បើករដូវផលិតកម្មថ្មី ហើយជាឱកាសសម្រាប់ជនជាតិ Tày តបស្នងសង់គុណមេឃ និងដី តងស្នងសង់គុណបុព្វការីជន ជីដូនជីតា ឪពុក ម្តាយ ដែលបានកាប់ឆ្ការាលស្រែដើមដំបូង ហើយបង្រៀនការធ្វើស្រែចំការ ការច្រូតកាត់ ការវិវឌ្ឍរបស់មេឃ ភ្លៀង ខ្យល់ និងកម្លាំងពលកម្ម ដើម្បីបង្កើតផលិតផលដ៏មានតម្លៃសម្រាប់ចិញ្ចឹមមនុស្ស។ លោក Nong Quang Chat បានឲ្យដឹងថា៖

“យើងខ្ញុំបានតភ្ជាប់ពិធីបុណ្យ Long Tong ជាមួយនឹងភូមិ Chi ដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ ពិធីបុណ្យ Long Tong បួងសួងសុំអាកាសធាតុ រដូវប្រមូលផលអំណោយផល និងប្រជាជនមានសេចក្ដីសុខផងដែរ”។

ពិធីបុណ្យ Long Tong មានពីរផ្នែកគឺ ផ្នែកពិធីការ និងផ្នែកពិធីបុណ្យ។ ផ្នែកពិធីការភាគច្រើនគឺសែនមេឃ និងទេវាតាអាកាសធាតុអំណោយផល មនុស្សមានសុខភាពល្អ ដើមឈើរីកលូតលាស់ល្អ និងរដូវអំណោយផល។ ដើម្បីរៀបចំពិធីបុណ្យ បងប្អូនជនជាតិ Tày មកពីភូមិស្រុកចំនួន ៩ នៃឃុំ Xuan Giang បានរួមគ្នារៀបស្ពគបាយសែន។ អ្នកស្រី Hoang Thi Thu និងលោក Hoang Van Toan នៅភូមិ Chi ឃុំ Xuan Giang បានឲ្យដឹងថា៖

“ក្នុងឱកាសពិធីបុណ្យ Long Tong យើងខ្ញុំបានត្រៀមរៀបចំគ្រឿងសំណែន។ គ្រឿងសំណែនរួមមានបាយដំណើប មាន់ ផ្លែឈើ និងស្ករ។ យើងខ្ញុំ រួមជាមួយបងប្អូនប្រជាជនបានស្លៀកពាក់សំលៀកបំពាក់ជនជាតិ Tay ។ ដើម្បីធ្វើពិធីសែន យើងខ្ញុំបានត្រៀមរៀបចំបាយដំណើបមាន់តាំងពីមុនផងដែរ”។

“ឃុំ Xuan Giang មានភូមិស្រុកចំនួន ៩ ហើយភូមិស្រុកនីមួយៗសុទ្ធតែបានត្រៀមរៀបចំស្ពកសំណែនមួយ ដើម្បីបួងសួងសុំសេចក្ដីសុខចម្រុងចម្រើនជូនប្រជាជននៅគ្រប់ភូមិស្រុកផងដែរ”។ 

Long Tong - ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Ha Giang - ảnh 2Long Tong - ពិធីបុណ្យដ៏វិសេសវិសាលរបស់ជនជាតិ Tay នៅខេត្ត Ha Giang

ក្នុងពិធីបុណ្យ ស្ពកសំណែនចំនួន ៩ ត្រូវបានរៀបដាក់នៅលើកន្លែងសែន។ ម្ចាស់ពិធីបុណ្យគឺជាគ្រូ mo ជនជាតិ Tay ដែលត្រូវបានអ្នកភូមិជ្រើសរើសឲ្យឈរនៅមុខស្ពកសំណែន ហើយបួងសួងថ្លែងអំណរគុណដល់មេឃ ផែនដី និងទេវតាដែលបានជួយប្រសិទ្ធពរជ័យដល់អ្នកភូមិក្នុងឆ្នាំថ្មីមានសេចក្តីសុខចម្រើន។ បន្ទាប់មក កម្មាភិបាល និងប្រជាជននៃបណ្ដាជនជាតិក្នុងឃុំនឹងអុជធូបសែនមេឃ និងដី។ លោក Nong Quang Chat អនុប្រធានឃុំ Xuan Giang បានឲ្យដឹងថា៖

“គ្រូសែនត្រូវពូកែ ហើយយល់ដឹងអំពី ទំនៀមទម្លាប់របស់តំបន់។ គ្រូសែននឹងជ្រើសរើសពេលវេលាដែលមានរាសីល្អ ឲចន្លោះពីម៉ោង ៥ ដល់ម៉ោង ៨ ព្រឹក ដើម្បីរៀបចំពិធីសែនផងដែរ”។

បន្ទាប់ពីពិធីសែនទេវតា មេឃ និងដីគឺជាពិធីភ្ជួររាស់ "ច្រត់នាង្គ័ល" ដើម្បីនាំលាភសំណាង និងពរជ័យដល់ប្រជាជនក្នុងតំបន់។ មនុស្សដែលត្រូវជ្រើសរើសធ្វើពិធីនេះ គឺជាបុរសដែលមានកិត្យានុភាពក្នុងសហគមន៍ គ្រួសារមានសុខដុមរមនា ហើយជាមនុស្សភ្ជួររាស់ពូកែបំផុត តំណាងឱ្យប្រជាជននៅក្នុងភូមិ ធ្វើការភ្ជួររាស់ ដើម្បីទទួលលាភសំណាង រលូនសម្រាប់រដូវក្នុងឆ្នាំនោះ។ 

ការថែរក្សាពិធីបុណ្យ Long Tong នាដើមនិទាឃរដូវជួយប្រជាជននៃបណ្ដាជនជាតិក្នុងភូមិសាស្ត្រជួបជុំគ្នា នារី និងបុរសសាសងវាចារគ្នា។ លើលពីនេះទៅទៀត នេះក៏ជាឱកាសឧទ្ទេសនាម ផ្សព្វផ្សាយអំពីវប្បធម៌ និងទេសចរណ៍រួមចំណែកថែរក្សា ពង្រីក និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់បណ្ដាជនជាតិនៅខេត្ត Ha Giang និយាយរួម និងឃុំ Xuan Giang ស្រុក Quang Binh និយាយដោយឡែកផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ