ការចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវ - រូបសណ្ឋានផលិតកម្មប្រកបដោយ ប្រសិទ្ធភាពនិងនិរន្តរភាព


ការចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវ - រូបសណ្ឋានផលិតកម្មប្រកបដោយ ប្រសិទ្ធភាពនិងនិរន្តរភាព - ảnh 1
ការចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវ - រូបសណ្ឋានផលិតកម្មប្រកបដោយ ប្រសិទ្ធភាពនិងនិរន្តរភាព (VOV)

(VOVworld) – ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ ប្រព័ន្ធចិញ្ចឹមបង្កងក្នុង ដាំស្រូវបាន
អភិវឌ្ឍន៍យ៉ាងខ្លាំងនៅបណ្ដាខេត្តឆ្នេរសមុទ្រតំបន់ដីសន្តទន្លេ Cuu Long (ភាគ
ខាងត្បូងវៀតណាម) ។ ក្នុងឆ្នាំ ២០០៥ មានប្រមាណរាប់ម៉ឺនហិកតាតែប៉ុណ្ណោះ
 ប៉ុន្តែ ក្នុងឆ្នាំ ២០១១ ផ្ទៃដីស្រៃដាំស្រូវចិញ្ចឹមបង្កងបាន កើនឡើងដល់ ១៦ ម៉ឺន
ហិកតា ហើយអាចកើនឡើង ២​០ ម៉ឺនហិកតានាឆ្នាំ ២០២០ ខាងមុខ។ នៅ
តំបន់ជាច្រើនបានសរឲ្យឃើញថា៖ រូបសណ្ឋានចិញ្ចឹមបង្កងលើក្នុងដាំស្រូវបាន
នាំមកនូវប្រសិទ្ធភាពខ្ពស់និងនិរន្តរភាព។

        តំបន់ដីសន្តទន្លេ Cuu Long គឺជាតំបន់ពោរពេញទៅដោយលក្ខណៈ ងាយ
ស្រួលដើម្បីអភិវឌ្ឍន៍ប្រព័ន្ធចិញ្ចឹមបង្កងលើវាលស្រែដាំស្រូវ។ ប្រព័ន្ធផលិត កម្មក
សិកម្មនេះស្និតស្នាលជាមួយបរិស្ថានផង ហើយកាត់បន្ថយតម្រូវការប្រើ ប្រាស់
ជីគីមីក្នុងការដាំស្រូវផង ដែលសមស្របនឹងបទដ្ឋានផលិតកម្មកសិកម្ម (GAP)
។ រូបសណ្ឋាននេះនាំមកនូវផលិតផលច្រើនប្រភេទ។​ ក្រៅពីផលិតផល ចម្បង
គឺស្រូវនិងបង្កង ប្រជាកសិករអាចឆ្លៀតយកប្រភពធនធានដើម្បីចិញ្ចឹមជល
 ផលនិងដាំដំណាំដទៃទៀតបាន។ ដោយហេតុនេះ រូបសណ្ឋាននេះនិរន្តរភាព
ជាងខាងសេដ្ឋកិច្ចនិងប្រសិទ្ធភាពវិនិយោគព្រមទាំងលើកកំពស់ចំណូលសំរាប់
ប្រជា​កសិករចំពោះមុខបំរ៉ែបំរួលខាងតំលៃនិងទីផ្សារ។ ក្រៅពីនោះ រូបសណ្ឋាន
នេះនាំ កនូវចំណូលខ្ពស់ពី ១៥% ដល់ ៣០% បើប្រៀបនឹងការចិញ្ចឹមបង្កង ឬ
ការដាំ ស្រូវដោយឡែក ។ លោក  Hoi Van Thu កសិរកមួយរូបនៅឃុំ Phong Tan
ទីរួមខេត្ត Gia Rai ខេត្ត Bac Lieu បានឲ្យដឹងថា៖

        «ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការសម្របសម្រួលទឹករវាងតំបន់ទឹកប្រៃនិង
តំបន់ទឹកសាបក្នុងខេត្តមិនស្ថិរភាពទេ ការជ្រាបចូលនៃទឹកប្រៃកើតមានឡើង
 ច្រើន ដោយហេតុនេះ យើងខ្ញុំមិនអាចដាំស្រូវ​ឬចិញ្ចឹមបង្កងទេ។ គិតតាំងពី
អនុវត្ត រូបសណ្ឋានចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវនេះ ចំណូលសេដ្ឋកិច្ចរបស់យើងខ្ញុំ
 ត្រូវបានលើកកំពស់។»

        រូបសណ្ឋានផលិតកម្មនេះគឺជារបៀបសំអាតទឹកប្រៃក្នុងរដូវភ្លៀងដែលជួយ
អូសបន្លាយអាយុកាលប្រើប្រាស់ដីធ្លី។ នាបច្ចុប្បន្ន បណ្ដាខេត្តមានផ្ទៃដីចិញ្ចឹម
បង្កងក្នុងស្រែដាំស្រូវទ្រង់ទ្រាយធំៗ ដូច ខេត្ត Ca Mau និងខេត្ត Bac Lieu បាន
រៀបចំផែនការអភិវឌ្ឍន៍ដំណាក់កាល ២០១៥-២០២០ ព្រមទាំង នាំចេញ វិធាន
ការណ៍ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធនេះប្រកបដោយនិរន្តរភាព។ ចំពោះខេត្ត Soc Trang
 ថ្នាក់ដឹកនាំខេត្តបានរៀបចំផែនការអភិវឌ្ឍន៍ដាំស្រូវលើផ្ទៃដីចិញ្ចឹម បង្កងដែល
ទទួលបានបទដ្ឋាន Global G.A.P ដោយមានពាណិជ្ជសញ្ញាអង្ករ Ngoc Dong។
រីឯ ខេត្ត Tra Vinh បានកសាងតំបន់ផលិតកម្មតាមបទដ្ឋានអង្ករសរីរាង្គសំរាប់
ទីផ្សារនាំចេញជាន់ខ្ពស់នៅកោះ Long Hoa លើទន្លេ Tien ស្រុក Chau Thanh។
បណ្ឌិត  Tran Van Khoi នាយកមជ្ឈមណ្ឌលជំរុញកសិកម្មជាតិ បានឲ្យដឹងថា៖

        «បណ្ដាខេត្តបានកំណត់ទិសដៅតាមផែនការដែលរដ្ឋភិបាលនិងក្រសួង
 កសិកម្មបានដាក់ចេញជាលំអិតសំរាប់ខេត្តនីមួយៗ។ ទីពីរគឺ ខេត្តនានាប្រមូល
ផ្តុំ ទៅលើការអនុវត្តបច្ចេកទេសជឿនលឿន ជាពិសេសគឺការហ្វឹកហាត់លើក
កំពស់ បច្ចេកទេសផលិតកម្មសំរាប់ប្រជាកសិករដើម្បីពង្រីកនូវនិរន្តរភាព
និងប្រសិទ្ធភាពរបស់រូបសណ្ឋាននេះផងដែរ។ ទីបីគឺ កំណត់ទិដៅជាជំហានៗ
ដើម្បីកសាងពាណិជ្ជសញ្ញាផលិតផល។»

        រូបសណ្ឋានចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវគឺជាប្រព័ន្ធមានចរិត្តលក្ខណៈ
ពិសេសដដោយឡែកនៃតំបន់ឆ្នេរសមុទ្រភាគខាងត្បូងវៀតណាមដែលពោ
ពេញទៅដោយសក្តានុភាពដើម្បីអភិវឌ្ឍន៍ស្ថរិភាព។ ឧត្តមភាពបើកទូលាយ
ប្រ័ពន្ធចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវតំបន់នេះតែធំធេងណាស់ទ្រង់ទ្រាយផលិត
កម្មអាចឡើងដល់ ២០ ម៉ឺនហិកតា រួមចំណែកអង្ករចំនួន ៨០ ម៉ឺនតោន
ជារៀលរាល់ឆ្នាំ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានមាន
ផែនការអភិវឌ្ឍន៍ធារាសាស្រ្តបំរើតំបន់ចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវដែល
បង្កើតជំហានអភិវឌ្ឍន៍ក្នុងរចនា សម្ព័ន្ធសេដ្ឋកិច្ចកសិកម្មនៅតំបន់ឆ្នេរ
សមុទ្រតំបន់ដីសន្តទន្លេ  Cuu Long៕

ប្រតិកម្មទៅវិញ

ផ្សេងៗ