THUY HUONG - រូបសណ្ឋានសហករណ៍ថ្មី

(VOV)_កម្មវិធីកសាងជនបទថ្មីកំពុងបានលាតត្រដាងអនុវត្តលេចឡើងមុខមាត់
ថ្មីជាជំហានដំបូងនៅតំបន់ជនបទវៀតណាម។ ​​សហករណ៍ផ្កា ដើមឈើលំអរជាអាទ៍
របស់ឃុំ THUY HUONG ស្រុក Chuong My ជាយ​ទីក្រុងហាណូយ ជារូបសណ្ឋានថ្មី១​
ដែលទទួលបានជោគជ័យជាជំហានដំបូងក្នុងការ ​រួមចំណែកសកម្មចូលក្នុងកម្មវិធីក
សាង ជនបទថ្មីនៅក្នុងតំបន់។

THUY HUONG - រូបសណ្ឋានសហករណ៍ថ្មី  - ảnh 1
សហករណ៍ផ្កា ដើមឈើលំអរជាអាទ៍ របស់ឃុំ THUY HUONG (dangcongsan.vn )


          បទដ្ឋានមួយក្នុងបទដ្ឋានចំនួន១៩នៃកម្មវិធីកសាងជនបតថ្មី ​គឺត្រូវកសាងរូប
សណ្ឋាន ថ្មីសហករណ៍ធ្វើផលិតកម្ម អាជីវកម្មប្រកបដោយមានប្រសិទ្ធិភាព។ ឃុំ 
THUY HUONG ស្រុក Chuong My ជាយទីក្រុងហាណូយ ជារូប​សណ្ឋាន១ក្នុង​ចំ​ណោមរូបសណ្ឋានចំនួន១១ ដែលត្រូវបានគណះកម្មាធិការបញ្ជាណែនាំកសាងជន
បទថ្មីមជ្ឈឹមជ្រើសរើសជាកន្លែងធ្វើពិសោធន៦អំពីការកសាងជនបទថ្មីលើទូទាំង​
ប្រទេស​។ ក្រោយរយះពេល៣ឆ្នាំបានអនុវត្ត​ ឃុំ THUY HUONG ទទួល​បានបទដ្ឋាន
ទាំង១៩​អំពីការកសាងជនបទថ្មី។ ​ជា​ពិសេស រូប​សណ្ឋានសហករណ៍ផ្កា និងដើម
ឈើលំអរ THUY HUONG ត្រូវបានចាត់​ទុកជារូបសណ្ឋាន​ទទួលបាន​ជោគជ័យ​ក្នុង
ការផ្លាស់ប្តូររូប​សណ្ឋាន​សហករណ៍ថ្មី។ ដោយបានបង្កើតពីឆ្នាំ២០១០មកសហ
ករណ៍ផ្កា ​ដើមឈើលំអរឃុំ THUY HUONG ​បានកសាងតំបន់ជំនាញ​ដាំផ្កា មាន
គុណភាពខ្ពស់។ ​តាមរយះរូបសណ្ឋាន​សហការ រវាង៖ រដ្ឋ អ្នកវិទ្យាសាស្ត្រ អាជីវករ 
និងកសិករ។ក្នុងរដូវផ្កាឆ្នាំ​២០១២កន្លងទៅ ដោយសារការវិនិយោគកសាងប្រព័ន្ធ​
ផ្ទះសំណាញ់ ​ប្រព័ន្ធធារាសាស្ត្រ ពូជផ្កា សហករណ៍​ THUY HUONG ​បានផ្គត់ផ្គង់
ដើម​ផ្ការាប់​ពាន់ដើម ​មានប្រាក់ចំណូលជាង៣ពាន់លាន​ដុង។ លោក Nguyen
Huu Thang ប្រធានសហករណ៍បានអោយដឹងថា៖

          “ សហករណ៍បានគៀងគរទុនរបស់ប្រជាជនដើម្បីផលិតកម្ម។ គោល​ដៅរបស់សហករណ៍គឺផលិតកម្ម អាជីវកម្មគឺត្រូវមានចំណេញ និងត្រូវធ្វើ​យ៉ាងម៉េចដើម្បីផលិតកម្មមានផលចំណេញ​ ពេលនោះទើបធានា​បានជីវភាពរស់នៅសំរាប់សមាជិកសហករណ៍។”

          ចំណុចជាសារវ័ន្តនៃរូបសណ្ឋានសហករណ៍ថ្មីនៅ THUY HUONG នោះ
គឺបណ្ដា​សមាជិកសហករណ៍រួមទុនដោយសា្មរតីស្ម័គ្រចិត្តនិង​កសាង​វាលស្រែធំ។ បើប្រៀបនឹងមុននេះ ប្រជាកសិករ​ជាអ្នកម្ចាស់​មានភាគហ៊ុន​និងបានទទួលផល
ចំណេញ​ចំនួន៤០% ពីការធ្វើ​អាជីវកម្ម។ ​នេះគឺជាកម្លាំងចលករ ដើម្បី​ប្រជាកសិ
ករផ្លាស់ប្តូរ​ការគិតគូរចូលក្នុងការរៀនសូត្រអំពី​របៀបផលិតកម្មថ្មី ​ក្ដាប់ជាប់ព័ត៍
មានទីផ្សារ…។ល។ បង ​Nguyen Duy Nhat សមាជិកសហករណ៍រនាក់បានអោយ
ដឹងថា៖

          “ នៅក្នុងសហករណ៍នេះ ខ្ញុំទទួលបានចំណេះដឹង​វិទ្យាសាស្ត្រ បច្ចេក​វិទ្យា​ថ្មីជាច្រើន ដូច្នេះហើយការធ្វើផលិតកម្មស្ថិរភាពជាង។ សមាជិកសហករណ៍មាន​ការទទួលខុសត្រូវយ៉ាងខ្ពស់ក្នុងការងារធ្វើ ពីព្រោះគេកំពុងធ្វើសំរាប់ខ្លួនឯង។”

          សកម្មភាពរបស់សហករណ៍ បានរួមចំណែកយ់ាងសកម្មចូលក្នុងការ​ផ្លាស់​ប្តូរថ្មីរចនាសម្ព័ន្ធកសិកម្ម ក្នុងការកសាងជនបទថ្មីនៅឃុំ THUY PHUONG ​និយាយ
ដោយឡែក និងស្រុក CHUONG MY និយាយរួម។ ​វាយតំលៃអំពីប្រសិទ្ធិភាពស
កម្មភាព​នៃសហករណ៍ផ្កា ដើមឈើលំអរ THUY HUONG លោក Nguyen Van
Doanh អនុប្រធានគណះកម្មាធិការ​ប្រជាជន​ស្រុក CHUONG MY បានអោយ
ដឹងថា៖

          “ តាមរយះការធ្វើពិសោធន៍នៅឃុំ THUY HUONG យើងខ្ញុំមានការផ្តួច​ផ្តើមគំនិតនឹងបើកទូលាយអនុវត្តក្នុងស្រុកទាំងមូល ថែមទាំងដើម្បីដល់ឆ្នាំ 
២០២០ ឃុំចំនួន១០០%ក្នុងស្រុក សម្រេចគោលដៅអំពីការកសាងជនបទថ្មី។”

          ដំណើការកសាងជនបទថ្មីនៅឃុំ THUY HUONG បានសរអោយ​ឃើញថា៖ ​ការកសាងរូបសណ្ឋានសហករណ៍ថ្មីគឺចាំបាច់ណាស់ សំដៅនាំជនបទអភិវឌ្ឍន៍
​តាមទិសចីរភាព។ ការបង្កើតបណ្ដារូបសណ្ឋាន​សហករណ៍ថ្មីនេះ នឹងរួមចំណែក
ជួយ​តំបន់ផ្សេងៗសម្រេចរាល់គោលដៅ​អំពីការផ្លាស់ប្តូរថ្មីផលិតកម្ម កសិកម្ម 
ទំនិញក្នុង​​បទដ្ឋាន​ជាតិ​អំពីការកសាងជនបទថ្មី​៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ