ការកសាងជនបទថ្មីនៅលើតំបន់ដីចិត្តដែកថែបវិញលិញ

(VOV)_ឃុំ Vinh Thach ស្រុក Vinh Linh ខេត្ត Quang Tri ( ភាគ​កណ្ដាល​វៀត ណាម)  ជាឃុំមួយក្នុងចំណោមឃុំចំនួន៣នៅវៀតណាម ​ទទួលបានការជួយ ឧបត្ថម្ភពីប្រធាន រដ្ឋវៀតណាម លោក Truong Tan Sang នៅក្នុងថានះបុគ្គលក្នុងការអនុវត្ត​កម្មវិធីកសាង
ជនបទថ្មី។ នេះគឺជាកិត្តិយសផង និងជាកម្លាំងចលករផង ដើម្បី​រដ្ឋអំណាចនិងប្រជា
ជនឃុំ Vinh Thach​ ទទួលបានគោលដៅកសាងជន​បទ​ថ្មី​យ៉ាងឆាប់ៗ។ ​

          ឃុំ Vinh Thach ដោយមានគ្រួសារចំនួនជាង១១០០គ្រួ​ ចំនួនប្រជាជន ៣៦០០
នាក់ ត្រូវបានបែងចែកជា១០ភូមិ​។នេះគឺជាតំបន់ដី​ក្រហម Bazan ដ៏សម្បូរជីជាតិ  ងាយស្រួលសំរាប់ការអភិវឌ្ឍន៍បង្កបង្កើនផល។

          Vinh Thach ជាតំបន់១ក្នុងតំបន់ដីបដិវត្តន៍ Vinh Linh ដ៏ល្បីឈ្មោះនៅ​វៀត​ណាម និងត្រូវបានហៅថាតំបន់ដីចិត្ត​ដែកថែប។ ក្នុងអំឡុង ប្រទេសជាតិមាន​សង្រ្គាម​ តំបន់ នេះត្រូវរងការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញ់របស់ចក្រពត្តិអាមេរិក។ ​នាសព្វថ្ងៃ នៅ
Vinh Thach ផ្លូវគមនាគមន៍​តភ្ជាប់រវាងបណ្ដាឃុំ ភូមិៗសុទ្ធតែ​បានចាក់ប៉េតុង និង ពេលយប់ឃុំត្រូវបានបំភ្លឺដោយភ្លើងអគ្គីសនី មិនខុសនឹងទីក្រុងទេ។ នៅទីណាអ្នកឃុំ ក៏និយាយអំពីការស្ម័គ្រចិត្តរើសដើមឈើ បំផ្លាញរបង ខ្លោងទ្វា បរិច្ឆាកដីដើម្បីធ្វើផ្លូវ
 កសាងជនបទថ្មី។ ប្រធានគណះកម្មា​ធិការប្រជាជនឃុំ Vinh Thach លោក Nguyen
Viet Sinh បានអោយដឹងថា÷​ការជោគជ័យធំបំផុតរបស់កម្មវិធី កសាងជនបទថ្មី នៅ ក្នុងតំបន់ នោះគឺចាប់ផ្តើមពីបណ្ដាផ្លូវ។ លោកក៏បានអោយដឹងថែមទៀតថា÷ កម្មវិធី
កសាង​ជនបទថ្មីបានធ្វើអោយរស់ឡើងវិញនូវបរិយាកាសពលកម្មសមូ ហភាព ដ៏សកម្ម នាគ្រាដំបូង ដែលភាគខាងត្បូងទើបនឹងបានរំដោះ ឯកភាពប្រទេសជាតិ÷

          “ Vinh Thanh ទទួលបានការជួយឧបត្ថម្ភពី​ប្រធានរដ្ឋ Truong Tan Sang ​ក្នុងការ
កសាងជន​បទ​ថ្មី។ ​នេះគឺ​ជា​លក្ខណងាយស្រួលដើម្បីប្រជាជនឃុំខំប្រឹងប្រែងកសាង
ជនបទថ្មី។​ ប្រជា​ជន​ក្នុងឃុំសប្បាយរីករាយណាស់។”

          ដោយមានថានះជាអ្នកឧបត្ថម្ភ ប្រធានរដ្ឋ Truong Tan Sang បាន​អំពាវនាវអោយ
ប ណ្ដាបុគ្គល អង្គភាពអាជីវកម្ម អ្នកវិទ្យាសាស្ត្រជួយឧបត្ថម្ភជាប្រាក់  រួមមតិ បង្កើត ផែនការ ដើម្បី Vinh Thach អនុវត្តកម្មវិធីកសាង​ជនបទ​ថ្មីតាមដំណើការ។ ក្រោយរយះ ពេល២ឆ្នាំ  ឃុំ Vinh Thach ត្រូវបានស្ថាប័ន​ អង្គការ​ជា​ច្រើនជួយឧបត្ថម្ភក្នុង ការ កសាងជនបទថ្មី ដូចជា៖ក្រុមហ៊ុន​ភាគហ៊ុនស៊ីមង់ថាំងឡង់ ជួយឧបត្ថម្ភស៊ីមង់ ចំនួន ១ពាន់តោន …។ល។ ​លោក Tran Van Thanh នៅឃុំ Vinh Thanh បានអោយដឹងថា៖           

          “ ប្រជាជនទាំងមូលក្នុងឃុំ​សប្បាយរីករាយណាស់ នៅពេលចូលរួម​​កម្មវិធីជន
បទនេះ។ ពិសេសគឺតំបន់ឆ្ងាយដាច់ស្រយាល។ រីឯគ្រួសារខ្ញុំបានបរិច្ឆាកដីរាប់រយ មែត្រក្រឡាដើម្បីធ្វើផ្លូវ។”

ការកសាងជនបទថ្មីនៅលើតំបន់ដីចិត្តដែកថែបវិញលិញ - ảnh 1
ការកសាងជនបទថ្មីនៅលើតំបន់ដីចិត្តដែកថែបវិញលិញ(internet)


          នាបច្ចុប្បន្ន Vinh Thach បានក្លាយទៅជាតំបន់មួយក្នុងចំណោម​បណ្ដាតំបន់
ឈាន ទៅមុខនៅខេត្ត Quang Tri ក្នុងការកសាងជនបទថ្មី ពេល​ដែល​ទទួលបាន
បទដ្ឋានចំនួន ១៤ /១៩។ 

          រំលឹកឡើងវិញនូវដំណើរមកបំពេញការងារនៅឃុំ Vinh Thanh នា​ពេល​ថ្មីៗនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បាន​អះអាងថា៖

          “ ទោះបីជា​ជួបការលំបាកជាច្រើនក្នុងការកសាងជនបទថ្មីក្តី​ប៉ុន្តែ យើងទទួល បានបទដ្ឋានចំនួន១៤/១៩ហើយ។ ​មិនមែន​តំបន់ណាក៏ទទួលបានឡើយ។ ក្នុងរយ ពេលខាងមុខនេះ ខ្ញុំមានគោលបំណងថា៖ បណ្ដាគណះកម្មាធិការបក្ស រដ្ឋអំណាច
យកចិត្តទុកដាក់ជាច្រើនថែមទៀត ដល់ចលនាប្រទេសទាំងមូលរួមដៃកសាងជន
បទថ្មីនេះ។”   

          Vinh Thach បានល្បីឈ្មោះដោយលេណដ្ឋាន​ក្រោមដី Vinh Moc ជាកេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រជាតិ និមិត្តរូបនៃការសេចក្ដីប្រាថ្នាមានសន្តិភាព និងកំពុងក្លាយទៅជា
ទីកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនា។ ក្នុងរយពេលខាងមុខ
នេះ Vinh Thach ​នឹងក្លាយទៅជារូបសណ្ឋាន​គំរូ​ដើម្បី​​​តំបន់ផ្សេងៗមកទស្សនា​និង រៀនសូត្របទពិសោធន៍អំពីការកសាង​ជនបទថ្មីដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ