ការបណ្ដុះបណ្ដាលវិជ្ជាជីវះផ្សារភ្ជាប់ជាមួយការកសាងជនបទថ្មី
LONG LAM – THU HANG -  
(VOV) /  
(VOV)_បរិមាណពលករកសិកម្មដែលបានបណ្ដុះបណ្ដាលវិជ្ជាជីវះនៅក្នុងដំណាក់
កាល ២០១០-២០១៣ មានជាង៦៦០ពាន់នាក់ដែលប្រមូលផ្តុំនៅក្នុង វិស័យការ
ចិញ្ចឹមសត្វ ដាំដុះ និងជលផល តាមតម្រូវការរបស់តំបន់ ផ្សាភ្ជាប់ជាមួយ កម្មវិធី
កសាងជនបទថ្មី។ ពីបណ្ដាលទ្ធផលដើមដំបូងនោះការងារបណ្ដុះបណ្ដាលវិជ្ជាជីវះ
កសិកម្មបំពេញបានតម្រូវការទំនើបភាវូបនីយកម្មកសិកម្ម-ជនបទ រួមចំណែកសកម្មក្នុងកម្មវិធីកសាងជនបទថ្មី។
|
ការបណ្ដុះបណ្ដាលវិជ្ជាជីវះផ្សារភ្ជាប់ជាមួយការកសាងជនបទថ្មី |
នាបច្ចុបន្ន នៅលើទូទាំងប្រទេសវៀតណាមក្នុងចំណោមពលករកសិករ
ចំនួន២៥លាននាក់ មានតែ៥លាននាក់បានបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះ។
ដោយហេតុនេះ ការបណ្ដុះបណ្ដាលវិជ្ជាជីវះ ដើរតួនាទីដ៏សែនសំ ខាន់ ក្នុង
ការបង្កើតការងារធ្វើ និងលើកកំពស់ប្រាក់ចំណូលសំរាប់កសិករ។ លោក
Nguyen Minh Nhan ប្រធាននាយកដ្ឋានចាត់តាំងកម្មាភិបាលក្រសួងកសិកម្ម
និងអភិវឌ្ឍន៍ជនបទវៀតណាម បានអោយដឹងថា៖ ក្រសួង បានកសាង
បណ្ដាកម្មវិធីជនបទថ្មី ផ្សាភ្ជាប់សកម្មភាពជម្រុញកសិកម្មជាមួយការ បណ្ដុះបណ្ដាលវីជ្ជាជីវៈកសិកម្មសំរាប់ពលករនៅជនបទ។ រួមជា មួយ នោះ ជួយឧបត្ថម្ភការនាំចេញកសិផល សេវាកម្មកសិកម្មទៀតផង។លោក Nguyen
Minh Nhan បានអោយដឹងថា៖
“ឥឡូវនេះ កម្មករនៅតាមជនបទនៅតែធ្វើតែក្នុងតាមរបៀប គ្រួសារដោយផលិត
កម្ម តូច តាច។ នេះជាលក្ខណៈដ៏ធំបំផុតរបស់ផ្នែកកសិកម្មវៀតណាមនាបុច្ចុ
ប្បន្ន។ជាសារវ័ន្តគួរតែបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យល្អដើម្បីអនុវត្តន៍ការងារ កសិកម្ម
ឲ្យល្អ ជាង”។
តាំងពីឆ្នាំ២០១០មក ចំនួនពលករ ដែលទទួលបានការបណ្តុះបណ្តាល គឺ
សម្រេចបានគោលដៅដែលបានដាក់ចេញ។ ពលករភាគច្រើន បានជិតឌិត ផ្ទាល់ ជាមួយបច្ចេកវិទ្យាថ្មី ដើម្បីអនុវត្តន៍ក្នុងការផលិតកម្មកសិកម្ម។ លោក Le Trong
QUang អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lai Chauភាគខាងជើងវៀត
ណាមបានឲ្យដឹងថា៖ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅជនបទត្រូវមានវិញ្ញាប័នប័ត្រ
វិជ្ជាជីវៈ សម្រាប់បំពេញលក្ខណៈនៃកិច្ចសន្យាជាមួយបណ្តាអង្គភាព អាជីវកម្ម ដែលមានសកម្មភាពក្នុងវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ លោក ឲ្យដឹងថែម
ទៀតថា៖
“មកពីតម្រូវការជាក់ស្តែងរបស់កម្មករ គឺត្រូវបណ្តុះបណ្តាលយ៉ាងម៉េច ដើម្បីខ្លួនគេផ្ទាល់ឬបណ្តាអង្គភាពអាជីវកម្មរៀបចំវគ្គបណ្តុះបណ្តាលដើម្បីជ្រើស
រើសកម្មករ មិនមែនថាយើងបណ្ដុះបណ្ដាលវិជ្ជាជីវះតាមចលនា សង្គម ដូចនា
សព្វថ្ងៃទាំងនោះ។ ខ្ញុំចាត់ទុកថា៖ការវិនិយោគនេះធំធេងណាស់ ប៉ុន្តែមិនទាន់
នាំមកនូវ ប្រសិទ្ធិភាពដូចគោលបំណង។ ”
|
ការបណ្ដុះបណ្ដាលវិជ្ជាជីវះផ្សារភ្ជាប់ជាមួយការកសាងជនបទថ្មី |
គោលដៅរបស់ការបណ្ដុះបណ្ដាវិជ្ជាជីវះ គឺសំដៅជួយកសិករក្លាយទៅ
ជាអ្នកផលិតទំនើប។ ដើម្បីផកតល់មកប្រសិទ្ធិភាពនៃ ការបណ្ដុះបណ្ដាលវិជ្ជា
ជីវះ ត្រូវយកចិត្តទុកដាក់ដល់ការដោះស្រាយការងារធ្វើ បង្កើនប្រាក់ចំណូល
និងរួមចំណែកចូលក្នុងការកសាងជនបទថ្មី ។ ក្នុងដំណាក់កាល២០១៤-២០១៥
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបន្តរួមសហការជាមួយតំបន់
ផ្សេងៗ ប្រមូលផ្តុំលាតត្រដាងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់ពលករ
នៅជនបទដែរ៕
LONG LAM – THU HANG
-VOV